ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។46 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។47នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។48 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ49 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។50កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
អង្គការសហប្រជាជាតិ
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។116 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...
គោលដៅទី១៣ សកម្មភាពបរិស្ថាន
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋ ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
ថ្មគ្រួសនិងចុណ្ណីសិលា
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
ដំណើរការតាក់តែងច្បាប់
ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។379 អត្ថបទដែលបានបង្ហាញភាគច្រើនគឺមកពីនាយករដ្ឋមន្ត្រី។380សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “សេចក្តីព្រាងច្បាប់”។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់ រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖381ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...
ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។409 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 410ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។411កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
តំបន់សេដ្ឋកិច្ចពិសេស
(English) A Special Economic Zone (SEZ) is a defined area within a country that is subject to different laws and regulations than other areas of the country. These comprehensive industrial areas provide preferential incentives to investors and offer government import-export administrative support to facilitate trade. ...
ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ
ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។435វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖436៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...
ទំនាក់ទំនងអន្តរជាតិ
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...
គោលដៅទី៧ ថាមពលស្អាតដែលមានតម្លៃសមរម្យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតទៅលើការទទួលបានសេវាថាមពលទំនើបដែលមានតម្លៃសមរម្យ ទុកចិត្តបាន និងមាននិរន្តរភាព។ នេះរួមបញ្ជូលទាំងការធានានូវការទទួលបានជាសកលនូវសេវាថាមពលទំនើប អាចទុកចិត្ត ...
គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
ទឹកជំនន់នៅកម្ពុជា ឆ្នាំ២០១១។ រូបភាព ថតដោយ គណៈកម្មការអឺរ៉ុប, ១១ តុលា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យ ...
កសិកម្ម និង ការនេសាទ
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...
ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ
លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0។អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិសម្រាប់កិច្ចការមនុស្សធម៌ដំបូងគេ បានមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការអន្តរជាតិកាន់តែច្រើនឡើងៗ បានចាប់ផ្តើមមកតាំងទីស្នាក់ការនៅកម្ពុជា។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក ...
មីក្រូហិរញ្ញវត្ថុ
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...
ការរុករករ៉ែ
(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...
ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ការបង្កើតទ្បើងយោងតាម ព្រះរាជក្រឹត្យលេខ នស/រកម/០១៩៩/២២ ក្រសួងកិច្ចការនារីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ ក៏ប៉ុន្តែ ក្រសួងកិច្ចការនារីបានក្លាយជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ...