-
កងទ័ពជើងគោកកម្ពុជាបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើទ័ព
កងទ័ពជើងគោកកម្ពុជាបានបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ។ ...
-
កម្មករ និងសហជីពសុំឡើងប្រាក់ឈ្នួលឆ្នាំថ្មី២៤ដុល្លារ ឱ្យដល់សរុប២៣២ដុល្លារ
សហជីព និងអង្គារសង្គមស៊ីវិលចំនួន២៧ ទាមទារដំឡើងប្រាក់ឈ្នួលចំនួន២៤ដុល្លារ ឱ្យឡើងដល់២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចបំពេញតម្រូវការថ្លៃ រស់នៅប្រចាំថ្ងៃបាន។ ...
-
Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...
-
គម្រោងវិនិយោគជិត ៥០០ ត្រូវបានអនុម័តដោយ CDC
គម្រោងវិនិយោគចំនួន ៥១ បានទទួលការអនុម័តឱ្យចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែសីហា ឆ្នាំ២០២៥ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគបានចុះបញ្ជីក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កើនដល់ជិត ៥០០ គម្រោង ខណៈពេញ ១ឆ្នាំ២០២៤ ការចុះបញ្ជីមានត្រឹមតែជាង ៤០០គម្រោងប៉ុណ្ណោះ។ ...
-
កម្ពុជា-វៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាអំពីមធ្យោបាយពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ ...
-
IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៨%
សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នេះ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករណ៍ថា នឹងមានកំណើន ៤,៨% ដែលជាអត្រាទាបជាងឆ្នាំ២០២៤ ដែលសម្រេចបាន ៦% ខណៈការធ្លាក់ចុះនេះបណ្តាលមកពីភាពតានតឹងផ្នែកគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ...
-
អភិបាលខេត្តបន្ទាយមានជ័យស្នើថៃរក្សាស្ថានភាពព្រំដែននិងប្រជាជនកំពុងរស់បច្ចុប្បន្ន ខណៈថៃត្រៀមរុញច្រានពលរដ្ឋខ្មែរ ១៧០គ្រួសារនៅអូរបីជាន់
អភិបាលខេត្តបន្ទាយមានជ័យ បានសរសេរលិខិតទៅអភិបាលខេត្តស្រះកែវ ប្រាប់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់ និងរង់ចាំការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការទាមទាររបស់ថៃលើដែនអធិបតេយ្យមួយផ្នែកនៃភូមិជោគជ័យនិងភូមិ ...
-
តំណាងកម្មករស្នើដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ ខណៈនិយោជកស្នើរក្សា២០៨ដុល្លារដដែល
តំណាងភាគីកម្មករនិយោជិត បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករចំនួន ១០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ខណៈដែលតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន គឺ២០៨ដុល្លារអាម៉េរិកក្នុងមួយខែដដែល។ ...
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន
-
សេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
-
សេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៥។ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា