ថ្មគ្រួសនិងចុណ្ណីសិលា

ប្រភព៖ រ៉ែក្រួស ថតដោយ touch and see នៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៤។ អាជ្ញាប័ណ្ណ CC BY-SA 2.0

ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព​ ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0

ចាប់តាំងពី​ឆ្នាំ​ ​២០១០​មក​ វិស័យ​ឧស្សាហកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​មាន​កំណើន​ក្នុង​ផលិតកម្ម​កម្ទេច​ថ្ម​ខ្សាច់​ និង​ក្រួស​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​លើ​វិស័យ​សំណង់​ក្នុងស្រុក​។​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ វិនិយោគទុន​ដែល​ត្រូវ​បាន​អនុញ្ញាត​ក្នុង​វិស័យ​សំណង់ ​មាន​ទឹកប្រាក់​ស្មើនឹង​ ៣.៣​ពាន់​លាន​ដុល្លារ​ ដែល​ជា​កំណើន​ ៣៣%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ យោង​ទៅ​តាម​ទិន្នន័យ​ក្រសួង​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​។​1​តម្រូវការ​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ផលិតផល​ស៊ីម៉ងត៍​ស្មើរ​នឹង​ ៤​ លាន​តោន​ម៉ា​ទ្រី​ស​ក្នុង​មួយ​ឆ្នាំ​។​2

​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​ផ្ទាល់​ ក្រុមហ៊ុន​កំពត​ខេស៊ី​មិន​(K​ Cement)​បានឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​បាន​ផលិត​ស៊ីម៉ង់​ Portland​ និង​ម្នាងសិលា​បាន​ច្រើន​ជាង​ចំនួន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ កំពត​ស៊ី​មិន​ ជា​វិនិយោគទុន​រួម​រវាង​ Siam​ Cement​ Group​ (SCG)​ ដែល​ជា​ម្ចាស់​ភាគហ៊ុន​ ៩០​%​ និង​ជា​ផលិតករ​ធំ​ជាងគេ​ក្នុង​ប្រទេស​ថៃ​ រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​Khaou​ Chuly​ Group​។​

​ក្នុង​ខែសីហា​ ឆ្នាំ​២០១៥​ Siam​ Cement​ Group(SCG)​  បាន​ប្រកាស​គម្រោង​វិនិយោគទុន​របស់​ខ្លួន​ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​៣០០​លាន​ដុល្លារ ​ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​ ទឹកប្រាក់​ទាំងនេះ​នឹង​ប្រើ​សម្រាប់​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​ផលិតកម្មទី​៣ ​សម្រាប់​រោងចក្រ​ក្នុង​ខេត្តកំពត​ ដែល​ជា​ការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ស៊ីម៉ង់​ទៅ​កាន់​ ៧,៥០០​តោន​ ក្នុង​១​ថ្ងៃ​គិត​ត្រឹម​ឆ្នាំ​២០១៩​។​3

​ការ​ពង្រីក​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយទៀត​របស់​ផលិតកម្ម​ស៊ីម៉ង់​ត្រូវ​បាន​ប្រកាស​នៅ​ខែធ្នូ​ ឆ្នាំ​២០១៥ ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Chip​ Mong​ Insee​ Cement​ បានឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចសន្យា​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​CITIC​ Heavy​ Industries​ Co.​ Ltd.​របស់​ចិន ​ដើម្បី​ស្ថាបនា​រោងចក្រ​ស៊ីម៉ង់​តម្លៃ ​៦២​លាន​ដុល្លារ​ក្នុង​ខេត្តកំពត​ ដែល​នឹង​ចាប់ផ្តើម​ការ​សាងសង់​នៅ​ខែមករា​ ឆ្នាំ​២០១៦​។​4​ រោងចក្រ​នេះ​នឹង​អាច​ផលិត​ ស៊ីម៉ង់​បាន​ចំនួន​ ៥០០០​តោន​ក្នុង​មួយ​ថ្ងៃ​។​ក្រុមហ៊ុន​Chip​ Mong​ Insee​ ជា​សមិទ្ធិ​ផល​នៃ​ការ​វិនិយោគ​រួម​ រវាង​ក្រុមហ៊ុន​ក្នុងស្រុក​ និង​ក្រុមហ៊ុន​Siam​ City​ Cement​ Plc​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​ធំ​ជាងគេ​លំដាប់​ទី​ពីរ​របស់​ប្រទេស​ថៃ​។​ កាលពី​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​ថៃ​មួយ​នេះ​បាន​ផ្អាក​គម្រោង​ស្ថាបនា​ រោងចក្រ​ស៊ីម៉ង់​មួយ​ដោយ​លើក​ឡើង​ពី​កត្តា​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ ​និង​ឱកាស​វិនិយោគទុន​ល្អ​ប្រសើរ​ជាង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​5

​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៤​ ក្រុមហ៊ុន ​Huaxin​ Cement​ Co​ របស់​ប្រទេស​ចិន​បានឱ្យ​ដឹង​ពី​ការ​ទិញ​យក​ភាគហ៊ុន​ ៤០​% ​របស់​ក្រុមហ៊ុន​Cambodia​ Cement​ Chakrey​ Ting​ Factory​ Co​ ដែល​ជា​ក្រុមហ៊ុន​ស្ថាបនា​ រោងចក្រ​ស៊ីម៉ង់​ក្នុង​ខេត្តកំពត​ នៅ​ក្នុង​ទឹកប្រាក់​ចំនួន​២៤​លាន​ដុ​លា្ល​រ​។​ រោងចក្រ​នេះ​នឹង​អាច​ផលិត​បាន​ ស៊ីម៉ង់​ចំនួន​ ៣២០០​ តោន​ក្នុង​មួយ​ថ្ងៃ​។6

​ខ្សាច់ ​និង​ក្រួស​

​ខ្សាច់​ដែល​យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ត្រូវ​បាន​ទាញ​យក​ពី​បាតទន្លេ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ជា​និច្ចកាល​មានការ​ទាញ​យកខុស​ច្បាប់​ត្រូវ​បាន​រាយការណ៍​។​

​អាជ្ញារ​ធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ដកហូត​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បួន​ក្នុង​ពាក់កណ្តាល​នៃ​ឆ្នាំ​២០១៥​ សម្រាប់​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ផល​ប៉ះពាល់​លើ​បរិស្ថាន​។​7

​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១០​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ Global​ Witness​ ក្រោម​ចំណងជើង​ថា​ ខ្សាច់​ផ្លាស់​ទី​ បាន​រក​ឃើញ​ថា ​ប្រទេស​សឹ​ង្ហ​បុរី​ជា​អតិថិជន​ចំបង​ក្នុង​ការ​នាំ​ចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​។​ មាន​បញ្ហា​តម្លាភាព​ត្រូវ​បាន​រាយការណ៍​ជុំវិញ​ការ​ជួញដូរ​នេះ​ ក៏​ដូច​ជា​ផលប្រយោជន៍​មិន​ជាក់លាក់​សម្រាប់​ប្រទេស​កម្ពុជា​ ព្រមទាំង​បញ្ហា​សម្បទាន​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​។​8

ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​ ០១​  ខែកុម្ភៈ​ ឆ្នាំ​២០១៦

ឯកសារយោង

  • 1. ​ស៊ីវ​ម៉​ង​,​ ២០១៦.​វិនិយោគទុន​ខាង​សំណង់​ដែល​ត្រូវ​បាន​អនុញ្ញាតិ​មាន​កំណើន​ ៣០​ភាគរយ​ក្នុង​ឆ្នាំ​២០១៥.​ការ​សែត​ភ្នំពេញ​បុ​ស្តិ៍​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១០.​ https://www.phnompenhpost.com/real-estate/approved-construction-investments-30-cent-2015ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​
  • 2. ​មេ​ គុណ​មក​រា​.​សៀម​ស៊ី​មិន​នឹង​ធ្វើការ​ពង្រីក​នៅ​ប្រទេស​កម្ពុជា​.​ខ្មែរ​ថែម​ស៍​ ចុះ​ថ្ងៃ​ទី​០៦​ ខែ​វិ​ច្ជិ​កា​ ឆ្នាំ​២០១៥.​ http://www.khmertimeskh.com/news/17535/siam-cement-moving-to-expand-in-cambodia
  • 3. ​ខេ​ង​ សុធា​,​ “​ថៃ​ស៊ី​មិន​នឹង​ធ្វើ​វិនិយោគទុន​ជា​ទឹកប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​ នៅ​កម្ពុជា​.​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៥.https://www.cambodiadaily.com/business/thai-cement-giant-to-invest-300m-in-cambodia-92400/​ ។​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​
  • 4. ​មេ​ គុណ​មក​រា​,​ ២០១៦.​ ក្រុមហ៊ុន​ជីប​ម៉ុង​ចុះ​កិច្ចសន្យា​តម្លៃ​២៦២​លាន​ដុល្លារ​ សម្រាប់​ការ​សាងសង់​រោងចក្រ​ស៊ីម៉ង់​.​ការ​សែត​ខ្មែរ​ថែម​ស៍​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៥.http://www.khmertimeskh.com/news/18395/chip-mong-unit-signs–262-deal-for-cement-plant/​ ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦.
  • 5. Rann​ Reuy​ និង​ មេ​ គុណ​មក​រា​,​ ២០១៣.​ ក្រុមហ៊ុន​ថៃ​បាន​ផ្អាក​គម្រោង​សាងសង់​ រោងចក្រ​ស៊ីម៉ង់​.​ការ​សែត​ភ្នំពេញ​ប៉ុ​ស្តិ៍​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ​២០១៣.https://www.phnompenhpost.com/business/thai-company-shelves-kampot-cement-projectចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦.
  • 6. ចាន់​ មុ​យ​ហុង​.​ក្រុមហ៊ុន​ចិន​ទិញ​យក​ភាគហ៊ុន​ធំ​តម្លៃ​១០០​លាន​ដុល្លារ​របស់​ រោងចក្រ​ស៊ីម៉ង់​ក្នុង​ខេត្តកំពត​.​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៤។ http://www.phnompenhpost.com/business/chinese-firm-acquires-large-stake-kampot-100m-cement-factory
  • 7. ​តាំង​ វី​ដា​,​ ២០១៥.​ ក្រុមហ៊ុន​បូម​ខ្សាច់​ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​.​ការ​សែត​ភ្នំពេញ​ ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥.https://www.phnompenhpost.com/national/sand-firms-licences-are-revoked ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦.
  • 8. https://www.globalwitness.org/en/archive/supporting-documents-shifting-sand-report/​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

deptL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!