ជំនួយពីប្រទេសចិន

A construction of laboratory funded by Chinese money.

ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។

ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។

ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។

ប្រទេសចិន មិនមែនឧបត្ថម្ភមកឱ្យកម្ពុជាតែតាមរយៈតែលំហូរផ្លូវការនោះទេ ដូច្នេះហើយការតាមដានពីទំហំពិតប្រាកដនៃជំនួយទាំងនោះ គឺកំពុងមានការលំបាក។ វិនិយោគផ្លូវការរបស់ចិននៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា មានទំហំសរុប ២,២១៩,៩១៤,៥២០ ដុល្លារអាមេរិក ដោយគិតចាប់តាំងពីការចាប់ផ្តើមការវិនិយោគដំបូងរបស់ចិន នៅក្នុងឆ្នាំ ២០០៤ ហើយចំនួនទាំងនេះធ្វើឱ្យប្រទេសចិនក្លាយទៅជា ប្រទេសវិនិយោគដ៏ធំបំផុត 1នៅកម្ពុជាដែលចំនួនវិនិយោគនេះកើនដល់ ៤.៩២ ពាន់លានដុល្លារអាមេរិកនៅចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥។

និន្នាការនៃជំនួយអភិវឌ្ឍន៍

ដូចបានលើកឡើងពីខាងដើម ប្រទេសចិនផ្តល់ការវិនិយោគ ៧០ភាគរយនៃការវិនិយោគឧស្សាហកម្មសរុបនៅកម្ពុជា។2 វិនិយោគិនចិនមានភាពសកម្មនៅក្នុងការធ្វើពាណិជ្ជកម្ម សំណង់ សហគ្រាសខ្នាតតូច និងធុនស្រាល និងការកែច្នៃចំណីអាហារ។3ទស្សនខ្លះលើកឡើងថា ប្រទេសចិនមិនមានយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមដែលបង្ហាញផ្លូវដល់ការវិនិយោគនោះទេ។ ការវិនិយោគនីមួយៗ គឺមានលក្ខណៈខុសៗពីគ្នា។

នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូជាមួយប្រទេសចិន កម្រិតនៃពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានការកើនឡើង។ នៅឆ្នាំ ២០១៧ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរនេះនឹងកើនឡើងដល់ចំនួន ៥ ពាន់លានដុល្លារ។ ទំនាក់ទំនងបែបនេះ គឺជាប្រភេទនៃទំនាក់ទំនង “ខាងត្បូង-ខាងត្បូង” ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំពុងស្វែងរកក្នុងកិច្ចពន្លឿន និងគាំទ្រប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលពឹងផ្អែកតិចតួចលើជំនួយបរទេស (ហើយជាពិសេសជំនួយពីប្រទេសលោកខាងលិច)។ វិនិយោគិនចិន នៅតែជាវិនិយោគិនបរទេសដ៏ធំតែមួយគត់ ក្នុងវិស័យពាណិជ្ជកម្មកម្ពុជា។ លើសពីនេះទៅទៀត ស្ទើរតែ ៩០ភាគរយនៃការវិនិយោគសរុបរបស់បរទេស គឺបានមកពីវិនិយោគិនអាស៊ីនៅក្នុងតំបន់។

“ជំនួយ” រវាងប្រទេសទាំងពីរនេះ គឺមិនត្រូវបានកម្រិតត្រឹមតែកញ្ចប់ហិរញ្ញប្បទាននោះទេ។ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៥ ប្រទេសចិនបានយល់ព្រមបង្កើនការគាំទ្រផ្នែកយោធាបន្ថែមទៀត (នៅក្នុងឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានទិញឧទ្ធម្ភាគចក្រយោធាចំនួន ១២ គ្រឿង លើទឹកប្រាក់កម្ចី ១៩៥ លានដុល្លារពីប្រទេសចិន។ នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៤ ប្រទេសកម្ពុជាត្រូវបានផ្តល់រថយន្តចំនួន ២៦ គ្រឿង និងឯកសណ្ឋានយោធា ៣០,០០០សម្រាប់ ពីប្រទេសចិន។ នៅក្នុងខេត្តកំពង់ស្ពឺ ចិនបានផ្តល់មូលនិធិសម្រាប់មធ្យោបាយហ្វឹកហ្វឺនផ្នែកយោធា ហើយនៅប៉ុន្មានខែមុននេះ កងពលទាហានទាំងនោះបានចូលរួមដំណើរការហ្វឹកហ្វឺននៅសមុទ្រចិនខាងត្បូងផងដែរ។) តាមរយៈការផ្តល់ឱ្យកម្ពុជាជាមួយនឹងកញ្ចប់ជំនួយផ្នែកយោធាមួយដែលមិនបានប្រាប់ពីតម្លៃ។

ប្រទេសចិនក៏ផ្តល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ កម្ចីទាំងនេះ មិនមែនជាប្រភេទកម្ចីមិត្តភាពដែលសមាជិក ឌីអេស៊ី ផ្តល់ឱ្យប្រទេសអ្នកទទួលជំនួយនោះទេ។ បើយោងតាមលោក វង្សី វិសុទ្ធ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជាបានជំពាក់បំណុលប្រទេសចិនយ៉ាងហោចណាស់ ប្រហែល ២.៧ ពាន់លានដុល្លារ។ កម្ចីទាំងនេះ មិនមានភា្ជប់ជាមួយនូវលក្ខខណ្ឌដូចដែលបណ្តាប្រទេសដ៏ទៃមាននោះទេ ហើយកម្ចីនេះអនុញ្ញាតដល់ការប្រើប្រាស់មូលនិធិតាមរបៀបណាក៏បាន។ នេះគឺជាឧទាហរណ៍មួយ ដែលត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសុន្ទរកថាឆ្នាំ ២០០៦ “ប្រទេសចិននិយាយតិច ប៉ុន្តែធ្វើច្រើន”។ ជំនួយប្រភេទនេះ បានអនុញ្ញាតឱ្យចិនក្លាយជា អ្នកជួយគាំទ្រដ៏ខ្លាំងបំផុតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា (ឧទាហរណ៍៖ ផ្លូវថ្នល់, ស្ពាន និងអាគារសាធារណៈនានា)។

វឌ្ឍនភាព និងការប្រឈម

ប្រទេសចិនបានអនុវត្តន៍គម្រោងលំបាកៗមួយចំនួននៅកម្ពុជា ហើយជាធម្មតា គម្រោងទាំងនោះបញ្ចប់សកម្មភាពលឿនជាងបណ្តាអ្នកវិនិយោគផ្សេងទៀតនៅកម្ពុជា។4 គម្រោងទាំងនេះ រួមមាន ទំនប់, រោងចក្រ, និង មូលដ្ឋានយោធា។ យ៉ាងណាមិញ គួរកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្លាំងលើលទ្ធកម្មនៃការវិនិយោគច្រើនជាងការងារត្រួតពិនិត្យគម្រោង, តម្លាភាព និងការវាយតម្លៃ និងការជួសជុលថែទាំក្រោយគម្រោងបញ្ចប់។5

ជាមួយគ្នានេះ ក៏មានការអះអាងផងដែរថា ម៉ូដែលសម្រាប់ជំនួយដោយមិនជ្រៀតជ្រែក អនុញ្ញាតឱ្យប្រទេសទទួលជំនួយរីកលូតលាស់ប្រសើរជាងដោយឯករាជ្យពីការជ្រៀតជ្រែកពីសំណាកដោយបរទេស និងការព្យាករណ៍តម្លៃ។ តាមរយៈការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងបង្កើតការងារ ប្រទេសចិនទំនងជាប្រទេសដែលអនុញ្ញាតឱ្យសង្គមកម្ពុជាដំណើរការរីកចម្រើនទៅមុខដោយខ្លួនឯង។ ទោះយ៉ាងណា ភាពត្រឹមត្រូវ នៃវឌ្ឍនភាពនេះ នៅតែមន្ទិលនៅឡើយ។

ការវិនិយោគរបស់ចិននៅកម្ពុជា ផ្តល់ទាំងផលប្រយោជន៍ឱ្យប្រទេសនេះ និងក៏នាំឲ្យមានការព្រួយបារម្ភពីអ្នករិះគន់ខ្លះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមផ្តេកផ្តួលទៅរកហិរញ្ញប្បទានរបស់ចិនកាន់តែខ្លាំងឡើង ដោយសារតែការកើនឡើងនៃសម្ពាធពីសំណាក់បណ្តាម្ចាស់ជំនួយផ្សេងទៀត ឱ្យកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងការរំលោភលទ្ធិប្រជាធិបតេយ្យ។ បន្ថែមពីនេះ នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ប្រទេសចិនបានប្រកាសថា ខ្លួននឹងផ្តល់ថវិកា ៤៥០ លានដុល្លារនៅក្នុងជំនួយអភិវឌ្ឍន៍ដល់កម្ពុជាសម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ រយៈពេលជាក់លាក់ និងគោលបំណងនៃជំនួយនេះ នៅមិនទាន់បានប្រកាសផ្សាយជាសាធារណៈនៅឡើយទេ។

ដោយសារតែមូលនិធិរបស់ចិនដែលផ្តល់មកភាគច្រើនសម្រាប់ការវិនិយោគអាជីវកម្ម និងសំណង់ ដូច្នេះហើយបានជាក្រុមហ៊ុនចិនទទួលបានដីជាច្រើនសម្រាប់គម្រោងសាងសង់របស់ខ្លួន។ ជាញឹកញាប់ បញ្ហាជម្លោះដីធ្លី តែងត្រូវបានដោះស្រាយដោយការបណ្តេញ។6 ការបណ្តេញចេញទាំងនេះបានផ្តល់ឱ្យការវិនិយោគចិនកាន់តែមានកេរ្តិ័ឈ្មោះមិនល្អ។

ចិនប្រកាសពីគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។ ប៉ុន្តែនៅប្រទេសកម្ពុជា កំណើននៃកំហឹងរបស់សាធារណៈជនលើការច្បាមយកដី ដើម្បីបើកផ្លូវឲ្យគម្រោងអភិវឌ្ឍន៍របស់វិនិយោគិនចិន បានរុញច្រានរដ្ឋាភិបាលក្រុងប៉េកាំងស្ថិននៅចំកណ្តាលនៃបញ្ហាសង្គម និងនយោបាយដ៏ស្រួចស្រាវនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកស្រី ទេព វណ្ណី ដែលជាអ្នកជួយដឹកនាំចលនាក្នុងយុទ្ធនាការប្រឆាំងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំនៅក្នុងរាជធានីភ្នំពេញ និយាយថា “ខ្ញុំធ្លាប់សង្ឃឹមថា ក្រុមហ៊ុនចិននឹងជួយនាំមកនូវភាពចម្រុងចម្រើន និងការអភិវឌ្ឍ ប៉ុន្តែជំនួសមកវិញ ពួកគេនាំតែបញ្ហា”។7

សម្រាប់ព័ត៌មានលម្អិតពីសម្បទានដីសេដ្ឋកិច្ច និងបញ្ហានានាដែលពាក់ព័ន្ធជាមួយសម្បទានដីទាំងនេះ សូមចូលទៅអាននៅក្នុងទំព័រ សម្បទានដីសេដ្ឋកិច្ច

ទោះបីជាការវិនិយោគរបស់ចិនមានទំហំធំក៏ដោយ ប៉ុន្តែមិនមានអង្គការមិនមែនរដ្ឋាភិបាលចិន ឬផ្តល់មូលនិធិដោយចិន នៅកម្ពុជានោះទេ។ នេះគឺជាការគួរឱ្យចាប់អារម្មណ៍ ដោយសារតែហេតុផលថាចិនត្រូវបានរងការរិះគន់ចំពោះការមិនបានយកចិត្តទុកដាក់ដល់សង្គមស៊ីវិលនៅកម្ពុជា ខណៈដែលការអនុវត្តវិនិយោគរបស់ខ្លួនតែប៉ុណ្ណោះ។8

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦

ទាក់ទងនឹងជំនួយពីប្រទេសចិន

ឯកសារយោង

  • 1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). បរិយាកាសវិនិយោគនៅកម្ពុជា. និន្នាការការអភិវឌ្ឍ. http://www.cambodiainvestment.gov.kh/investment-enviroment/investment-trend.html
  • 2. Frank-Jürgen Richter. ១៩៩៩.ទំព័រ.១៩២. Books.google.ca. ចូលអានថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៦។ Business Networks in Asia: Promises, Doubts, and Perspectives – Google Books.
  • 3. ដូចឯសារយោងខាងដើម។
  • 4. Dr. YU Hongyuan. វិទ្យាស្ថានសៀងហៃសម្រាប់ការសិក្សាអន្តរជាតិ. សិក្ខាសាលាប្រឹក្សាយោបល់ស្តីពី “ទស្សនៈវិស័យសង្គមស៊ីវិលស្តីពីជំនួយរបស់ចិនដល់ប្រទេសកម្ពុជា.” ធ្វើនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៥, ការិយាល័យ CICP, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
  • 5. ដូចឯកសារយោងខាងដើម។
  • 6. សមាគមធាងត្នោត.២០១៤. “ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូររាជធានីភ្នំពេញ – សហគមដែលបានបណ្តេញចេញពីលំនៅដ្ឋានពីឆ្នាំ ១៩៩០-២០១៤”។ http://teangtnaut.org/wp-content/uploads/2014/12/FactFigures23_Evicted-Communities-PP-1990-2014_VsFinal.pdf
  • 7. Andrew Higgins. “វិវាទដីនៅកម្ពុជាផ្តោតកំហឹងលើក្រុមអ្នកវិនិយោគចិន.” កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍, ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១២។ https://www.washingtonpost.com/world/asia_pacific/land-disputes-in-cambodia-focus-ire-on-chinese-investors/2012/09/24/1e64dce6-fd9c-11e1-98c6-ec0a0a93f8eb_story.html
  • 8. Dr. YU Hongyuan. វិទ្យាស្ថានសៀងហៃសម្រាប់ការសិក្សាអន្តរជាតិ. សិក្ខាសាលាប្រឹក្សាយោបល់ស្តីពី “ទស្សនៈវិស័យសង្គមស៊ីវិលស្តីពីជំនួយរបស់ចិនដល់ប្រទេសកម្ពុជា.” ធ្វើនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៥, ការិយាល័យ CICP, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Kz8d3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!