អង្គការសហប្រជាជាតិ

អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថត​ពី​គេហទំព័រ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។

​អង្គការសហប្រជាជាតិ​ (UN)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៤៥​ និង​ដឹកនាំ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ គឺជា​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​សមាជិក​ចំនួន​ ១៩៣​។1​ អង្គការសហប្រជាជាតិ​មាន​អង្គ​សំខាន់ៗ​ចំនួន​ប្រាំមួយ​៖​ មហាសន្និបាត​ ក្រុមប្រឹក្សាសន្តិសុខ​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ ក្រុមប្រឹក្សា​អាណាព្យាបាល​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ និង​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​។​2 បច្ចុប្បន្ន​លោក​ Antonio​ Guterres​ គឺជា​អគ្គលេខាធិការ​ទី​ប្រាំបួន​នៃ​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៧​ ហើយ​ត្រូវ​បាន​តែងតាំង​ឡើង​វិញ​សម្រាប់​អាណត្តិ​ទី​ពីរ​របស់​គាត់​នៅ​ថ្ងៃ​ទី​ ១៨​ ខែមិថុនា​ឆ្នាំ​ ២០២១​ ដើម្បី​បន្ត​ជួយ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​3

​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អង្គការសហប្រជាជាតិ​ វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​មើល​អ្នក​កាន់​តំណែង​មុន​របស់​ខ្លួន​ គឺ​សម្ព័ន្ធ​ប្រជាជាតិ​ (១៩២០-១៩៤៦)​។​ សម្ព័ន្ធ​ប្រជាជាតិ​មាន​អង្គ​សំខាន់ៗ​ចំនួន​បី​៖​ (១)​ សភា​ដែល​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​បាន​តំណាង​ដោយ​សមភាព​ (២)​ ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​អចិន្ត្រៃយ៍​ និង​មិន​អចិន្ត្រៃយ៍​ និង​ (៣)​ លេខាធិការដ្ឋាន​ដែល​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​។4​ សម្ព័ន្ធ​បាន​មក​ពី​សន្ធិសញ្ញា​ Versailles​ ដែល​មាន​គោលបំណង​រក្សា​សន្តិភាព​ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ប្រកាន់ខ្ជាប់​នូវ​មាត្រា​ទាំង​ ២៦​ នៃ​កតិកាសញ្ញា​របស់​ខ្លួន​។​5 ទោះជា​យ៉ាងណា​ក៏​ដោយ​ លី​ក​ត្រូវ​បាន​រំលាយ​ដោយសារ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បង្ការ​សង្គ្រាមលោក​លើក​ទី​ពីរ​។​

​អង្គការសហប្រជាជាតិ​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​របស់​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ តាម​រយៈ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​។​ អង្គការសហប្រជាជាតិ​ ទទួល​បាន​ថវិកា​ពី​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ និង​រក្សា​ប្រតិបត្តិការ​របស់​ខ្លួន​តាម​អង្គ​នីមួយៗ​ និង​ភ្នាក់ងារ​ផ្សេងៗ​។​ វិភាគទាន​មាន​ពីរ​ប្រភេទ​គឺ​ វិភាគទាន​តាម​ការ​វាយតម្លៃ​ និង​តាម​ការ​ស្ម័គ្រចិត្ត​។6​ វិភាគទាន​តាម​ការ​វាយតម្លៃ​ គឺជា​ការ​បង់ប្រាក់​ជា​កាតព្វកិច្ច​ដោយ​សមាជិក​ ខណៈ​វិភាគទាន​តាម​ការ​ស្ម័គ្រចិត្ត​គឺជា​វិធីសាស្ត្រ​នៃ​ការ​រួមចំណែក​ដោយ​ផ្អែក​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋ​សមាជិក​។​7

​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​

​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​១៩៥៥​។​8 អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ អង្គការសហប្រជាជាតិ​បាន​លើកកម្ពស់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​រក្សា​សន្តិភាព​ ការ​លុប​បំបាត់​ភាព​ក្រីក្រ​ និង​សិទ្ធិ​មនុស្ស​ និង​គាំទ្រ​ដល់​វិស័យ​អាទិភាព​ ផែនការ​ និង​កម្មវិធី​របស់​រដ្ឋាភិបាល​កម្ពុជា​ សង្គម​ស៊ី​វិល​ និង​ដៃគូ​ផ្សេង​ទៀត​។​9 ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ អង្គការសហប្រជាជាតិ​ ក៏​បាន​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​កសាង​សមត្ថភាព​ ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ និង​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​។10
​ទំនាក់ទំនង​រវាង​អង្គការសហប្រជាជាតិ​ និង​កម្ពុជា​ចាប់ផ្តើម​តាំងពី​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០​ នៅ​ពេល​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ និង​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​ កម្ពុជា​ទទួល​បាន​ជំនួយ​តាម​រយៈ​ស្ថាប័ន​ និង​អង្គភាព​របស់​អង្គការសហប្រជាជាតិ​ រួម​មាន​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​ អង្គការ​យូ​នី​សេ​ហ្វ​ (UNICEF)​ និង​កម្មវិធី​ពង្រីក​សម្រាប់​ជំនួយ​បច្ចេកទេស​ (​ដែល​ក្រោយមក​ក្លាយជា​ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP)​។11 ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​ត្រូវ​បាន​ផ្អាកនៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ក្នុង​របប​ខ្មែរក្រហម​។​ បន្ទាប់​ពី​របប​នេះ​ត្រូវ​បាន​បញ្ចប់​ អង្គការសហប្រជាជាតិ​នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​ជួយ​ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០,​ ១៩៩០​ និង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។​

​អង្គការសហប្រជាជាតិ​ធ្វើ​ប្រតិបត្តិការ​ក្រោម​អង្គភាព​ និង​ស្ថាប័ន​ផ្សេងៗ​ ដែល​ត្រូវ​បាន​កំណត់​តាម​វិស័យ​របស់​ពួក​គេ​។​ នៅ​កម្ពុជា​ មាន​អង្គភាព​ចំនួន​ ២៥​ របស់​អង្គការសហប្រជាជាតិ​ ដែល​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​គ្នា​ រាប់​ចាប់ពី​សេដ្ឋកិច្ច​ ការ​ថែទាំ​សុខភាព​ ការ​អប់រំ​ រហូត​ដល់​សមភាព​យេ​ន​ឌ័​រ​។​12 ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដំណើរការ​ក្រោម​ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​ចម្រុះ​ដែល​ផ្តល់​មូលនិធិ​ផ្សេងៗ​គ្នា​ កាលវិភាគ​កម្មវិធី​ និង​ពេលវេលា​ខុស​គ្នា​។​

តាម​រយៈ​ស្ថាប័ន​ និង​អង្គភាព​ខាងលើ​របស់​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិ​មួយ​នេះ​ បាន​និង​កំពុង​បន្ត​ជួយ​ដល់​កម្ពុជា​ តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODAs)​ និង​ជំនួយ​បច្ចេកទេស​ក្នុង​ការ​អនុវត្ត​ច្បាប់​ គោលនយោបាយ​ និង​ផែនការ​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​របៀបវារៈ​អភិវឌ្ឍន៍​ ដែល​ស្រប​តាម​ផែនការអភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​។​ នៅ​ឆ្នាំ​ ២០២២​ អង្គការសហប្រជាជាតិ​បាន​ផ្តល់​ថវិកា​ចំនួន​ ៩០​ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​។​13

​អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ (UNTAC)

បន្ទាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​ ១៩៩១​ ដែល​ជា​ការ​កំណត់​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ អ៊ុ​ន​តាក់​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ដំណោះស្រាយ​លេខ​ ៧៤៥​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជា​កងកម្លាំង​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​។​14  ប្រតិបត្តិការ​ជា​ផ្លូវការ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខែមីនា​ ឆ្នាំ​ ១៩៩២​។​ អាណត្តិ​របស់​អ៊ុ​ន​តាក់​ គឺ​ដើម្បី​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​ និង​ធានា​នូវ​បរិយាកាស​អំណោយផល​សម្រាប់​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​បង្កើត​រដ្ឋាភិបាល​។​ អ៊ុ​ន​តាក់​ បាន​ដាក់​ពង្រាយ​បុគ្គលិក​ប្រមាណ​ ២១,០០០​ នាក់​ រួម​មាន​ បុគ្គលិក​យោធា​ បុគ្គលិក​ស៊ី​វិល​ រដ្ឋបាល​ស៊ី​វិល​ និង​ប៉ូ​លី​ស​។​ ការ​ចំណាយ​របស់​អ៊ុ​ន​តាក់​ក្នុង​អាណត្តិ​របស់​ខ្លួន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ ១.៦​ ពាន់​លាន​ដុល្លារ​។​15 ប្រតិបត្តិការ​អ៊ុ​ន​តាក់​ត្រូវ​បាន​បញ្ចប់​នៅ​ខែកញ្ញា​ ឆ្នាំ​១៩៩៣​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ដោយ​ជោគជ័យ​ និង​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​។​ ចាប់តាំងពី​ពេល​នោះ​មក​ បុគ្គលិក​ និង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​ចំនួន​នៅ​តែ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​រហូត​ដល់​សព្វថ្ងៃ​។​16

​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លើ​ការ​កាត់ក្តី​ខ្មែរក្រហម​ (UNAKRT)

ក្រៅពី​អ៊ុ​ន​តាក់​ មាន​តួអង្គ​សំខាន់​មួយទៀត​ក្នុង​ការ​ធានា​សន្តិភាព​ និង​ការ​ផ្សះផ្សា​នៅ​កម្ពុជា​ គឺ​ជំនួយ​អង្គការសហប្រជាជាតិ​លើ​ការ​កាត់ក្តី​ខ្មែរក្រហម​ (UNAKRT)​។​ វា​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សាលាក្តី​ខ្មែរក្រហម​។​17 ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​មាន​កាតព្វកិច្ច​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (​មេដឹកនាំ​ខ្មែរក្រហម​)​ និង​អ្នក​ដែល​ទទួលខុសត្រូវ​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ពី​ឆ្នាំ​ ១៩៧៥​ ដល់​ឆ្នាំ​ ១៩៧៩​។​ ដោយ​មាន​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​រស់រាន​មានជីវិត​ចូលរួម​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ អ​.​វ​.​ត​.​ក​ មាន​ចំណុច​ពិសេស​មួយ​ ដែល​វា​មាន​សមាសភាព​ចៅក្រម​ និង​បុគ្គលិក​ខ្មែរ​ និង​បរទេស​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៃ​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ​។​ លក្ខណៈ​ទាំង​អស់នេះ​ធ្វើ​ឱ្យ​ អ​.​វ​.​ត​.​ក​ ល្បី​ថា​ជា​ "​តុលាការ​កូនកាត់​"​។​18

​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ (UNDAF)

​​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​​ គឺជា​ឧបករណ៍​ដ៏​សំខាន់​បំផុត​របស់​អង្គការសហប្រជាជាតិ​ ដែល​តាមដាន​ការ​អនុវត្ត​ និង​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​រដ្ឋ​ជា​សមាជិក​នៅ​កម្រិត​ប្រទេស​។​ ផែនការអភិវឌ្ឍន៍​ជាតិ​ និងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ គឺជា​ធាតុ​ផ្សំ​ស្នូល​នៃ​ក្របខ័ណ្ឌ​នេះ​។​ ដោយ​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល​ជាតិ​ ​ក្​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​ កំណត់​នូវ​លទ្ធផល​សំខាន់ៗ​ជាក់លាក់​ ដែល​មាន​លក្ខណៈ​ប្លែក​ស្រប​តាម​បរិបទ​ និង​អាទិភាព​របស់​ប្រទេស​នីមួយៗ​។​ ក្របខ័ណ្ឌ​នេះ​មាននូវ​សកម្មភាព​សំខាន់ៗ​ដែល​ត្រូវ​សម្រេច​បាន​ លទ្ធផល​ គម្រោង​ចំណាយ​ថវិកា​ បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​។​19
​​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣​ ត្រូវ​បាន​រៀបចំ​ឡើង​តាម​គោលការណ៍​ណែនាំ​របស់​​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​ឆ្នាំ​ ២០១៧​ ដោយ​ប្រើ​វិធីសាស្ត្រ​អន្តរ​កម្ម​ និង​ប្រកបដោយ​បរិ​យា​បន្ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​រដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​ វិស័យ​ឯកជន​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ ក្របខ័ណ្ឌ​នេះ​បាន​ដាក់​យុទ្ធសាស្ត្រ​ចតុកោណ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​ជា​ស្នូល​នៃ​ការ​អនុវត្ត​គោលនយោបាយ​។​ អង្គការសហប្រជាជាតិ​បាន​ធ្វើការ​វាយតម្លៃ​យ៉ាង​ទូលំទូលាយ​អំពី​ស្ថានភាព​របស់​ប្រទេស​ និង​ការ​ផ្លាស់​ប្តូរ​មុខងារ​នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។​ ការ​វិភាគ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​លក្ខណៈ​នៃ​ជំនួយ​ដែល​អង្គការសហប្រជាជាតិ​គួរតែ​ពង្រីក​នៅ​ក្នុង​ការ​សហការ​នា​ពេល​ខាង​មុខជា​មួយ​រាជរដ្ឋាភិបាល​។​20
​លទ្ធផល​សំខាន់ៗ​ចំនួន​ ៥​ នៃ​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ប​ការ​អភិវឌ្ឍន៍​ ២០១៩-២០២៣​ ​គឺ​៖

  1. លទ្ធផល​ទី​១៖​ ការ​ពង្រីក​ឱកាស​សង្គម​
  2. ​លទ្ធផល​ទី​២៖​ ការ​ពង្រីក​ឱកាស​សេដ្ឋកិច្ច​
  3. លទ្ធផល​ទី​៣៖​ ការ​លើកកម្ពស់​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​
  4. លទ្ធផល​ទី​៤៖​ ការ​ពង្រឹង​ការ​ចូលរួម​ និង​គណនេយ្យ​ភាព​
  5. ​លទ្ធផល​ទី​៥៖​ ការ​គ្រប់គ្រង​នគរូបនីយកម្ម​។​

​ក្រប​ខណ្ឌ​ជំនួយ​នេះ​បែងចែក​ថវិកា​សម្រាប់​លទ្ធផល​ទាំង​ ៥​ គឺ​៖

តម្រូវការថវិកាសរុបសម្រាប់លទ្ធផលទាំង ៥ នៃ UNDAF (២០១៩-២០២៣)

ប្រភព: ក្រប​ខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDAF) ២០១៩– ២០២៣។
លទ្ធផលថវិកាសរុបដែលត្រូវការ(ដុល្លាអាមេរិក)
១, ការ​ពង្រីក​ឱកាស​សង្គម​២៦៦,៩០៦,០០០
​២.​ ការ​ពង្រីក​ឱកាស​សេដ្ឋកិច្ច​១៣១,៣៩៥,៧៤៤
៣. ការ​លើកកម្ពស់​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​១១៥,៣៥៦.៥០៦
៤.ការ​ពង្រឹង​ការ​ចូលរួម​ និង​គណនេយ្យ​ភាព​៤៤,៦៨០,៤៣៣
៥.ការ​គ្រប់គ្រង​នគរូបនីយកម្ម​។​១៩,៣០៥,៥០០

ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​នៅ​កម្ពុជា​

អង្គការសហប្រជាជាតិ​បាន​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​សម្រាប់​ប្រទេស​កម្ពុជា​ អង្គការសហប្រជាជាតិ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ មិន​ទុក​នរណា​ម្នាក់​ចោល​ និង​បង្កើន​និរន្តរភាព​។​21 អង្គការសហប្រជាជាតិ​បាន​អនុម័ត​សសរស្តម្ភ​ចំនួន​ ៥​ ជា​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​សង្គម​ ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​ ដែល​មាន​ដូច​ជា​៖

  1. សុខភាព​ជាបឋម​
  2. ការ​ការពារ​មនុស្ស​
  3. ​ការ​ឆ្លើយ​តប​សេដ្ឋកិច្ច​ និង​ការ​ងើបឡើង​វិញ​
  4. ​ការ​ឆ្លើយ​តប​ម៉ាក្រូសេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​
  5. ការ​រួបរួម​សង្គម​ និង​ភាព​ធន់​នឹង​សហគមន៍​

​អង្គការសហប្រជាជាតិ​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​លើ​ការ​ការពារ​ក្រុម​ងាយ​រង​គ្រោះ​។​ រួម​គ្នា​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ អង្គការសហប្រជាជាតិ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​វិធីសាស្ត្រ​រួម​បញ្ចូល​គ្នា​សម្រាប់​ការ​គាំពារ​សង្គម​ និង​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ និង​បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។​22 អង្គការសហប្រជាជាតិ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ចាប់ពី​ខែមេសា​ ឆ្នាំ​ ២០២០​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ លើ​សសរស្តម្ភ​ទី​ ២​ ការ​ការពារ​ប្រជាជន​។​23 គ្រួសារ​ក្រីក្រ​ប្រហែល​ ៦៥០,០០០​ រួម​ទាំង​កុមារ​ ស្ត្រី​ និង​ជន​ពិការ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​ក្នុងអំឡុងពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​24 អង្គការសហប្រជាជាតិ​ក៏​បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​មេរៀន​ដែល​បាន​រៀន​ និង​កែ​លម្អ​ការ​រៀបចំ​ ការ​ឆ្លើយ​តប​ និង​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​នា​ពេល​អនាគត​។​25

ទាក់ទងនឹងអង្គការសហប្រជាជាតិ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pSnXg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!