លោក វេង សាខុន៖ ក្រុមជនខិលខូចដែលបានឈូសឆាយរំលោភយកដីព្រៃសហគមន៍ និងប្រឈមចំពោះមុខច្បាប់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមជនខិលខូចមួយចំនួន ដែលបានឈូសឆាយរំលោភយកដីព្រៃសហគមន៍បម្រុងទុករបស់រដ្ឋជាង ១ពាន់ហិកតា នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ក្រោយពីបានទទួលព័ត៌មានថាមានការឈូសឆាយរំលោភយកដីព្រៃសហគមន៍បម្រុងទុករបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងអំពិល ភូមិប្រស្និប និងភូមិស្អំ ក្នុងស្រុករលាប្អៀរនោះ លោកបានចាត់ឲ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យទីតាំងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីមានវិធានការទប់ស្កាត់ទៅតាមផ្លូវច្បាប់។ …
ប៉ិច សុធារី
https://bit.ly/2NKsGz5