ស្ទើរតែ ៩០ ភាគរយនៃប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩
ស្ថិតិថ្មីរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ៨៩.៧៨ ភាគរយនៃប្រជាជនកម្ពុជាចំនួន ១៦ លាននាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ដែលនៅតែជាវ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501021130/almost-90-percent-of-cambodian-received-covid-jabs/
លោក ផៃ ស៊ីផាន លើកពីសារៈសំខាន់នៃការធ្វើសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងពីសារៈសំខាន់នៃស្ថាប័ននេះ ដែលបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានាដែលក្រសួង ស្ថាប័នសម្រេចបានក្នុងឆ្នាំនីមួយៗ ឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-11-0923-231519.html
ក្រសួង និងអង្គការយូណេស្កូ ជំរុញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងឌីជីថលនៅកម្ពុជា
ក្រសួងប្រៃសណីយ៍ និងអង្គការយូណេស្កូ (UNESCO) រួមគ្នាជំរុញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងឌីជីថលនៅកម្ពុជាតាមរយៈការដាក់ឱ្យអនុវត្តគម្រោង «ការបង្កើតក្របខ័ណ្ឌនិងយុទ្ធសាស្ត្រអក្ខកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឌីជីថល (Digital) ថ្នាក់ជាតិ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-28-1755-232498.html
គ.ជ.បបាននិយាយថាគ្មានការផ្តល់ឲ្យពលរដ្ឋខ្មែរទៅបោះឆ្នោតពីបរទេសទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយកាលពីម្សិលមិញថាវាមិនអាចទៅរួចនោះទេក្នុងការអនុញ្ញាតឱ្យពលករចំណាកស្រុកនៅប្រទេសថៃចូលរួមការបោះឆ្នោតនាពេលខាងមុខដោយលើក ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501031419/no-provision-for-cambodians-to-vote-from-abroad-says-nec/
ពន្ធលើចំណេញមូលធន ត្រូវបានរដ្ឋពន្យារពេលអនុវត្តរហូតដល់ដើមឆ្នាំ ២០២៤
រាជរដ្ឋាភិបាលកម្ពុជាសម្រេចពន្យារពេលការអនុវត្ត «ពន្ធលើចំណេញមូលធន» រហូតដល់ដំណាច់ឆ្នាំ ២០២៣ ក្នុងគោលដៅ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់តាមគន្លងប្រក្រតីថ្មី។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-11-1149-233194.html
លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យកងទ័ពកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខនៅតាមព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជា និងវៀតណាមបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែននៃប្រទេសទាំង ២ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀត ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនរស់នៅតាមព្រំដែន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-21-1044-233592.html
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនការជំរុញប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា
ស្របនិន្នាការពេញនិយមទូទាំងសកលលោកនៃការប្រើប្រាស់រថយន្តអគ្គិសនី ក្រសួងសាធារណការ និង ដឹកជញ្ជូនរៀបចំសិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2022-03-12-1009-233240.html
លោក ប្រាក់ សុខុន កោតសរសើរចិនដែលឈានមុខផ្តល់វ៉ាក់សាំងកូវីដ ១៩ រាប់លានដូសដល់ប្រទេសមេគង្គបានទាន់ពេល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កោតសរសើរចិនដែលឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html
កម្ពុជាកំពុងធ្វើការសិក្សាលើផ្លូវនាវាចរណ៍ទន្លេបាសាក់
កម្ពុជា និងចិន កំពុងសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រខេត្តកែបដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1116-235352.html
រោងចក្រផលិតចំណីសត្វតម្លៃ $១៥ លាន រំពឹងស្រូបវត្ថុធាតុដើមពីកសិករបានច្រើន
រោងចក្រផលិតចំណីសត្វតម្លៃ ១៥ លានដុល្លារ នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បានបើកដំណើរការហើយ ដោយអាចមានសមត្ថភាពអាចផលិតចំណីសត្វបាន ១៨ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1119-235410.html
ក្រុមគ្រូពេទ្យ ២ ក្រសួង និងគ្រូពេទ្យតាមខេត្ត ចាប់ផ្តើមចុះចាក់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីចូលឆ្នាំខ្មែរ
ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តមួយចំនួនទៀតចាប់ផ្តើមចុះចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទៅដល់ប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-20-0929-235071.html
កម្មករកាត់ដេរតវ៉ានឹងការផ្លាស់ប្តូររោងចក្រ ដោយខ្លាចបិទ
កម្មកររោងចក្រកាត់ដេរ Canteran Apparel ប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នានៅផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ដើម្បីតវ៉ាចំពោះចំណាត់ការថ្មីៗរបស់ម្ចាស់អាជីវកម្ម។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/garment-workers-protest-factorys-move-fear-shutdown
ការនាំចេញនាំចូលរបស់កម្ពុជា សម្រេចបានជាង ១៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារ កើនជាង ៩ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ២៥ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-16-0927-234940.html
រដ្ឋាភិបាលអនុម័តទឹកប្រាក់វិនិយោគជិត ១៨ លានដុល្លារក្នុងសប្តាហ៍នេះ
គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៨,៨ លានដុល្លារ និងបង្កើតការងាបាន ២ ០០៥ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមឱ្យវិនិយោគនៅចុងសប្តាហ៍នេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1054-235712.html
ឆែកនឹងផ្តល់ជំនួយបច្ចេកទេស ជំរុញវិស័យកសិកម្មនៅកម្ពុជា
កម្ពុជា និងសាធារណរដ្ឋឆែកគ្រោងនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2022-05-09-1116-236106.html
ទិវាបរិស្ថានឆ្នាំនេះធ្វើក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ មិថុនា ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន សម្រាប់ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html
សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រដ្ឋាភិបាលបញ្ចេញកញ្ចប់ហិរញ្ញវត្ថុអន្តរាគមន៍ ចំនួន១៥០ លានដុល្លារដើម្បីស្តារវិស័យទេសចរណ៍
រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ហិរញ្ញវត្ថុអន្តរាគមន៍ចំនួន១៥០ លានដុល្លារដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញដោយការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ...
កង សុធា
https://bit.ly/3agNr1j
ប្រទះឃើញសត្វផ្សោត ពេញវ័យទម្ងន់ ៩៣គីឡូក្រាម ១ក្បាលងាប់នៅប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី
សត្វផ្សោតពេញវ័យមួយក្បាលមានទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រត្រូវបានគេប្រទះងាប់អណ្តែតទឹកនៅចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីម្សិលមិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html
ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើន១០,៧%
ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ កម្ពុជាបាននាំចេញផលិតផលចំនួន ១,៦៥៨ លានដុល្លារទៅកាន់ប្រទេសជប៉ុន ដែលភាគច្រើនជាការផ្គត់ផ្គង់ផ្នែកដេរ ទំនិញស្បែក កាបូប និងស្បែកជើង ដែលតំណាងឱ្យការកើនឡើង ១០,៧ ភាគរយពីមួយឆ្នាំទៅមួយ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodian-exports-to-japan-increase-by-107