-
ប្រាសាទព្រះវិហារខូចខាតជាង ១២០កន្លែងដោយសារការវាយប្រហារតាមអាកាសរបស់ថៃ
អាជ្ញាធរជាតិព្រះវិហារបានវាយតម្លៃបឋមលើការខូចខាតបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារចំនួន១២៥ទីតាំងដែលខូចខាតដោយសារតែយន្តដ្រូននិងការវាយប្រហារតាមអាកាសរបស់យោធាថៃកាលពីថ្ងៃចុងខែកក្កដា ហើយការខូចខាតនេះមានទំហំធំជាងសង្គ្រាម ...
-
ក្រុមហ៊ុនអាមេរិកនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសតម្លៃ ២៩៧ លានដុល្លារតាមដងទន្លេមេគង្គ
ក្រុមហ៊ុនអាមេរិកមួយកំពុងរៀបចំការវិនិយោគចំនួន ២៩៧.៦ លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) តាមដងទន្លេមេគង្គ ក្នុងគោលបំណងទាក់ទាញក្រុមហ៊ុនផលិតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលប្រើប្រាស់បណ្តាញដឹកជញ្ជូនដើម្បីពង្រឹងតួនាទីរបស់ ...
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាប់ទៅអង្គការសហប្រជាជាតិអំពីការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ថៃលើបទឈប់បាញ់និងលើអធិបតេយ្យរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានផ្ញើលិខិតដាច់ដោយឡែកពីរជាបន្ទាន់ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃទី១១ ខែសីហា ដោយបានលើកឡើងពីហានិភ័យទៅលើបទឈប់បាញ់ដ៏ ...
-
ការនាំចេញកៅស៊ូបានកើនដល់ជាង ៣៨៧ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូង
កម្ពុជារកចំណូលបានជាង ៣៨៧ លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើងជាង ៤២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ...
-
ក្រុមអ្នកភិរក្សអំពាវនាវឱ្យជួយការពារដំរីព្រៃ ដែលនៅសេសសល់តិចជាង៦០០ក្បាល
ក្រុមអង្គការអភិរក្សនៅកម្ពុជា និងក្រសួងបរិស្ថានបានបង្ហោះសារជាការប្រារព្ធទិវាសត្វដំរីពិភពលោកថ្ងៃទី១២ សីហានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការការពារសត្វដំរីព្រៃ ឬ«ដំរីអាស៊ី» ដែលនៅសេសសល់នៅកម្ពុជាចន្លោះ ...
-
ពលករត្រឡប់ពីប្រទេសថៃ ជាង៦ម៉ឺននាក់ ទទួលបានការងារធ្វើ ក្នុងរយៈពេល១០ថ្ងៃ
ឱកាសការងារជាង១១ម៉ឺនកន្លែង ត្រូវបានយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ ក្នុងនោះ អ្នកទទួលបានការងារធ្វើសរុបមានជាង៦ម៉ឺននាក់ ក្នុងរយៈពេល១០ថ្ងៃ។ ...
-
ក្រសួងការពារជាតិ៖ ការប្រកាសរបស់មេភូមិភាគ២ថៃ ជាចេតនាចង់ឈ្លានពានទឹកដីកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសដល់សាធារណជន និងសហគមន៍អន្តរជាតិអំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ពីសំណាក់មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង។ ...
-
ពលរដ្ឋរស់នៅក្បែរព្រំដែននៅតែបារម្ភសុវត្ថិភាព ភិតភ័យការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃ
នៅជំរំសុវត្ថិភាពវត្ដភ្នំថ្មកំបោរ ស្រុកបន្ទាយអំពិល ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលភៀសសឹករង់ចាំដោយអន្ទះសារចំពោះសំឡេងសន្តិភាព មិនមែនការបាញ់កាំភ្លើងទេ។ ...
-
សេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ ...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
-
សេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក។ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ ពាន់កន្លែង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-
សេចក្តីជូនដំណឹងស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ដើម្បី ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ