ប៉ា សិតទេវិន្ទ
<p>មន្ត្រីផ្នែករដ្ធបាល និងហិរញ្ញវត្ថុទេវិន្ទទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំ និងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទ និងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងការទូទាត់ទាន់ពេលវេលាដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ។ បន្ថែមពីនេះគាត់ក៏មានសម្របសម្រួលជាមួយបុគ្គលិក បណ្ណាល័យអ្នកប្រយុទ្ធ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំខែ និងការផ្គត់ផ្គង់ការិយាល័យ។ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។ ...p>
គម្របព្រៃឈើ (១៩៧៣-២០១៤)
<p>កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។
នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០8។
រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...p>
ស៊ឺន វិជ្ជរ៉ា
<p>មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យាលោកវិជ្ជរ៉ាទទួលបន្ទុកជាចម្បងក្នុងការធានាឱ្យមានដំណើរការល្អនៃប្រព័ន្ធបណ្តាញព័ត៌មានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងឧបករណ៍និងកម្មវិធី។ លើសពីនេះទៅទៀតការទទួលខុសត្រូវចម្បងរបស់លោក គឺ ...p>
អាន ឧត្តម
<p>មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)ឧត្តមជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ ទំនួលខុសត្រូវចម្បងរបស់គាត់រួមមានការត្រួតពិនិត្យឯកសារសាធារណៈសម្រាប់ការប្រមូលទិន្នន័យ និងការរក្សាទុក។ គាត់ក៏ទទួលខុសត្រូវ ...p>
ណៃ ម៉ាណេត
<p>ប្រធានផ្នែកទំនាក់ទំនងម៉ាណេតគ្រប់គ្រងបណ្ដាញសង្គម ការរចនា និងគម្រោងពាក់ព័ន្ធរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏ទទួលបន្ទុកទៅលើផ្នែកទំនាក់ទំនងខាងក្នុង និងខាងក្រៅអង្គការផងដែរ។ម៉ាណេ ...p>
ម៉េតធ្យូ វ៉ារ៉េន (Matthew Warren)
<p>សាកលវិទ្យាល័យ សាន់តា ក្លារ៉ាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣លោក ម៉ាត់ (Matt) គឺជានិស្សិតមកពី សាកលវិទ្យាល័យនីតិសាស្ត្រ សាន់តា ក្លារ៉ា នៅសហរដ្ឋអាមេរិក។ លោក បានមកអង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីលោកបានរៀនចប់ឆ្នាំទី១ ហើយលោក បានរៀបចំសេចក្តីព្រាងរបាយការណ៍សង្ខេបមួយ ស្តីពីក្របខណ្ឌ ...p>
លោក ចន វីកស៍
<p>លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net។ ...p>
សំអាន ម៉ារឌី
<p>ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។ ...p>
សុខ ហាំងឃាង
<p>មន្ត្រីផ្នែកទំនាក់ទំនងឃាង ទទួលបន្ទុកផលិតសម្ភារៈទំនាក់ទំនង និងគាំទ្រសកម្មភាពផ្សេងៗរួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏សរសេរអត្ថបទប្លុកអំពីសកម្មភាពផ្សេងៗដែលរៀបចំដោយអូឌីស៊ីផង ...p>
រ័ត្ន សារ៉ាត់
<p>មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលតម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីជា មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាលជាន់ខ្ពស់ប្រចាំនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹងធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា និងធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា មន្ត្រីរបបសន្ដិសុខសង្គម មន្ត្រីមន្ទីរការងារ បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។ ...p>
គម្របព្រៃឈើ
<p>ទិន្នន័យស្តីពីគម្របព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រង និងការអភិរក្សព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ទិន្នន័យទាំងនេះអាចអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពអំពីការគ្រប់គ្រងព្រៃឈើ ដូចជាការកំណត់តំបន់អភិរក្ស ការតាមដានការផ្លាស់ប្តូរគម្របព្រៃឈើ និងការកំណត់តំបន់ដែលមានហានិភ័យនៃការកាប់បំផ្លាញព្រៃឈើជាដើម។ ទំព័រព័ត៌មានទិន្នន័យស្តីពីគម្របព្រៃឈើមានព័ត៌មាន ស្ថិតិ និងសំណុំទិន្នន័យស្តីពីគម្របព្រៃឈើពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤ ដែលផលិតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ហើយទំព័រព័ត៌មានទិន្នន័យក៏មានគម្របព្រៃឈើពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ដែលទាញចេញពី SERVIR-អាស៊ីអាគ្នេយ៍ផងដែរ។ គម្របព្រៃឈើឆ្នាំ១៩៧៣ – ឆ្នាំ២០១៤គម្របព្រៃឈើឆ្នាំ២០១៥ – បច្ចុប្បន្ន
.ps-category-items {
display: flex;
align-items: center;
...p>
តើព្រៃឡង់ជាអ្វី?
<p>ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រក ...p>