វិវាទដីធ្លីនៅខេត្តកំពង់ឆ្នាំងត្រូវបានដោះស្រាយ ព្រៃលិចទឹកត្រូវបានប្រគល់មកវិញ
កាលពីខែធ្នូ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដោះស្រាយវិវាទដីធ្លីជិត ៦០០ ករណីនៅទូទាំងខេត្ត និងបានយកដីព្រៃលិចទឹកជាង ៣ ម៉ឺនហិកតាមកជាសម្បត្តិរដ្ឋវិញ នេះបើតាមអភិបាលខេត្ត ស៊ុន សុវណ្ណរិទ្ធ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/land-disputes-solved-flooded-forest-returned-k-chhnang
ឆ្នាំ ២០២១ អង្គភាពច្រកចេញចូលតែ ១ បានផ្តល់សេវាជូនពលរដ្ឋជាង ៤៤ ម៉ឺនសេវា
នៅក្នុងឆ្នាំ ២០២១ អង្គភាពច្រកចេញចូលតែមួយនៅទូទាំង ២៥ រាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋជាង ៤៤ ម៉ឺនសេវា និងទទួលបានចំណូលជាង ២១ លានដុល្លារ ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដាក់ទិសដៅឱ្យបន្តធ្វើកំណែទម្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-24-1319-232296.html
វិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា។ ក្រុមហ៊ុនត្រូវអនុវត្តតាម ៥ ចំណុចដែលមានចែងក្នុងសេចក្តីជូនដំណឹង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដល់ប្រទេសកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដល់ប្រទេសកម្ពុជា ខណៈពេលទទួលវ៉ាក់សាំង Sinovac ជាង ១.៥លានដូស ដែលផ្តល់ដោយប្រទេសចិន រួមជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តសម្រាប់ការងារចាក់វ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tNhTHy
សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហ៊ុន សែន អំពាវនាវឱ្យអាស៊ាន និងអឺរ៉ុប ប្រឹងឱ្យអស់លទ្ធភាពក្នុងការកសាងសន្ដិភាពនិងស្ថិរភាពក្នុងតំបន់ និងពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាស៊ាន និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាពិភពលោក ដោយលោកអះអាងថាសន្តិភាពសកលកំពុងទទួលរងនូវការគំរាមកំហែងដោយប្រទេសមួយចំនួន។ ...
រី សុចាន់ and សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-12-16-0828-244771.html
ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនដល់ ១១ ពាន់លានដុល្លារ
ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍កាលពីម្សិលមិញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១១.៣៩១ លានដុល្លារទៅសហរដ្ឋអាមេរិកក្នុងខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ កើនឡើង ៤២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501216028/cambodias-export-to-us-surges-to-11-billion/
ស្ថាប័នពាក់ព័ន្ធ រៀបកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសំណល់សមុទ្រ ដើម្បីប្រមូលធាតុចូល
ស្ថាប័នរដ្ឋាភិបាល និងដៃគូជាតិ-អន្តរជាតិ បានរៀចបំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិកមានប្រសិទ្ធភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1813-246414.html
លោក ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីបែងចែកភារកិច្ចក្នុងក្រសួងឱ្យច្បាស់លាស់និងជាបន្ទាន់
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានចេញសារណែនាំរដ្ឋមន្ត្រីតាមក្រសួងនីមួយៗដែលមិនទាន់បែងចែកភារកិច្ចច្បាស់សម្រាប់រដ្ឋលេខាធិការដ្ឋានទេ ត្រូវប្រញាប់ប្រញាល់បែងចែកជាបន្ទាន់ ដើម្បីធានាដល់ការដឹកនាំនិងលើការងារអនុវត្តការងាររបស់ក្រសួងស្ថាប័ន។ ...
តន វិបុល
http://tinyurl.com/4kwrva7r
កម្ពុជាផ្តល់អាទិភាពដល់អាស៊ានសម្រាប់គោលនយោបាយការបរទេសរបស់ខ្លួន
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានចុះផ្សាយអត្ថបទមួយ ដោយព្យាករណ៍ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/z27bz
ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា «មានសក្ដានុពល និងរីកលូតលាស់ទៅមុខយ៉ាងប្រសើរ»
ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) លោក ក្លូស ស្វប់ (Klaus Schwab) កត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងប្រសើរ។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/business/2023-09-06-1903-254260.html
បទយកការណ៍៖ ពលរដ្ឋមានទំនាស់ដីធ្លីជាង១០ឆ្នាំជាមួយក្រុមហ៊ុនស្ករអំពៅឧកញ៉ា លី យ៉ុងផាត់ បន្តរកយុត្តិធម៌ ខណៈមិនទាន់ទទួលបានសំណង
ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីកចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លីទាំងអយុត្តិធម៌ និងមិនទាន់ទទួលបានសំណង។ ...
កម្ពុជាស្នើសមាជិកអាស៊ានជំរុញទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីតភ្ជាប់គម្រោងសហប្រតិបត្តិការ
ប្រមុខការទូតកម្ពុជា ស្នើប្រទេសជាសមាជិកអាស៊ានទាំងអស់ជំរុញទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តួចផ្តើមគំនិតស្តីពីការតភ្ជាប់គម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់ខណៈនាពេលអនាគតតំបន់នេះ នឹងពឹងផ្អែកលើឧត្តមភាព នៃការប្រកួតប្រជែងក្នុងតំបន់។ ...
រី សុចាន់ and សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-05-1002-241818.html
ការនាំចេញកំម្លាំងពលកម្មទៅក្រៅប្រទេសមានការកើនឡើង
ជាមួយនឹងការរំពឹងទុកសកម្មភាពសេដ្ឋកិច្ចរស់ឡើងវិញ និង ការសម្រេចចិត្តរបស់ចិនក្នុងបន្ថូរន្ថយជំងឺកូវិត-១៩ រដ្ឋសមាជិកអាស៊ាន និង ឥណ្ឌូប៉ាស៊ីហ្វិក បានសម្លឹងមើលកម្ពុជាក្នុងការរកកំលាំងពលកម្ម។ ...
Prakash Jha
https://bit.ly/3vAIWpI
កិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត ត្រូវបានចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជនពីរ លើផ្ទៃដី ៦០០ ហិកតា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-05-06-0608-249760.html
គិតត្រឹមថ្ងៃទី ២០ មករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប ២១ ៦៤០ ច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រ ទី ២០ ខែមករានេះ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២៧៣ ច្បាប់ ដែលធ្វើឱ្យចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ២១ ៦៤០ ច្បាប់ គិតត្រឹមថ្ងៃសុក្រ ទី ២០ ខែមករានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-21-1122-246142.html
រាជរដ្ឋាភិបាល និងអង្គការដៃគូក្នុងវិស័យបរិស្ថាន អំពាវនាវឱ្យចូលរួមបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់
ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបន្តយុទ្ធនាការអន្ទាក់សូន្យទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣ ខែមីនានេះ តាមប្រព័ន្ធហ្ស៊ូម ដោយអំពាវនាវឱ្យសាធារណជនបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-04-0957-247629.html
រដ្ឋាភិបាលផ្ទេរធនធានថវិការដ្ឋដល់រដ្ឋបាលឃុំ សង្កាត់បន្ថែម ដើម្បីចំណាយទៅលើការអភិវឌ្ឍនៅមូលដ្ឋាន
រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋដល់ឃុំ-សង្កាត់បន្ថែម ដើម្បីចំណាយលើការអភិវឌ្ឍមូលដ្ឋានរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន ដែលរដ្ឋគ្រោងចំណាយ ១ ឆ្នាំ ១% នៃចំណូលចរន្តថវិកាថ្នាក់ជាតិ។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-07-13-0826-252290.html
កិច្ចសហប្រតិបត្តិការចំនួន ១៩ លានដុល្លារលើគម្រោងមូលនិធិជីវៈចម្រុះតំបន់ទេសភាព
ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញ និងរដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងមូលនិធិជីវៈចម្រុះតំបន់ទេសភាព របស់ចក្រភពអង់គ្លេសនៅកម្ពុជា។ ...
ម៉ន សុខកែវ
https://kiripost.com/stories/cambodia-deal-inked-for-19m-biodiverse-landscapes-fund