បរិស្ថាន និងធនធានធម្មជាតិ

ដាក់​បញ្ចូល​បឹង​ធម្មជាតិ ​៤ ជា​សម្បត្តិ​​រដ្ឋ បន្ទាប់ពីជនខិលខូច​លួច​បោះបង្គោល​កាន់កាប់ទុកជាក​ម្មសិទ្ធិ

បឹង​ធម្មជាតិ​ចំនួន​​ ៤ នៅ​លើ​ផ្ទៃ​ដី​ជិត ៣០០ ​ហិក​តា នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ​ត្រូវ​បាន​ដាក់​បញ្ជូល​ជា​សម្បត្តិ​របស់​រដ្ឋ​និង​បឹង​មួយ​ចំនួន​ទៀត​កំពុង​រៀប​ចំដាក់​បញ្ចូល​បន្ថែម​បន្ទាប់​ពី​មាន​ជន​ខិល​ខូច​មួយ​ចំនួន​លួច​ចុះ​បោះ​បង្គោល​ក្នុង ...

វ៉ន ដារ៉ា
https://bit.ly/2PlKlJz

តំបន់​ព្រៃ​ការ​ពារ​ នៅ​សំឡូត​ កើត​មាន​ករណី​ទន្ទ្រាន ​យក​ដី​ជា​កម្ម​សិទ្ធិ

ដីព្រៃ​នៅ​ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ការ​លួច​ឈូសឆា​យនិង​កាប់​ទន្ទ្រាន​យក​ដី​ជាកម្មសិទ្ធិ​ពី​ក្រុម​ឈ្មួញ​ខិល​ខូច​និង​មន្ត្រី​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​​ ប៉ុន្តែ ...

ឃុត សុភចរិយា
https://bit.ly/2wEW26v

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន ...

វ៉ន ដារ៉ា
https://bit.ly/2wqcUyl

កម្មវិធី​ដើម្បី​ប​ឈ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

ខណៈ​ដែល​ទិវា​យល់​ដឹង​ពី​សត្វ​ត្មាត​អន្តរជាតិ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ អ្នក​អភិរក្ស​នានា​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​ ប​ឈ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ និង​មិន​ប្រើប្រាស់​ថ្នាំ​បំពុល​សត្វព្រៃ​។​ នី​ ណៃ​គី​ អ្នកសម្របសម្រួល​អង្គការ​ជីវិត ...

ប៉ិច សុធារី
https://www.khmertimeskh.com/50527300/event-to-counter-bushmeat-consumption/

ការ​កាប់​ឆ្ការ​តាម​ឆ្នេរ​កោះកុង​បង្ក​ការ​ព្រួយបារម្ភ​

ការ​ព្រួយបារម្ភ​ត្រូវ​បាន​លើក​ឡើង​លើ​ការ​ឈូស​ឆាយ​ព្រៃកោងកាង​ នៅ​តាម​បណ្តោយ​ឆ្នេរ​បាក់​ខ្ល​ង​ ស្ថិត​ក្នុងស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ខណៈ​តម្លៃ​ដី​នៅ​ក្នុង​តំបន់​នោះ​បាន​កើនឡើង​។​ លោក​ អ៊ី​វ​ កុសល​ មេឃុំ​បាក់​ខ្ល​ង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/clearing-along-koh-kong-beach-raises-eyebrows

អាជ្ញាធរ​ខេត្ត​កំពត ​ព្រម​យក​តំបន់​ភ្នំចំនួន ​៤ ​ជា​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​

រដ្ឋបាល​​សាលា​ខេត្ត​កំពត​ បាន​ឯកភាព​ទៅលើ​គម្រោង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ស្នើ​សុំដាក់​តំបន់​ភ្នំ​ចំនួន ៤ ដែល​ជា​តំបន់​វប្បធម៌​ប្រវត្តិ​សាស្ត្រ ដ៏សម្បូរ​បែប​​នូវធន​ធាន​ធម្មជាតិ និង ជីវចម្រុះ ឲ្យ​ទៅ​ជា​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម និង ប​រិស្ថាន ទៅ​​ថ្ងៃ​អនា​គត។ នេះ ...

ឃុត សុភចរិយា
https://bit.ly/2MXUSgi

បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ជំ​រុក​

នគរបាល​ខេត្ត​បាន​និយាយ​ថា​ មន្ត្រី​រដ្ឋបាល​ជលផល​ និង​អាជ្ញាធរ​មូលដ្ឋាន​ កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ក្រាប​ការ​នេសាទ​ត្រី​ នៅ​បឹង​ជំ​រុក​ ខេត្ដកំពង់ចាម​ ហើយ​រឹបអូស​បាន​ មង​នេសាទ​ត្រី​ បង្គោល​ឈើ​ និង​ប្រភេទ​ត្រី​ផ្សេងៗ​។​ ...

Or Sreypich
https://www.khmertimeskh.com/50526758/illegal-fishing-crackdown-on-chomrouk-lake/

មន្ទីរ​បរិស្ថាន ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​អត្ថ​ប្រ​យោជន៍​សត្វ​ព្រៃ​ និង ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​បើក​យុទ្ធ​នា​ការចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​សហ​គមន៍​ជន​ភាគ​តិច​ព្នង​ គ្រឹ​ង ​និង​ទំ​ពួន ​ដែល​រស់​នៅ​ជិតតំបន់​ដែន​អភិរក្ស​សត្វព្រៃ​ក្នុង​ខេត្ត​នេះ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោ​ជន៍ ...

ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2BNFIGk

រឹបអូស​បាន​មង​នេសាទ​ច្រើន​ជាង​មួយ​តោន​

អាជ្ញាធរ​នៅ​ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ពុធ​បាន​រឹបអូស​មង​សំណាញ់​នេសាទ​តូចៗ​ បង្គោល​ឫស្សី​ និង​កូន​ត្រី​តូចៗ​ ជាង​មួយ​តោន​ ក្នុង​អំឡុង​ការ​បង្ក្រាប​លើ​ការ​នេសាទ​ខុសច្បាប់​ ក្នុង​បឹង​កា​ពិត​ នេះ​បើ​យោង​តាម​អាជ្ញាធរ​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50526429/crackdown-nets-more-than-one-tonne-of-fish/

​អ្នកនេសាទ​ និង​កសិករ​ចង់​ឃើញ​បញ្ហា​បរិស្ថាន​ត្រូវ​បាន​ដោះស្រាយ​

​ដោយ​រាជរដ្ឋាភិបាល​កំពុង​ជម្រុញ​របៀបវារៈ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG)​ ឱ្យ​ឈាន​ទៅ​មុខ​នោះ​ អ្នកនេសាទ​ និង​កសិករ​ក៏​បាន​ជម្រុញ​ឱ្យ​ អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​អេកូឡូស៊ី​ និង​បរិស្ថាន​ផ្សេងៗ​ ដែល​កំពុង​ជួប​ប្រទះ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ស​ប្តា​ហ៍ ...

Kazi Mahmood
https://www.khmertimeskh.com/50526423/fishermen-and-farmers-want-environmental-issues-addressed/

ជន​ជាតិ​ភាគ​តិច​ចោទ​ អា​ជ្ញា​ធ​រថា​​ បាន​ឃុប​ឃិត​ឱ្យ​គេ​ចូល​កាប់​ឈើ​សហ​គមន៍

ជន​ជាតិ​ភាគ​តិច​ទំពួន​ ក្នុង​សហ​គម​ន៍ព្រៃ​ឈើ​ ភូមិ​ កែង​សាន់ ​ដែល​នៅ​ជិត​ជម្រក​សត្វព្រៃ​ លំផាត់ ​ក្នុ​ងឃុំ​ សេដា​ ស្រុក​ លំផាត់​ ខេត្ត​រតន​គិរី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​​ ២៣ ​សី​ហា​នេះ​ថា ​អាជ្ញា​ធរ​មូល​ដ្ឋា​ន​និង​ប្រធាន ...

ឃុត សុភចរិយា
https://bit.ly/2P1PZjP

សហ​គមន៍​ព្នង​នៅ​ស្រុក​ពេជ្រា​ដា​ថា​សកម្ម​ភាព​ដឹក​ឈើ​មាន​ពី​២០​ទៅ​៣០​ឡាន​ក្នុង១​យប់

សហ​គមន៍ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី ​បាន​អះ​អា​ង​នៅថ្ងៃ​ទី២៣​សីហា​នេះថា សកម្ម​ភាព​ដឹកជ​ញ្ជូន​ឈើ​ខុស​ច្បាប់​​ក្នុង​មួយ​យប់​មាន​រថ​យន្ត​ចាប់​ពី​២០​ទៅ​៣០​គ្រឿង​ ចេញ ...

សុទ្ធ គឹមសឿន
https://bit.ly/2MuDpwE

ផែនការ​សម្រាប់​ទិវា​សម្អាត​អនាម័យ​ពិភពលោក​

ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ឱ្យ​ក្រសួងមហាផ្ទៃ​ ជួយ​សម្របសម្រួល​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ដែល​បាន​គ្រោងទុក​នៅ​ខែ​ក្រោយ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន​។​ ...

Or Sreypich
https://www.khmertimeskh.com/50525760/plans-for-world-cleanup-day-event/

ពល​រដ្ឋ​ជាង ​៣០០គ្រួសារ​ព្រួយ​បារម្ភ​ពី​ការ​ដក​ហូត​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់ដី​ធ្លី​ក្នុង​តំ​បន់​អភិរក្ស​ពាម​ក្រសោប

ប្រ​ជា​ពល​រដ្ឋចំ​នួន​ជា​ង​៣០០​គ្រួសារ​ដែល​បាន​មក​តាំង​ទី​លំ​នៅ​នៅ​ក្នុង​តំ​បន់​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​នៅ​ក្នុង​ឃុំ​ពាម​ក្រ​សោប​ ស្រុក​មណ្ឌល​សី​មា ​ខេត្ត​កោះ​កុង​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2w4L7n0

អណ្តើក​ជាង​ ១០០​ ត្រូវ​បាន​ដោះ​លែងឱ្យ​ចូល​តំបន់​ការពារ​

កាលពី​ម្សិលមិញ​ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ បាន​ព្រ​លែង​អណ្តើក​ ដែល​បាន​សង្គ្រោះ​ជាង​ ១០០​ ក្បាល​ ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​មួយ​ នៅ​ក្នុងស្រុក​ព្រះនេត្រព្រះ​។​ លោក​ ស៊ិ​ន​ រ៉ា​ស៊ី​ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បាន​និយាយ​ថា​ សត្វ​អណ្តើក​ទាំងនេះ​ ត្រូវ​បាន​រឹបអូស​យក​ពី​ឈ្មួញ​ប្រមាញ់ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50525131/more-than-100-turtles-freed-into-protected-zone/

ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​នៅ​ទន្លេសាប​

មន្ត្រី​នគរបាល​ខេត្តពោធិ៍សាត់​ និង​មន្ត្រី​រដ្ឋបាល​ជលផល​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ការ​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ នៅ​បឹង​ទន្លេសាប​ និង​រឹបអូស​សម្ភារៈ​បរិក្ខារ​ រួម​មាន​ម​ង​នេសាទ​ចំនួន​ ៥៣០០​ នៅ​ក្នុង​ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50524750/crackdown-on-illegal-fishing-in-tonle-sap/

សមត្ថកិច្ច​ទប់​ស្កាត់​ឈើប្រណីតជាង​ ៣០០ ដុំ​ដែល​បម្រុង​នាំចេញ​ទៅវៀតណាម

យ៉ាង​ហោច​ណាស់​ឈើ​ប្រ​ណីត​ប្រហែល​ជា ​៣០០ ​ដុំ​ដែល​បម្រុង​នាំចេញ​ទៅ​លក់​ទៅ​ប្រ​ទេស​ វៀត​ណាម​ ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​ ក្រោយ​ពី​សមត្ថ​កិច្ច​បាន​រក​ឃើញ​នៅ​លើ​ទី​តាំង​ ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខេត្ត ...

សុទ្ធ គឹមសឿន
https://bit.ly/2wfmxiC

មនុស្ស​ប្រាំ​នាក់​ត្រូវ​បាន​ឃុំខ្លួន​ករណី​ដឹកឈើ​ខុសច្បាប់​

មន្ត្រីនគរបាលជាតិ និងប៉ូលិស​ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​សៅរ៍​បាន​ចាប់ខ្លួន​មនុស្ស​ប្រាំ​នាក់​ ដោយ​បាន​រក​ឃើញ​ថា​ បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ នៅ​ឃុំ​ស​ន្រែ្ទ​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50524318/five-people-held-for-illegally-cut-timber/

​ក្រសួង​នឹង​ចុះ​ពិនិត្យ​មើល​ឧទ្យាន​ជាតិ​គិរី​រម្យ​

​មន្ត្រីជាន់ខ្ពស់​ ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃ​សៅរ៍​បាន​យល់ព្រម​បន្ត​ធ្វើការ​រួម​គ្នា​ និង​សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ ដែល​កើតឡើង​នៅ​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50524365/ministry-to-monitor-kirirom-national-park/

សាកសព​ត្រី​ផ្សោត​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​ខ្សាច់​

ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល​ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម​ ១​ក្បាល​ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​មក​ទើ​ លើ​ឆ្នេរសមុទ្រ​កោះ​រ៉ុ​ង​សន្លឹម​ កាលពី​ថ្ងៃ​ពុធ​ ដោយ​មន្ត្រី​បាន​បន្ទោស​ថា​ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ ជា​មូលហេតុ​ដល់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50523122/dead-irrawaddy-dolphin-found-on-beach/

ខេត្ដ​បដិសេធ​រឿង​​បើកផ្លូវ​ដឹកឈើ​ទៅ​វៀតណាម ខណៈ​អា​វុ​ធ​ហត្ថ​រកឃើញ​ឈើ​ជាង៥០០ដុំ​

រដ្ឋ​បាល​ខេត្ដ​មណ្ឌល​គិរី​ បាន​ចេញ​លិខិត​បដិ​សេធ​ចំពោះ​ព័​ត៌មាន​ដែល​​ថា​លោក​អភិ​បាល​ខេត្ដ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ឈើ​ចេញ​ទៅ​​វៀត​ណាម​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​ខែ​សីហា​បន្ទាប់​ឈើ​ប្រ​មាណ ...

វ៉ន ដារ៉ា
https://bit.ly/2BfI14F

អង្គការ​លី​កាដូ​ថា​សេវា​ទូរស័ព្ទ​រាយការណ៍​មិន​មាន​ប្រសិទ្ធភាព​

​អង្គការសិទ្ធិមនុស្ស​រលី​កាដូ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ យន្តការ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​អភិបាលខេត្ត​កោះកុង​ លោកស្រី​ មិថុនា​ ភូ​ថង​ ដើម្បី​ការពារ​អ្នករាយការណ៍​មិន​មាន​ប្រសិទ្ធភាព​ ព្រោះ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ពី​ផល​ប៉ះពាល់​របស់​អ្នកមាន​អំណាច​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50522226/tipster-hotline-ineffective-says-licadho/

ស្តុក​ឈើ​ត្រូវ​បាន​រឹបអូស​នៅ​ខេត្តរតនគិរី​

កាលពី​ម្សិលមិញ​ មន្ត្រី​នគរបាល​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រតនគិរី​បាន​ឆែកឆេរ​ផ្ទះ​មួយ​ និង​រឹបអូស​យក​គំនរ​ឈើ​ជា​ច្រើន​ប្រភេទ​ នៅ​ក្នុង​ឃុំ​ប៉ក់​ញៃ​ ស្រុក​អូ​រយ៉ា​ដាវ​។​ លោក​ ម៉ៅ​ សាន់​ អធិការ​ស្រុក​បាន​ថ្លែង​ថា​ ការ​រឹបអូស​បាន​កើតឡើង​ក្នុងអំឡុងពេល​បង្ក្រាប ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50522225/stock-of-timber-seized-in-ratanakkiri/

អង្គការ​ WWF​ អំពាវនាវ​ឱ្យបង្កើនការ​អភិរក្ស​ដំរី​

​អង្គការ​ WWF​ កម្ពុជា បាន​និយាយ​ថា​ ដំរី​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​ ដោយ​ជួយ​ថែរក្សា​ជីវចម្រុះ​។​ សត្វ​ដំរី​ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ ដោយសារ​តែ​ការ​បំផ្លិចបំផ្លាញ​ជម្រក​ និង​សកម្មភាព​មនុស្ស​ រួម​មានការ​ប្រ​ម៉ា​ញ់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50521892/wwf-urges-stronger-elephant-conservation/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YB55Z
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!