ជាង ៥ ឆ្នាំ កម្ពុជារកចំណូលបានជាង $៧០ លាន ពីការចុះបញ្ជីលេខរថយន្តពិសេស និងលេខផ្ទាល់ខ្លួន
ក្នុងរយៈជាង ៥ ឆ្នាំចុងក្រោយនេះកម្ពុជារកចំណូលបានពីការចុះបញ្ជីលេខរថយន្តពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន បានជាង ៧០ លានដុល្លារអាមេរិក ខណៈអន្តរក្រសួងកំពុងបន្តខិតខំធ្វើជាមួយក្រុមហ៊ុនគោលដៅដើម្បីផ្សព្វផ្សាយពីលេខពិសេសនេះបន្ថែមទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html
លោក ស៊ុន ចាន់ថុល ព្រមានដាក់ចូលបញ្ជីខ្មៅក្រុមហ៊ុនកូរ៉េខាងត្បូង ១ ដែលសាងសង់ផ្លូវ មិនមានគុណភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានដាក់ចូលបញ្ជីខ្មៅ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ក្រោយរកឃើញថា ក្រុមហ៊ុននេះ សាងសង់ផ្លូវមិនមានគុណភាព និងមានភាពយឺតយ៉ាវ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html
ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បង្ក្រាបបទល្មើសជលផលបានចំនួន ៣៨ ករណី
ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអនុវត្តការងារចុះបង្ក្រាបបទល្មើសជលផលបានចំនួន៣៨ករណី ដោយបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសចំនួន៥នាក់ បញ្ជូនទៅតុលាការ និងបានរឹបអូសរបាំងសាច់អួន និង របាំងសាច់ស្បៃមុង សរុប ១៨៥៦០ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-16-0900-234902.html
កម្ពុជា បំពាក់មេដាយកិត្តិយស ជូនលោក Lou McGrath សម្រាប់ការងារមនុស្សធម៌នៅកម្ពុជា
ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅ ចក្រភពអង់គ្លេស លោក កាន់ ផារិទ្ធ បានបំពាក់ មេដាយកិត្តិយសសហមេត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាជូនលោក Lou McGrath សម្រាប់ការងារមនុស្សធម៌នៅកម្ពុជា ដែលបានជួយដល់ជនរងគ្រោះដោយសារសង្គ្រាម តាមរយៈមូលនិធិ Sir Bobby Charlton Foundation នៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-15-1530-234938.html
អាស៊ាន-អាមេរិកនឹងបើកកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃទី ១២-១៣ ខែឧសភា
អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា ខណៈកម្ពុជាគឺជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ នេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-17-0931-234948.html
ជប៉ុនប្រគល់បទចម្រៀងមានចំណងជើងថា «ឥន្ទធនូ សម្រាប់ថ្ងៃស្អែក» ដល់កម្ពុជា
ជប៉ុនប្រគល់បទចម្រៀងមានចំណងជើងថា «ឥន្ទធនូ សម្រាប់ថ្ងៃស្អែក» ដែលនិពន្ធ និងច្រៀងដោយតារាចម្រៀង និងតារាសម្ដែងដ៏ល្បីរបស់ជប៉ុន គឺលោកស្រី មីណាមីណុ យ៉ូកុ(Minamino Yoko) ដល់កម្ពុជាដែលពិធីប្រគល់-ទទួលធ្វើឡើងរវាងលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី ៣០ ឧសភា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-31-1001-237169.html
សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រដ្ឋាភិបាលនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ ៣០០ លានដុល្លារក្នុងខែនេះ
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ១,២ទ្រីលានរៀល ស្មើនឹងប្រមាណ ៣០០ លានដុល្លារជាលើកដំបូងក្នុងខែនេះ សម្រាប់ការបង្កើតប្រភពហិរញ្ញវត្ថុសាធារណៈថ្មី និងឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគក្នុងទីផ្សារ ...
សុក សិទ្ឋិការ្យ
https://bit.ly/3amxTZV
កិច្ចព្រមព្រៀងត្រូវបានសម្រេចសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក
រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហគ្រាសឱសថកម្ពុជា (CPE) និងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤ លានដូស ដែលនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២៤ សម្រាប់រយៈពេល ៣ឆ្នាំ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/deal-inked-locally-made-jabs
ស្ថាប័នចំនួន ៣ សហការគ្នាលើការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក
ក្រុមហ៊ុន Beijing Urban Construction Group និង Beijing Jiao Tong University(BJTU) របស់ប្រទេសចិនបានសហការគ្នាធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្លូវដែក ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-16-1101-236463.html
កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លានពីការនាំចេញទំនិញ ៤ ខែ
កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៧,៦ ពាន់លានដុល្លារ នារយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងជាង ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈជញ្ជីងពាណិជ្ជកម្មអន្តរជាតិមានទឹកប្រាក់សរុប ១៧,៦ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-16-1055-236462.html
កម្ពុជាសម្លឹងមើលការសហការគ្នាសម្រាប់ដំណើរការរស់ឡើងវិញនៃសេដ្ឋកិច្ចសង្គម
កម្ពុជាបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចសង្គមឡើងវិញ និងលើកកម្ពស់វិបុលភាពក្នុងសម័យប្រជុំគណៈកម្មការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN ESCAP) លើកទី ៧៨ នៅទីក្រុង ...
អាជ្ញាធរធ្វើរបាំងដែកហាមឆ្លងកន្លែងបាក់ច្រាំងស្ទឹងព្រែកត្នោត
ក្រុមការងារនៃអាជ្ញាធរខេត្តកណ្តាលបានសម្រេចធ្វើរបងដែកឃាំងមិនឱ្យមានការឆ្លងកាត់កន្លែងបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោតចាប់ពីស្ពានថ្មតាខ្មៅរហូតដល់វិហារ សាថៃជឺប្រវែង ២១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ និងអាចផ្អាកទីតាំងដេប៉ូខ្សាច់ ១ កន្លែងនៅក្បែរនោះក្នុងពេលឆាប់ៗនេះ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-11-1041-236221.html
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងគ្រោងជួបថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ ឧសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែឧសភា ដោយលោកបញ្ជាក់ថា នឹងជួបជាមួយមេដឹកនាំសំខាន់ៗ មួយចំនួនផងដែរ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-11-0921-236205.html
គជប ប្រាប់ពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណត្រូវទៅបញ្ជាក់អត្តសញ្ញាណដើម្បីបានបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រាប់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បម្រើឱ្យការបោះឆ្នោតត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-06-1014-235981.html
ពលរដ្ឋ៥០០នាក់ត្រូវបានបង្គាប់ឱ្យចាកចេញពីតំបន់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជាបន្ទាន់
ប្រជាជនប្រមាណ៥០០នាក់ត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រកាសឱ្យពួកគេចាកចេញជាបន្ទាន់ពីដែនជម្រសត្វព្រៃភ្នំសំកុស ស្ថិតនៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការប្រកាសឱ្យចាកចេញនេះ គឺធ្វើឡើងក្រោយពីពួកគេធ្វើចំណាកស្រុកមកពីបណ្ដាខេត្តមួយចំនួនចូលទៅកាប់ទន្ទ្រានយកដី ...
តន វិបុល
https://bit.ly/3NdsVMQ
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមកទស្សនកិច្ចកម្ពុជានៅដើមខែក្រោយ
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឡាវចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែឧសភា។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-30-1312-235716.html
កម្ពុជា-ឡាវ ជួបប្រជុំពីការថែរក្សាសន្ដិសុខនៅតាមព្រំដែនឱ្យមានសន្តិភាពពិតប្រាកដ
គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ,ឡាវ-កម្ពុជា នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំង ២ ហើយបានឯកភាពគ្នាលើចំណុចមួយចំនួនទាក់ទងនឹងការធ្វើឱ្យមានស្ថិរភាព សន្តិសុខកាន់តែ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-03-0945-235829.html
លោក ហ៊ុន សែន បញ្ជាក់ពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីលើកស្ទួយសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រវាងអាស៊ាន-ចិន
អាស៊ាន-ចិន នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនានា ដើម្បីលើកស្ទួយ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក ខណៈតំបន់កំពុងបន្តប្រឈម នឹងបញ្ហាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីដែលលោកទទួលពានរង្វាន់សមិទ្ធផល ពេញមួយជីវិតរបស់មេដឹកនាំពិភពលោក នាថ្ងៃទី ១៩ ធ្នូ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-12-20-0834-244901.html