ព័ត៌មាន​

កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់

អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...

ផាក់ ស៊ាងលី
http://bit.ly/2joslDh

សកម្មជន​មាតា​ធម្មជាតិ​ចោទប្រកាន់​ថា​មានការ​បំភិតបំភ័យ​នៅ​ឯការ​តវ៉ា​ការ​បូម​ខ្សាច់​

​អ្នក​ភូមិ​ប្រហែល​ ៣០​ នាក់​ អម​ដោយ​សកម្មជន​បរិស្ថាន​ពីរ​នាក់​ ដែល​មក​ពី​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​យាយី​ដោយ​ប៉ូលិស​មូលដ្ឋាន​សម្រាប់​ការ ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://www.phnompenhpost.com/national/mother-nature-activists-allege-intimidation-sand-dredging-protest

សកម្មជន​​​បរិស្ថាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ភូមិ​​​មួយ​​​មក​​​កាន់​​​ការិយាល័យ ​​​UN ដោយ​​​អះអាង​​​ថា មាន​​​ការ​​​តាម​​​យាយី

សកម្មជនការពារបរិស្ថានម្នាក់ដែលត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជា”ជនបង្កភាពអនាធិបតេយ្យ” នោះបានលើកឡើងថារូបគាត់បានភៀសខ្លួនមកកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលតាមយាយី ដោយសាររូបគាត់បានចូលរួមពាក់ព័ន្ធនៅក្នុងជម្លោះរវាងក្រុមហ៊ុនបូមខ្សាច់ និងអ្នកភូមិនៅក្នុងខេត្តកណ្តាល។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37798

កប៉ាល់​ដែល​ថា​មាន​ដឹក​ខ្សាច់​នឹង​ទៅ​ដល់​តៃវ៉ាន់​​ ថ្ងៃ​នេះ

កប៉ាល់​ទី​ពីរ​ឈ្មោះ Ocean Beauty ដែល​កំណត់​អត្តសញ្ញាណ​ដោយ​អង្គការ​មាតា​ធម្មជាតិ និង​បាន​បង្ហោះ​ឃ្លីប​វីដេអូ​ដែល​ថា នៅ​មាន​ការ​លួច​នាំ​ខ្សាច់​ចេញ ខណៈ​កំពុង​មាន​បម្រាម​នោះ ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​នេះ ដោយ​មាន​ផ្ទុក​ខ្សាច់​ប្រភេទ​ស៊ី​លីកា​(​ខ្សាច់ ...

Yesenia Amaro
http://bit.ly/2puajNr

ក្រសួង​ការពារ​​ការ​នាំចេញខ្សាច់​ ខណៈ​​​​​​​ NGO ​គាំទ្រ​ការ​អះអាង​​​​​​​របស់​​​​​​​​​​​​ខ្លួន

កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ ...

វណ្ណ រើន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/37383

សាលា​ឧទ្ធរណ៍​​​តម្កល់​សាលក្រម​ផ្ដន្ទាទោស​​​​សកម្មជន​​មាតាធម្មជាតិ

កាលពីម្សិលមិញ  សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36545

សង្គម​ស៊ីវិល ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៨ បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​លើ​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ចំពោះ​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​សវនាការ​លើ​បណ្តឹង​ជំទាស់​នៃ​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ នឹង​ត្រូវ​ធ្វើ​ឡើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។​​ សេចក្ដី​ថ្លែងការណ៍​រួម​នេះ បាន​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង ៣ ...

តាំង វីដា
http://bit.ly/2klqihT

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ

​យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដែល​មាន លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន អគ្គ​ស្នងការ​រង​នគរបាលជាតិ លោក ហ៊ូ សាគុណ ជា​អនុ​ប្រធាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...

ប៉ិច សុធារី
http://bit.ly/2hCC42R

គណៈកម្មការ​រដ្ឋសភា​​ស្នើ​ឱ្យ​លោក​ ស៊ុយ សែម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​​បូម​ខ្សាច់ និង​​ការ​​រុក​រក​រ៉ែ

គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...

សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668

​សង្គម​ស៊ីវិលលើក​ទឹក​ចិត្ត​យុវជន​​ការពារ​សិទ្ធិ និង​បរិស្ថាន

អង្គការ​សង្គម​ស៊ីវិលនិង​ក្រុម​យុវជន​វ័យក្មេងបាន​ជំរុញ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិនិង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​យុវជន​បន្ថែម​ទៀតទៅ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្សនិង​បរិស្ថាន ខណៈ​ដែល​ពួកគេ​សង្កេត​ឃើញ​ថា យុវជន​ដែល​ជា​សកម្មជន​មួយ​ចំនួន បាន​រង​នូវ​ការ​គំរាមកំហែង រង​នូវ​អំពើហិង្សា និង​ការ ...

ប៉ិច សុធារី
http://bit.ly/2h8SDaI

ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សុំណុំ​រឿង​សកម្មជន​អារ៉ែង

សាលា​ឧទ្ធរណ៍កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន ​នៅ​តំបន់​អារ៉ែង លោក​ វ៉ែន វ៉ន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រៃ​ឈើ ទុក​ជា​បាន​ការ ក្រោយ​ពី​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ ...

ប៉ិច សុធារី
http://bit.ly/2cpZdHL

អ្នក​អារ៉ែង​ កាន់​តែ​បារម្ភ​រឿង​បំផ្លាញ​ព្រៃឈើ

តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...

ឡាយ សាមាន
http://bit.ly/2cnA3r5

អង្គការសហប្រជាជាតិ​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ជួយ​ដល់​សហកម្ម​ជន​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​

Alex​ Gonzalez-Davidson​ នាយក​ប្រតិបត្តិ​អង្គការ​មាតា​ធម្មជាតិ​ បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រេសិត​អង្គការ​ សហប្រជាជាតិ​ទាក់ទិន​នឹង​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​រូប​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ពាក់​ការ​ធ្វើ​ បាតុកម្ម​ប្រឆាំង​នឹង ...

គុច ណារ៉េន និងGeorge Wright
https://www.cambodiadaily.com/news/111370-111370/

នគរបាល​រារាំង​គ្រួសារ​របស់​សកម្មជន​មាតា​ធម្មជាតិ​​​មិន​​​ឲ្យ​​​ដើរ​​​ទៅ​​​កាន់​​​ភូមិ​គ្រឹះ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​

កាលពី​ម្សិល​មិញ កម្លាំង​សន្តិសុខ​បាន​រារាំង​​​​ម្តាយ​ពីរ​នាក់​និង​ភរិយា​ម្នាក់​របស់​ សកម្ម​​​ជន​ជាប់​ពន្ធនាគារ​មកពី​ក្រុម​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ មិន​ឲ្យ​ដើរ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តវ៉ា​ចំពោះ​ការ​ដាក់​ពន្ធនាគារ​សមាជិក​គ្រួសារ​របស់​ខ្លួន មុន ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/30898/

ក្រុមហ៊ុន​បូម​ខ្សាច់​ឃាត់​អ្នក​កាសែត​បរទេស សកម្មជន និង​ប្រជាសហគមន៍ ៧ នាក់

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​ប្រជាសហគមន៍​សរុប ៧ ​នាក់​ក្នុង​នោះ​មាន​អ្នក​កាសែត​បរទេស​ម្នាក់​ផង​ត្រូវ​បាន​ក្រុមហ៊ុន​បូម​ខ្សាច់​ក្នុង​ស្រុក​មួយ​នៅ​​ខេត្ត​កោះកុង​ឃាត់​ខ្លួន​ជាង​ ១ ​ម៉ោង​បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ថត​សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​កោះកុង ...

ប៉ិច សុធារី
http://bit.ly/1TQZgb5

ក្រុមអង្គការសិទ្ធិមនុស្សអំពាវនាវឱ្យមានការដោះលែងសកម្មជន

នៅសប្តាហ៍នេះ ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ បានចេញជាសេចក្តីអំពាវនាវបន្ទាន់មួយ សម្រាប់ការដោះលែងសកម្មជនបរិស្ថានចំនួនបីរូប នៅក្នុងខេត្តកោះកុង ដែលពួកគេត្រូវបានដាក់ពន្ធនាគារកាលពីខែសីហា លើសកម្មភាពប្រឆាំងនឹងការបូមខ្សាច់។ ...

Alice Cuddy
http://www.phnompenhpost.com/national/rights-group-calls-activists-release

វគ្គបណ្ដុះបណ្ដាលអំពីប្រជាធិបតេយ្យរបស់អង្គការក្រៅរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាត

ក្រុមសន្តិសុខមួយក្រុមដែលដឹកនាំដោយមេឃុំម្នាក់ បានចុះមកគេហដ្ឋានឯកជនមួយក្នុងខេត្តកោះកុងកាលពីព្រឹកថ្ងៃសុក្រនេះ ដើម្បីរារាំងក្រុមនិស្សិត និងសកម្មជន មិនអោយធ្វើវគ្គបណ្ដុះបណ្ដាលស្តីពីប្រជាធិបតេយ្យ។ ...

ឃួន ណារីម
https://www.cambodiadaily.com/news/ngos-democracy-training-session-shut-down-98181/

ឧទ្ធរណ៍​បដិសេធ​សុំ​នៅ​ក្រៅ​ឃុំ​សកម្មជន​បរិស្ថាន

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ ៣ នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ​ដោយសារ​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់។ ...

ប៉ិច សុធារី
http://bit.ly/1MFP05t

សកម្មជន​ម្នាក់​ត្រូវ​តុលាការ​ឲ្យ​ចូលបំភ្លឺ​ជាមួយ​ការ​ព្រមាន​ចាប់ខ្លួន

សកម្ម​ជនលេច​ធ្លោក្នុង​ការការ​ពារ​ធនធាន​ធម្មជាតិ ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ព្រមាន​ចាប់ខ្លួន ប្រសិន​បើមិនព្រម​​ចូល​ឆ្លើយបំភ្លឺ នៅ​ក្នុង​ខែតុលា​ខាងមុខ ទាក់ទង​នឹង​បទចោទ​ប្រកាន់ចំនួន ២ បទ​ល្មើស​ ជាបទចោទ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​យល់ថា​ ធ្វើឡើងដើម្បី​បំបាក់​ស្មារតី​​ សកម្មជន​ដែល​តែង​តែ​ចេញ​មុខ​ការពារធន​ធាន​ធម្ម​ជាតិ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1JWnZ7G

អាជ្ញាធរ​ខេត្តកោះកុង​ការពារ​ចំណាត់ការ​លើ​អ្នក​តវ៉ា​

រដ្ឋបាល​ខេត្តកោះកុង​ និយាយ​ថា​ អាជ្ញា​ធរមាន​សិទ្ធិ​ឃុំខ្លួន​មនុស្ស​ជាង​ដប់​នាក់​នោះ​ និង​ បំបែក​ការ​ធ្វើ​បាតុកម្ម​លើ​ការ​ឃាត់ខ្លួន​សកម្មជន​បរិស្ថាន​៣​នាក់​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/koh-kong-authorities-defend-crackdown-on-protesters/2947030.html

នគរបាល​ខេត្តកោះកុង​ដោះ​លែង​អ្នក​តវ៉ា​១៧​នាក់​

កាលពីល្ងាច​ថ្ងៃ​ពុធ​ នគរបាល​នៅ​ខេត្តកោះកុង​ បាន​ដោះ​លែង​មនុស្ស​១៧​នាក់​ឱ្យ​មាន​សេរីភាព​ រាប់​បញ្ចូល​ទាំង​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ឃាត់ ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​នៅ​ក្នុង​ខេត្ត​នេះ​ផងដែរ។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/koh-kong-police-releases-17-protesters-8919

នគរ​បាល​​​បំបែក​​​ការ​តវ៉ា​​ក្នុង​​​ខេត្ត​កោះកុង​ និង​ចាប់​ខ្លួន​​​មនុស្ស​​​​១៧​​នាក់​នៅ​​មុខ​សាលា​ដំបូង​ខេត្ត

យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិល​​មិញ​​​នគរ​បាល​ខេត្ត​កោះកុង ​បាន​ចាប់​ខ្លួន​មនុស្ស​​​​១៧​នាក់​ ​ក្នុង​នោះ​​រួម​មាន​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​​​៤​នាក់​ផង​ដែរ​នៅ​ជិត​សាលា​ដំបូង ...

អូន ភាព
http://www.cambodiadailykhmer.com/news/27365/

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ឃុំខ្លួន​សម្រាប់​ការ​តាមដាន​ការ​តវ៉ា​នៅ​ក្នុង​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា​

ប្រភព​ព័ត៌មាន​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ពុធ​នេះ​ សមាជិក​នៃ​អង្គការសិទ្ធិមនុស្ស​ និង​អង្គការ​បរិស្ថាន​ ត្រូវ​បាន​ឃំុខ្លួន​មួយ​រយៈពេល​ខ្លី​ ដោយ​អាជ្ញាធរ​នៅ​ក្នុង​ខេត្តកោះកុង​ ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ពួក​គេ​ឃ្លាំមើល​ការ​តវ៉ា​សំុឱ្យ​មានការ​ដោះ​លែង​សកម្មជន​បី​នាក់ ...

ដែន អាយុធ្យា
http://www.rfa.org/english/news/cambodia/onitoring-09022015170304.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rrDcE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!