-
ក្រសួងជនបទទទួលស្គាល់សហគមន៍ជនជាតិដើមជាង២១០ និងចុះបញ្ជីក្រសួងមហាផ្ទៃជាង១៥០
របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍។ ...
-
ធនាគារជាតិនៃកម្ពុជានិងអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវិធានការចំនួន២២ ដើម្បីជំរុញកិច្ចការពារអ្នកប្រើប្រាស់
ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានសហការរៀបចំ “កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធលើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពអាទិភាពចំនួន២២ ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព។ ...
-
ការនាំចេញកសិផលកើនឡើង៣៦ភាគរយក្នុងរយៈពេល៨ខែដំបូង
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញកសិផលប្រមាណ ១០.៤ លានតោនទៅកាន់គោលដៅចំនួន៨៤ ដែលមានការកើនឡើង ៣៥.៦៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤និងបង្កើតប្រាក់ចំណូលបានចំនួន ៣.៦២១ ប៊ីលានដុល្លារ។ ...
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន
កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...
-
ផលិតកម្មអង្កររបស់កម្ពុជាបានកើនឡើង ៤០០% ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០
របាយការណ៍ស៊ើបការណ៍ទំនិញ (Commodity Intelligence Report) ដែលចេញផ្សាយនាពេលថ្មីៗនេះដោយសេវាកសិកម្មបរទេសនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ផលិតកម្មស្រូវរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើង ៤០០ ភាគរយ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាទំនើប ហេដ្ឋារចនាសម្ព័ន្ធកាន់តែ ...
-
អ្នកវិនិយោគជប៉ុនជំរុញឱ្យប្រទេសថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញ
ដោយបង្ហាញពីក្តីបារម្ភជុំវិញការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្មក្នុងតំបន់ អ្នកវិនិយោគជប៉ុននៅក្នុងប្រទេសថៃកាលពីថ្ងៃអង្គារបានជំរុញឱ្យរាជរដ្ឋាភិបាលថៃ បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ។ សំណើរបស់អ្នកវិនិយោគជប៉ុនត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលភឿថៃនៅទីក្រុងបាងកក។ ...
-
កម្ពុជា-ថៃរកវិធីបន្ថយភាពតានតឹងតាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា និងពិភាក្សាករណីទាហានកម្ពុជា១៨រូបដែលថៃកំពុងឃុំឃាំង
ម្ពុជា និង ថៃ ពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹង ការដោះលែងទាហានកម្ពុជា ១៨រូប និងការស្នើរបស់ជប៉ុនក្នុងការបើកច្រកព្រំដែនមួយចំនួន នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញានេះ នៅខេត្តកោះកុង។ កិច្ចប្រជុំ GBC ដែលជាកិច្ចប្រជុំកម្រិតក្រសួងការពារជាតិ ធ្វើឡើងដោយមានការចូលរួមរបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...
-
ក្រសួងនិងស្ថាប័នជំនាញជំរុញដំណើរការសិក្សាលទ្ធភាពស្ដារនិងពង្រីកសារមន្ទីរជាតិកម្ពុជា
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ បានជួបពិភាក្សាការងារកាលពីថ្ងៃចន្ទ ដើម្បីជំរុញដំណើរការសិក្សាលទ្ធភាពសម្រាប់ការស្តារនិតិសម្បទានិងពង្រីកសារមន្ទីរជាតិកម្ពុជា។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ។សម្ព័ន្ធនៃអង្គការសង្គមស៊ីវិលកម្ពុជា រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិករួមជាមួយនឹងក្រុមចម្រុះនៃអ្នកឯកទេស/អ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ និងអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គម នឹងធ្វើការវាយតម្លៃរហ័សរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
-
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន