ការគ្រប់គ្រងមូលនិធិក្នុងស្រុកនៅកម្ពុជាក្រោមការពិនិត្យមើលតម្លាភាព
មូលនិធិអាស៊ី និងស៊ីលីកាដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ នៅសប្តាហ៍នេះបានចាប់ផ្តើមគម្រោងរយៈពេល ៣ ឆ្នាំដើម្បីលើកកម្ពស់ការគ្រប់គ្រងប្រកបដោយតម្លាភាព និងគណនេយ្យភាពនៃមូលនិធិក្នុងស្រុកនៅកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50813450/management-of-cambodian-local-funds-under-transparency-review/
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានទីផ្សារកាន់តែធំ បន្ទាប់ពីទទួលបានការចុះបញ្ជី GI
បើទោះបីផែនការប្រគល់វិញ្ញាបនបត្រចុះបញ្ជីផ្លូវការនៃទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃអង្គារម្សិលមិញត្រូវពន្យារពេល ប៉ុន្តែការទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្មបាននិងកំពុងរួមចំណែកក្នុងការធ្វើឱ្យផលិតផលមួយនេះ ...
ហ៊ឹន ពិសី
https://bit.ly/3wxHZh5
ដំណាំស្រូវប្រាំងមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ការនាំចេញថយចុះ ៣៣ ភាគរយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិន្នផលសម្រាប់រដូវប្រាំងឆ្នាំនេះជាពិសេសស្រូវបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ទោះបីជាការនាំចេញថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent
គំរោងទំនប់វារីអគ្គិសនីថ្មីខេត្តពោធិ៍សាត់បានបញ្ចប់ ៩០ ភាគរយហើយ
ការសាងសង់ទំនប់វារីអគ្គិសនី ដំណាក់ឈើក្រោមក្នុងខេត្តពោធិ៍សាត់ដែលមានប្រឡាយមេមួយខ្សែ និងប្រឡាយបង្ហូរទឹកប្រវែង ៩០ គីឡូម៉ែត្រឥឡូវបានបញ្ចប់ជាង ៩០ ភាគរយហើយហើយរំពឹងថានឹងដាក់ដំណើរការនៅខែក្រោយ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/new-pursat-dam-project-90-finished
អាជ្ញាធរជាតិអប្សរា គ្រោងលែងសត្វកម្រចូលក្នុងព្រៃឧទ្យានអង្គរឆាប់ៗនេះ
អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វស្លាបកម្រចំនួន ៣ ប្រភេទ ដែលមានសរុប ១១ ក្បាលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្លាប់បានលែងសត្វជាច្រើនប្រភេទចូលទៅក្នុងតំបន់នេះ។ ជាមួយគ្នាក៏បានអំពាវនាវដល់សាធារណជនចូលរួមថែរក្សាសត្វទាំងនេះ ...
រី សុចាន់
https://bit.ly/3v3jlnb
ចំនួនអ្នកចាក់វ៉ាក់សាំងនៅកម្ពុជាឈានដល់ ២៣ ភាគរយ
វិសាលភាពនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ- ១៩ នៅប្រទេសកម្ពុជាបានកើនឡើងដល់ជិត ២៣ ភាគរយ ឬ ប្រហែលជា ២.២៨០.៨៧៥ ក្នុងចំណោមប្រជាជន ១០ លាននាក់ដែលបានគ្រោងទុកដើម្បីចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី ២៤ ខែឧសភា ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50862220/cambodias-vaccination-coverage-reach-an-amazing-23-percent/
រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនកម្មករ ត្រូវព្យួរការងារក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ជាង ៥ ពាន់នាក់
រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង ៥ ពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ...
ឡាយ សាមាន
https://bit.ly/3eEN2VU
គម្រោងវិនិយោគថ្មីចំនួនពីរដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រវិនិយោគដល់ក្រុមហ៊ុនវេចខ្ចប់ Fu Bi Xing (ខេមបូឌា) និងក្រុមហ៊ុនសម្រាប់ផលិតកាបូបធ្វើដំណើរនិងទំនិញ Sheng He Leisure (ខេមបូឌា) នៅកម្ពុជា។ ...
Gareth Johnson
https://www.khmertimeskh.com/50864368/two-new-investment-projects-approved-by-cdc/
សមាគមវារីវប្បករកម្ពុជា៖ វិស័យវារីវប្បកម្មក្នុងស្រុកនឹងអន្តរាយបើការនាំចូលបែបអនាធិបតេយ្យនៅបន្តមាន
ខណៈការធ្វើវារីវប្បកម្មក្នុងស្រុកចាប់ផ្តើមមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបែរជាផលរបរអ្នកនៅក្នុងវិស័យនេះកំពុងប្រឈមមុខខ្លាំងឡើងៗនឹងការប្រកួតប្រជែងពីផលិតផលនាំចូលខុសច្បាប់ពីក្រៅប្រទេស។ នេះ ...
ហ៊ឹន ពិសី
https://bit.ly/3dXgjuF
អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុក
អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុកក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន វត្តមានសត្វនេះ ភាគច្រើនមាននៅក្នុងខេត្តកំពង់ធំ និងមានតិចតួចបំផុតនៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-06-04-1404-217751.html
លំហូរ FDI ក្នុងវិស័យហិរញ្ញវត្ថុរក្សាភាពរឹងមាំជាងគេ
តម្លៃការវិនិយោគផ្ទាល់បរទេស (FDI) ចូលមកប្រទេសកម្ពុជាបានធ្លាក់ចុះតិចតួចកាលពីឆ្នាំ ២០២០ ដែលបានបណ្ដាលមកពីភាពមិនច្បាស់លាស់ជុំវិញការវិវត្តនៃការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែក្នុងនោះការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅតែរឹងមាំ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-06-03-1117-217664.html
សំណង់បណ្ដែតទឹកជាង ១ ៥០០ សំណង់ បានរុះរើនិងជម្លៀសចេញពីផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
មកទល់ពេលនេះ ផ្ទះបណ្ដែតទឹកនិងបែចិញ្ចឹមត្រីរបស់និគមនជនជាតិវៀតណាមជាង ១ ៥០០ ត្រូវបានរុះរើ និងជម្លៀសចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់លោក ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-06-16-1801-218359.html
ខេត្តកំពង់ឆ្នាំងនឹងទទួលបានអត្ថប្រយោជន៍ពីការសាងសង់ផ្លូវជាតិលេខ៥
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រំពឹងថានៅពេលដែលផ្នែកខាងត្បូងនៃគម្រោងកែលំអផ្លូវជាតិលេខ ៥ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជួយតំបន់នេះ ឱ្យក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ...
ឡាយ សាមាន
https://phnompenhpost.com/national/kampong-chhnang-benefit-national-road-5-construction
ការនាំចេញជលផលកើនលើស ៥២%
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ថា ប្រទេសកម្ពុជាបាននាំចេញផលិតផលជលផលសរុបចំនួន ២,០៩២តោន នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ដោយកើនឡើង ៥២,៤៧ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ធូ វិរៈ
https://phnompenhpost.com/business/fisheries-exports-surge-over-52
សហភាពអឺរ៉ុបសន្យាផ្តល់ប្រាក់ ២ពាន់លានដុល្លារជួយដល់ប្រព័ន្ធអប់រំនៅកម្ពុជា
សហភាពអឺរ៉ុប (EU) បានសន្យាផ្តល់ប្រាក់ចំនួន ១,៧ ពាន់លានអឺរ៉ូ (ប្រហែល ២ ពាន់លានដុល្លារ) ដល់អង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ក្នុងគោលបំណងជួយកែទម្រង់ប្រព័ន្ធអប់រំនៅ ៩០ ប្រទេសជុំវិញពិភពលោករួមទាំងកម្ពុជាផង ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50906313/eu-2billion-pledge-benefits-cambodias-education-system/
ផ្លូវជាតិលេខ ៤ នឹងត្រូវពង្រីក
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើផែនការគម្រោងពង្រីកផ្លូវជាតិលេខ ៤ ពី ៧ ម៉ែត្រទៅ ១០ ម៉ែត្រ។ គម្រោងនេះមានរយៈពេល ២៤ ខែចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ។ ...
ឡុង គីមម៉ារីតា
https://phnompenhpost.com/national/natl-road-4-be-widened
យុទ្ធនាការជាតិកូវីដ-១៩ចាប់ផ្តើម
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោកស្រី លី អៃឡែន (Li Ailan) បានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រជាជនពីជំងឺកូវីដ-១៩ជោគជ័យបំផុត នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាព ...
ម៉ម គន្ធា
https://www.phnompenhpost.com/national/natl-covid-19-campaign-kicks
រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយនឹងការធ្វើវិសោធនកម្មដើម្បីបង្កើនសុវត្ថិភាព
ក្រសួងសាធារណការស្ថិតនៅចំកណ្តាលនៃការទទួលបានមតិត្រឡប់ពីមន្ត្រីពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដែលមានស្រាប់ដើម្បីរឹតបន្តឹងរាល់ការខ្វះចន្លោះក្នុងការកែលម្អសុវត្ថិភាពចរាចរណ៍ និងពង្រឹងវិធានការអនុវត្ត។ ...
សែន ដាវិត
https://www.khmertimeskh.com/50909695/tightening-road-traffic-laws-with-amendments-to-improve-safety/
ប្រធានាធិបតីរុស្ស៊ីពូទីនបានផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូននាយករដ្ឋមន្ត្រីកម្ពុជា
យោងតាមស្ថានទូតរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅលើគេហទំព័រថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានផ្តល់គ្រឿងឥស្សរិយយសមិត្តភាពដោយទទួលបានមេដាយមិត្តភាពពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50901837/cambodian-pm-awarded-with-the-order-of-friendship-from-russian-president-putin/
ដីព្រៃសហគមន៍ទ័ពមាន ត្រូវបានគេកាប់ទន្ទ្រានវាតយកអស់ប្រមាណ ៣៥ ហិកតា
ដីព្រៃសហគមន៍ទ័ពមាន ក្នុងឃុំទ័ពមាន ស្រុកថ្ពងបានទទួលរងការកាប់ទន្ទ្រានវាតយកកាន់កាប់អស់ប្រមាណ ៣៥ ហិកតា។ ប្រធានសហគមន៍នេះកំពុងមានការព្រួយបារម្ភ និងគ្រោងដាក់ពាក្យស្នើសុំឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍ ការពារកុំឱ្យមានការកាប់រានយកដីព្រៃសហគមន៍កាន់កាប់បន្ថែមទៀត។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-07-27-1059-220517.html