ដំណើរការតាក់តែងច្បាប់

ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។

​នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។​1​ អត្ថបទ​ដែល​បាន​បង្ហាញ​ភាគច្រើន​គឺ​មក​ពី​នាយក​រដ្ឋមន្ត្រី​។​2

សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0

ដំណើរ​ការ​ពិនិត្យ​ និង​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​

ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “​សេចក្តីព្រាងច្បាប់”​។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់  រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖3

  • ​ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។
  • បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។
  • ​សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនិងវប្បធម៌​ កិច្ចប្រជុំ​អន្តរក្រសួង​ និង​នាយក​រដ្ឋមន្ត្រី​។​
  • ​នៅពេលដែលសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយអង្គនីតិប្រតិបត្តិ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅរដ្ឋសភា ដែលជាអ្នកបញ្ជូនបន្តទៅគណៈ  កម្មាធិការអចិន្ត្រៃយ៍ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ដល់យោបល់។ ពេលសន្មតថាចាំបាច់ គណៈកម្មាធិការអចិន្ត្រៃយ៍អាចបញ្ជូនសេចក្ដីព្រាងច្បាប់នេះបន្តទៅ   គណៈកម្មាធិការជំនាញ ដែលមានជំនាញពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ ដើម្បីបន្តពិនិត្យ និងផ្ដល់យោបល់ ឬក៏ដាក់បញ្ចូលផ្ទាល់ទៅសម័យប្រជុំពេញអង្គនៃរដ្ឋសភាដោយបញ្ចូលការជជែកដេញដោលលើសេខក្ដីព្រាងច្បាប់នៅក្នុងរបៀបវារៈ។  ពេលសន្មតថាចាំបាច់ គណៈកម្មាធិការជំនាញបញ្ចូនសេចក្ដីព្រាងច្បាប់មកកាន់គណៈកម្មាធិការអចិន្ត្រៃយ៍វិញដើម្បីពិនិត្យលើកចុងក្រោយ និងដាល់បញ្ចូលក្នុងរបៀបវារៈ។

​ដំណើរការ​ពិនិត្យ​ និង​អនុ​ម័ត​សេចក្តី​ស្នើ​ច្បាប់​

ប្រសិនបើរដ្ឋសភា ឬព្រឹទ្ធសភាជាអ្នកស្នើច្បាប់ នោះច្បាប់នេះហៅថា “សេចក្ដីស្នើច្បាប់”។ សេចក្តីស្នើច្បាប់នេះត្រូវបានបញ្ជូនដោយផ្ទាល់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីពិនិត្យ។ ដំណើរការបន្ទាប់គឺដូចគ្នាក្នុងករណីមានតម្រូវការបញ្ជូនច្បាប់ដែលបានស្នើទៅគណៈកម្មការជំនាញដែលពាក់ព័ន្ធនឹងខ្លឹមសារនៃច្បាប់ ដើម្បីពិនិត្យនិងផ្តល់យោបល់បន្ថែម។ ទាំងគណៈកម្មការអចិន្ត្រៃយ៍ និងគណៈកម្មការជំនាញ មានជម្រើសបីនៅពេលពិនិត្យឡើងវិញនូវអត្ថបទច្បាប់ដែលបានដាក់ជូន៖ មិនត្រូវពិចារណា ពិចារណា ឬពិចារណាជាបន្ទាន់។4

​នៅក្នុងសម័យប្រជុំពេញអង្គ មុននឹងពិភាក្សាលើច្បាប់ រដ្ឋសភាត្រូវអនុម័តរបៀបវារៈជាមុនសិនតាមរយៈការបោះឆ្នោតចំហ។ នៅពេលដែលរបៀបវារៈត្រូវបានអនុម័ត សមាជិករដ្ឋសភានឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់តាមនីតិវិធី។ បន្ទាប់ពីច្បាប់ត្រូវបានលើកមកពិភាក្សាក្នុងសម័យប្រជុំ សមាជិករដ្ឋសភាអាចពិនិត្យ និងធ្វើវិសោធនកម្មបាន។5 ​បន្ទាប់មករដ្ឋសភានៅក្នុងសម័យប្រជុំពេញអង្គដដែលសម្រេចអនុម័ត ឬមិនអនុម័តលើសេចក្តីស្នើវិសោធនកម្ម។6 ក្នុងករណីសេចក្តីព្រាងច្បាប់ រដ្ឋសភានឹងអញ្ជើញតំណាងដែលជាអ្នកផ្ដួចផ្ដើមសេចក្ដីព្រាងនេះពីស្ថាប័នរដ្ឋាភិបាលមកការពារច្បាប់។ ក្នុងករណីសេចក្ដីស្នើច្បាប់ សមាជិករដ្ឋសភាដែលបានស្នើច្បាប់នេះអាចបង្កើតក្រុមដើម្បីការពារច្បាប់។ នៅពេលច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចហើយ ច្បាប់ត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីពិនិត្យ និងផ្តល់យោបល់ជាលើកទី១។ ព្រឹទ្ធសភាអាចស្នើកែប្រែ ឬផ្លាស់ប្តូរខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីទទួលបានការដាក់ស្នើ។ ប្រសិនបើលើសពីមួយខែ ច្បាប់នឹងត្រូវអនុម័ត។ បន្ទាប់ពីរដ្ឋសភាបញ្ជូនសេចក្តីព្រាងច្បាប់ដំបូងទៅព្រឹទ្ធសភា ព្រឹទ្ធសភាមានជម្រើសបីគឺ៖

  • មិនឆ្លើយតបក្នុងរយៈពេលកំណត់។7
  • ពិនិត្យនិងអនុម័តច្បាប់។​8
  • ពិនិត្យច្បាប់និងស្នើសុំការកែសម្រួល។9

ការ​បង្វិល​ដំណើរ​ការ​ត្រួត​​​ពិនិត្យ​​​​ឡើង​វិញ​រវាង​​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​

ដំណើរការនៃការត្រួតពិនិត្យច្បាប់រវាងព្រឹទ្ធសភា និងរដ្ឋសភាកើតឡើងក្នុងរយៈពេលមួយខែបន្ទាប់ពីសភាអនុម័តសេចក្ដីព្រាង ឬសេចក្ដីស្នើច្បាប់។ ប្រសិនបើព្រឹទ្ធសភាស្នើឱ្យធ្វើវិសោធនកម្ម ច្បាប់នេះត្រូវបញ្ជូនទៅរដ្ឋសភាឡើងវិញម្ដងទៀតដើម្បីពិនិត្យលើកដំបូង។ ក្នុងករណីនេះរដ្ឋសភាមានជម្រើសបី៖

  • ទទួលយកការកែប្រែនិងបញ្ជូនច្បាប់ដែលបានកែប្រែដោយផ្ទាល់ទៅព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើ។
  • បដិសេធ ឬទទួលយកការកែប្រែខ្លះ ហើយបញ្ជូនច្បាប់នេះត្រឡប់ទៅព្រឹទ្ធសភាវិញដើម្បីពិនិត្យម្តងទៀត។
  • បដិសេធទាំងស្រុងនូវការកែប្រែដែលផ្តល់ដោយព្រឹទ្ធសភាហើយបញ្ជូនច្បាប់នេះទៅព្រឹទ្ធសភាដើម្បីពិនិត្យម្តងទៀត។

ប្រសិនបើព្រឹទ្ធសភាទទូចលើសេចក្តីស្នើវិសោធនកម្ម រដ្ឋសភាអាចពិនិត្យឡើងវិញលើសេចក្តីស្នើវិសោធនកម្មនេះជាលើកទីពីរ។ ក្នុងករណីនេះ រដ្ឋសភាអាចទទួលយក ឬបដិសេធចោលទាំងស្រុងនូវសំណើរបស់ព្រឹទ្ធសភាសម្រាប់ការកែប្រែ។ តាមជម្រើសណាក៏ដោយ ច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើ។ នៅពេលភាគីទាំងពីរឈានដល់ការឯកភាពគ្នា និងស្រុះស្រួលលើសេចក្តីព្រាងឬស្នើច្បាប់ ច្បាប់នេះត្រូវបញ្ជូនទៅរដ្ឋសភាវិញមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី។ បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំឯកសារគាំទ្រហើយបញ្ជូនរួមជាមួយសេចក្តីព្រាង ឬស្នើច្បាប់ដែលបានអនុម័តរួចរាល់ដោយអង្គនីតិបញ្ញត្តិ ទៅព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រម។ ច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយព្រះមហាក្សត្រចូលជាធរមានហើយអាចអនុវត្តបានក្នុងរយៈពេល ១០ថ្ងៃ នៅក្នុងរដ្ឋធានី និង២០ថ្ងៃ សម្រាប់ទូទាំងប្រទេសបន្ទាប់ពីប្រកាសឱ្យប្រើ។ ច្បាប់បានប្រកាសជាបន្ទាន់ ចូលជាធរមានភ្លាមៗនៅទូទាំងប្រទេសបន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខា។10

ទាក់ទង​នឹ​ង​ដំណើរការ​តាក់តែង​ច្បាប់​​​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8ckDT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!