ក្រុម​តំណាងរាស្ត្រ បក្ស​សង្គ្រោះ​ជាតិ​ កំពុង​ពិចារណា​ចូល​រដ្ឋសភា​វិញ

ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកសុនឆ័យបានឲ្យដឹងថាក្រុមតំណាងរាស្ត្រគណបក្សនេះកំពុងពិចារណាចូលរដ្ឋសភាវិញដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងនោះគ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៤ ទៅឆ្លើយបំភ្លឺ ព្រមទាំងអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងពីតំណែង ដោយសារពលរដ្ឋខ្មែរ កំពុងរងគ្រោះខ្លាំងពីវិស័យនេះ។ ក្រោយពីជួបសួរសុខទុក្ខមន្ត្រីបក្សប្រឆាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃម្សិលមិញ លោក សុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលធ្វើការនៅរដ្ឋសភា វិញ នៅខែក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមានឡើង តាមរយៈការជជែកគ្នារវាងគណបក្សធំៗទាំងពីរ។ …

ប៉ិច សុធារី
http://bit.ly/2cOULBt