αžαžΎαž’αŸ’αž“αž€αž…αž„αŸ‹αž˜αžΆαž“αž“αŸαž™αž”αŸ‚αž”αž“αŸαŸ‡αž¬?
αžŸαŸ†αž’αžΆαž

228 Topicsαžšαž€αžƒαžΎαž‰αžŸαž˜αŸ’αžšαžΆαž”αŸ‹ "ins δΉ°η²‰δΈπŸ‘‰γ€SMMFS.COMγ€‘εˆ·ζ΅θ§ˆι‡,JNb"

αžŸαŸ’αžαŸ’αžšαžΈαž€αŸ’αž“αž»αž„αž€αžΆαžšαž’αž—αž·αžœαžŒαŸ’αž

​លោកស្រី​បណ្ឌិត​ តាន់​ រស្មី​ ជា​អ្នក​ស្រាវជ្រាវ​ និង​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​វិស្វកម្ម​គីមី​ និង​បច្ចេកវិទ្យា​ចំណីអាហារ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ រូបថត​ពី​ USAID​ Asia​ កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៦​។​ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ទាំងមូល ...

αž‚αŸ’αžšαŸ„αŸ‡αž˜αž αž“αŸ’αžαžšαžΆαž™

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។84 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។85ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។86 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។87ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

αžŠαžΈαž’αŸ’αž›αžΈ

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។148 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។149នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។150 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ151 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។152កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

αž”αž‰αŸ’αž αžΆαžŸαž»αžαž—αžΆαž–αž‡αžΆαž’αžΆαž‘αž·αž—αžΆαž–

កុមារី​ពីរ​នាក់​កំពុង​សម្លឹង​មើល​ម្តាយ​របស់​ពួក​គេ​ដែល​​ហៀប​នឹង​ដល់​សេចក្តី​ស្លាប់​ដោយ​សារ​តែ​ជំងឺ​អេដស៍​,​ ប្រទេស​កម្ពុជា​។ ​រូបថត​ ដោយ​ធនាគារ​ពិភព​លោក​ ថតនៅ​ឆ្នាំ​ ២០០២។ ​ក្រោម​អាជ្ញារ​ប័ណ្ណ​ ​CC BY-NC-ND 2.0។​លក្ខណៈ​​ទូទៅ​ពិសេស​ពីរ​ ...

αž€αžΆαžšβ€‹αž’αž—αž·αžœαžŒαŸ’αžβ€‹αžŸαž„αŸ’αž‚αž˜
https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN

បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត311 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...

αžŸαŸαžŠαŸ’αž‹αž€αž·αž…αŸ’αž… αž“αž·αž„αž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។395សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...

αž€αžΆαžšαžœαžΆαž™αž™αž€αžαŸ’αž˜

αž€αžΆαžšαžœαžΆαž™αž™αž€αžαŸ’αž˜αžαŸ’αž“αžΆαžβ€‹αžαžΌαž… αžŸαž˜αŸ’αžšαžΆαž”αŸ‹β€‹αž•αž›αž·αžβ€‹αžŸαž˜αŸ’αž—αžΆαžšβ€‹αžŸαŸ†αžŽαž„αŸ‹β€‹ αž‡αžΆβ€‹αž•αŸ’αž“αŸ‚αž€β€‹αž˜αž½αž½αž™αžŠαŸαžŸαŸ†αžαžΆαž“αŸ‹β€‹β€‹αž“αŸƒβ€‹αž€αžΆαžšβ€‹αžšαž»αž€β€‹αžšαž€β€‹αžšαŸ‰αŸ‚αžαžΆαž˜αž”αŸ‚αž”αž§αžŸαŸ’αžŸαžΆαž αž€αž˜αŸ’αž˜β€‹αž“αŸ…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αŸ” ដីαž₯αžŠαŸ’αž‹β€‹αžŸαž˜αŸ’αžšαžΆαž”αŸ‹β€‹αž•αž›αž·αžαž€αž˜αŸ’αž˜αžŠαž»αŸ†αž₯αžŠαŸ’αž‹ β€‹αž“αž·αž„β€‹αž€αŸ’αž”αžΏαž„β€‹ αž€αŸαžŠαžΌαž…αž‡αžΆβ€‹αž€αŸ’αžšαž½αžŸ αž“αž·αž„αžαŸ’αžŸαžΆαž…αŸ‹β€‹αžαŸ’αžšαžΌαžœβ€‹αž”αžΆαž“β€‹αžšαž€β€‹αžƒαžΎαž‰β€‹αž“αŸ…β€‹β€‹αž‘αžΈαžαžΆαŸ†αž„β€‹αž‡αžΆβ€‹αž…αŸ’αžšαžΎαž“αž€αž“αŸ’αž›αŸ‚αž„β€‹αŸ” αž“αŸ…αž€αŸ’αžšαŸ„αž˜β€‹αž…αŸ’αž”αžΆαž”αŸ‹β€‹αžŸαŸ’αžαžΈβ€‹αž’αŸ†αž–αžΈβ€‹αž€αžΆαžšαž‚αŸ’αžšαž”αŸ‹αž‚αŸ’αžšαž„β€‹ αž“αž·αž„β€‹αž€αžΆαžšβ€‹αž’αŸ’αžœαžΎαž’αžΆαž‡αžΈαžœαž€αž˜αŸ’αž˜β€‹αž’αž“αž’αžΆαž“β€‹αžšαŸ‰αŸ‚ αž˜αžΆαž“αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹αžšαž»αž€αžšαž€β€‹αžšαŸ‰αŸ‚β€‹αž…αŸ†αž“αž½αž“β€‹αž”αŸ’αžšαžΆαŸ†αž˜αž½αž™β€‹αž”αŸ’αžšαž—αŸαž‘β€‹ αž αžΎαž™αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽαž˜αž½αž™αž”αŸ’αžšαž—αŸαž‘αž€αŸ’αž“αž»αž„αž…αŸ†αžŽαŸ„αž˜αž“αŸ„αŸ‡αž‚αžΊαž‡αžΆαž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽαž’αžŽαŸ’αžαžΌαž„αžšαŸ‰αŸ‚αž”αžΎαž€ αž“αž·αž„αž€αžΆαžšαžŠαŸ’αž‹αžΆαž“αžœαžΆαž™αžαŸ’αž˜αž“αŸαŸ‡αžαŸ‚αž˜αŸ’αžαž„αŸ” ...

αž€αžΆαžšαž’αž”αŸ‹αžšαŸ†αž€αž˜αŸ’αžšαž·αžαž§αžαŸ’αžαž˜αžŸαž·αž€αŸ’αžŸαžΆ

ការអប់​រំ​កម្រិត​ឧត្តម​សិក្សា​ជា​ទូទៅ​សំដៅលើ​ការ​អប់រំ​លើស​ពី​កម្រិត​មធ្យមសិក្សា​។​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ប្រភេទ​គឺ​៖​ រាជបណ្ឌិត្យសភា​ សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​។​ ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​​នៅ​កម្ពុជា​ ​រួម​​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ...

αžŸαžαŸ’αžœ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ...

αž‡αŸ†αž“αž½αž™αž–αžΈαž”αŸ’αžšαž‘αŸαžŸαž…αž·αž“

ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...

αž€αžΆαžšαž’αž”αŸ‹αžšαŸ† αž“αž·αž„αž€αžΆαžšαž•αŸ’αžŸαž–αŸ’αžœαž•αŸ’αžŸαžΆαž™ αžœαž·αž‘αŸ’αž™αžΆαžŸαžΆαžŸαŸ’αžαŸ’αžš αž“αž·αž„αž”αž…αŸ’αž…αŸαž€αžœαž·αž‘αŸ’αž™αžΆ

ប្រទេស​កម្ពុជា​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​សតវត្ស​ទី​២១​ ហើយ​មាន​បំណង​ផ្លាស់​ប្តូរ​ និង​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ធនធានមនុស្ស​តាម​រយៈ​វិស័យ​អប់រំ​។​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​ដើម្បី​សម្រេច​គោលដៅ​ដូច​ជា​ គោលការណ៍​ណែនាំ​គោលនយោបាយ ...

αž‚αŸ’αžšαŸ„αŸ‡αžšαžΆαŸ†αž„αžŸαŸ’αž„αž½αž

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

αžαŸ†αž”αž“αŸ‹β€‹αž€αžΆαžšαž–αžΆαžš

αžŸαŸ’αžšαž”β€‹αž–αŸαž›β€‹αžŠαŸ‚αž›β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž”αžΆαž“β€‹αž„αžΎαž”β€‹αž…αŸαž‰αž–αžΈβ€‹αžŸαž„αŸ’αž‚αŸ’αžšαžΆαž˜β€‹αž’αžŸαŸ‹β€‹αžšαž™αŸˆαž–αŸαž›β€‹αž‡αžΆβ€‹αž…αŸ’αžšαžΎαž“β€‹αž†αŸ’αž“αžΆαŸ†β€‹αž˜αž€β€‹ αžŸαž˜αŸ’αž–αžΆαž’β€‹αž”αžΆαž“β€‹αž€αžΎαž“αž‘αžΎαž„β€‹αž‘αŸ…β€‹αž›αžΎβ€‹αž€αžΆαžšβ€‹αž”αŸ’αžšαžΎαž”αŸ’αžšαžΆαžŸαŸ‹β€‹αž“αž·αž„β€‹αž€αžΆαžšβ€‹αž‚αŸ’αžšαž”αŸ‹αž‚αŸ’αžšαž„β€‹αž’αž“αž’αžΆαž“αž’αž˜αŸ’αž˜αž‡αžΆαžαž·β€‹αž“αž·αž„β€‹αžαŸ†αž”αž“αŸ‹β€‹αžšαžŸαžΎαž”β€‹αž“αžΆαž“αžΆβ€‹αŸ”β€‹ αž‡αžΆβ€‹αž€αžΆαžšβ€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹αž‘αŸ…β€‹αž“αžΉαž„β€‹αžŸαž˜αŸ’αž–αžΆαž’β€‹αž‘αžΆαŸ†αž„αž“αŸαŸ‡β€‹ αžαŸ†αž”αž“αŸ‹β€‹αž€αžΆαžšαž–αžΆαžšβ€‹αž˜αž½αž™β€‹αž…αŸ†αž“αž½αž“β€‹αžαŸ’αžšαžΌαžœβ€‹αž”αžΆαž“β€‹αž”αž„αŸ’αž€αžΎαžβ€‹αž‘αžΎαž„β€‹αž€αŸ’αžšαŸ„αž˜β€‹αž–αŸ’αžšαŸ‡αžšαžΆαž‡αž€αŸ’αžšαžΉαžαŸ’αž™β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ‘αŸ©αŸ©αŸ£β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αžΆαžšαž–αžΆαžšβ€‹αžαŸ†αž”αž“αŸ‹β€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αžŸαžΆαžšαŸˆαžŸαŸ†αžαžΆαž“αŸ‹β€‹ αž•αŸ’αž“αŸ‚αž€β€‹αž”αžšαž·αžŸαŸ’αžαžΆαž“β€‹αž“αž·αž„β€‹ αžœαž”αŸ’αž”αž’αž˜αŸŒβ€‹αŸ”β€‹ ...

αžœαž·αžŸαŸαž™αž§αžŸαŸ’αžŸαžΆαž αž€αž˜αŸ’αž˜

αžœαž·αžŸαŸαž™β€‹αž§αžŸαŸ’αžŸαžΆαž αž€αž˜αŸ’αž˜β€‹αž“αŸ…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ (β€‹αž›αžΎαž€αž›αŸ‚αž„β€‹ αž§αžŸαŸ’αžŸαžΆαž αž€αž˜αŸ’αž˜β€‹αž“αž·αžŸαŸ’αžŸαžΆβ€‹αžšαžŽαž€αž˜αŸ’αž˜β€‹ αž“αž·αž„β€‹αž€αžΆαžšβ€‹αžšαž»αž€αžšαž€β€‹αžšαŸ‰αŸ‚β€‹)​ αž—αžΆαž‚αž…αŸ’αžšαžΎαž“β€‹αžŸαŸ†αžŠαŸ…αž›αžΎβ€‹ αžœαž·αžŸαŸαž™β€‹αž€αžΆαžαŸ‹αžŠαŸαžšβ€‹ αž€αžŸαž·αž€αž˜αŸ’αž˜β€‹ αžŸαŸ†αžŽαž„αŸ‹β€‹ αž“αž·αž„β€‹αž‘αŸαžŸαž…αžšαžŽαŸβ€‹αŸ”β€‹ αžšαžΆαž‡αžšαžŠαŸ’αž‹αžΆαž—αž·αž”αžΆαž›β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž”αžΆαž“β€‹αž€αŸ†αžŽαžαŸ‹β€‹αž‘αž·αžŸβ€‹αžŠαŸ…β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž”αŸ’αžšαŸ‚αž€αŸ’αž›αžΆαž™β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž²αŸ’αž™β€‹αž€αŸ’αž›αžΆαž™αž‘αŸ…αž‡αžΆβ€‹αž”αŸ’αžšαž‘αŸαžŸβ€‹ αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹ αž”αŸ’αžšαžΆαž€αŸ‹β€‹αž…αŸ†αžŽαžΌαž›β€‹αž˜αž’αŸ’αž™αž˜β€‹αž€αŸ’αž“αž»αž„β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ£αŸ β€‹ αž“αž·αž„β€‹αž˜αžΆαž“β€‹αž…αŸ†αžŽαžΌαž›β€‹αžαŸ’αž–αžŸαŸ‹β€‹αž€αŸ’αž“αž»αž„β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ₯αŸ β€‹ αžŠαžΌαž…β€‹αž”αžΆαž“β€‹αž€αŸ†αžŽαžαŸ‹β€‹αž€αŸ’αž“αž»αž„β€‹ αž•αŸ‚αž“αž€αžΆαžšβ€‹αž™αž»αž‘αŸ’αž’αžŸαžΆαžŸαŸ’αžαŸ’αžšβ€‹αž’αž—αž·αžœαžŒαŸ’αžαž“αŸβ€‹αž‡αžΆαžαž·β€‹αž†αŸ’αž“αžΆαŸ†β€‹ ្០៑ៀ-αŸ’αŸ αŸ‘αŸ¨β€‹αŸ”β€‹ αž‘αž·αžŸβ€‹αžŠαŸ…β€‹αž“αŸαŸ‡β€‹ αž”αž‰αŸ’αž‡αžΆαž€αŸ‹β€‹αž–αžΈβ€‹αžαž½αž“αžΆαž‘αžΈβ€‹αž“αŸƒβ€‹αžœαž·αžŸαŸαž™β€‹αž§αžŸαŸ’αžŸαžΆαž αž€αž˜αŸ’αž˜β€‹ αž“αž·αž„β€‹αžŸαž αž‚αŸ’αžšαžΆαžŸβ€‹αž’αž»αž“β€‹αžαžΌαž…β€‹ αž“αž·αž„β€‹αž˜αž’αŸ’αž™αž˜β€‹ αžŠαŸ‚αž›β€‹αž‡αžΆβ€‹αž€αžαŸ’αžαžΆβ€‹αž‡αŸ†αžšαž»αž‰β€‹αžŠαŸβ€‹αžŸαŸ†αžαžΆαž“αŸ‹β€‹ αž…αŸ†αž–αŸ„αŸ‡β€‹αž€αŸ†αžŽαžΎαž“β€‹αž“αžΆβ€‹αž–αŸαž›β€‹αž’αž“αžΆαž‚αžβ€‹αŸ” ...

αžšαž…αž“αžΆαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜ αž“αž·αž„αž€αžΆαžšαž…αž»αŸ‡αž”αž‰αŸ’αž‡αžΈαžŸαŸ’αžšαž”αž…αŸ’αž”αžΆαž”αŸ‹

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ...

αžŸαž αž‡αžΈαž–β€‹

(English) The rights to freedom of association are protected under Cambodia’s laws. Article 36 of the Constitution of the Kingdom of Cambodia provides that β€˜Khmer citizens of both sexes shall have the rights to create unions and participate as its members’. Thus, under the 1997 ...

αžŸαž˜αŸ’αž”αž‘αžΆαž“αžŠαžΈαžŸαž„αŸ’αž‚αž˜αž€αž·αž…αŸ’αž…

(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž’αž“αŸ’αžαžšαž‡αžΆαžαž·
https://www.flickr.com/photos/koreanet/4348160442/in/photolist-7CesBu-7CaBZe-7aqJmZ-uXL5MV-nx3NY4-7aqA8a-7aqHua-7aqAVz-7aqGG4-7BZD6U-nfyJrh-nwN9V7-ntehmY-nv198y-pqhPFp-pKXUzr-nx4mUk-ee7Ujj-9kJupV-7ahSTA-7ahRPm-7adXji-7ahTsE-7ahQpf-7ae2HD-7adVak-7ahPa7-7ahNSS-7ahQz1-7adXRr-7ahPtS-7adXwH-7adWbH-7adY42-7ahLyQ-7adUF8-7adYAa-7ae1rg-7ahRAG-7ahKcN-7ahTDN-7adWsD-7ahRoE-7adWMB-7ahHRY-7ahQUu-7adVqt-7ae1LB-7adYSr-7wPHAx

(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...

β€‹αž•αž›αž·αžαž€αž˜αŸ’αž˜β€‹αž•αŸ’αž“αŸ‚αž€β€‹αž€αžŸαž·αž€αž˜αŸ’αž˜β€‹

វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា  ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។664 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 665ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។666កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...

αžŸαŸ†αžŽαž„αŸ‹

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។712ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។713ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។714ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។715កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž”αžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αžŸαŸ†αž“αž½αžšαž‘αžΆαž€αŸ‹αž‘αž„αž“αžΉαž„αžαŸ’αž›αžΉαž˜αžŸαžΆαžšαž•αŸ’αžŸαžΆαž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžš Open Development Cambodia (ODC)? αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹β€‹αžŠαŸ„αž™β€‹αž€αŸ’αžαžΈβ€‹αžšαžΈαž€β€‹αžšαžΆαž™αŸ”

αžαžΎαž’αŸ’αž“αž€αž”αžΆαž“αžƒαžΎαž‰αž”αž‰αŸ’αž αžΆαž”αž…αŸ’αž…αŸαž€αž‘αŸαžŸαžŽαžΆαž˜αž½αž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšαž¬αž‘αŸ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž™αž›αŸ‹αž™αŸ‰αžΆαž„αžŠαžΌαž…αž˜αŸ’αžαŸαž…αžŠαŸ‚αžšαž…αŸ†αž–αŸ„αŸ‡αž€αžΆαžšαž„αžΆαžšαžšαž”αžŸαŸ‹αž’αžΌαžŒαžΈαžŸαŸŠαžΈ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αž―αž€αžŸαžΆαžšαžŠαŸ‚αž›αž’αžΆαž…αž‡αž½αž™αž–αž„αŸ’αžšαžΈαž€β€‹αž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšβ€‹αž¬αž‘αŸβ€‹?​ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž’αŸ†αž–αžΈβ€‹αž•αŸ‚αž“αž‘αžΈβ€‹ αž…αŸ’αž”αžΆαž”αŸ‹β€‹ αž’αžαŸ’αžαž”αž‘β€‹ αž“αž·αž„β€‹ αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž–αž»αŸ†β€‹αž˜αžΆαž“αž“αŸ…β€‹αž›αžΎβ€‹αž‚αŸαž αž‘αŸ†αž–αŸαžšβ€‹αž“αŸαŸ‡β€‹ αž αžΎαž™β€‹αž–αž·αž…αžΆαžšαžŽαžΆβ€‹αž”αŸ„αŸ‡αž•αŸ’αžŸαžΆαž™β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž‘αžΆαŸ†αž„αž“αŸ„αŸ‡β€‹αŸ”β€‹ αžŸαžΌαž˜β€‹αž˜αŸαžαŸ’αžαžΆβ€‹αž•αŸ’αž‰αžΎβ€‹αžαŸ‚β€‹αž―αž€αžŸαžΆαžšβ€‹αžŽαžΆβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative CommonsαŸ”

αž―αž€αžŸαžΆαžšαžαŸ’αžšαžΌαžœαž”αžΆαž“αž›αž»αž”
αž˜αžΆαž“αž”αž‰αŸ’αž αžΆ!

αž€αŸ†αžŽαžαŸ‹αžŸαž˜αŸ’αž‚αžΆαž›αŸ‹αŸ– Open Development Cambodia (ODC) αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αž˜αž€β€‹αž™αŸ‰αžΆαž„β€‹αž αŸ’αž˜αžαŸ‹αž…αžαŸ‹β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αŸ†αžŽαžαŸ‹β€‹αž—αžΆαž–β€‹αžαŸ’αžšαžΉαž˜αžαŸ’αžšαžΌαžœβ€‹ αž“αž·αž„β€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹ αž˜αž»αž“β€‹αž–αŸαž›αž’αŸ’αžœαžΎαž€αžΆαžšβ€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αŸ”β€‹ αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αž“αžΉαž„β€‹αž‡αžΆβ€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative​ Commonsβ€‹αŸ”β€‹ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αžŸαžΌαž˜β€‹αž’αž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αžšαž”αžŸαŸ‹β€‹αž›αŸ„αž€β€‹αž’αŸ’αž“αž€β€‹αŸ”β€‹

KP9Z3
* αž”αŸ’αžšαž’αž”αŸ‹αž˜αžαž·αž˜αž·αž“αž’αžΆαž…αž‘αž‘αŸ! αž˜αž·αž“αž’αžΆαž…αž”αž‰αŸ’αž…αžΌαž“αž”αžΆαž“ αžŸαžΌαž˜αž’αŸ’αžœαžΎαž€αžΆαžšαž”αž‰αŸ’αž…αžΌαž“αž˜αŸ’αžαž„αž‘αŸ€αž! Please add the code correctly​ first.

αžŸαžΌαž˜β€‹αž’αžšαž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž…αŸ†αž“αžΆαž™β€‹αž–αŸαž›β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž…αŸ‚αž€β€‹αžšαŸ†αž›αŸ‚αž€β€‹αž˜αž€β€‹αž€αžΆαž“αŸ‹β€‹αž™αžΎαž„αžαŸ’αž‰αž»αŸ†!