αžαžΎαž’αŸ’αž“αž€αž…αž„αŸ‹αž˜αžΆαž“αž“αŸαž™αž”αŸ‚αž”αž“αŸαŸ‡αž¬?
αžŸαŸ†αž’αžΆαž

32488 αž€αŸ†αžŽαžαŸ‹αžαŸ’αžšαžΆαžšαž€αžƒαžΎαž‰αžŸαž˜αŸ’αžšαžΆαž”αŸ‹ "ins ζΆ¨η²‰πŸ‘‰γ€SMMFS.COMγ€‘ζ΅θ§ˆεΈ–ε­,l7m"

αž€αž˜αŸ’αž–αž»αž‡αžΆ-β€‹αž‘αžΆαžœ αž―αž€αž—αžΆαž–β€‹αž‚αŸ’αž“αžΆβ€‹αžŸαž˜αŸ’αžšαŸαž…β€‹αž”αžΎαž€β€‹αž…αŸ’αžšαž€β€‹αž–αŸ’αžšαŸ†αžŠαŸ‚αž“β€‹αž”αž“αŸ’αžαŸ‚αž˜

កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...

αž‡αžΆ αžœαžŽαŸ’αžŽαŸˆ
http://bit.ly/290fcqA

αž‡αŸ†αžšαžΏαž“β€‹αž”αŸ’αžšαž‡αžΆαž‡αž“β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αŸ–β€‹ αž€αžΆαžšβ€‹αžšαž½αž˜β€‹αž”αž‰αŸ’αž…αžΌαž›β€‹αž‡αž“β€‹αž‚αŸ’αžšαž”αŸ‹β€‹αžšαžΌαž”

ប្រទេសកម្ពុជានឹងបន្តធ្វើជំរឿនប្រជាជនតាមបទដ្ឋានទូលំទូលាយនិងរួមបញ្ចូលលើកទីបីនៅខែមីនាឆ្នាំ២០១៨។ ចំពោះប្រទេសនានា ជំរឿនប្រជាជនជាប្រភពដើមនៃព័ត៌មានដែលផ្តល់នូវព័ត៌មានពិតស្តីអំពីទំហំប្រជាជន ភាពខុសគ្នានៃប្រជាជនតាមក្រុមអាយុ របាយភូមិសាស្ត្រ ជនជាតិដើមភាគតិចនិងលក្ខណៈសង្គមសេដ្ឋកិច្ចរបស់ប្រជាជន។ ...

Derveeuw Marc GL
http://www.phnompenhpost.com/analysis-and-op-ed/cambodia-population-census-leaving-no-one-behind

αžŸαž αž—αžΆαž–αž’αžΊαžšαŸ‰αž»αž”αž±αŸ’αž™αž€αž˜αŸ’αž–αž»αž‡αžΆαžŸαŸ’αžœαŸ‚αž„αžšαž€αž‘αžΈαž•αŸ’αžŸαžΆαžšαž’αž„αŸ’αž€αžšαž•αŸ’αžŸαŸαž„αž‘αŸ€αž

ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាត្រូវបានផ្តល់ដំបូន្មានដោយសភាពអឺរ៉ុប ក្នុងការស្វែងរកទីផ្សារផ្សេងទៀត នឹងមិនគួរផ្តោតតែលើការនាំចេញមកអឺរ៉ុបតែមួយនោះទេ ដោយសារប្រទេសកម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបក្នុងចំនោមបណ្តាប្រទេសដែលមានស្ថាភាពអភិវឌ្ឍតិចតួចមកប្រទេសដែលមានជីវភាពរស់នៅលើបន្ទាត់ នៃភាពក្រីក្ររបស់ពិភពលោក ហើយនេះក៏ដើម្បីកាត់បន្ថយកូតានាំចេញមិនគិតពន្ធទៅកាន់អឺរ៉ុបផងដែរ។ ...

αž˜αŸ‰αŸƒ αž‚αž»αžŽαž˜αž€αžšαžΆ
http://www.khmertimeskh.com/news/27318/eu--seek-other-rice-markets/

αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αžŸαŸ’αž“αžΎβ€‹αž²αŸ’αž™β€‹αž’αŸ’αž“αž€β€‹αžšαžŸαŸ‹β€‹αž“αŸ…β€‹αž€αŸ’αž”αŸ‚αžšβ€‹αž‘αŸ†αž“αž”αŸ‹β€‹αžαžΆαž˜αŸ‰αž»αž€β€‹αž”αŸ’αžšαž™αŸαžαŸ’αž“β€‹αžαžŽαŸˆβ€‹αž€αž˜αŸ’αž–αžŸαŸ‹β€‹αž‘αžΉαž€β€‹αž‘αžΎαž„β€‹αž αž½αžŸβ€‹αž€αŸ†αžŽαžαŸ‹

មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​ កាលពី​ម្សិលមិញ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ទំនប់​បង្ហៀរទឹក​តា​ម៉ុ​ក​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​-​ស្រុក​អន្លង់​វែង​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ ខណៈ​កម្ពស់​ទឹក​នៅ​ក្នុង​តំបន់​នោះ​បាន ...

αžƒαž»αž αžŸαž»αž—αž…αžšαž·αž™αžΆ
http://bit.ly/2cxN4is

αž€αŸ’αžšαžŸαž½αž„β€‹αž”αž„αŸ’αž€αžΎαžβ€‹αž€αŸ’αžšαž»αž˜β€‹αž€αžΆαžšαž„αžΆαžšβ€‹αž–αž·αž“αž·αžαŸ’αž™β€‹αž›αžΎβ€‹αž”αžŽαŸ’αžαžΉαž„β€‹αž”αŸαž€αŸ’αžαž‡αž“β€‹αž”αŸ’αžšαž‘αž„β€‹αž’αŸ’αž›αžΆαž€αŸ‹

ក្រសួង​អប់រំ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប​ដែល​ប្តឹង​តវ៉ា​សុំ​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​ឡើង​វិញ​ក្រោយ​ទទួល​បាន​បណ្តឹង​របស់​បេក្ខជន​ជាង​ ១០០ នាក់​បន្ទាប់ពី​ប្រកាស​លទ្ធផល​បាន​ជិត ១០ ថ្ងៃ​មក​នេះ។ក្រោយ​ការ ...

αžαžΆαŸ†αž„ វីដអ
http://bit.ly/1KwoHJ7

αž€αžΆαžšβ€‹αž”αŸ„αŸ‡β€‹αž†αŸ’αž“αŸ„αžβ€‹αžšαž”αžŸαŸ‹β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž’αŸ’αžœαžΎβ€‹αž²αŸ’αž™β€‹αž˜αžΆαž“αž€αŸ†β€‹αžŠαŸ…β€‹αž“αž™αŸ„αž”αžΆαž™β€‹αž‡αžΆβ€‹αžαŸ’αž˜αžΈβ€‹

អនុប្រធាន​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​ពី​មុខងារ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ការ​បោះ​ឆ្នោត​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មិន​មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំ​។​​អ៊ូ​ វី​រៈ​ អ្នកវិភាគ​ និង​ជា​ស្ថាបនិក​ស្ថាប័ន​ស្រាវជ្រាវ​ វេទិកា​អនាគត​ បាន​ប្រាប់ ...

Nathan A. Thompson
http://www.aljazeera.com/news/2015/10/cambodia-vote-revives-political-tensions-151030105126165.html

αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž“αž·αž„β€‹αžαŸƒβ€‹αž–αŸ’αžšαž˜αž–αŸ’αžšαŸ€αž„β€‹αž›αžΎβ€‹αž‚αŸ„αž›αžŠαŸ…β€‹αž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜β€‹αžŠαŸβ€‹αž˜αž αž·αž…αŸ’αž†αžαžΆβ€‹

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​ថៃ​របស់​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចារ​ បាន​យល់ព្រម​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ ​ឱ្យ​បាន​ ៣០០​ ភាគរយ​ (​ស្មើនឹង​ ១៥​ប៊ី​លាន​ដុល្លារ​)​ នៅ​ត្រឹម​ឆ្នាំ​២០២០​ ក្នុង​អំឡុង​កិច្ចប្រជំុដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ផង ...

αž’αžΌαž“ αž—αžΆαž–
https://www.cambodiadaily.com/news/cambodia-thailand-agree-to-ambitious-trade-goals-103523/

αžŸαž˜αŸ’αž–αŸαž“αŸ’αž’β€‹αž‘αž“αŸ’αž›αŸβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αžŸαŸ’αž“αžΎβ€‹αž²αŸ’αž™β€‹αžšαžŠαŸ’αž‹αžΆβ€‹αž—αž·αž”αžΆαž›β€‹αž‡αŸ†αžšαž»αž‰β€‹αž²αŸ’αž™β€‹αž‘αžΆαžœβ€‹αž›αž»αž”β€‹αž…αŸ„αž›β€‹αž‚αž˜αŸ’αžšαŸ„αž„β€‹αž‘αŸ†αž“αž”αŸ‹β€‹αžŠαž“αžŸαžΆαž αž»αž„β€‹

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ដែល​មាន​អង្គការ​ចំនួន​១៤ បាន​ស្នើឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាម​ទារ​លុប​ចោល​​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដនសាហុង​ប្រទេស​ឡាវ និង​ផ្អាក​លើ​ការ​សម្រេច​ចិត្ត​លើ​គម្រោង​ទំនប់​តាម​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ ដោយ​សារ​គម្រោង​នេះ​នឹង ...

αž˜αŸ‰αŸƒβ€‹ αž‘αž·αžαŸ’αž™αžαžΆαžšαŸ‰αžΆ
http://bit.ly/1QZmVFt

αž…αŸ’αžšαž€αž–αŸ’αžšαŸ†αžŠαŸ‚αž“αžαŸ’αž˜αžΈαž€αž˜αŸ’αž–αž»αž‡αžΆ-αžαŸƒαžαŸ’αžšαžΌαžœαž”αžΆαž“αžšαŸ€αž”αž…αŸ†

កំពុងមានការរៀបចំដើម្បីសាងសង់ច្រកព្រំដែនថ្មីទៅកាន់ប្រទេសថៃនៅក្នុងខេត្តបន្ទាយមានជ័យ នេះបើឱ្យដឹងពីក្រុមមន្ត្រីកាលពីម្សិលមិញ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកប្រកព្រំដែនថ្មីមួយកាលពីខែសីហាសម្រាប់គោលបំណងដើម្បីជម្រុញដល់ធ្វើពាណិជ្ជកម្មទ្វេរភាគី អាជ្ញាធរខេត្តបន្ទាយមានជ័យបានផ្ញើរលិខិតទៅកាន់អាជ្ញាធរខេត្ត Sa Kaeo ប្រទេសថៃកាលពីម្សិលមិញដើម្បីពិភាក្សាគ្នាអំពីគម្រោងនេះ។ ...

αžšαžŸαŸ‹ αž…αžΆαž“αŸ‹αžœαžΆαžŸαž“αžΆ
http://www.khmertimeskh.com/news/25676/new-border-checkpoint-to-thailand-planned/

αžαŸ†αž”αž“αŸ‹β€‹αž‘αŸαžŸαž…αžšαžŽαŸβ€‹αž€αŸ„αŸ‡αž€αŸ’αžšαž”αžΈ β€‹αž“αžΉαž„β€‹αž”αžΎαž€β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹β€‹αž–αžΆαž€αŸ‹β€‹αž€αžŽαŸ’αžαžΆαž›β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ‘αŸ§

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...

សុខ αž…αžΆαž“αŸ‹
http://bit.ly/2bTwEAC

αž€αž˜αŸ’αž˜αž€αžšβ€‹αžšαŸ„αž„αž…αž€αŸ’αžšβ€‹αž“αŸ…β€‹αžαžΆαž€αŸ‚αžœβ€‹αž‘αžΎαž„β€‹αž˜αž€β€‹αžŸαž»αŸ†β€‹αž’αž“αŸ’αžαžšαžΆαž‚αž˜αž“αŸβ€‹αž–αžΈβ€‹αž€αŸ’αžšαžŸαž½αž„β€‹αž€αžΆαžšαž„αžΆαžš

កម្មករ-កម្មការិនី​ជាង ៣០០ ​នាក់​ធ្វើការ​​​នៅ​​រោងចក្រ​កាត់ដេរ​​ហុងសេន និង​​​រោងចក្រ​យាន​ដារ៉ុងហ្វុង​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅ​មុខ​​ក្រសួង​ការងារ​ស្នើ​​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​​ដោះស្រាយ​ ...

αž”αŸ‰αž·αž… αžŸαž»αž’αžΆαžšαžΈ
http://bit.ly/1HJhHaF

αžšαžŠαŸ’αž‹β€‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αžŸαŸαžŠαŸ’αž‹αž€αž·αž…αŸ’αž…β€‹αž”αž„αŸ’αž αžΆαž‰β€‹αž–αžΈβ€‹αž€αžΆαžšβ€‹αž‚αŸ’αžšαž”αŸ‹β€‹αž‚αŸ’αžšαž„ αž“αž·αž„β€‹αž€αžΆαžšβ€‹αž…αžΆαž™β€‹αžœαžΆαž™β€‹αžαžœαž·αž€αžΆβ€‹αž‡αžΆαžαž·β€‹αžŸαž˜αŸ’αžšαžΆαž”αŸ‹β€‹αŸ’αŸ αŸ‘αŸ¦

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់ ១៦,៥​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ច្បាប់​គ្រប់គ្រង​ថវិកា​នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។ ...

ស៊ីវ αž˜αŸ‰αŸαž„
http://bit.ly/1Qj4xYX

αž’αž„αŸ’αž‚αž—αžΆαž–αž”αŸ’αžšαž†αžΆαŸ†αž„αž’αŸ†αž–αžΎαž–αž»αž€αžšαž›αž½αž™αŸ– αžαŸ’αž“αžΆαŸ†αž‚αŸ’αžšαžΆαž”αŸ‹αžŸαž˜αŸ’αžšαž”αž‘αž˜αŸ’αž„αž“αŸ‹αžŠαŸ‚αž›αž˜αžΆαž“αž‚αŸ’αžšαŸ„αŸ‡αžαŸ’αž“αžΆαž€αŸ‹αž“αŸ…αžαŸ‚αž˜αžΆαž“αž›αž€αŸ‹

រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក​ ម៉ម ប៊ុនហេងបានឆ្លើយតបទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បន្ទាប់ពីការទទួលបានពាក្យបណ្តឹងពីជនអនាមិកថា ថ្នាំគ្រាប់សម្រកទម្ងន់ MAZETA Slim ដែលគ្មានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល ហើយចរាចរណ៍លក់​ និង​ចែកចាយខុសច្បាប់នៅតាមឱសថស្ថាននានានៅជុំវិញព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការធ្វើតេស្តរបស់ក្រសួង លើផលិតផលមានជាតិគីមីដែលអាចបង្កគ្រោះថ្នាក់។ ...

αžœαŸαž“ αžšαžŠαŸ’αž‹αžΆαžœαž„αŸ’αžŸ
http://www.khmertimeskh.com/news/21042/dangerous-diet-pill-still-on-sale--acu/

αž‚αžŽαŸˆαž€αž˜αŸ’αž˜αž€αžΆαžšαž”αž„αŸ’αž€αŸ’αžšαžΆαž”β€‹αž”αž‘αž›αŸ’αž˜αžΎαžŸβ€‹αž–αŸ’αžšαŸƒβ€‹αžˆαžΎβ€‹β€‹β€‹β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αŸ’αŸ¦β€‹αžŸαž»αŸ†β€‹αžŽαž»αŸ†β€‹αžšαžΏαž„β€‹αž‘αŸ…β€‹αžαž»αž›αžΆαž€αžΆαžšβ€‹

គណៈ​កម្មការ​ជាតិដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើបាន​កសាង​សំណុំរឿង​បញ្ជូន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​២៦​ករណីទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៣បន្ទាប់​ពី​​ប្រតិបត្តិការ​ការងារ​ជាង​១ខែ​មកប៉ុន្តែ​តុលាការ​មិនទាន់​ចេញ​ដីកាកោះ និង​ដីកា​បង្គាប់​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នៅឡើយ។ នេះ​បើ​យោង​ទៅ​តាម​ ...

αž˜αŸ‰αŸƒ αž‘αž·αžαŸ’αž™αžαžΆαžšαŸ‰αžΆ
http://bit.ly/1XLEtYn

αž€αžΆαžšαžŸαžΆαž„αžŸαžΆαž„αŸ‹αžαž»αž“αžŠαžΌαžŸαž˜αŸ’αžšαžΆαž”αŸ‹αž›αž€αŸ‹αž“αŸ…αžαŸ‚αž”αž“αŸ’αžαž€αžΎαž“αž‘αžΎαž„ αžαžŽαŸˆαž–αŸαž›αžαž˜αŸ’αž›αŸƒαžŠαžΈαž€αŸ’αžšαž»αž„αž—αŸ’αž“αŸ†αž–αŸαž‰αž€αŸ†αž–αž»αž„αž‘αžΎαž„αžαŸ’αž›αŸƒ

តម្លៃនៃទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែបន្តឡើងខ្ពស់ក្នុងការទិញលក់ និងសម្រាប់ជួល នៅក្នុងកំឡុងត្រីមាសចុងក្រោយកាលពីឆ្នាំកន្លងទៅ ជាមួយគ្នានេះដែរ តម្លៃដីទូទាំងខ័ណ្ឌចំនួន៤ដែលស្ថិតនៅកណ្តាលទីក្រុងកំពុងកើនឡើងជាមធ្យម ៨,៤% តាំងពីត្រីមាសទី៣ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ  CBRE។ ...

αžŸαŸŠαž»αŸ† αž˜αŸ‰αžΆαžŽαŸ‚αž
http://www.khmertimeskh.com/news/22620/phnom-penh-land-prices--condo-sales-continue-to-surge/

αž˜αž‡αŸ’αžˆαž˜αžŽαŸ’αžŒαž›αžŸαž·αž‘αŸ’αž’αž·αž˜αž“αž»αžŸαŸ’αžŸαž€αž˜αŸ’αž–αž»αž‡αžΆαŸ– αž…αŸ’αž”αžΆαž”αŸ‹αžŸαž˜αŸ’αžšαžΆαž”αŸ‹αž€αŸ’αžšαž»αž˜LGBTαž˜αžΆαž“αžŸαžΆαžšαŸˆαžŸαŸ†αžαžΆαž“αŸ‹

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)​បានអំពាវនាវឱ្យសាលារៀនមិនដាក់គោលនយោបាយកំហិត សម្រាប់ឯកសណ្ឋានសិស្ស ដើម្បីជាជំនួួយសម្រាប់សិស្សក្រុមLGBT​ ក៏ដូចជាអនុញ្ញាតិដល់រដ្ឋាភិបាល ក្នុងការបង្កើតច្បាប់មិនរើសអើងលើក្រោម(CCHR)។ គម្រោងនេះស្ថិតក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលមានតម្លៃ៣០០ ០០០ដុល្លារ។ ...

αž”αŸŠαž»αž“ αžŸαŸαž„αž‚αž„αŸ‹
http://www.phnompenhpost.com/national/new-lgbt-policies-necessary-cchr

αžŸαžΆαž›αžΆβ€‹αžšαžΆαž‡αž’αžΆαž“αžΈβ€‹αž—αŸ’αž“αŸ†αž–αŸαž‰ αž‚αŸ’αžšαŸ„αž„β€‹αž“αžΉαž„β€‹αž–αž„αŸ’αžšαžΈαž€β€‹αžŸαŸαžœαžΆβ€‹αžšαžαž™αž“αŸ’αžβ€‹αž€αŸ’αžšαž»αž„β€‹αž‘αŸ…β€‹αžαžΆαž˜β€‹αž”αžŽαŸ’αžαžΆβ€‹αžαŸαžαŸ’αž

សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...

αž‡αžΆ αžœαžŽαŸ’αžŽαŸˆ
http://bit.ly/29QchBM

αž”αž€αŸ’αžŸβ€‹αž”αŸ’αžšαž†αžΆαŸ†αž„ αžŸαž˜αŸ’αžšαŸαž…β€‹αž…αžΌαž›β€‹αž”αŸ’αžšαž‡αž»αŸ†β€‹αžŸαž—αžΆαž‡αžΆαžαž·β€‹αž’αžΆαž‘αž·αžαŸ’αž™β€‹αž€αŸ’αžšαŸ„αž™

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងបាន​សម្រេច​បញ្ចប់​កិច្ច​ពហិការ​សភា​ជាង​កន្លះ​ឆ្នាំ​មកនេះ ហើយ​គ្រោង​នឹង​វិល​ចូល​ប្រជុំ​សភា​ពេញ​អង្គ​វិញ​នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​អះអាង​ធ្វើ​បែប​នេះ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ។តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ បាន​ពហិការ​ប្រជុំ​សភា នៅ ...

αžαžΆαŸ†αž„ វីដអ
http://bit.ly/2gkh30d

αž‡αž”αŸ‰αž»αž“β€‹ αž‚αŸ’αžšαŸ„αž„β€‹$αŸ‘αŸ αŸ β€‹αž›αžΆαž“ β€‹β€‹αž”αž„αŸ’αž€αžΎαžβ€‹αž˜αž“αŸ’αž‘αžΈαžšαž–αž·αžŸαŸ„αž’αž“αŸβ€‹αžαŸ’αžšαžΈβ€‹αž‘αžΉαž€αžŸαžΆαž”β€‹αž“αŸ…β€‹αž—αŸ’αž“αŸ†αž–αŸαž‰

កន្លែង​ចិញ្ចឹម​ត្រីនិង​ជា​មន្ទីរពិសោធន៍​ត្រី​ទឹកសាប​លើក​ដំបូង​បង្អស់គ្រោង​នឹង​សាងសង់​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​ខាង​មុខ ដើម្បី​បម្រើ​ដល់​ការងារ​ពិសោធន៍ និង​អភិរក្ស​ត្រី​ទឹកសាប​នៅ​កម្ពុជា។ ការ​បង្កើត​មន្ទីរពិសោធន៍​ត្រី​ទឹកសាប​នេះ ក៏​មាន​ទិស​ដៅ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ផង​ដែរ តាមរយៈ ...

αž’αž“αžΆαž‚αžΆαžšβ€‹ ABA αž”αžΆαž“β€‹αž€αŸ’αž›αžΆαž™β€‹αž‡αžΆβ€‹αž•αŸ’αž“αŸ‚αž€β€‹αž˜αž½αž™β€‹αž“αŸƒβ€‹β€‹αž‚αŸ’αžšαž»αž”β€‹β€‹αž’αž“αžΆαž‚αžΆαžšβ€‹αž‡αžΆαžαž·β€‹αž€αžΆαžŽαžΆαžŠαžΆ

ធនាគារABAកាល​ពី​ម្សិលមិញ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ឡូហ្គោ​ថ្មី​ដែល​រួម​បញ្ចូល​ឡូហ្គោ​របស់​ធនាគារ​ជាតិ​កាណាដាហើយ​វា​ក៏​ជា​ការ​ដាក់​បញ្ចូល​ធនាគារABAទៅ​ជា​ផ្នែក​មួយ​នៃ​គ្រុប​ធនាគារ​ជាតិ​កាណាដា​ផង​ដែរបន្ទាប់​ពី​ធនាគារ​ជាតិ​កាណាដា​ បាន​ក្លាយ​ជា​ភាគទុនិក​ធំ ...

សុខ αž…αžΆαž“αŸ‹
http://bit.ly/2k32xLE

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž”αžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αžŸαŸ†αž“αž½αžšαž‘αžΆαž€αŸ‹αž‘αž„αž“αžΉαž„αžαŸ’αž›αžΉαž˜αžŸαžΆαžšαž•αŸ’αžŸαžΆαž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžš Open Development Cambodia (ODC)? αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹β€‹αžŠαŸ„αž™β€‹αž€αŸ’αžαžΈβ€‹αžšαžΈαž€β€‹αžšαžΆαž™αŸ”

αžαžΎαž’αŸ’αž“αž€αž”αžΆαž“αžƒαžΎαž‰αž”αž‰αŸ’αž αžΆαž”αž…αŸ’αž…αŸαž€αž‘αŸαžŸαžŽαžΆαž˜αž½αž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšαž¬αž‘αŸ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž™αž›αŸ‹αž™αŸ‰αžΆαž„αžŠαžΌαž…αž˜αŸ’αžαŸαž…αžŠαŸ‚αžšαž…αŸ†αž–αŸ„αŸ‡αž€αžΆαžšαž„αžΆαžšαžšαž”αžŸαŸ‹αž’αžΌαžŒαžΈαžŸαŸŠαžΈ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αž―αž€αžŸαžΆαžšαžŠαŸ‚αž›αž’αžΆαž…αž‡αž½αž™αž–αž„αŸ’αžšαžΈαž€β€‹αž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšβ€‹αž¬αž‘αŸβ€‹?​ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž’αŸ†αž–αžΈβ€‹αž•αŸ‚αž“αž‘αžΈβ€‹ αž…αŸ’αž”αžΆαž”αŸ‹β€‹ αž’αžαŸ’αžαž”αž‘β€‹ αž“αž·αž„β€‹ αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž–αž»αŸ†β€‹αž˜αžΆαž“αž“αŸ…β€‹αž›αžΎβ€‹αž‚αŸαž αž‘αŸ†αž–αŸαžšβ€‹αž“αŸαŸ‡β€‹ αž αžΎαž™β€‹αž–αž·αž…αžΆαžšαžŽαžΆβ€‹αž”αŸ„αŸ‡αž•αŸ’αžŸαžΆαž™β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž‘αžΆαŸ†αž„αž“αŸ„αŸ‡β€‹αŸ”β€‹ αžŸαžΌαž˜β€‹αž˜αŸαžαŸ’αžαžΆβ€‹αž•αŸ’αž‰αžΎβ€‹αžαŸ‚β€‹αž―αž€αžŸαžΆαžšβ€‹αžŽαžΆβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative CommonsαŸ”

αž―αž€αžŸαžΆαžšαžαŸ’αžšαžΌαžœαž”αžΆαž“αž›αž»αž”
αž˜αžΆαž“αž”αž‰αŸ’αž αžΆ!

αž€αŸ†αžŽαžαŸ‹αžŸαž˜αŸ’αž‚αžΆαž›αŸ‹αŸ– Open Development Cambodia (ODC) αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αž˜αž€β€‹αž™αŸ‰αžΆαž„β€‹αž αŸ’αž˜αžαŸ‹αž…αžαŸ‹β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αŸ†αžŽαžαŸ‹β€‹αž—αžΆαž–β€‹αžαŸ’αžšαžΉαž˜αžαŸ’αžšαžΌαžœβ€‹ αž“αž·αž„β€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹ αž˜αž»αž“β€‹αž–αŸαž›αž’αŸ’αžœαžΎαž€αžΆαžšβ€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αŸ”β€‹ αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αž“αžΉαž„β€‹αž‡αžΆβ€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative​ Commonsβ€‹αŸ”β€‹ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αžŸαžΌαž˜β€‹αž’αž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αžšαž”αžŸαŸ‹β€‹αž›αŸ„αž€β€‹αž’αŸ’αž“αž€β€‹αŸ”β€‹

A4wSx
* αž”αŸ’αžšαž’αž”αŸ‹αž˜αžαž·αž˜αž·αž“αž’αžΆαž…αž‘αž‘αŸ! αž˜αž·αž“αž’αžΆαž…αž”αž‰αŸ’αž…αžΌαž“αž”αžΆαž“ αžŸαžΌαž˜αž’αŸ’αžœαžΎαž€αžΆαžšαž”αž‰αŸ’αž…αžΌαž“αž˜αŸ’αžαž„αž‘αŸ€αž! Please add the code correctly​ first.

αžŸαžΌαž˜β€‹αž’αžšαž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž…αŸ†αž“αžΆαž™β€‹αž–αŸαž›β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž…αŸ‚αž€β€‹αžšαŸ†αž›αŸ‚αž€β€‹αž˜αž€β€‹αž€αžΆαž“αŸ‹β€‹αž™αžΎαž„αžαŸ’αž‰αž»αŸ†!