បក្សប្រឆាំងស្នើ គ.ជ.ប. ឲ្យពលករខ្មែរ ធ្វើការងារនៅថៃ បានចុះឈ្មោះ បោះឆ្នោត
គណបក្សសង្គ្រោះជាតិ(CNRP)បានដាក់លិខិតស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ធ្វើអន្តរាគមន៍ដើម្បីឲ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះ បោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ-សង្កាត់ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ស្របតាមច្បាប់ជាធរមាន។ យោងទៅតាមលិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយលោក កឹម សុខាប្រធានស្តីទី កាលពីថ្ងៃទី១៨ បានផ្ញើទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា រៀងរាល់ថ្ងៃ ជាពិសេសថ្ងៃចុងសបា្តហ៍ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវរបស់ គ.ជ.ប. ប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំគណបក្សនយោបាយនានា។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eqSn14