សេដ្ឋកិច្ច និងពាណិជ្ជកម្ម
អ្នកវិនិយោគជប៉ុនជំរុញឱ្យប្រទេសថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញ
ដោយបង្ហាញពីក្តីបារម្ភជុំវិញការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្មក្នុងតំបន់ អ្នកវិនិយោគជប៉ុននៅក្នុងប្រទេសថៃកាលពីថ្ងៃអង្គារបានជំរុញឱ្យរាជរដ្ឋាភិបាលថៃ បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ។ សំណើរបស់អ្នកវិនិយោគជប៉ុនត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលភឿថៃនៅទីក្រុងបាងកក។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/7ytR6
កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍
ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានជំរុញឱ្យប្រទេសទាំងពីរបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយកត់សម្គាល់ថា ទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ...
មុំ គន្ធា
https://shorturl.at/awF4S
កម្ពុជារកចំណូលបាន ១.៤ ពាន់លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៨ ខែ
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញកាលពីថ្ងៃអង្គារថា កម្ពុជាទទួលបានប្រាក់ចំណូលសរុបចំនួន ១,៤៦២ លានដុល្លារពីការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤៧២,៨០៣ តោនទៅកាន់គោលដៅចំនួន៦៦ នៅទូទាំងពិភពលោក កើនឡើង ១៤.៧ ភាគរយពីចំនួន ៤១២,០២៣ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/Ua8IP
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ានិងកម្ពុជា
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (OFAC) បានដាក់ទណ្ឌកម្មយ៉ាងលើបណ្តាញឆបោកតាមអ៊ីនធឺណិតដែលប្រតិបត្តិការនៅតំបន់ ស្វេ កុកកូ ប្រទេសមីយ៉ាន់ម៉ា និងគោលដៅមួយចំនួននៅកម្ពុជា ដែលប្រព្រឹត្តដោយជាតិចិន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1436-263217
កម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ក្នុងការផ្លាស់ប្តូរថាមពល
កម្ពុជាបានបោះជំហ៊ានយ៉ាងធំនៅក្នុងការផ្លាស់ប្តូរថាមពលស្អាតរបស់ខ្លួនជាមួយនឹងការអនុម័តថ្មីៗនេះនូវគម្រោងថាមពលខ្យល់ចំនួនពីរបន្ថែមទៀត ដែលជាសញ្ញានៃសករាជថ្មីសម្រាប់ថាមពលកកើតឡើងវិញនៅក្នុងប្រទេស។ តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា គំនិតផ្តួចផ្តើមថាមពលខ្យល់ពីរបន្ថែមទៀតត្រូវបានអនុម័តនៅក្នុងខែសីហា។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/f0cEU
កម្ពុជាអនុម័តស្តង់ដារពិភពលោកចំនួន ២១ ដើម្បីជំរុញកំណើន
កម្ពុជាបានបោះជំហានយ៉ាងម៉ឺងម៉ាត់មួយទៀតក្នុងការសម្របសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងស្តង់ដារពិភពលោក បន្ទាប់ពីក្រុមប្រឹក្សាស្តង់ដារជាតិ (NSC) បានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ នៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួន ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/ixyeb
គម្រោងសាងសង់ជាង ២ ពាន់ ត្រូវបានអនុញ្ញាតឱ្យសាងសង់នៅក្នុងឆមាសទី១
ស្ថានភាពវិស័យសំណង់នៅកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗហើយ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានគម្រោងសាងសង់ជាង ២ ០០០គម្រោង ត្រូវបានអនុញ្ញាតឱ្យសាងសង់ ដែលកើនឡើងជិត ១/៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2025-9-8-1631-263205
កម្ពុជា-ចិន ពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងពិព័រណ៍អន្តរជាតិ CIFIT 2025
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចំនួន ១៧ ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគ ក៏ដូចជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នៅទីក្រុង Xiamen ខេត្ត Fujian ចាប់ពីថ្ងៃទី ៧- ១២ខែកញ្ញា។ ...
មុំ គន្ធា
https://shorturl.at/nDkFg
កម្ពុជាកំពុងខិតខំធ្វើពិពិធកម្មទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារប្រទេសចិន
ផលិតកម្មស្វាយចន្ទីកម្ពុជានឹងអាចបង្កើនការទាញយកចំណូលបានកាន់តែច្រើនបន្ថែមទៀតប្រសិនបើអាចដឹកជញ្ជូន(គ្រាប់ចន្ទីឆៅ)ដោយផ្ទាល់ទៅទីផ្សារប្រទេសចិន ខណៈទិន្នន័យក្រៅផ្លូវការបង្ហាញថា ចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ នារយៈពេល ៨ខែដើម ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-8-1440-263203
ត្រៀមរួចហើយសម្រាប់ដំណើរការ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១.៥ ពាន់លានដុល្លារ បើកដំណើរការថ្ងៃនេះ ដែលរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពអាកាសចរណ៍នៅកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១,៥ ពាន់លានដុល្លារនៅថ្ងៃនេះត្រូវបានគេរំពឹងទុកថានឹងពង្រឹងការតភ្ជាប់ របស់ប្រទេសកម្ពុជាទៅពិភពលោក និងកំណើនសេដ្ឋកិច្ចនាពេលអនាគត។ អាកាសយានដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃនេះ ដោយពិធីសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី២០ តុលា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/9f48U
កម្ពុជា-ហ្វីលីពីន ចុះMoU លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការដឹកជញ្ជូនតាមផ្លូវអាកាស និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខា លើឯកសារចំនួន៣ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ នៅកម្ពុជា។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី ម៉ាកូស ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះដោយផ្ទាល់។ ...
ខន ចំប៉ា
https://thmeythmey.com/detail/151248
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំរុញការអនុលោមតាមឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្ម
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យនិយ័តករគណនេយ្យនិងសវនកម្ម (ACAR) ជំរុញការរាយការណ៍តាមប្រព័ន្ធឌីជីថល ការអនុលោមភាព និងការអភិវឌ្ឍជំនាញ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មរបស់កម្ពុជា។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/FseMk
កម្ពុជា-វៀតណាម នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ និងសំខាន់ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩។ ...
មុំ គន្ធា
https://shorturl.at/GKtg7
កម្ពុជានិងបួគីណាហ្វាសូឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដោះមីន
ប្រមុខរដ្ឋស្ដីទីកម្ពុជានិងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជាលោក Daouda Bitie ដែលបានចូលជួបនិងប្រគល់សារតាំងដល់លោកនៅព្រឹទ្ធសភាកាលពីម្សិលម្សិល។ ...
តន វិបុល
https://shorturl.at/tWYle
កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងវិនិយោគ
កម្ពុជា និងជប៉ុនបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការកែលម្អបរិយាកាសវិនិយោគ បន្ទាប់ពីកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/btaZ8
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី
គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៤ តោនរបស់កម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដោយក្រុមហ៊ុន Ample Agro Product Co., Ltd. ដែលជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញផលិតភាព កែច្នៃតម្លៃបន្ថែម និងការប្រកួតប្រជែងការនាំចេញ។ ...
មុំ គន្ធា
https://shorturl.at/flZwE
Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...
រ៉ូវ ហុងសេង
https://kiripostkhmer.com/stories/nham24-to-shutdown-after-10-years-of-operation-by-end-of-sept
គម្រោងវិនិយោគជិត ៥០០ ត្រូវបានអនុម័តដោយ CDC
គម្រោងវិនិយោគចំនួន ៥១ បានទទួលការអនុម័តឱ្យចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែសីហា ឆ្នាំ២០២៥ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគបានចុះបញ្ជីក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កើនដល់ជិត ៥០០ គម្រោង ខណៈពេញ ១ឆ្នាំ២០២៤ ការចុះបញ្ជីមានត្រឹមតែជាង ៤០០គម្រោងប៉ុណ្ណោះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-4-1013-263164
កម្ពុជា-វៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាអំពីមធ្យោបាយពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ ...
មុំ គន្ធា
https://shorturl.at/tQLjN
IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៨%
សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នេះ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករណ៍ថា នឹងមានកំណើន ៤,៨% ដែលជាអត្រាទាបជាងឆ្នាំ២០២៤ ដែលសម្រេចបាន ៦% ខណៈការធ្លាក់ចុះនេះបណ្តាលមកពីភាពតានតឹងផ្នែកគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-3-162-263160
តំណាងកម្មករស្នើដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ ខណៈនិយោជកស្នើរក្សា២០៨ដុល្លារដដែល
តំណាងភាគីកម្មករនិយោជិត បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករចំនួន ១០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ខណៈដែលតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន គឺ២០៨ដុល្លារអាម៉េរិកក្នុងមួយខែដដែល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1624-263161
កង្វះការការពារសង្គមនឹងធ្វើឱ្យជនចំណាកស្រុកដែលទើបត្រឡប់មកវិញ ជួបវិបត្តិក្រីក្រកាន់តែខ្លាំង
បើគ្មានការការពារសង្គម ទោះបីតែរយៈពេលខ្លីនៃភាពអត់ការងារធ្វើនឹងធ្វើឱ្យជីវភាពគ្រួសារពលករចំណាកស្រុកកាន់តែអាក្រក់ទៅៗ ដោយការស្រាវជ្រាវបានរកឃើញថា ៣០ភាគរយ នៃចំនួនពលករដែលវិលត្រឡប់មានស្ថានភាពក្រីក្រ និងជំពាក់បំណុលគេរួចទៅហើយ។ ...
ស៊ើង និមល់ និង មួន លីហ្សា
https://khmer.cambojanews.com/lack-of-social-protection-could-deepen-poverty-among-returning-migrants/
កម្ពុជានាំចូលអង្ករដំណើបឡាវដើម្បីបំពេញតម្រូវការក្នុងស្រុក
អង្ករដំណើបប្រមាណ ៨០តោន ត្រូវបាននាំចូលពីប្រទេសឡាវដើម្បីបំពេញតម្រូវការរបស់កម្ពុជាខណៈកសិករក្នុងស្រុកមិនព្រមដាំដោយសារតម្រូវការទាប។ កសិករបានងាកមកដាំដុះពូជស្រូវរយៈពេលខ្លីវិញ ព្រោះទទួលបានទិន្នផលខ្ពស់ជាង។ ...
ថាំង ស៊ីណន
https://kiripostkhmer.com/stories/cambodias-glutinous-rice-shortage-fuels-imports-from-laos
Travelex ដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយបណ្ឌនៅបញ្ជរប្តូរប្រាក់ ក្នុងទីក្រុងមែលប៊ន
ឥទ្ធិពល និងចរាចរណ៍ប្រាក់រៀលកម្ពុជាលើទីផ្សារអន្តរជាតិនឹងមានកាន់តែច្រើន បន្ទាប់ពីក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស Travelex បានដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅតាមបញ្ជរប្តូរប្រាក់របស់ខ្លួនក្នុងទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1317-263141