ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ប្រទេស​កម្ពុជា​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​សតវត្ស​ទី​២១​ ហើយ​មាន​បំណង​ផ្លាស់​ប្តូរ​ និង​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ធនធានមនុស្ស​តាម​រយៈ​វិស័យ​អប់រំ​។​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​ដើម្បី​សម្រេច​គោលដៅ​ដូច​ជា​ គោលការណ៍​ណែនាំ​គោលនយោបាយ​សម្រាប់​សាលារៀន​ជំនាន់​ថ្មីគោលនយោបាយ​ស្តី​ពី​ការ​អប់រំ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​ ​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ ស្ដី​ពី​ បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​ (ICT)​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ និង​ច្រើន​ដទៃ​ទៀត​។​

​ការ​អប់រំ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ពាក្យកាត់​ថា​ STEM​ ដែល​បន្ថែម​មុខ​វិជ្ជា​ស្នូល​ពីរ​បន្ថែម​ទៀត​ទៅ​ក្នុង​ការ​អប់រំ​មាន​ដូច​ជា​មុខ​វិជ្ជា​ បច្ចេកវិទ្យា​ និង​វិស្វកម្ម​។​ STEM​ តំណាង​ឱ្យ​មុខ​វិជ្ជា​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​។1 ការ​អប់រំ​បែប​ STEM​ គឺជា​វិធីសាស្ត្រ​បង្រៀន​ និង​រៀន​បែប​ទំនើប​ដែល​ផ្តោត​លើ​ការ​ច្នៃប្រឌិត​របស់​សិស្ស​។​ ការ​សិក្សា​ដែល​ផ្តោត​លើ​សិស្ស​ និង​ការ​សិក្សា​តាម​គម្រោង​ស្ថិត​ក្នុង​ចំណោម​វិធីសាស្ត្រ​បង្រៀន​នៃ​ការ​អប់រំ​បែប​ STEM​។​ ខណៈ​ពេល​ដែល​ការ​អប់រំ​បែប​ប្រពៃណី​បង្រៀន​មុខ​វិជ្ជា​នីមួយៗ​ដាច់​ដោយឡែក​ពី​គ្នា​ ការ​អប់រំ​បែប​ STEM​ រួម​បញ្ចូល​មុខ​វិជ្ជា​ទាំងអស់​ចូល​គ្នា​។​

​កម្រិត​បឋម​សិក្សា​ និង​មធ្យមសិក្សា​

​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កែទម្រង់​វិធីសាស្ត្រ​បង្រៀន​ថ្នាក់​ទី​ ១​ ២​ និង​ទី​៣​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​អំពី​វិធីសាស្ត្រ​បង្រៀន​ខ្មែរ​ ដែល​អាច​ស្វែង​រកបាន​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​។​2 ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​ នៅ​ពេល​ដែល​បិទ​សាលា​ ការ​បង្រៀន​ និង​រៀន​ពី​ចម្ងាយ​តាម​រយៈ​បច្ចេកវិទ្យា​បាន​ក្លាយជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​។​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ណែនាំ​ការ​រៀន​ពី​ចម្ងាយ​ក្នុង​ឆ្នាំ​ ២០២០​ ជា​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ចំពោះ​បញ្ហា​ការ​បិទ​សាលា​។​ គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ និង​គេហទំព័រ​ជា​ច្រើន​ទៀត​បាន​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​សិស្សានុសិស្ស​ចូល​ប្រើប្រាស់​។​ ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ក្រសួង​អប់រំ​បាន​បង្កើត​មេរៀន​វី​ដេ​អូ​ផ្សេងៗ​ ដែល​សិស្ស​អាច​រៀន​ពី​ចម្ងាយ​តាម​វេទិកា​អន​ឡាញ​ និង​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ក្រសួង​។​3 នៅ​លើ​គេហទំព័រ​ក្រសួង​អប់រំ​ មាន​ឯកសារ​អប់រំ​ជាង​២២០០​ រួម​ទាំង​មុខ​វិជ្ជា​ STEM​ ដូច​ជា​ វី​ដេ​អូ​ ផ្ទាំង​រូបភាព​ ផែនការ​មេរៀន​ឌី​ជី​ថ​ល​ ដែល​សិស្ស​អាច​ចូល​មើល​បាន​។4​ ​ជាង​នេះ​ទៅ​ទៀត​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​ BEEP​ ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការ​អប់រំ​ដល់​សិស្សានុសិស្ស​ដែល​បោះបង់​ការ​សិក្សា​កម្រិត​មូលដ្ឋាន​ស្មើនឹង​ថ្នាក់​ទី​៩​។​5

​នៅ​កម្រិត​មធ្យមសិក្សា​ កំណែទម្រង់​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​បាន​បង្ហាញ​ពី​វឌ្ឍនភាព​វិជ្ជមាន​។​ យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣​ មុខ​វិជ្ជា​ដូច​ជា​ គណិត​វិទ្យា​ វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​ព័ត៌មាន​ និង​ទំនាក់ទំនង​ក្នុង​បច្ចេកវិទ្យា​ (ICT)​ ត្រូវ​បាន​កែទម្រង់​ កែសម្រួល​ និង​ធ្វើ​សមាហរណកម្ម​។​6 ចាប់តាំងពី​ឆ្នាំ​២០១០​មក​ សិស្ស​កម្ពុជា​អាច​ជ្រើសរើស​រវាង​វិទ្យាសាស្ត្រ​ពិត​ និង​វិទ្យាសាស្ត្រ​សង្គម​ នៅ​ពេល​ដែល​ពួក​គេ​ឈាន​ដល់​ថ្នាក់​ទី​១១​។7​ វិទ្យាសាស្ត្រ​ពិត​ និង​វិទ្យាសាស្ត្រ​សង្គម​ខុស​គ្នា​ត្រង​ចំនុច​ស្នូល​នៃ​មុខ​វិជ្ជា​ដែល​បង្រៀន​ក្នុង​ថ្នាក់​។8​ វិទ្យាសាស្ត្រ​ពិត​សំខាន់​លើ​មុខ​វិជ្ជា​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ដូច​ជា​ គណិត​វិទ្យា​ រូបវិទ្យា​ គីមីវិទ្យា​ និង​ជីវវិទ្យា​ ខណៈ​ដែល​វិទ្យាសាស្ត្រ​ស​ង្ផ្តោ​ត​លើ​ការ​បង្រៀន​មុខ​វិជ្ជា​មិនមែន​វិទ្យាសាស្ត្រ​។​9 របាយការណ៍​មួយ​បាន​រក​ឃើញ​ថា​នៅ​ឆ្នាំ​២០១៩​ ចំនួន​សិស្ស​នៅ​ក្នុង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​គឺ​ពី​៨០​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧-២០១៨​ មក​ត្រឹម​​៤៩​ភាគរយ​ក្នុង​ឆ្នាំ​សិក្សា​បន្ទាប់​។​10

សាលារៀន​ជំនាន់​ថ្មី​

​គំរូ​អប់រំ​តាម​បែប​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដ៏​ជោគជ័យ​បំផុត​មួយ​ គឺ​សាលារៀន​ជំនាន់​ថ្មី​។​ វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៥​។​11 គោលបំណង​ចម្បង​របស់​គម្រោង​គឺ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អប់រំ​សាធារណៈ​ និង​បង្កើន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ទាក់ទង​នឹង​មុខ​វិជ្ជា​ STEM​ តាម​រយៈ​កំណែទម្រង់​ជា​បន្តបន្ទាប់​ដូច​ជា​កម្មវិធី​សិក្សា​ និង​គរុកោសល្យ​ សម្ភារៈ​បរិក្ខារ​ និង​សម្ភារៈ​ ការ​គ្រប់គ្រង​សាលារៀន​ស្វយ័ត​ ប្រព័ន្ធ​គណនេយ្យ​ភាព​សាលា​ និង​ ការ​សង្កត់ធ្ងន់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​អប់រំ​។​12 គិត​ត្រឹម​ឆ្នាំ​ ២០២២​ មាន​សាលារៀន​ជំនាន់​ថ្មី​ចំនួន​១០​ នៅ​ទូ​ទាំង​ប្រទេស​ដែល​ក្នុង​នោះ​ ៤​ នៅ​កម្រិត​បឋម​សិក្សា​ និង​ ៦​នៅ​កម្រិត​អប់រំ​មធ្យមសិក្សា​។​

​សាលារៀន​ជំនាន់​ថ្មី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​នៃ​ការ​បង្កើត​ស្តង់ដារ​សាលារៀន​ជំនាន់​ថ្មី​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ និង​បឋម​សិក្សា​។​ គិត​ត្រឹម​ឆ្នាំ​២០២០​ មាន​សាលា​បឋម​សិក្សា​ជំនាន់​ថ្មី​ចំនួន​៤​ គឺ​ សាលា​ធ្វើ​បទ​បង្ហាញ​ សាលា​បឋម​សិក្សា​អង្គរ​បាន​ សាលា​បឋម​សិក្សា​អ​ក្ខា​មហា​សីលា​ និង​សាលា​បឋម​សិក្សា​ស្វាយ​ប្រហួត។​13 សាលា​បឋម​សិក្សា​ទាំង​៤​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេងៗ​គ្នា​។​ ដកស្រង់​ចេញពី​ក្នុង​របាយការណ៍​ឆ្នាំ​២០២០​ មាន​តែ​សាលា​ធ្វើ​បទ​បង្ហាញ​ទេ​ដែល​បាន​ឆ្លងកាត់​ការ​ទទួលស្គាល់​ដើម្បី​ក្លាយជា​សាលា​ជំនាន់​ថ្មី​ ចំណែក​បី​ទៀត​នៅ​ទាន់​ត្រូវ​បាន​ទទួលស្គាល់​នៅឡើយ​។14​ សាលា​បឋម​សិក្សា​ទាំង​៤​មាន​សិស្ស​ ២,៤៣៦​ នាក់​ និង​គ្រូបង្រៀន​ ១១៧​ នាក់​ ធ្វើ​ឱ្យ​សមាមាត្រ​សិស្ស​គ្រូ​ ២១:១​ ក្នុង​ឆ្នាំ​សិក្សា​ ២០២២-២០២៣​។15 គិត​ត្រឹម​ឆ្នាំ​ ២០២២​ គម្រោង​សាលា​ជំនាន់​ថ្មី​បាន​ដាក់់​សាកល្បង​កម្មវិធី​សរសេរ​កូដ​ និង​មនុស្ស​យន្ត​ និង​កម្មវិធី​វិទ្យាសាស្ត្រ​សម្រាប់​សិស្ស​នៅ​កម្រិត​បឋម​សិក្សា​ ដែល​ជា​ផ្នែក​មួយ​នៃ​ខ្លឹមសារ​អភិ​វ​ឌ្ឈ​កម្មវិធី​សិក្សា​សតវត្ស​ទី​ ២១​។​16

ព័ត៌មានស្តីពីសាលារៀនជំនាន់ថ្មី

Source: របាយការណ៍ប្រចាំឆ្នាំរបស់សាលាជំនាន់ថ្មី ឆ្នាំ២០២២
ខេត្តឈ្មោះសាលាចំនួនសិស្សចុះឈ្មោះចូលរៀន (2022-2023)ចំនួនថ្នាក់រៀនចំនួនគ្រូបង្រៀន
ភ្នំពេញវិទ្យាល័យព្រះស៊ីសុវត្ថិ១១៥៦៣២៧៩
ភ្នំពេញវិទ្យាល័យព្រែកលៀប១១៦៨៣៦៩១
កំពង់ចាមវិទ្យាល័យ ហ៊ុន សែន កំពង់ចាម៥០៩១៥៣៤
កំពង់ចាមវិទ្យាល័យពាមជីកង១០៤៧៣១៦៤
កណ្តាលវិទ្យាល័យព្រែកអញ្ចាញ១១៧៥៣៧៨០
ស្វាយរៀងវិទ្យាល័យគោកព្រីង៤៧៩១៥៣៧
សរុប៦​ សាលា៥៥៣៤១៦៦៣៨៥

នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១​ សាលារៀន​ជំនាន់​ថ្មី​នៅកម្រិតមធ្យមសិក្សាមាន​ថ្នាក់​ចំនួន​ ១៦៦​ ដែល​មាន​សិស្ស​ ៥,៥៣១​ នាក់​។17​ ជាមួយនឹង​គ្រូ​ចំនួន​ ៣៨៥​នាក់​ សមាមាត្រ​គ្រូ​ទៅ​នឹង​សិស្ស​នៅ​សាលារៀន​ជំនាន់​ថ្មី​កម្រិត​មធ្យមសិក្សា​គឺ​ ១៤:១​។ សាលា​ទាំង​៦​រូ​ម​មាន​ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ វិទ្យាល័យ​ព្រែក​លៀប​ វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​ វិទ្យាល័យ​ពាមជីកង​ វិទ្យាល័យ​ព្រែក​អញ្ចាញ​ និង​វិទ្យាល័យ​គោក​ព្រីង​។​ នៅ​ឆ្នាំ​សិក្សា​ ២០២២-២០២៣​មានការ​កើនឡើង​នៃ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​ជំនាន់​ថ្មី​ពី​អតីត​សិស្សសាលា​ឯកជន​។​ បាន​កត់សម្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ ៦០%​ នៃ​ការ​ចុះ​ឈ្មោះ​ ចូល​រៀន​នៅ​សាលារៀន​ជំនាន់​ថ្មី​ ព្រះ​ស៊ី​សុវត្ថិ​បច្ចុប្បន្ន​គឺ​មក​ពីសា​លា​ឯកជន​។ ការ​ផ្តោត​ និង​ការ​រួម​បញ្ចូល​នៃ​មុខ​វិជ្ជា​ស្នូល​ទាំង​បួន​ និង​ការ​រៀន​ និង​ការ​បង្រៀន​នៅ​សតវត្ស​ទី​ ២១​ បាន​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​។​ ឧទាហរណ៍​ សិស្ស​ ១០៣២​ នាក់​របស់​សាលារៀន​ជំនាន់​ថ្មី​ បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ និង​ក្នុងស្រុក​ក្នុង​ឆ្នាំ​ ២០២២​។​ លើស​ពី​នេះ​ សិស្ស​មក​ពី​សាលារៀន​ជំនាន់​ថ្មី​ ទទួល​បាន​អត្រា​ប្រឡង​ជាប់​ ៨២%​ សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី​ ១២​ របស់​ពួក​គេ​ ខ្ពស់​ជាង​អត្រា​ជាតិ​ ១២%​។​18

​កម្រិត​ឧត្តម​សិក្សា​

​អ្នកជំនាញ​ជា​ច្រើន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​អត្រា​ទាប​នៃ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​មុខ​វិជ្ជា​ទាក់ទង​នឹង​ STEM​ នៅ​កម្រិត​បរិញ្ញាបត្រ​នៅ​កម្ពុជា​។​ ទោះបីជា​មានការ​កើនឡើង​នៃ​តម្រូវការ​ជាស​កល​នៅ​ក្នុង​មុខរបរ​ដែល​ទាក់ទង​នឹង​ STEM​ ក៏​ដោយ​ មាន​តែ​សិស្ស​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​មុខ​ជំនាញ​ដែល​ទាក់ទង​នឹង​ STEM​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០​។​ តួលេខ​នេះ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ពី​ឆ្នាំ​សិក្សា​ ២០១២-២០១៣​ ដែល​មាន​តែ​១៨​ភាគរយ​នៃ​សិស្ស​ជ្រើសរើស​ជំនាញ​ STEM​។19 ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​ផ្តល់​មុខ​ជំនាញ​ទាក់ទង​នឹង​ STEM​ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ប្រហែល​ ៥២​ ស្ថាប័ន​ ដែល​ក្នុង​នោះ​ ៣៦​ ជា​ស្ថាប័នឯកជន​ និង​ ១៦​ ជា​ស្ថាប័ន​សាធារណៈ​។​20 របាយការណ៍​មួយ​បាន​រក​ឃើញ​ថា​មុខ​វិជ្ជា​ដែល​ទាក់ទង​នឹង​ STEM​ ភាគច្រើន​នៅ​ក្នុង​គ្រឹះស្ថានឧត្តមសិក្សា​បង្រៀន​មុខ​វិជ្ជា​ទូទៅ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កម្មវិធី​សិក្សា​ទាក់ទង​នឹង​ជំនាញ​ទន់​ ដូច​ជា​ការ​គិត​បែប​ស៊ីជម្រៅ​ ឬ​ជំនាញ​ដោះស្រាយ​បញ្ហា​គឺ​អវត្តមាន​។​21 មាន​តែ​ស្ថាប័ន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ផ្តល់​មុខ​វិជ្ជា​លើ​បច្ចេកវិទ្យា​ថ្មីៗ​ រួម​មាន​ បញ្ញា​សិប្បនិមិត្ត​ ការ​រៀន​ម៉ាស៊ីន​ និង​វិទ្យាសាស្ត្រ​ទិន្នន័យ​។​22

​រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​គោលនយោបាយ​ផ្សេងៗ​ ដើម្បី​កែ​លម្អ​ការ​អប់រំ​បែប​ STEM​ នៅ​កម្រិត​ឧត្តម​សិក្សា​ដែល​មាន​
​គោលនយោបាយ និង​យុទ្ធសាស្ត្រ ស្ដីពី បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ ក្នុង​វិស័យ​​អប់រំ​ ផ្តោត​លើ​យុទ្ធសាស្ត្រ​ស្នូល​ចំនួន​ប្រាំ​ រួម​មាន​៖

  1. ​ហិរញ្ញវត្ថុ​សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ក្នុង​វិស័យ​អប់រំ​
  2. ​ជំនួយ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ សម្រាប់​ការ​បង្រៀន​ និង​រៀន​
  3. ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​
  4. ​ហេដ្ឋារចនាសម្ព័ន្ធ​ កា​រត​ភ្ជាប់​ និង​ឧបករណ៍​​
  5. អភិបាលកិច្ច និង​ការ​គ្រប់គ្រង​។​

​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

​រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​លើ​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដល់​សាធារណជន​ ជា​ពិសេស​សិស្សានុសិស្ស​។​ ការ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​មុខ​ជំនាញ​បែប​ STEM​ គឺ​ចាំបាច់​ ដើម្បី​រក្សា​បាន​នូវ​សេដ្ឋកិច្ច​អន្តរជាតិ​ និង​និន្នាការ​អភិវឌ្ឍន៍​។​23 វិស័យ​សាធារណៈ​ និង​ឯកជន​បាន​រួមដៃគ្នា​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ជា​ច្រើន​ រួម​ទាំង​ព្រឹត្តិការណ៍​សាធារណៈ​ សិក្ខាសាលា​ និង​យុទ្ធនាការ​សង្គម​។​

អ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា។ រូបភាពយកចេញពីទំព័រ Facebook ផ្លូវការរបស់់ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

​រដ្ឋាភិបាល​បាន​ប្រកាស​ថ្ងៃ​ទី​២៦​ ខែមីនា​ ជា​ទិវា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ជាតិ​។​24 វា​មាន​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​ និង​លើកទឹកចិត្ត​ដល់​គម្រោងការ​ច្នៃប្រឌិត​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​។​ ស្រប​ជាមួយនឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ ពិធីបុណ្យ​ជា​ច្រើន​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ និង​ការ​តាំងពិព័រណ៍​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​កាន់តែ​ច្រើន​ ជា​ពិសេស​ពី​សិស្សានុសិស្ស​។​ Cambodia​ Tech​ Expo,​ Cambodia​ International​ Science​ Technology​ and​ Innovation​ Expo,​ និង​ STEM​ Festival​ គឺជា​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រភេទ​នៃ​ព្រឹត្តិការណ៍​សាធារណៈ​ទាំងនេះ​មានការ​តាំង​ពិ​ពណ៌​ទាក់ទង​នឹង​បច្ចេកវិទ្យា​រាប់រយ​ពី​ក្រសួង​ពាក់ព័ន្ធ​ ការ​អប់រំ​ ស្ថាប័ន​ស្រាវជ្រាវ​ ក្រុមហ៊ុន​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​។​

​បញ្ហា​ប្រឈម​ និង​ដំណើរ​ឆ្ពោះទៅ​មុខ​

​ទោះបីជា​ការ​រីក​ចំរើន​នៃ​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ជាក់ស្តែង​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​នៅ​តែ​មាន​។​ ពួក​គេ​មានការ​ចុះ​ឈ្មោះ​ចូល​រៀន​ទាប​នៅ​ក្នុង​ថ្នាក់ឧត្តម​សិក្សា​ កង្វះខាត​ផ្នែក​វិទ្យាសាស្ត្រ​កម្រិត​មធ្យមសិក្សា​ អ​តុល្យភាព​នៃ​ការ​ចុះ​ឈ្មោះ​យេ​ន​ឌ័​រ​ ការ​ចំណាយ​ខ្ពស់​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ និង​ឧបករណ៍​បច្ចេកវិទ្យា​ និង​កង្វះ​សម្ភារៈ​បរិក្ខារ​។​

​និស្សិត​កម្ពុជា​មាន​ទំនោរ​ជ្រើស​រើសមុខ​វិជ្ជា​ដែល​មិន​មាន​ដើម​នៅ​ពេល​ពួក​គេ​ចាប់ផ្តើម​ចូល​មហាវិទ្យាល័យ​។​ មាន​តែ​និស្សិត​បញ្ចប់​ការ​សិក្សា​ចំនួន​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​មុខ​ជំនាញ​ដែល​ទាក់ទង​នឹង​ STEM​ ។​ ទោះបីជា​តម្រូវការ​កើនឡើង​ក្នុង​អាជីព​ទាក់ទង​នឹង​ STEM​ ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​ប្រឈម​នឹង​កង្វះ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​វិស័យ​ទាំងនេះ​។25 ដូច​គ្នា​នេះ​ដែរ​ អ​តុល្យភាព​យេ​ន​ឌ័​រ​ក្នុង​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក៏​បង្ហាញ​ពី​បញ្ហា​ផង​ដែរ​។​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ សិស្ស​ស្រី​ទំនងជា​ជ្រើសរើស​ផ្នែក​វិទ្យាសាស្ត្រ​នៅ​វិទ្យាល័យ​ ប៉ុន្តែ​ប្តូរ​ទៅ​មុខ​វិជ្ជា​ដែល​មិនមែន​ជា​ STEM​ នៅ​ពេល​ដែល​ពួក​គេ​ឈាន​ដល់​សាកលវិទ្យាល័យ​។26 ក្នុង​ចំណោម​ការ​ចុះ​ឈ្មោះ​ថ្នាក់ឧត្តម​សិក្សា​ក្នុង​ជំនាញ​ STEM​ មាន​តែ​១៤​ភាគរយ​ប៉ុណ្ណោះ​ជា​ស្ត្រី​។27

​ការ​អនុវត្ត​ការ​អប់រំ​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ គឺ​មាន​តម្លៃ​ថ្លៃ​ផ្នែក​សម្ភារៈ​ និង​ឧបករណ៍​។​ ការ​ចំណាយ​នៃ​គំរូ​សាលា​ជំនាន់​ថ្មី​ផ្តល់​នូវ​រូបភាព​ច្បាស់លាស់​នៃ​ថវិកា​ដែល​ត្រូវការ​សម្រាប់​គំរូ​ STEM​ ដែល​ជំរុញ​ដោយ​ឧបករណ៍​ទំនើប​ និង​បច្ចេកវិទ្យា​ខ្ពស់​។​ របាយការណ៍​របស់​សាលារៀន​ជំនាន់​ថ្មី​ បញ្ជាក់​ថា​ សាលា​ត្រូវ​ចំនាយ​ប្រាក់​ ២៥៦​ដុល្លារ​ សម្រាប់​សិស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ​។​28 ការ​ចំណាយ​នេះ​នឹង​លើស​ពី​ថវិកា​រដ្ឋាភិបាល​សម្រាប់​ការ​អប់រំ​ ប្រសិនបើ​ពួក​គេ​ចង់​អនុវត្ត​គំរូ​ទូ​ទាំង​ប្រទេស​។​ លើស​ពី​នេះ​ សាលារៀន​ភាគច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​តាម​ជនបទ​ ខ្វះខាត​សម្ភារៈ​ទំនើបៗ​ ដូច​ជា​កុំព្យូទ័រ​ មន្ទីរពិសោធន៍​ និង​បណ្ណាល័យ​ជាដើម​។​ ពួក​វា​ស្ថិត​ក្នុង​ចំណោម​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​ និង​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​អប់រំ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។​ 

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ៧០​ លាន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​កែទម្រង់​ការ​អប់រំ​កម្រិត​មធ្យមសិក្សា​ទាក់ទង​នឹង​មុខ​វិជ្ជា​ STEM​ ។​29 គោលបំណង​សំខាន់​នៃ​កំណែទម្រង់​គឺ​ធ្វើ​ទំនើប​កម្ម​ការ​អប់រំ​ STEM​ បែប​បុរាណ​របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​កែ​លម្អ​គុណភាព​អប់រំ​ បង្រួម​គម្លាត​ជំនាញ​ STEM​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ទាក់ទង​នឹង​ STEM​ និង​កែ​លម្អ​ចំណេះដឹង​ STEM​ របស់​គ្រូបង្រៀន​ ដើម្បី​ផ្តល់​មេរៀន​ STEM​ កាន់តែ​ប្រសើរ​ឡើង​។​30 គម្រោង​នេះ​នឹង​បំពាក់​សាលារៀន​ជាមួយនឹង​សម្ភារៈ​អប់រំ​ STEM​ ដោយ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​ ១៤​ និង​សម្ភារៈ​បរិក្ខារ​សម្រាប់​វិទ្យាល័យ​ទូទៅ​ចំនួន​១០៣​ ។​គម្រោង​នេះ​ក៏​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ STEM​ ចំនួន​ ៧៧៥​ នាក់​ផង​ដែរ​ ដោយ​ផ្តល់​ជូន​នូវ​ការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ខ្លឹមសារ​សម្រាប់​គ្រូបង្រៀន​ ដើម្បី​បង្កើន​ចំណេះដឹង​ និង​ការ​ចែកចាយ​ខ្លឹមសារ​របស់​ពួក​គេ​។​31

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ

ឯកសារយោង

  1. 1. David W White, “តើការអប់រំ STEM ជាអ្វី ហើយហេតុអ្វីវាសំខាន់?,” ខែមករា ឆ្នាំ២០១៤, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  2. 2. ក្រសួងអប់រំ យុវជន និងកីឡា, “ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣,” ខែមិថុនា ឆ្នាំ ២០១៩, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  3. 3. អង្គការយូណេស្កូ, “យូណេស្កូពង្រឹងការរៀនពីចម្ងាយក្នុងប្រព័ន្ធអប់រំកម្ពុជាក្នុងអំឡុងកូវីដ១៩,” សេចក្តីប្រកាសព័ត៌មាន,ខែមិថុនា ឆ្នាំ ២០២០, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  4. 4. ក្រសួងអប់រំ យុវជន និងកីឡា,“បទបង្ហាញស្តីពីកម្មវិធីសិក្សា ICT លើការអប់រំទូទៅ,” សិក្ខាសាលាស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថល វគ្គទី៤៖ ទេពកោសល្យ និងនវានុវត្តន៍ឌីជីថល, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  5. 5. អង្គការយូណេស្កូ, “កម្មវិធីសមភាពការអប់រំមូលដ្ឋាន (BEEP),” ខែមីនា ឆ្នាំ ២០២៣, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  6. 6. ក្រសួងអប់រំ យុវជន និងកីឡា, “ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣,” ខែមិថុនា ឆ្នាំ ២០១៩, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  7. 7. កៅ សុវណ្ណសុផល, ជា ផល, និង សុង សុភ័ក្រ, “ការតាមដានមធ្យមសិក្សាទុតិយភូមិ និងជម្រើសសំខាន់ៗក្នុងឧត្តមសិក្សា៖ ប្តូរ ឬមិនប្តូរ,” CDRI, Working paper series លេខ ១៣៣, ខែមីនា ឆ្នាំ ២០២២, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. កៅ សុវណ្ណសុផល, “ការពិនិត្យឡើងវិញលើការចុះឈ្មោះចូលរៀន STEM ក្នុងឧត្តមសិក្សាកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន បញ្ហា និងផលប៉ះពាល់នៃគំនិតផ្តួចផ្តើម,” ខែមីនា ឆ្នាំ ២០២០, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  11. 11. បូ ចាន់កូលីកា, “សាលារៀនជំនាន់ថ្មីនៅកម្ពុជា៖ អភិបាលកិច្ចសាលាប្រកបដោយភាពច្នៃប្រឌិត ដើម្បីគុណភាពប្រកបដោយនិរន្តរភាពនៃការសិក្សា និងការណែនាំនៅសតវត្សរ៍ទី ២១,” ឆ្នាំ ២០២០,បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  12. 12. ញ៉ែម ដាវុធ. “គំនិតផ្តួចផ្តើមរបស់សាលារៀនជំនាន់ថ្មីនៅកម្ពុជា៖ ការពិនិត្យមើលឡើងវិញនូវឥទ្ធិពលរបស់វាទៅលើស្រមោលការអប់រំ,” Policy Futures in Education, ខែឧសភា ២០២២, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  13. 13. KAPE, “របាយការណ៍ប្រចាំឆ្នាំរបស់សាលាជំនាន់ថ្មី ឆ្នាំ២០២០,” ខែមករា ឆ្នាំ ២០២០, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. KAPE, “របាយការណ៍ប្រចាំឆ្នាំរបស់សាលាជំនាន់ថ្មី ឆ្នាំ២០២២,” ខែមករា ឆ្នាំ ២០២៣, បានចូលអាននៅខែមេសា ឆ្នាំ២០២៣។
  16. 16. ដូចឯកសារយោងខាងដើម។
  17. 17. ដូចឯកសារយោងខាងដើម។
  18. 18. ដូចឯកសារយោងខាងដើម។
  19. 19. កៅ សុវណ្ណសុផល, ជា ផល, និង សុង សុភ័ក្រ, “ការតាមដានមធ្យមសិក្សាទុតិយភូមិ និងជម្រើសសំខាន់ៗក្នុងឧត្តមសិក្សា៖ ប្តូរ ឬមិនប្តូរ,” CDRI, Working paper series លេខ ១៣៣, ខែមីនា ឆ្នាំ ២០២២, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  20. 20. កៅ សុវណ្ណសុផល, “ការពិនិត្យឡើងវិញលើការចុះឈ្មោះចូលរៀន STEM ក្នុងឧត្តមសិក្សាកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន បញ្ហា និងផលប៉ះពាល់នៃគំនិតផ្តួចផ្តើម,” ខែមីនា ឆ្នាំ ២០២០, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  21. 21. CDRI, “
    តម្រូវការ និងការផ្គត់ផ្គង់ជំនាញឌីជីថលនៅកម្ពុជា,” ខែវិច្ឆិកា ឆ្នាំ២០២១, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  22. 22. ដូចឯកសារយោងខាងដើម។
  23. 23. កាំង សុភាព, “តើ STEM អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា?,” ខែ​កក្កដា ឆ្នាំ ២០១៥, បានចូលអាននៅខែមេសា ឆ្នាំ ២០២៣។
  24. 24. បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​, “កម្ពុជារៀបចំទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកដំបូង,” ខែមីនា ឆ្នាំ២០២៣, បានចូលអាននៅខែមេសា ឆ្នាំ ២០២៣។
  25. 25. CDRI, “តម្រូវការ និងការផ្គត់ផ្គង់ជំនាញឌីជីថលនៅកម្ពុជា,” ខែវិច្ឆិកា ឆ្នាំ២០២១, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  26. 26. កៅ សុវណ្ណសុផល, ជា ផល, និង សុង សុភ័ក្រ, “ការតាមដានមធ្យមសិក្សាទុតិយភូមិ និងជម្រើសសំខាន់ៗក្នុងឧត្តមសិក្សា៖ ប្តូរ ឬមិនប្តូរ,” CDRI, Working paper series លេខ ១៣៣, ខែមីនា ឆ្នាំ ២០២២, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  27. 27. KAPE, “STEM4WOMEN,” កម្រងព័ត៌មានកម្មវិធី, បានចូលអាននៅខែមីនា ឆ្នាំ២០២៣។
  28. 28. KAPE, “របាយការណ៍ប្រចាំឆ្នាំរបស់សាលាជំនាន់ថ្មី ឆ្នាំ២០២២,” ខែមករា ឆ្នាំ ២០២៣, បានចូលអាននៅខែមេសា ឆ្នាំ២០២៣។
  29. 29. បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​, “ADB អនុម័ត​កម្ចី​៧០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​កំណែទម្រង់​វិស័យ​អប់រំ,” ខ្មែរ​ថា​ម​ស៍, ខែវិច្ឆិកា ឆ្នាំ ២០២២, បានចូលអាននៅខែមេសា ឆ្នាំ២០២៣។
  30. 30. ធនាគារអភិវឌ្ឍន៍អាស៊ី, “ADB នឹងពង្រឹងកំណែទម្រង់ការអប់រំ STEM មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា,” ខែវិច្ឆិកា ឆ្នាំ ២០២២, បានចូលអាននៅខែមេសា ឆ្នាំ២០២៣។
  31. 31. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mgJCa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!