ព្រៃឈើ និងរុក្ខាប្រមាញ់

ការការពារព្រៃឈើ

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ឃាត់​ខ្លួន ​ក្រោយ​កោះ​ហៅ​សួរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស ...

វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/33uBL2O

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់ ...

លី លីវស៊ែ
https://bit.ly/2YFTjKK

មន្ត្រីខេត្តថា មន្ត្រី​ក្រសួង​យុត្តិធម៌​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ

មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន ...

ខន សាវិ
https://bit.ly/2GSgRB9

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

បង្គោល​ប្រមាណ ៤០០ ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ និង​ដែន​ជម្រក​សត្វ

​អាជ្ញាធរ​បាន​ចុះ​ទៅ​ដក​បង្គោល ​ដែល​ត្រូវ​គេ​បោះ​ហ៊ុមព័ទ្ធ​លើដី​រដ្ឋ​បម្រុង​ទុក​ សម្រាប់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ស្ថិត​ក្នុង​ភូមិ​ពូហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូររាំង​ និង​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ កែវសីមា ​ខេត្ត​មណ្ឌលគិរី ​ប្រមាណ ​៤០០ បង្គោល ​ប៉ុន្តែ​ពលរដ្ឋ​ថា​ ដី​មួយ ...

ខន សាវិ
https://bit.ly/2SP69QH

រថយន្តដឹកឈើខុស​ច្បាប់​ជិត ២០ គ្រឿង ​ត្រូវ​បាន​កម្ទេច​ក្នុង​រយៈពេល ៥ ថ្ងៃ​ នៃ​ការ​បង្ក្រាប​

ក្នុង​រយៈពេល​ ៥ ថ្ងៃ​ ក្នុង​ខែកក្កដា​នេះ​ គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​បាន​បង្ក្រាប​និង​ដុត​បំផ្លាញ​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជិត​ ២០ គ្រឿង ​ព្រមទាំង​រឹបអូស​ឈើ​បាន​ចំនួន​ជាង ២ ពាន់​ដុំ/កំណាត់ ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៦ នាក់​បន្ថែម​ទៀត ​ខណៈ​ប្រធាន​គណៈ​កម្មការ ​ក៏បាន​បញ្ជាឲ្យ​សមត្ថកិច្ច ...

សុទ្ធ គឹមសឿន
https://bit.ly/2YakFUl

តំបន់​ភ្នំ​បូកគោ​នឹង​អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ទេសចរណ៍

រដ្ឋាភិបាល​សម្រេច​ដាក់​ឲ្យ​អភិវឌ្ឍ​តំបន់​បូកគោ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​ទីក្រុង​​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​នឹង​ក្លាយ​ជា​ទីតាំង​ផ្សារ​ភ្ជាប់​តំបន់​ឆ្នេរ​នៃ​ច្រក​របៀង​ទេសចរណ៍​ភាគ​​ខាង​ត្បូង​។ នេះ​បើ​​​​តាម​​អនុក្រឹត្យ​​​ស្តីពី​ការ​ដាក់ ...

ធូ វិរៈ
https://bit.ly/2GeLRuO

សមត្ថកិច្ចកម្ទេច​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់ ៤ គ្រឿង​ ក្រោយ​ចាប់​ឧកញ៉ា​ ស៊ឹង សំអុល

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច ...

សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt

២ ឆ្នាំ​ ចាប់​ម៉ាស៊ីន​អារ​ឈើ​បាន ២ ៣០០ គ្រឿង

គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។ ...

ខន សាវិ
https://bit.ly/2Y2FFjD

ព្រះមហាក្សត្រ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើម​ឈើ​ និង​ទប់​ស្កាត់​ការ​កាប់​ឈើ

ព្រះ​មហាក្ស​ត្រ​ខ្មែរ ព្រះ​បាទ​សម្តេច​ព្រះនរោត្ត​ម សីហ​មុនី កាល​ពី​ម្សិល​មិញ​បាន​​អំពាវ​នាវ​ដល់​​ប្រជា​នុរា​ស្ត្រ​របស់​ព្រះអង្គ ឲ្យ​នាំ​គ្នា​ចូល​រួម​ដាំ​ដើម​ឈើ ​ឲ្យ​បាន​ច្រើន​នៅ​តាម​ទីសា​ធារណៈ​នានា​រួម​ទាំ​ង​ក្នុង​ដីស្រែ​ចម្ការ​របស់ ...

ឃុត សុភចរិយា
https://bit.ly/30sF7kF

លោក វេង សាខុន៖ ក្រុមជន​ខិលខូច​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ប្រឈម​ចំពោះ​មុខ​ច្បាប់

ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមជន​ខិលខូច​មួយចំនួន ដែល​បាន​​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍​បម្រុងទុក​របស់​រដ្ឋជាង ១ពាន់ហិកតា នៅ​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។ រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ​លោក​ វេង​ សាខុន បាន​មាន​ប្រសាសន៍​នៅថ្ងៃ​​អង្គារ​នេះ​​​ថា ក្រោយ​ពី​បាន​ទទួល ...

ប៉ិច​​ សុធារី
https://bit.ly/2NKsGz5

សមត្ថ​កិច្ច​ នឹង​ដុត​បំផ្លាញ​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​

គណៈ​កម្មការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់​វិធានការ​​តឹងរ៊ឹង​ប្រឆាំ​ង​ក្រុម​ជន​លួច​បន្លំ​កាប់​ និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ តាមរយៈ​ការ​​ដុត​បំផ្លាញ​​ចោល​នូវ​មធ្យោបាយ​​ជា​វត្ថុតាង​នៃបទ​ល្មើស​នៅ ...

ឃុត សុភចរិយា
https://bit.ly/2YMwy3U

រដ្ឋាភិបាលបង្កើត​គណៈ​កម្មាធិការ​បង្ក្រាប​ករណី​ទន្ទ្រាន​យក​ដីព្រៃ

រាជ​រដ្ឋា​ភិបាល​កម្ពុជាបាន​សម្រេច​បង្កើតគណៈ​កម្មាធិការ​ជាតិ​ថ្មីមួយដើម្បី​ចាត់វិធានការលើ​ករណីទន្ទ្រានព្រៃរដ្ឋយកដី​ធ្វើ​កម្ម​សិទ្ធិ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ដោយ​មាន​សមាសភាព​សរុប​ចំនួន​ ១៣ ​រូប​មក​ពីក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​មាន​លោក វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​ប្រធាន។ ...

វ៉ន ដារ៉ា
https://bit.ly/2RQOJTb

ក្រសួង​កត់សម្គាល់​ពី​ការ​ថយ​ចុះ​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​បាន​កត់​សម្គាល់ថា​ ករណី​រំលោភ​ដីធ្លី​ខុសច្បាប់​ និង​ការ​កាន់កាប់​តំបន់​ការពារ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​ បាន​ថយ​ចុះ​ ដោយសារ​តែ​វិធានការ​ដែល​អនុវត្ត​ដោយ​មន្ត្រី​បរិស្ថាន​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​ កាលពី​ឆ្នាំ​មុន​ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ...

លោក ស ខេង​ ប្រាប់​អាជ្ញា​ធរ​ការពារ​ព្រៃឡង់​ឲ្យ​បាន

លោក ស ខេង ប្រាប់​អាជ្ញាធរ​ឲ្យ​ការពារ​ព្រៃឡង់​ឲ្យ​បាន​ ព្រោះ​វា​ជា​ព្រៃធំ​ជាង​គេនៅ​អាស៊ី​អាគ្នេយ៍ ខណៈ​​​ក្រសួង​ពាក់​ព័ន្ធ​កំពុង​ពន្លឿន​ច្បាប់​ស្តី​ពី​ការ​​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដែល​ជាប់​គាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្នុង​ពេល​​​ធ្វើ​ជា ...

នៀម ឆេង
https://bit.ly/2IUdVp2

អ្នកជំនួញ​ឈើ​ត្រូវ​នៅ​ខេត្តបាត់ដំបង​ត្រូវ​បាន​ចោទប្រកាន់​

កាលពី​ម្សិលមិញ​ តុលាការខេត្ត​បាត់ដំបង​បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​អ្នកជំនួញ​ឈើ​ដែល​មានឈ្មោះ​ល្បី​ម្នាក់​ ដែល​កំពុង​រស់នៅ​ក្នុងស្រុក​បាណ​ន់​ ពី​បទ​ស្តុក​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​នៅ​ក្នុង​ខេត្ត​។​ លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50618149/timber-trader-charged-in-battambang/

ប្រជាសហគមន៍​ ប្ដឹង​ម្ចាស់​ទីតាំង​អារ​ឈើ​រឿង​គំរាម​អាយុជីវិត

សហ​គមន៍​ការ​ពារ​ព្រៃ​ឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ឈ្មោះ ​សារឿន ម៉ាប់ អតីត​មន្ត្រី​យោធា​ ទៅ​អធិ​ការនគរបាលស្រុក​ពេ​ជ្រា​ដា​ ពីបទ​គំរាម​កំហែង​អាយុ​ជីវិ​ត និងថា​បុគ្គល​រូប​នេះ ​អាង ...

ខន សាវិ
https://bit.ly/2ZMLP4I

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LdMze
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!