រាជរដ្ឋាភិបាលត្រូវការថវិកា៨០០លានដុល្លារអភិវឌ្ឍរថភ្លើងក្នុងរាជធានីភ្នំពេញ
រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...
ជា វណ្ណៈ
http://bit.ly/2cCy70Q
គ្រួសាររងផលប៉ះពាល់ដាក់បណ្តឹងថ្មីក្រោមគម្រោងផ្លូវដែករបស់ធនាគារអភិវឌ្ឍន៍អាសុី
គ្រួសារដែលត្រូវបានជម្លៀសដោយគម្រោងផ្លូវដែកគាំទ្ រដោយធនា គារអភិវឌ្ឍន៍អាសុី បានដាក់បណ្តឹងថ្មីមួយទៅក្រុមការងារត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាសុី។នៅសប្តាហ៍នេះ មនុស្សចំនួន ២២នាក់ បានស្នើសុំឲ្យមានការសុើបអង្កេតថ្មី ...
ការរចរចាអំពីប្រាក់ឈ្នួលអប្បបរមានៅមានសភាពតានតឹងនៅឡើយ
តំណាងរោងចក្រនិងសហជីពនៅតែប្រកាន់គោលជំហរខុសឆ្ងាយពីគ្នា ដែលធ្វើឱ្យការកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយសម្រាប់កម្មករកាត់ដេរ ដែលបច្ចុប្បន្នកំណត់ត្រឹម១២៨ដុល្លារក្នុងមួយខែរឹតតែជួបការលំបាក បន្ទាប់ពីការចរចារដ៏ក្តៅគគុកនៅថ្ងៃ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/compromise-remains-elusive-in-minimum-wage-negotiations-96839/
ក្រុមមេដឹកនាំស្ត្រីប្រជុំគ្នាជំរុញស្ត្រីចូលដល់កម្រិត «ធ្វើការសម្រេច»
ក្រសួងក្នុងជួររដ្ឋាភិបាលជាច្រើន ដែលតែងមានទម្លាប់ប្រកាន់ភេទក្នុងការគ្រប់គ្រង និងខ្វះការគាំទ្រដល់មេដឹកនាំជាស្រ្តី កំពុងជំរុញឱ្យក្រុមមន្រ្តីជាស្រ្តីនៅទូទាំងអាស៊ី ផ្តួចផ្តើមអនុវត្តគោលគំនិតរបស់ពួកគេ ដោយប្រមូលផ្តុំគ្នាធ្វើសិក្ខាសិលាមួយ មាន ...
Igor Kossov
http://bit.ly/1MBbO0r
ក្រសួងមហាផ្ទៃវាយបកទៅនឹងការអះអាងអំពើពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ
ក្រសួងមហាផ្ទៃបានប្រតិកម្មទៅនឹងសម្ដីរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅសប្ដាហ៍នេះទាក់ទងទៅនឹងការប្រព្រឹត្តអំពើពុករលួយក្នុងបណ្ដាមន្ត្រីប៉ូលិស ដោយអះអាងថា ការអត្ថាធិប្បាយបែបនេះធ្វើឲ្យប៉ះពាល់ដល់កិច្ចការរបស់មន្ត្រី ...
ឃួន ណារិម
http://www.cambodiadailykhmer.com/news/28963/
កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើសវនកម្មអាកាសចរណ៍
រដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា (SSCA) បាននិយាយថាខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមការធ្វើសវនកម្មពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICAO) បន្ទាប់ពីទទួលបានពិន្ទុមិនល្អក្នុងអំឡុងពេលនៃការត្រួតពិនិត្យពីរចុងក្រោយ ...
Sok Chan
http://www.khmertimeskh.com/news/18956/---cambodia-ready-for-aviation-audit---/
ធនាគារជាតិនៃកម្ពុជាជំរុញឱ្យពង្រឹងសន្ទនីយភាពរបស់ធនាគារ
ធនាគារជាតិនៃកម្ពុជាត្រូវតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តបង្កើនអនុបាតក្របខណ្ឌសន្ទនីយភាព (LCR) ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជៀសវាងវិបត្តិ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/19748/nbc-moves-to-strengthen-banks----liquidity/
(English) Authorities monitoring Zika virus in Cambodia
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Taylor O'Connell
https://www.cambodiadaily.com/news/authorities-monitoring-zika-virus-in-cambodia-106228/
អាជីវករខ្មែរទាំងពីររូបត្រូវបានតុលាការថៃបដិសេធសំណើរនៅក្រៅឃុំ
អាជីរករកម្ពុជាពីរនាក់ត្រូវបានចាប់ខ្លួននៅផ្សារ រ៉ុង ខ្លឿ ក្នុងអំឡុងពេលវាយឆ្មក់របស់នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) ដែលបានក្លាយជាការប៉ះទង្គិចដោយប្រើអំពើហិង្សាកាលពីដើមខែនេះ ត្រូវបានតុលាការឧទ្ធរណ៍ថៃបដិសេធមិនឱ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា។ សំណើសុំនៅក្រៅឃុំនេះត្រូវបានចេញដោយមេធាវីនៅកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ។ ...
Pav Suy
http://www.khmertimeskh.com/news/21374/two-cambodian-merchants-denied-bail-in-thai-court/
ក្រសួងការបរទេសស៊ើបអង្កេតរឿងធ្វើលិខិតឆ្លងដែន
លោករដ្ឋមន្ត្រីក្រសួងការបរទេសបានបង្គាប់បញ្ជាឲ្យស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងស៊ើបអង្កេតលើរឿងព្រះសង្ឃគង់នៅប្រទេសកូរ៉េមួយព្រះអង្គដែលបានចោទទៅលើមន្ត្រីធ្វើការនៅក្រសួងការបរទេសថាបានចេញលិខិតឆ្លងដែនថ្នាក់មន្ត្រីរាជការ ឲ្យទៅពលករខ្មែរ ដែលចេញ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1PY7flG
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដោតលើសេវាធនាគារចល័តដល់ដៃអតិថិជន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងផ្ដោតលើការវិនិយោគទៅលើការពង្រីកសេវាកម្មធនាគារចល័ត(MobileBanking)ដើម្បីជំរុញសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនបានដល់ដៃប្រជាពលរដ្ឋនៅតាមទីជនបទស្របពេលដែលវិស័យបច្ចេកវិទ្យា និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃទូរស័ព្ទស្មាតហ្វូន ...
ជា វណ្ណៈ
http://bit.ly/1Rllfnh
កម្ពុជា ស្នើកូរ៉េខាងជើងមានកិច្ចជំនួបទ្វេភាគីឡើងវិញ
ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកហោណាំហុងបានស្នើ ឲ្យកូរ៉េខាងជើងមានការអត់ធ្មត់ចំពោះបញ្ហាទូទៅទាក់ទងនឹងឧបទ្វីប កូរ៉េដោយជំរុញឲ្យមានកិច្ចជំនួបទ្វេភាគីឡើងវិញដើម្បីធ្វើយ៉ាងណា ឲ្យបញ្ហារវាងបងប្អូនគូរសត្រូវនឹងគ្នានេះមានសភាព ...
ខ្មែរថាមស័
http://bit.ly/1SXjZvP
ក្រសួងការពារជាតិច្រានចោលការបើកច្រកចូលប្រាសាទព្រះវិហារពីព្រំដែនថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃម្សិលមិញ បានធ្វើការច្រានចោលការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ថៃដែលថា លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានពិភាក្សាពីការបើកច្រកចូលប្រាសាទ ព្រះវិហារពីខាងព្រំដែនថៃឡើងវិញ នៅ ...
វង្ស សុខេង
http://bit.ly/1UWmYVv
អត្ថបទសិក្សា៖ ជម្ងឺស្លេកស្លាំងក្នុងប្រទេសកម្ពុជាមិនបណ្តាលមកពីបញ្ហាជាតិដែកនោះទេ
ប្រមាណជាងពាក់កណ្តាលនៃស្ត្រីកម្ពុជាដែលស្ថិតក្នុងវ័យបន្តពូជបានបានប្រឈមនឹងជម្ងឺស្លេកស្លាំងកម្រិតស្រាល យ៉ាងណាមិញកង្វះជាតិដែកនិងសារធាតុចិញ្ចឹមដ៏ទៃទៀតអាចនឹងមិនជាដើមហេតុនៃជម្ងឺនេះទេ បើយោងតាមអត្ថបទសិក្សាមួយដែល ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/anemia-kingdom-not-always-about-iron-study
កម្ពុជារង់ចាំការអនុញ្ញាត្តិឱ្យប្រើប្រាស់វ៉ាក់សាំងជម្ងឺគ្រុនឈាម
ទោះបីជាចំនួននៃករណីជំងឺគ្រុនឈាមនៅកម្ពុជាកើនឡើងជិត៣ដងក្នុងអំឡុងពេល១៧សប្តាហ៍ដំបូងនៃឆ្នាំ ២០១៦ក៏ដោយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មន្ត្រីសុខាភិបាលបានឱ្យដឹងថាវ៉ាក់សាំងសម្រាប់ជម្ងឺនេះនៅតែតម្រូវឱ្យមានការត្រួតពិនិត្យដោយ ...
Yesenia Amaro
http://www.phnompenhpost.com/national/cambodia-waiting-who-dengue-vaccine-approval
ជម្លោះដីធ្លីរវាងជនជាតិភាគតិចព្នងនិងម្ចាស់ហាងការហ្វេក្នុងខេត្តមណ្ឌលគិរីមានសភាពតានតឹង
កាលពីម្សិលមិញ ភាពតានតឹងបានកើតមានឡើង រវាងជនជាតិភាគតិចព្នងនឹងម្ចាស់ក្រុមហ៊ុនការហេ្វមួយដែលកំពុងធ្វើប្រតិបត្តិការលើដីសម្បាទានសេដ្ឋកិច្ចក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលហេតុការណ៍នេះបាននាំឱ្យមានការស៊ើបអង្កេតពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/villagers-coffee-firm-battle-over-mondulkiri-land
រដ្ឋាភិបាលអះអាងថាកូដកម្មធ្វើឱ្យវិស័យឧស្សាហកម្មដាំក្បាលចុះក្រោម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបាននិយាយថា កូដកម្ម និងបាតុកម្មកំពុងរំខានដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ និងបានអះអាងថា សហជីព និងនិយោជកមួយចំនួនមិនបានគោរពដល់សិទ្ធិ និងសេរីភាពដែលបានផ្តល់ឱ្យសម្រាប់កម្មករតាមរយៈច្បាប់ស្តីពីការងារ និងអនុសញ្ញាពលកម្មអន្តរជាតិនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25622/gov---t-claims-strikes-upending-industry/
ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី
ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/
កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព
នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil