មន្ត្រីស្នើឲ្យអ្នករស់នៅក្បែរទំនប់តាម៉ុកប្រយ័ត្នខណៈកម្ពស់ទឹកឡើងហួសកំណត់
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទំនប់បង្ហៀរទឹកតាម៉ុកដែលស្ថិតនៅក្នុងឃុំ-ស្រុកអន្លង់វែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ខណៈកម្ពស់ទឹកនៅក្នុងតំបន់នោះបានហក់ឡើងផុតពីចំណុចនៃការប្រកាសអាសន្ន ប្រមាណ០,៣ម៉ែត្រ។ លោក ឃិន ញាណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថានៅពេលនេះ កម្ពស់ទឹកនៅតំបន់ទំនប់អាងបង្ហៀរទឹកតាម៉ុក បានហក់ឡើងដល់ ៣,២០ម៉ែត្រខ្ពស់ជាងកម្រិតនៃការប្រកាសអាសន្នចំនួន ០,៣ម៉ែត្រ ហើយយោងតាមការព្យាករអាកាសធាតុទឹកភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ …
ឃុត សុភចរិយា
http://bit.ly/2cxN4is