ខេត្ត​ព្រះ​សីហ​នុប​ង្ហា​ញ​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម​យានយន្ត​ ដើម្បី​ទាក់ទាញ​ធុរកិច្ច​ចិន​

លោក​ ម៉ាង​ ស៊ី​ណេ​ត​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ទៅ​កាន់​ទីក្រុង​ក្វា​ង​ចូ​វ​ ប្រទេស​ចិន​ ដើម្បី​បង្ហាញ​ពី​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ខេត្ត​ដល់​សហគ្រាស​ចិន​។​ បេសកកម្ម​នេះ​ផ្តោត​ជាពិសេស​លើ​ការ​ទាក់ទាញ​ទុន​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ឆ្លាតវៃ ឧស្សាហកម្ម​យាន​យន្ត បច្ចេក​វិទ្យា និង​ការ​វិនិយោគ​បៃតង​។ ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច គណៈប្រតិភូ​បាន​ជួប​ជាមួយ​វិនិយោគិន​ក្នុង​តំបន់ និង​ចុះ​ទស្សនកិច្ច​រោងចក្រ​ផលិត​គ្រឿងបន្លាស់​យាន​យន្តទំនើប​មួយ​។ …

ពៅ​ សុថាក់
https://surl.li/sytund