មីក្រូហិរញ្ញវត្ថុ

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​វាយប្រហារ​​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សកលលោក​ ​​និង​កម្ពុជា​ ​​​ដោយ​បន្ត​រាលដាល​​ដល់​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​។​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បន្ត​ផ្តល់​សេវា​ដល់​អតិថិជន​ ដែល​អាច​មើលឃើញ​បាន​តាម​រយៈ​ការ​កើនឡើង​នៃ​ចំនួន​គណនី​​បញ្ញើ​ដល់​ទៅ​ ៨,៩​ លាន​នាក់​ និង​គណនី​កម្ចី​​ដល់​ ៣,២​ លាន​ និង​ការ​ពង្រីក​បណ្តាញ​សាខា​ដល់​ ២,៥៤២​ ទីតាំង​ និង​ ៣,១៧៧​ អេ​ធី​អឹ​ម នេះ​​បើ​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០​ ចេញ​ផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​1

​ទោះបីជា​មាន​វិបត្តិ​ក៏​ដោយ​ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​រឹង​មាំ​ដោយសារ​តែ​ទំនុកចិត្ត​សាធារណៈ​ និង​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅ​តំបន់​ជនបទ​។​ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៩​ ទ្រព្យសកម្ម​សរុប​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​តម្លៃ​ ៣៥,៩​ ទ្រី​លាន​រៀល​ដែល​កើន​ឡើងជា​លំដាប់​ពី​ឆ្នាំ​ ២០១៦​ មុន​ពេល​ដែល​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម​ ៣៤,៣​ ទ្រី​លាន​រៀល​នៅ​ឆ្នាំ​ ២០២០​។​2

​បំណុល​មីក្រូហិរញ្ញវត្ថុ​

បើ​យោង​តាម​ទិន្នន័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ តម្លៃ​សរុប​នៃ​ប្រាក់​កម្ចី​គឺ​ ២៧,៥​ ទ្រី​លាន​រៀល​នៅ​ឆ្នាំ​ ២០២០​។​3​ កំណើន​នៅ​ក្នុង​ប្រាក់​កម្ចី​នេះ​ ព្រោះ​​​តម្រូវការ​នៃ​ទីផ្សារ​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​4 អ្នក​ខ្ចី​ជា​ច្រើន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ប្រាក់​កម្ចី​។ តែ​ផ្ទុយ​មក​វិញ​ ​​អ្នក​​ខ្ចី​ផ្សេង​ទៀត​បាន​ជំពាក់​បំណុល​វ័ណ្ឌក​​ដែល​ទីបំផុត​ឈាន​ដល់​​ការ​​បាត់បង់​ទ្រព្យសម្បត្តិ​​​។​ ដីធ្លី​​ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​ជា​វត្ថុ​បញ្ចាំ​ ដូច្នេះ​អ្នក​ដែល​មិន​អាច​បន្ត​ទូទាត់​សំណង​​​នឹង​​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​ដី​ធ្លី​របស់​ពួក​គេ​ ដែលនេះក៏​​​បង្ហាញ​ពី​កង្វះ​នៃ​​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជា​ជន​។​ លោក​ជំទាវ​​ ជា​ សេរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា​ «…​ ដូច​អ្វី​ដែល​បាន​លើក​ឡើងនេះ​​​​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​លើកកម្ពស់​ការយល់ដឹងអំពី​ហិរញ្ញវត្ថុ​តាម​រយៈការ​រៀបចំ​សិក្ខាសាលា​ផ្សេងៗ​គ្នា​ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អំពី​បញ្ហា​ហិរញ្ញវត្ថុ​ និង​គ្រោះថ្នាក់​នៃ​ការជំពាក់បំណុល​ច្រើនក្នុង​ពេល​តែ​មួយ​​ជាមួយ​គ្រីះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ និង​​អ្នក​ផ្តល់​ប្រាក់​កម្ចី​ក្រៅ​ប្រព័ន្ធ (អ្នកចងការប្រាក់​)​»​។​ លោកជំទាវ​​បាន​បន្ថែម​ថា ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មិន​ត្រឹមតែ​ជួយ​​ជា​ប្រយោជន៍​​បុគ្គល​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ទៀត​ផង​។5

​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង​ឆ្នាំ​ ២០១៩​ អតិថិជន​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ភាគច្រើន​បាន​ទទួល​រង​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​ជា​លទ្ធផល​នៃ​បំណុល​របស់​ពួក​គេ​។​ អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​ ២៨​ គ្រួសារ​ដែល​ក្នុង​នោះ​ ២២​ គ្រួសារ​ធ្លាប់​មានបទពិសោធន៍​លក់​ដី​ដោយ​បង្ខិតបង្ខំ​ ១៣​ គ្រួសារ​ពាក់​ព័ន្ធ​​នឹង​ពលកម្ម​កុមារ​ ១៨​ គ្រួសារ​ទាក់ទង​នឹង​ការ​ធ្វើ​ចំណាកស្រុក​ និង​ ២៦​ គ្រួសារ​ទាក់ទង​នឹង​ការ​មាន​អាហារ​ដែល​មានគុណ​ភាព​តិច​ ឬ​ទាប​ជាង​។​ ជាមួយ​គ្នា​នេះ​ដែរ​ គ្រួសារ​ចំនួន​ ២០​ បាន​យក​ប្រាក់​កម្ចី​មួយ​ផ្សេង​ទៀត​ដើម្បី​សង​ប្រាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់​ ខណៈ​ដែល​ ២២​ គ្រួ​សារបាន​ខ្ចី​ពី​អ្នក​ខ្ចី​ឯកជន​នៅពេល​​ដែល​ពួក​គេ​កំពុង​តែ​មាន​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​។​6 បំណុល​មីក្រូហិរញ្ញវត្ថុ​ក៏​ជា​បុព្វហេតុ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ផង​ដែរ​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)​ ស្តី​ពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​ចំណាកស្រុក​ និង​មីក្រូហិរញ្ញវត្ថុ​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្តបន្ទាយមានជ័យ​។​7​ របាយការណ៍​ឆ្នាំ​ ២០១៩​ ពី​ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​កត់​សម្គាល់ថា​វា​ជា​លក្ខណៈ​នៃ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដែល​ប្រើប្រាស់​ដី​ជា​វត្ថុ​បញ្ចាំ​ដែល​អាច​នាំ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​។​ របាយការណ៍​បាន​បន្ថែម​ថា​ «​សក្តានុពល​ក្នុង​ការ​បាត់បង់​ផ្ទះ​ ឬ​ដី​អាច​បង្កើត​សម្ពាធ​យ៉ាង​ខ្លាំង​សម្រាប់​ការ​សង​ និង​នាំ​ឱ្យ​ជន​ចំណាកស្រុក​ធ្វើការ​ជ្រើសរើស​ប្រកបដោយ​ហានិភ័យ​ ហើយ​អាច​បង្កើត​ឱ្យ​មានការ​ខ្ចី​ជា​ទម្រង់​នេះ​បន្ទាន់​»​។​8

គេហទំព័របង្ហាញពី “សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល

​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏បាន​សង្កេត​​ផង​ដែរ​ថា មន្ត្រីឥណទាន​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​បន្ត​​​ផ្តល់​ប្រាក់​កម្ចី​ដោយ​មិន​ប្រុង​ប្រយ័ត្ន​​​​​​ដល់​អ្នក​ដែល​មិន​អាច​សង​ពួក​គេ​វិញ​បាន​ ហើយ​ដាក់​សម្ពាធ​ពួក​គេ​ឱ្យ​សង​ប្រាក់​កម្ចី​តាម​រយៈ​ការ​លក់​ដី​ដោយ​បង្ខិតបង្ខំ​ ឬ​វិធានការ​គ្មាន​សីលធម៌​ផ្សេង​ទៀត​។​​9​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ធនាគារពាណិជ្ជ​ និង​អ្នក​វិនិយោគ​របស់​ពួក​គេ​ ​គឺ​​បាន​ពាក់ព័ន្ធ​ជាមួយ​បំណុល​​លើស​លុប​នេះ​ដោយសារ​ពួក​គេ​បាន​បន្ត​ផ្តល់​មូលនិធិ​ដល់​ការ​ពង្រីក​កម្ចី​ខ្នាត​តូច​ និង​ទំហំ​ផលប័ត្រ​កម្ចី​ បើ​​ទោះបីជា​មានការ​ព្រមាន​ពី​អ្នក​សេដ្ឋកិច្ច​ និង​អង្គការសិទ្ធិមនុស្ស​ក៏​ដោយ​។​ នៅ​ចុងឆ្នាំ​ ២០១៩​ ប្រជាពលរដ្ឋ​ជាង​ ២,៦​ លាន​នាក់​មាន​កម្ចី​ខ្នាត​តូច​ជាង​ ១០​ ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​អ្នក​ខ្ចី​មាន​ ៣,៨០៤​ ដុល្លារ​ជា​មធ្យម​ ដែល​ជា​កម្ចី​ខ្នាត​តូច​ជា​មធ្យម​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ លើស​ពី​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ ឬ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​នៅ​កម្ពុជា​។​10

បន្ទាប់​ពី​ការ​ណែនាំ​អត្រា​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​នៅ​ឆ្នាំ​ ២០១៧​ ចំនួន​អ្នក​ខ្ចី​បាន​កាត់​បន្ថយ​ ទោះបីជា​កម្ចី​ខ្នាត​តូច​សរុប​នៅ​តែ​កើនឡើង​ក៏​ដោយ​។​ ឯកសារ​ការងារ​មួយ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​អត្រា​ការ​ប្រាក់​លើ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ផ្តល់​គោលនយោបាយ​ដើម្បី​បង្កើន​ក្របខ័ណ្ឌ​ការពារ​អ្នក​ខ្ចី​ ជំរុញ​ការ​ប្រកួតប្រជែង​​ល្អ​ និង​លើកកម្ពស់​ប្រសិទ្ធភាព​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​ ដែល​អនុញ្ញាត​ឱ្យ​ការពារ​អ្នក​ខ្ចី​ពី​អត្រា​ការ​ប្រាក់​លើស​កម្រិត​ និង​ផល​ប៉ះពាល់​អវិជ្ជមាន​។​​11

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ដែល​ជា​​ស្ថាប័ន​​មិន​មែន​រដ្ឋាភិបាល​ និង​ជា​សមាគម​ដែល​ធានា​នូវ​ភាព​រុងរឿង​ និង​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ និង​ការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ ម្ចាស់​ជំនួយ​ជាតិ​ និង​អន្តរជាតិ​ ម្ចាស់បំណុល​ និង​អ្នក​វិនិយោគ​។​12

រូបភាពនៃគេហទំព័រសមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

នៅ​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ឆ្នាំ​២០២១​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និងសមាគម​ធនាគារ​នៅ​កម្ពុជា​ ដែល​ជា​អង្គការ​ផ្លូវការ​ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​ ដើម្បី​តំណាង​ឱ្យ​វិស័យ​ធនាគារឯកជន​របស់​ប្រទេស​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​លើកទឹកចិត្ត​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ឱ្យ​បន្ធូរបន្ថយ​វិធានការ​សងបំណុល​បន្ថែម​ទៀត​តាម​រយៈ​ វិធានការ​បន្ធូរបន្ថយ​បំណុល​ចំនួន​ប្រាំមួយ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ និង​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​។​13

ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០២១​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ជំរុញ​សមាជិក​របស់​ខ្លួន​ឱ្យ​បញ្ចេញ​ឥណទាន​បន្ថែម​ទៀត​ចាប់តាំងពី​កូ​វី​ដ​-១៩​ ដែល​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​សហគមន៍​ខែ​កុម្ភៈ​ បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ទាំងអស់​។​ លោក​ កាំ​ង​ តុង​ងី​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ថា ​បញ្ហា​ទំនងជា​នឹង​ប៉ះពាល់​ទៅ​ផ្នែក​ផ្សេង​ទៀត​ដែល​លោក​បាន​លើកទឹកចិត្ត​សាធារណជន​ឱ្យ​ស្វែងរក​ការ​សម្របសម្រួល​ ឬ​អន្តរាគមន៍​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​ប្រសិនបើ​ស្ថាប័ន​ជា​សមាជិក​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​។​ លោក​បាន​សំណូមពរ​បន្ត​ទៀត​ថា​អតិថិជន​ដែល​មាន​ផល​ប៉ះពាល់​តិចតួច​ ឬ​គ្មាន​ពី​ជំងឺ​រាតត្បាត​គួរតែ​សង​ប្រាក់​កម្ចី​របស់​ពួក​គេ​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ឱ្យស្ថាប័ន​ជួយ​ដល់​អតិថិជន​ផ្សេង​ទៀត​។​14

ទាក់ទង​នឹង​មីក្រូហិរញ្ញវត្ថុ​

ឯកសារយោង

  1. 1. ធនាគារជាតិ​នៃ​កម្ពុជា​,​ “​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០,”​ ទំព័រ​ទី​ ១​ -​ ៧,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​
  2. 2. ដូចឯកសារយោងខាងដើម។​
  3. 3. ដូចឯកសារយោងខាងដើម។​
  4. 4. Sangeetha​ Amarthalingam,​ “​តើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ដំណើរការ​ដែរ​ឬទេ​?,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  5. 5. Jason​ Boken,​ “​អ្នក​ផ្តល់​ប្រាក់​កម្ចី​ក្រៅផ្លូវការ​មិន​គួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​,”​ ការ​សែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែតុលា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១ ។​
  6. 6. សមាគម​ធាងត្នោត​ និង​លី​កាដូ​ “​ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖​ ការ​បាត់បង់​ដីធ្លី​ និង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​,”​ ចុះ​ខែសីហា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​ 2021​។​
  7. 7. លី​កាដូ​ “​ការ​នាំ​ឱ្យ​មាន​ចំណាកស្រុក​៖​ បទ​ពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ការ​ចំណាកស្រុក​ឆ្លង​ដែន​,”​ ទំព័រ​ទី​ ១,​ ចុះ​ខែឧសភា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​ 2021​។​
  8. 8. អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​,​ “​បំណុល​ និង​បទ​ពិសោធន៍​ចំណាកស្រុក​៖​ ការ​យល់​ដឹង​ពី​អាស៊ី​អាគ្នេយ៍​,”​ ទំព័រ​ទី​ ២៧,​ ចុះ​ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ពុំ​មានការ​បកប្រែ​ជា​ភាសាខ្មែរ។
  9. 9. សមាគម​ធាងត្នោត​ និង​លី​កាដូ​ “​ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖​ ការ​បាត់បង់​ដីធ្លី​ និង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​,”​ ចុះ​ខែសីហា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​
  10. 10. សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU),​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សង់​ត្រា​ល់​)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​,​ “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​៖​ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​,”​ ទំព័រ​ទី​ ១,​ ចុះ​ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​
  11. 11. Sangeetha​ Amarthalingam,​ “​តើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ដំណើរការ​ដែរ​ឬទេ​?,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  12. 12. សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ “​អំពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​,”​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​
  13. 13. សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ “​សេចក្តីថ្លែងការណ៍​រួម​ អំពី​ អន្តរាគមន៍​បន្ថែម​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដើម្បី​គាំពារ​ដល់​អតិថិជន​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩,”​ ចុះ​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​
  14. 14. ហ៊ឹ​ន​ ពិសី​,​ “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​ជំរុញ​ការ​ផ្តល់​ឥណទាន​ ទោះបី​ជំងឺ​កូ​វី​ដ​ ១៩​ កំពុង​រីក​រាលដាល​ខ្លាំង​ក៏​ដោយ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ២៨​ ខែមេសា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7krTM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!