ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/25424630121_e28b264fae_c-150x150.jpg)
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
លោក ម៉ួន វិចិត្រ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/07/Mr.Vichet_Board-150x150.jpg)
លោក ម៉ួន វិចិត្រ ធ្លាប់ជាសិស្សឆ្នើមម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជានៅទីក្រុងយ៉ាំងហ្គូន សហភាពមីយ៉ាន់ម៉ា ហើយលោកធ្លាប់ជាអ្នករៀបរៀងអត្ថបទ និងជាសមាជិកម្នាក់នៃក្រុមត្រួតពិនិត្យបោះពុម្ពផ្សាយសៀវភៅ ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2024/05/CSR-Profile-page-150x150.jpg)
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។145ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។146 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...
រ័ត្ន សារ៉ាត់
![](https://opendevelopmentcambodia.net/wp-content/uploads/2024/07/649FCA55-1C24-4A76-A570-E47946E8B040_1_201_a-150x150.jpeg)
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលតម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីជា មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាលជាន់ខ្ពស់ប្រចាំនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹងធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា និងធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា មន្ត្រីរបបសន្ដិសុខសង្គម មន្ត្រីមន្ទីរការងារ បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។ ...
អត្រានុកូលដ្ឋាន
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Civil-Status_EN-150x150.png)
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។198 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...
លោក ប៊ុន ថារម្យ
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/tharum.jpg)
លោក ប៊ុន ថារម្យ បច្ចុប្បន្ននេះគឺជាប្រធានក្រុមដឹកនាំទទួលបន្ទុកខាងទំនាក់ទំនង នៅអង្គការ InSTEDD iLab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការមួយដែល ផ្តោតទៅលើការរចនា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកបច្ចេកវិទ្យា ដើម្បីភាពប្រសើរឡើងក្នុងសង្គម។ ក្នុងនាមជាអ្នកសរសេរប្លក់ និងបានអះអាងចំពោះខ្លួនឯងថាជាអ្នកការទូតផ្នែកបច្ចេកវិទ្យាខាងឌីជីថលតាំងពីឆ្នាំ២០០៤ លោក ថារម្យ បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានសន្និសិទបច្ចេកវិទ្យាដំបូងបង្អស់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះ បាខែមភ្នំពេញ។ លោក ក៏មានប្រវត្តិការងារជាច្រើន នៅក្នុងវិស័យសារព័ត៌មានអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀតផង ដែលសមិទ្ធិផលការងាររបស់លោកអាចរកឃើញបាននៅក្នុង គេហទំព័រ GlobalVoicesOnline.org ការសែតភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន Asian CorrespOndent និងសារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America) ។ លោក ថារម្យ គឺជាអតីតនិស្សិតអាហារូបករណ៍ម្នាក់ នៃកម្មវិធីភាពជាអ្នកដឹកនាំអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (InternatiOnal Visitor Leadership Program) ដែលជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមវិជ្ជាជីវៈ បង្កើតឡើងដោយសហរដ្ឋអាមេរិច។ ...
លោក អៀន រ៉ាម៊ែឃ
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/ian.jpg)
លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក ...
ហាង វិសិដ្ឋ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/New-Project-1-150x150.jpg)
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគវិសិដ្ឋជាអ្នកស្រាវជ្រាវទិន្នន័យនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នៅអូឌីស៊ី លោកទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការ ...
ម៉េតធ្យូ វ៉ារ៉េន (Matthew Warren)
![matt](https://opendevelopmentcambodia.net/wp-content/uploads/2014/10/Matt-150x150.jpg)
សាកលវិទ្យាល័យ សាន់តា ក្លារ៉ាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣លោក ម៉ាត់ (Matt) គឺជានិស្សិតមកពី សាកលវិទ្យាល័យនីតិសាស្ត្រ សាន់តា ក្លារ៉ា នៅសហរដ្ឋអាមេរិក។ លោក បានមកអង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីលោកបានរៀនចប់ឆ្នាំទី១ ហើយលោក បានរៀបចំសេចក្តីព្រាងរបាយការណ៍សង្ខេបមួយ ស្តីពីក្របខណ្ឌ ...
សម្បទានដីសេដ្ឋកិច្ច
![ELC](https://opendevelopmentcambodia.net/wp-content/uploads/2016/02/ELC-150x150.jpeg)
កំណត់សំគាល់៖ សំណុំទិន្នន័យនេះ មានទិន្នន័យអំពីសម្បទានដីសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ដែលមានកាលបរិច្ឆេទកិច្ចសន្យាចាប់ផ្តើមពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១២។សំណុំទិន្នន័យនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកាឆ្នាំ ២០១៧ ដើម្បីរួមបញ្ចូល ព័ត៌មានអំពីការកាត់បន្ថយទំហំ ...
កិច្ចការពារព្រៃឡង់
![](https://opendevelopmentcambodia.net/wp-content/uploads/2016/12/Prey-lang-c-Winrock-International-1024x683-3-150x150.jpg)
កិច្ចការពារព្រៃឡង់ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI) បានធ្វើការរួមជាមួយក្រុមសហគមន៍ចាប់តាំងពីឆ្នាំ ២០០៧។ ពួកគេបានចាប់ផ្តើមផ្តល់វគ្គបណ្តុះបណ្តាលជាសកម្មភាពនានា រួមទាំងសមាជិកសហគមន៍ព្រៃឈើដែលនៅក្នុងព្រៃនេះ។ ពួកគេបានគាំទ្រដល់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) អស់រយៈពេលជាច្រើនឆ្នាំផងដែរ។គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) នៅកម្ពុជា (វិច្ឆិកា ២០១២ ដល់ វិច្ឆិកា ២០១៦) ផ្តល់មូលនិធិដោយ USAID និងគ្រប់គ្រងដោយអង្គការ Winrock អន្តរជាតិ ជាមួយនឹងការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ មានគោលបំណងជម្រុញអោយមានភាពល្អប្រសើរក្នុងកិច្ចអភិរក្ស និងការគ្រប់គ្រងទេសភាពព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។គម្រោង “គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ” (រេដបូក) គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ។ គម្រោងនេះបានបង្កើតនូវប្រព័ន្ធតាមដានផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសកម្ពុជា។ គម្រោងថ្មីរបស់ REDD+ នឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៧ ហើយវានឹងផ្តោតគោលដៅលើបំលាស់ប្តូរដី។ ព្រៃឡង់ ជាជម្រកសំរាប់មនុស្ស ២៥០,០០០ នាក់ ដោយភាគច្រើនពួកគេមកពីក្រុមជនជាតិដើមភាគតិចគួយនៅកម្ពុជា ហើយព្រៃឡង់ក៏ជាព្រៃភ្លៀងទំនាបធំចុងក្រោយបង្អស់នៅលើអាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងទទួលបានការខិតខំប្រឹងប្រែងរ ...
លោក ណូប៊ឺត ក្លេន
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/nobert.jpg)
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ឯកសារយោង1. Rainforest ...
វង្ស ពិសិទ្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/Vong-Pisith-150x150.jpg)
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុង ...
វេង សៀងហៃ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/07/Photo-Hai-ODC-150x150.jpg)
អ្នកគ្រប់គ្រងកម្មវិធីនិពន្ធវេង សៀងហៃ ចូលរួមបម្រើការងារឱ្យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ ២០២៣ ក្នុងតំណែងជាអ្នកគ្រប់គ្រងកម្មវិធីនិពន្ធ ដោយផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងផ្នែកបច្ចេកទេសដល់នាយកប្រតិបត្តិ/ ...
បាន ចន្ទផល្លា
![](https://opendevelopmentcambodia.net/wp-content/uploads/2024/07/IMG_0955-150x150.jpeg)
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមលោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែល ...