រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
ក្នុងរយៈពេល ២ខែ យោធាថៃឈូសបំផ្លាញផ្ទះសម្បែងពលរដ្ឋខ្មែរចំនួន ៦២៧ ខ្នង នៅខេត្តបន្ទាយមានជ័យ
គិតត្រឹមខែមីនា ឆ្នាំ២០២៦ យោធាថៃបានឈូសកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមទិន្ន័យ និងរូបភាពពីផ្កាយរណប ដែលអង្គការលីកាដូ បានផ្សព្វផ្សាយនៅថ្ងៃនេះ។ ...
រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
ទោះបីជាកិច្ចប្រជុំកម្រិតទ្វេភាគីក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន មិនភ្លេចលើកឡើងពីបញ្ហាព្រំដែនជាមួយភាគីបរទេសនោះទេ ដោយលោកបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់។ ...
ស្ថានទូតកម្ពុជាប្រចាំជប៉ុនបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការនៃពិធីបុណ្យកម្ពុជា ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំ
ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺជាសាធារណៈ ដោយបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការ និងការរៀបចំពិធីបុណ្យកម្ពុជា (Cambodia Festival) ប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំព្រឹត្តិការណ៍នេះ។ ...
ហុង រស្មី
https://postkhmer.com/lifestyle/arts-culture/news/950490
កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ បានជួបពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950485
កម្ពុជាការពារការវាយតម្លៃប្រកបដោយតុល្យភាពរបស់អ្នករាយការណ៍ពិសេស UN ក្រោយទទួលការរិះគន់ពីថៃ
កម្ពុជាបានការពារការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក្រោយទទួលការរិះគន់ពីប្រទេសថៃ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានឱ្យដឹងថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរចំពោះអ្វីដែលលោកស្រីពិពណ៌នាថា ជា «វិធីសាស្ត្រវាយតម្លៃដ៏គ្រប់ជ្រុងជ្រោយ និងប្រកបដោយតុល្យភាព» របស់អ្នករាយការណ៍ពិសេស ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ...
ហុង រស្មី
https://postkhmer.com/national/news/950495
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២៥,៣ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ ២០២៦ ទោះបីជាសេដ្ឋកិច្ចថយចុះក៏ដោយ
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ២៥,៣ ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៦ ដែលគ្របដណ្តប់លើការនាំចូលរយៈពេលប្រាំបីខែ ទោះបីជាមានការធ្លាក់ចុះ ៨,១ ភាគរយពីឆមាសទីពីរនៃឆ្នាំមុនក៏ដោយ ដោយកត់សម្គាល់ថា ៦,៣ ភាគរយនៃទុនបម្រុងអន្តរជាតិសរុបត្រូវបានវិនិយោគលើមូលបត្របំណុល រួមទាំងមូលបត្របំណុលបៃតងផងដែរ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-holds-253b-foreign-reserve-in-h1-2026-despite-decline/kh
កម្ពុជាទទួលបានកម្ចី និងជំនួយឥតសំណងសរុប ៤០០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រែកជីកហ្វូណន
យោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានប្រាក់កម្ចីដែលមានលក្ខខណ្ឌអនុគ្រោះចំនួន ២០០លានដុល្លារ និងជំនួយឥតសំណងចំនួន ២០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលមានតម្លៃ ១,៧ពាន់លានដុល្លារ។ ...
យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/cambodia-secures-400m-loan-and-grant-for-funan-canal-infrastructure/kh
កម្ពុជាទទួលបានជំនួយ២លានដុល្លារអាម៉េរិកពីអូស្ត្រាលីដើម្បីពង្រីកកិច្ចគាំពារសង្គម
ប្រទេសអូស្ត្រាលីបានផ្តល់ថវិកាបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី (ប្រហែល ២ លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល និងការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ និងជំងឺរាតត្បាត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងលើសហគមន៍ងាយរងគ្រោះ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-secures-us2-million-australian-funding-to-expand-social-protection/kh
ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ
សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) របស់អង្គការយូណេស្កូ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយដែលថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកំឡុងពេលជម្លោះប្រដាប់អាវុធ។ ...
កម្ពុជាប្រាប់អ្នកជំនាញ UN ថា ការបង្ក្រាបឆបោកអនឡាញត្រូវដើរទន្ទឹមនឹងការការពារជនរងគ្រោះ
កម្ពុជាបានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវអនុវត្តស្របតាមនីតិវិធី និងគោលការណ៍មនុស្សធម៌ ដោយធានាសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ខណៈអាជ្ញាធរបន្តពង្រឹងប្រតិបត្តិការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។ ...
ហុង រស្មី
https://postkhmer.com/national/news/950209
សម្ដេច ហ៊ុន ម៉ាណែត៖ ការលើកឡើងរបស់ថៃហាក់ «មិនយុត្តិធម៌» និង «មិនសូវត្រឹមត្រូវ» ហើយ «ធ្វើឱ្យយើងគ្មានជម្រើស»
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការសម្រេចចិត្តពាក់ព័ន្ធនឹងអនុសញ្ញា UNCLOS ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាគ្មានជម្រើសអ្វីផ្សេងទៀត ក្រោយពេលប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១។ ...
Sangeetha Amarthalingam
https://kiripost.com/stories/hun-manet-thailands-remark-unfair-inaccurate-left-us-with-no-choice/kh
កម្ពុជានឹងបន្តមានអតិផរណាកម្រិតខ្ពស់ក្នុងឆ្នាំ២០២៦ ចំពោះមុខប្រេងនិងអាហារឡើងថ្លៃ
យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីថ្ងៃចន្ទ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) នឹងនៅតែមានកម្រិតខ្ពស់ក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈភ្លាមៗ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញក្រោយការបិទព្រំដែនកាលពីឆ្នាំមុន។ ស្ថាប័ននេះបានព្យាករថា អត្រាអតិផរណានឹងមានកម្រិត ៥,១ភាគរយនៅឆ្នាំនេះ។ ...
Sangeetha Amarthalingam
https://kiripost.com/stories/cambodias-inflation-to-stay-high-on-oil-shocks-costlier-food-imports-in-2026/kh
ថៃបន្តវប្បធម៌បដិសេធ និងចោទតារាហូលីវូដថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជនភៀសសឹកកម្ពុជា
សារសម្ដែងការអាណិតអាសូរពីតារាហូលីវូដ លោកស្រី អ៊ែនជេលីណា ជោលី (Angelina Jolie) អំពីវាសនារបស់ជនស៊ីវិលភៀសសឹកកម្ពុជារាប់ម៉ឺននាក់ ទទួលបានការឆ្លើយតបដែលគេអាចទាយទុកមុនបានពីសំណាក់យោធា ...
ប្រទេសឥណ្ឌា និងកម្ពុជាបានចុះMoUលើគម្រោងផ្តល់ផលរហ័សសម្រាប់ការបោសសំអាតមីនមនុស្សធម៌នៅខេត្តពោធិ៍សាត់
ប្រទេសឥណ្ឌា និងកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP)ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីនមនុស្សធម៌លើផ្ទៃដីចំនួន១៦៣.២០៧ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិម៉ ...
មួយឆ្នាំក្រោយការឈ្លានពានរបស់ថៃស្រុកបន្ទាយអំពិលនៅតែប្រឈមស្លាកស្នាមនៃការឈឺចាប់សង្គ្រាម
មួយឆ្នាំបន្ទាប់ពីការវាយប្រហារដោយប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ក្នុងខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋានអះអាងថា ផលវិបាកនៃសង្គ្រាមនៅតែបន្តប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដោយមានគ្រួសាររាប់រយមិនទាន់អាច ...
ហុង រស្មី
https://postkhmer.com/national/news/949957
ជំនួយបន្ទាន់បានបញ្ចប់ ប៉ុន្តែការស្តារជីវិតរបស់គ្រួសារភៀសសឹកនៅស្ថិតលើផ្លូវដ៏៍វែងឆ្ងាយ
ម្តាយកូនបីរូបនេះឥឡូវមានដំបូលផ្ទះណ្តោះអាសន្នមួយស្នាក់នៅ ក្នងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ជំនួសឱ្យមណ្ឌលភៀសសឹកដ៏ចង្អៀតដែលធ្លាប់ជាជម្រករបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារកាលពីអំឡុងសង្គ្រាមតាមព្រំដែនកម្ពុជា- ...
ហុង រស្មី
https://postkhmer.com/national/news/949927
លោក ហ៊ុន ម៉ាណែត ច្រានចោលការអះអាងរបស់ថៃថា ដំណើរការនីតិសមុទ្រ UNCLOS បិទផ្លូវចរចាព្រំដែនគោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានច្រានចោលការអះអាងរបស់ភាគីថៃថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបិទទ្វារចំពោះការចរចាទ្វេភាគីលើបញ្ហាព្រំដែន ដោយហៅការលើកឡើងនេះថា «មិនត្រឹមត្រូវ» និង «មិនយុត្តិធម៌»។ ...
ហុង រស្មី
https://postkhmer.com/national/news/949839
ឥណ្ឌាគាំទ្រកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មុនសន្និសីទអន្តរជាតិនៅភ្នំពេញ
កម្ពុជា និងឥណ្ឌាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែនតាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ខណៈរាជធានីភ្នំពេញកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ ...
ហុង រស្មី
https://postkhmer.com/national/news/949781
កម្ពុជាស្នើឱ្យ UNESCO បន្តតាមដានយ៉ាងដិតដល់លើប្រាសាទព្រះវិហារដែលនៅបន្តរងការគំរាមកំហែង
កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (UNESCO) និងសហគមន៍អន្តរជាតិឱ្យបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពប្រាសាទព្រះវិហារ ដោយព្រមានថា វិធានការអន្តរាគមន៍បន្ទាន់ក្នុងការអភិរក្សមិនអាចសម្រេចគោលបំណងបានពេញលេញនោះទេដរាបណាការគំរាមកំហែងដល់សម្បត្តិបេតិកភណ្ឌពិភពលោក ...
ហុង រស្មី
https://postkhmer.com/national/news/949750
ក្រសួងការបរទេស៖ កងទ័ពថៃបន្តរំលោភបំពានព្រំដែន ទោះមានការព្រមព្រៀងបន្តការងារ JBC
រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការថ្មីមួយទៅកាន់ភាគីថៃដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវ និងដាក់លួសបន្លាក្នុងទឹកដីកម្ពុជាដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគីដែល ...
ហុង រស្មី
https://postkhmer.com/national/news/949754
ឧត្តរមានជ័យរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន គោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល
អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា បានរៀបចំពិធីបង្សុកូល រាប់បាត្រ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងអំឡុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ដោយចាត់ទុកពិធីនេះជាការរំឭកខួប ...
ហុង រស្មី
https://postkhmer.com/national/news/949787
រដ្ឋមន្ត្រីការបរទេសអំពាវនាវឲ្យសហការីអាស៊ានជួយគាំទ្រឲ្យពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់បានត្រឡប់ទៅផ្ទះវិញ
រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើសុំឲ្យសហការីអាស៊ានជួយធ្វើគាំទ្រយ៉ាងណាឲ្យពលរដ្ឋខ្មែរជាង ២០.០០០ នាក់ដែលបាត់បង់ទីជម្រកដោយសារតែការកាប់កាប់ទឹកដីកម្ពុជាដោយយោធាថៃ បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ...
មូលហេតុដែលជប៉ុនផ្ដល់ឧបករណ៍បញ្ជូនសារ និងនាវាល្បាតដល់កងទ័ពកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៩ កក្កដា បានចុះហត្ថលេខានិងផ្លាស់ប្តូរលិខិតប្តូរសារ ទាក់ទងនឹងការផ្តល់ឧបករណ៍បញ្ជូនសារ និងនាវាល្បាត ទៅកាន់កងទ័ពជើងគោក និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ...
ជប៉ុនជំរុញឱ្យកម្ពុជា-ថៃ បន្តកិច្ចចរចា និងរក្សាជំនួយមនុស្សធម៌
ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះ ដោយចាត់ទុកការចរចាជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ ដែលអាចអនុញ្ញាតឱ្យពលរដ្ឋរាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានវិញ។ ...
ហុង រស្មី
https://postkhmer.com/national/news/949638