ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រចូលជាធរមាន
សំណុំច្បាប់ដ៏ចម្រូងចម្រាស និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រួវបានចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជំនួសឱ្យព្រះមហាក្សត្រ កាលពីសប្តាហ៍មុន ដែលនឹងចូលជាធរមានភ្លាមៗ ទោះបីជាក្រសួងយុត្តិធម៌បានអះអាងថានឹងមានរយៈពេលប្រកាសឱ្យប្រើ។ ...
Niem Chheng and Andrew Nachemson
http://www.phnompenhpost.com/national-politics/lese-majeste-law-now-effect
សកម្មជនព្រៃឡង់ ៣ នាក់ត្រូវគេវាយក្នុងខេត្តក្រចេះ
សមាជិកបីនាក់របស់បណ្តាញសហគមន៍ព្រៃឡង់ត្រូវបានវាយប្រហារនៅក្នុងខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយក្រុមបុរសដែលគេជឿថាពាក់ព័ន្ធនៅក្នុងការកាប់ឈើខុសច្បាប់។ នេះបើតាមសកម្មជនព្រៃឡង់។ ...
ទូច សុខា
http://bit.ly/2fv5EdO
ក្រុមគ្រួសារជាច្រើនតវ៉ាការរឹតបន្តឹងការប្រើប្រាស់ទឹកនៅប៉ោយប៉ែត
ពលរដ្ឋជិត ៥០ គ្រួសារមកពីភូមិមួយនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ បានធ្វើការតវ៉ាដើម្បីទាមទារដល់ក្រុមហ៊ុនឯកជនមួយ ...
សែន ដាវីត
http://www.phnompenhpost.com/national/families-protest-water-restrictions-poipet
ពលករខ្មែរ ជាង ៨០០នាក់ត្រូវជួយសង្គ្រោះ
ពលករ-ពលការិនីខ្មែរ ជាង ៨០០នាក់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតប្រចាំប្រទេសពលករស្នាក់នៅបានជួយសង្គ្រោះនិងបញ្ជូនត្រលប់មកកាន់មាតុប្រទេសវិញក្នុងឆ្នាំ២០១៦កន្លងមកនេះ ខណៈដែលសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលខ្មែរ បន្តការយកចិត្តទុកដាក់ ...
មុំ គន្ធា
http://bit.ly/2jlv5No
ក្រសួងសុខាភិបាលទទួលស្គាល់គុណវិបត្តិខ្លួននៅក្នុងរបាយការណ៍
កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានទទួលស្គាល់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា សេវាសុខាភាពសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅអន់នៅឡើយ ជាមួយគ្នានេះដែរអ្នកជំនាញបន្ថែមលើការអភិវឌ្ឍយឺតយ៉ាវនេះបណ្តាលមកពីកង្វះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។ ...
គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-admits-shortcomings-report
គំនិតអាជីវកម្មទទួលបានការចាប់អារម្មណ៏ពីតំបន់Silicon Valley
ការចាប់ផ្ដើមអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទុនពីមូលធនបរទេសជាច្រើន សូម្បីតែក្រុមហ៊ុនក្នុងតំបន់Silicon Valley ក៏កំពុងសំលឹងមើលឱកាសក្នុងការវិនិយោគដែរ។ កាលពីខែមុន គេហទំព័រក្នុងស្រុកមួយឈ្មោះKhmerload ដែលមនុស្ស ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/startups-turn-heads-silicon-valley
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំង ត្រូវបានឃុំខ្លួននៅក្នុងជម្លោះដីធ្លី
អ្នកភូមិម្នាក់ និងសមាជិកក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងជម្លោះដីធ្លីយូរយារ នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។កាលពីថ្ងៃសុក្រនេះ នគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមួយក្រុម បានកម្ទេចផ្ទះប្រជាជន ១៧ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37378/opposition-councilor-held-in-land-dispute/
ក្រសួងចុះបង្ក្រាបរឿងអាស្រូវមណ្ឌលកុមារកំព្រា
ក្រសួងសង្គមកិច្ច បានសម្រេចចិត្តថានឹងសមាហរណកម្មកុមារជាង ៣,០០០ នាក់ពីមណ្ឌលទៅកាន់គ្រួសាររបស់ពួកគេវិញ បន្ទាប់ពីបានរកឃើញថា ស្ថានភាពមិនល្អនានានៃមណ្ឌលមើលថែទាំកុមារ ហើយកន្លែងខ្លះត្រូវបានរាយការណ៍ថា មានការបំពានផ្លូវភេទ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37654/ministry-cracks-down-in-orphans-scandal/
ប្រាក់ឈ្នួលអប្បបរិមានឹងដាក់ចេញក្នុងពេលឆាប់ៗ
ច្បាប់ថ្មីស្តីពីប្រាក់ឈ្នួលជាតិអប្បបរិមា សម្រាប់រាល់កម្មករទាំងអស់នឹងចេញជាធរមាននៅចុងឆ្នាំនេះ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់ពីសហជីព និងតំណាងនិយោជកនានាបានជួបប្រជុំជាមួយក្រុមមន្ត្រីដើម្បីពិភាក្សា ...
មុំ គន្ធា
http://www.khmertimeskh.com/news/37653/minimum-wage-for-all-in-sight/
តុលាការកោះហៅអ្នកភូមិនៅក្នុងបញ្ហាជម្លោះដីធ្លី
តុលាការខេត្តស្វាយរៀង បានកោះហៅសមាជិក ៨ នាក់ដែលមកពីក្រុមអ្នកភូមិ ២០០ នាក់ ដែលបានកាន់កាប់ដីដែលនៅក្នុតំបន់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន័មួយកាលពីថ្ងៃពុធ។ អ្នកភូមិដែលមកពីឃុំ ...
សែន ដាវីដ
http://www.khmertimeskh.com/news/38746/court-summons-villagers-in-land-dispute/
គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង
ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...
Kali Kotoski
http://bit.ly/2tOXLEc
បដិមាដែលទំនងជាទ្វារបាលត្រូវបានរកឃើញនៅជិតអង្គរ
ក្រុមការងារស្រាវជ្រាវរបស់អាជ្ញាអប្សរាបានរកឃើញចម្លាក់បដិមាមួយនៅជិតក្រុងអង្គរធំ ហើយអ្នកស្រាវជ្រាវសន្និដ្ឋានជំហានដំបូងថាចម្លាក់នេះជាទ្វារបាលរបស់មន្ទីរពេទ្យបុរាណមួយក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ និងមានរចនាប័ទ្មបាយ័ន។ ...
ទូច សុខា
http://bit.ly/2vcVbuX
ជនចាប់ជំរិតជិត២០០នាក់ត្រូវបានឃាត់ខ្លួន
សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនជិត២០០នាក់នៅក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិតលើជនជាតិចិនដូចគ្នា បន្ទាប់ពីប្រតិបត្តិការលើករណីនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ...
នៀម ឆេង
http://bit.ly/2v1xCCE
កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ចិននៅក្នុងការងារ
មន្ត្រីក្រសួងបរិស្ថានបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជា និងប្រទេសចិនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងនាំប្រទេសកម្ពុជាបោះជំហានកាន់តែខិតជិតទៅរកការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាវានឹងមិនត្រូវបានគេប្រើដំបូងដើម្បីជំរុញការផលិតអគ្គីសនីក៏ដោយ។ ...
Daphne Chen
http://www.phnompenhpost.com/national/chinese-nuclear-pact-works
យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរកឃើញនៅក្នុងស្រះទឹកនៅខេត្តកណ្តាល
គ្រាប់បែក Mk 82 ដែលផលិតដោយសហរដ្ឋអាមេរិក និងមានទម្ងន់ ២២៧គីឡូក្រាម ត្រូវបានរកឃើញកាលពីថ្ងៃពុធ ខណៈអាជ្ញាធរកំពុងជីកស្រះមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ...
គុត សុភចរិយា
http://www.phnompenhpost.com/national/uxo-uncovered-kandal-pond
ឡានក្រុងត្រូវបានស្តីបន្ទោសចំពោះការកើនឡើងនៃគ្រោះថ្នាក់ចរាចរ
ប្រធាននាយកដ្ឋាននគរបាលចរាចរ លោក រុន រត្ន័វាសនា បានជួបជាមួយក្រុមហ៊ុនឡានក្រុងឯកជនកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីរបាយការណ៍ដែលបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីឡានក្រុងឯកជនបានកើនឡើង។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079677/buses-blamed-increase-accidents/
បណ្ណាល័យសាធារណៈបានដាក់បង្ហាញនៅខេត្តកំពង់ស្ពឺ
បណ្ណាល័យដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន និងការបរិច្ចាគសប្បុរសធម៌បានបើកជាសាធារណៈនៅចុងសប្ដាហ៍នេះ នៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5084239/public-library-unveiled-in-kampong-speu/
ផ្សាររួមបើកនៅក្រុងកំពត
ឥឡូវនេះភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកដែលមកទស្សនាខេត្តកំពត អាចស្វែងរកបន្លែ ផ្លែឈើសរីរាង្គ អាហារសមុទ្រនិងផលិតផលក្នុងស្រុកផ្សេងទៀតជាច្រើនហូរហែរ បន្ទាប់ពីទីផ្សារថ្មីនេះត្រូវបានបើកសម្ភោធនៅក្នុងក្រុងកាលពីសប្តាហ៍មុន ...
សុខ ចាន់
http://www.khmertimeskh.com/5084610/common-market-opens-kampot-city/
គ្រាប់មិនទាន់ផ្ទុះត្រូវបានបំផ្លាញនៅក្នុងខេត្តព្រះវិហារ
អ្នកភូមិនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើននៅលើដីស្រែរបស់ពួកគេកាលពីថ្ងៃចន្ទហើយបានប្រគល់វាទៅឱ្យអាជ្ញាធរខេត្ត។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5085588/unexploded-ordinances-destroyed-preah-vihear/