ព័ត៌មាន​

បេ​ក្ខ​នារី​មក​ពី​គណបក្សប្រឆាំង​សន្យា​ថា​នឹង​មានការ​អភិបាលកិច្ច​ល្អ​ប្រសិនបើ​ខ្លួន​ជាប់​ឆ្នោត​

​ស្ត្រី​មួយ​ក្រុម​កំពុង​ស្ថិត​នៅ​ក្នុង​បេក្ខភាព​នៃ​គណបក្សប្រឆាំង​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នា​ពេល​ខាង​មុខ​ បាន​សន្យា​ថា​នឹង​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ ជម្រុញ​ការ​អភិបាលកិច្ច​ និង​ការពារ​តម្លៃ​ផលិតផល​កសិកម្ម​ ប្រសិនបើ​ខ្លួន​ជាប់​ឆ្នោត​។ ...

ហ៊ុល រស្មី
http://www.voacambodia.com/a/opposition-women-candidates-vow-good-governance-if-elected/3871092.html

ថ្ងៃ​សម្រេច​លើ​ជោគវាសនា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កំណត់​

គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​ នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ពិភាក្សា​លើ​សុពលភាព​របស់​អនុប្រធាន​ទាំង​បី​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ ទទូច​ថា​ ការ​តែងតាំង​អ្នក​ទាំង​បី​ គឺ​ខុសច្បាប់​។​​លោក​ ប៉ុ​ល​ ហំ​ ម្នាក់​ក្នុង​ចំណោម​អនុប្រធាន​ទាំង​បី​ បាន ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37521/date-set-to-decide-fate-of-the-cnrp-deputies/

លោក កឹម សុខា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​ចង់​​​ឲ្យ​​​មាន ‘ការ​​​ផ្លាស់​​​ប្តូរ​​​ជា​​​វិជ្ជមាន’

កាលពីម្សិលមិញ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែលើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរនយោបាយ ជាការអះអាងដែលអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការកុហក។ នៅក្នុងវីដេអូរយៈពេល៣នាទីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក កឹម សុខា បានលើកឡើងថា លោកជឿថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមាន “ការផ្លាស់ប្តូរជាវិជ្ជមាន”។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/37152

រដ្ឋសភា​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​ច្បាប់​ដែល​អាច​នឹង​បំផ្លាញ​បក្ស​ប្រឆាំង​

​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​សម្រេច​ដាក់​ចេញ​នៅ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​កាត់​បន្ថយអំណាច​គណៈបក្សប្រឆាំង​នៃ​ប្រទេស​នេះ​ និង​ធ្វើ​ឱ្យ​ការ​ហាម​ប្រាណ​អតីត​មេដឹកនាំ​គណៈបក្សប្រឆាំង​ត្រឡប់​មក​កាន់​អំណាច​វិញ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​ ​ ...

Logan Connor
http://sea-globe.com/cambodian-parliament-passes-law-destroy-opposition/

បក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ប្រឈម​​​​​​​​នឹង​គ្រោះ​ថ្នាក់​ ក្រោយពី​​លោក សម រង្ស៊ី លាលែង​​ពី​តំណែង​

លោក សម រង្ស៊ី ឥស្សរជនយូរមកហើយនៃចលនាប្រជាធិបតេយ្យដែលជួបបញ្ហាយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ស្របពេលរដ្ឋាភិបាលគំរាមកំហែងថា នឹងរម្លាយគណបក្សនេះទាំងមូលដោយសារលោកមានទោសព្រហ្មទណ្ឌ។លិខិតខ្លីនោះគ្រាន់តែបញ្ជាក់ថា លោកលាលែងពីតំណែងដោយសារ ”មូលហេតុផ្ទាល់ខ្លួន” និង “ដើម្បីគណបក្ស”។ ...

Zsombor Peter
http://www.cambodiadailykhmer.com/36492

CNRP នឹង​ជួប គ.ជ.ប អំពី​បញ្ហា​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​ប្រឆាំង​នឹង​ជួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នា​ព្រឹក​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​គូស​បង្ហាញ​ថា ​ប្រជាជន​ពីរ​លាន​នាក់​នឹង​អាច​បាត់​បង់​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង ...

មាស សុខជា
http://bit.ly/2fx021f

តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង ស្នើ​រាជ​រដ្ឋាភិបាល​​បញ្ឈប់​ការ​នាំចេញ​ឈើ​​ខុស​ច្បាប់

តាមរយៈ​បទ​អន្តរាគមន៍​ក្នុង​កិច្ច​ប្រជុំ​ពេញ​សភាពេញអង្គ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជាបង្កើត​កិច្ច​សហការ​ជាមួយ​ប្រទេស​វៀតណាម បិទ​ច្រក​ព្រំដែន​បញ្ឈប់​ការ​នាំ​ឈើ​ប្រណិត​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា ដើម្បី​បញ្ឈប់​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ ...

តាំង វីដា
http://bit.ly/2fDCohb

ក្រុម​​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ ទៅ​បំភ្លឺ​នៅ​រដ្ឋសភា

គណៈកម្មការ​មួយ​ចំនួន​នៃ​រដ្ឋសភាដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិគ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភាជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិតកែមឡីបញ្ហា​ការ​ធ្លាក់​ថ្លៃ​នៃ​កសិផលនិង​ករណី​នាំ​រ៉ែ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចំនួន ៤៧ ...

ប៉ិច សុធារី
http://bit.ly/2fexRmg

លោក ហ៊ុន សែន៖​វៀតណាម រស់​​នៅ​កម្ពុជា​តាំង​ពី​ជំនាន់​បារាំង​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបាន​ប្រកាស​ជា​សាធារណៈ​ថាជនជាតិ​វៀតណាមបាន​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ​តាំង​ពី​ជំនាន់​អាណានិគម​បារាំង​មក​ម៉្លេះប៉ុន្តែ​អ្នក​នយោបាយ​មួយ​ចំនួន​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រនៅ​ខណៈ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ​ដែល​រស់នៅ​ និង​ធ្វើការ​ខុស​ច្បាប់​ត្រឡប់​ទៅ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f2VugR

ក្រុមមន្ត្រីវាយតបគ្នានៅការិយាល័យចុះឈ្មោះបោះឆ្នោត

មន្ត្រីឃុំ​ សង្កាត់​ ពីរ​រូប​បាន​វាយតប​គ្នា​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹល​ថ្ងៃអាទិត្យ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​និយាយ​ថា​ នឹង​រៀបចំ​ឱ្យ​មានការ​បកស្រាយ​រវាង​បុរស​ទាំង​ពីរ​នោះ​អំពី​ការ​តវ៉ា​ និង​ពន្យល់​ពី ...

តាំង វីដា
http://www.khmertimeskh.com/news/31492/officials-brawl-at-voter-drive/

លោក​ ហ៊ុន ​សែន ​មិន​មាន​គម្រោង​ចរចា​នឹង​បក្ស​ប្រឆាំង​ទេ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​​មិន​មាន​គម្រោង​​ចរចា​ជាមួយ​​សមភាគី​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទេ​។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​​របស់​គណបក្ស​ប្រជាជន​​​ដែល​បាន​ថ្លែង​ជា​ដដែលៗ​កាលពី​ម្សិលមិញ​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ ...

មាស សុខជា
http://bit.ly/2eYzrL0

សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​យល់ព្រម​សម្រេច​សំណើរ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដើម្បី​ដាក់​ពិន័យ​ដល់​អ្នកនយោបាយ​ដែល​អវត្តមាន​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​គ្មាន​ការ​ពន្យល់​ដែល​មាន​ “​ហេតុផល​”​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/

សាលក្រម​រឿង លោក ហុង សុខហួរ ប្រកាស​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា

សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ប្រកាស​សាលក្រម​សំណុំរឿងលោកហុងសុខហួរអតីត​សមាជិក​ព្រឹទ្ធសភា ​គណបក្សសមរង្ស៊ីនៅ​ថ្ងៃ​ទី​៧ខែ​វិច្ឆិកាឆ្នាំ​២០១៦ខាង​មុខ​នេះដោយ​សម្រេច​បន្ត​តម្កល់​បទ​ចោទ​ប្រកាន់​ទុក​ជា​បាន​ការខណៈ​តុលាការ​កំពូល​សម្រេច បដិសេធ​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់ លោក មាជ សុវណ្ណារ៉ា ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f96c9H

បក្ស​ប្រឆាំង​នឹង​ប្តឹង​ករណី​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវ បាន​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិគ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ​ត្រឹម​ត្រូវបាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ខណៈ​ដែល​គណបក្ស​នេះ​បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​ជាង ២០០០​នាក់ នៅ​រាជធានី-​ខេត្ត​ចំនួន​៥ បាន​ចុះ​ឈ្មោះ ...

ប៉ិច សុធារី
http://bit.ly/2dHDXsM

រស់ សារ៉ុម​ នឹង​ប្តឹង​​នាយក​រដ្ឋមន្ត្រី និង កឹម សុខា ក្រោយ​ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា សម្រេច​ថា នឹង​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយលោកកឹមសុខានិង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិក្រោយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ជា​ស្ថាពរទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ស្នើ​ឲ្យ​បើក​កញ្ចប់​ថវិកានិង​ទាមទារ​ឲ្យ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​និង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2ejHnnW

បក្សប្រឆាំងស្នើ គ.ជ.ប. ឲ្យពលករខ្មែរ ធ្វើការងារនៅថៃ បានចុះឈ្មោះ បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​បាន​ដាក់​លិខិតស្នើ​សុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​.)​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ បាន​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ ដែល​ស្ថិត ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eqSn14

សមាគម​មួយ​គ្រោង​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​រឿង​ពុក​រលួយ

ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជាគ្រោង​នឹង​ប្ដឹងលោកកឹមសុខាប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិនិង​លោកអេងឆៃអ៊ាងទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ស្នើ​ឲ្យ​បើក​កញ្ចប់​ថវិកាបន្ទាប់​ពី​សមាគម​នេះ​បាន​រក​ឃើញ​ថាទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំង​ពីរ​នាក់ បាន​កើន​ឡើង​ក្រោយ​ពេល​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ រួច​មក។​ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dHrzK5

ក្រុម​តំណាងរាស្ត្រ បក្ស​សង្គ្រោះ​ជាតិ​ កំពុង​ពិចារណា​ចូល​រដ្ឋសភា​វិញ

ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកសុនឆ័យបានឲ្យដឹងថាក្រុមតំណាងរាស្ត្រគណបក្សនេះកំពុងពិចារណាចូលរដ្ឋសភាវិញដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងនោះគ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៤ ទៅឆ្លើយបំភ្លឺ ព្រមទាំងអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងពីតំណែង ដោយសារពលរដ្ឋខ្មែរ កំពុងរងគ្រោះខ្លាំងពីវិស័យនេះ។ ក្រោយពីជួបសួរសុខទុក្ខមន្ត្រីបក្សប្រឆាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃម្សិលមិញ លោក សុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលធ្វើការនៅរដ្ឋសភា វិញ នៅខែក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមានឡើង តាមរយៈការជជែកគ្នារវាងគណបក្សធំៗទាំងពីរ។ ...

ប៉ិច សុធារី
http://bit.ly/2cOULBt

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...

ប៊ុន សេងគង់
http://bit.ly/2dci7C2

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

បក្ស​កាន់​អំណាច​ប្រាប់​អាស៊ាន និង​អន្តរជាតិ ថា​បក្ស​ប្រឆាំង​កំពុង​បង្ក​អន្តរាយ

នាយករដ្ឋមន្ត្រីស្តីទីលោកសខេងជាប្រធានក្រុមសមាជិកសភាភាគច្រើនគណបក្សកាន់អំណាចបានលើកឡើងក្នុងលិខិតចំហទៅកាន់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសលើពិភពលោកថា សមាជិកសភា គណបក្សប្រឆាំង បានកំពុងតែធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងមុខមាត់កម្ពុជា ក្នុងឆាកអន្តរជាតិ ជុំវិញការចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។ ...

តាំង វីដា
http://bit.ly/2bZD15u

បក្ស​ប្រឆាំង​៖ ដី​ជិត​៥០០​ហិកតារ​ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​​អាជ្ញាធរ​មូលដ្ឋាន​បិទ​បាំង​ជួល​ឲ្យ​វៀតណាម

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតាមរយៈលោកហេង សំរិនប្រធានរដ្ឋសភា បានស្នើទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យចាត់វិធានការបញ្ឈប់ការជួលដីខ្មែរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ឲ្យទៅជនជាតិវៀតណាម ធ្វើស្រែជិត ៥០០ហិកតារ ដោយថា អាជ្ញាធរបានមូលដ្ឋានជួយបិទបាំងប្រឆាំងនឹងបម្រាមរដ្ឋាភិបាល។ ...

តាំង វីដា
http://bit.ly/2bU4XFO

NEC កំពុងពិចារណាពីសេចក្តីស្នើររបស់CNRPសម្រាប់ឱ្យអ្នកបោះឆ្នោតកាន់តែច្រើន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថាអំឡុងពេលនៃសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពិចារណាសំណើរបស់គណៈបក្សប្រឆាំងដើម្បីពន្យារពេលចុះឈ្មោះបោះឆ្នោតនៅអំឡុងពេលសម្រាក់ ជាពិសេសក្នុងឱកាសនៃពីធីបុណ្យភ្ជុំបិណ្ឌ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28159/nec-considering-cnrp-proposal-for-more-voters/

ស្របពេល​​ស្ថានភាព​​ចលាចល​ វា​ជា​​ពេល CNRP ត្រូវ​ម៉ឺងម៉ាត់

កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33400

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bkBys
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!