កម្ពុជា ជាប់ជាប្រទេសមានទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោក
ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតនៅថ្ងៃពុធ ដោយក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍និងពាណិជ្ជកម្ម European Council on Tourism and Trade (ECTT)ថាជាប្រទេសដែលមានទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោកជាមួយនឹងការទាក់ទាញរបស់ខ្លួនដ៏សម្បូរបែបនៃវប្បធម៌ ប្រវត្តិសាស្ត្រអរិយធម៌ ប្រាង្គប្រាសាទបុរាណ និងសម្រស់ធម្មជាតិដ៏ល្អផូរផង់។ ការឈ្នះរបស់ប្រទេសកម្ពុជា នេះបានជំនួសអ្នកឈ្នះពានរង្វាន់កាលពីឆ្នាំមុន គឺប្រទេសក្នុងទ្វីបអាហ្រ្វិក អេត្យូពី។ ...
ម៉ៃ គុណមករា
http://bit.ly/1ttSjVv
កម្ពុជា៖ កសិករចង់ដាំបន្លៃសរីរាង្គជាងដាំស្រូវ
កសិករកម្ពុជាជាច្រើន ចូលចិត្តដាំដុះបន្លែសរីរាង្គជាងការដាំដុះដំណាំស្រូវ ព្រោះថា វាមិនត្រឹមតែលក់បានតម្លៃថ្លៃនោះទេ ប៉ុន្តែវាក៏មិនចំនាយពេលវេលាយូរដើម្បីប្រមូលដែរ។ នេះបើយោងតាមធនាគារពិភពលោក បន្លែអាចប្រមូលបានចំណូល ១,៥៧៥ ដុល្លារក្នុងមួយហិកតា ខណៈដែលដំឡូងមីបាន ៥៤៤ ដុល្លារ ហើយស្រូវបានត្រឹមតែ ៣០៧ ដុល្លារប៉ុណ្ណោះ។ ...
Fresh Plaza Team
http://www.freshplaza.com/article/160852/Cambodia-Farmers-eager-to-grow-organic-veg-over-rice
និយោជកចង់ឲ្យមានផលិតភាពច្រើនបន្ទាប់ពីការដំឡើងប្រាក់ឈ្នួល
រោងចក្រនៅក្នុងឧស្សាហកម្មកាត់ដេរនៃប្រទេសកម្ពុជា បានឲ្យដឹងថា ពួកគេត្រូវការផលិតភាពកាន់តែច្រើនទៀតពីកម្មករ ប្រសិនបើពួកគេទទួលបានការដំឡើងប្រាក់ឈ្នួលថ្មី។នៅដើមខែនេះ រដ្ឋាភិបាលបានយល់ព្រមបង្កើនប្រាក់ឈ្នួលអប្បបរមា ១៤០ ដុល្លារ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/employers-want-more-productivity-following-wage-hike/3015378.html
បណ្តឹងនៅតុលាការ និងអំពើហិង្សា នាំឱ្យមានការកើនឡើងជម្លោះនយោបាយ
នៅសប្តាហ៍នេះ កំដៅនយោបាយ បានកើនងឡើងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការធ្វើពហិការពីតំណាងរាស្ត្រគណបក្សប្រឆាំង នៅក្នុងអំឡុងសម័យប្រជុំរដ្ឋសភារបស់ប្រទេសនេះ កាលពីថ្ងៃច័ន្ទ និងតំណាងរាស្ត្រអាស៊ាន សំដែងការព្រួយបារម្ភ អំពីការធ្លាក់ចុះនៃ ...
ម៉ម មុនីរតន៍, យង់ ចាន់ដារ៉ា និង ខែ សុនង
http://www.rfa.org/english/news/cambodia/working-12012015152652.html
កម្មវិធីបណ្តុះបណ្តាលសម្រាប់ការធ្វើឱ្យប្រសើរសម្រាប់វរជនការពារព្រៃឈើ
ការបញ្ចប់វគ្គបណ្តុះបណ្តាលពិសេសដំបូង សម្រាប់វរជនការពារព្រៃឈើ បានចាប់ផ្ដើមដំណើរការនៅក្នុងខែនេះ ក្នុងតំបន់ព្រៃអភិរក្សខេត្តព្រះវិហារ។ មន្ត្រីអភិរក្សថ្មីចំនួន ២៩រូបនឹងទទួលខុសត្រូវចំពោះការប្រឹងប្រែងដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ការឈូសឆាយដី និងការបរបាញ់ខុសច្បាប់ក្នុងព្រៃដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជនានា ដែលក្នុងនោះរួមទាំងខ្លារខិន និងត្រយងយក្ស។ ...
Jonathan Cox
http://www.khmertimeskh.com/news/20991/upgraded-training-program-for-elite-forest-rangers/
រដ្ឋាភិបាល៖ការចុះបង្ក្រាបបានបញ្ឈប់ការនាំឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមជាស្ថាពរ
ជំនួញឈើប្រណិតទៅកាន់ប្រទេសវៀតណាមគឺជាមុខជំនួញដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទីផ្សារងងឹតដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានលុបបំបាត់កាលពីម្សិលមិញ នេះបើយោងតាមពាក្យសម្តីរបស់នគរបាលមួយរូបក្នុងរបាយការណ៍ថ្មីមួយទៅកាន់គណៈកម្មា ...
ម៉ិច ដារ៉ា and Igor Kossov
http://www.phnompenhpost.com/national/crackdown-halts-illegal-timber-trade-vietnam-govt
សេវាដឹកជញ្ជូនទំនិញតាមផ្លូវដែកកំពុងបង្ហាញពីកំណើន តែអ្នកនៅក្នុងឧស្សាហកម្មថា នៅខ្វះខាតច្រើន
សមត្ថភាពផ្លូវដែកកម្ពុជានៅពេលនេះអាចបម្រើសេវាត្រឹមតែចម្ងាយ ផ្លូវ ២៦៦ គីឡូម៉ែត្ររវាងទីក្រុងភ្នំពេញ និងកំពង់ផែសមុទ្រនៅក្រុងព្រះសីហនុប៉ុណ្ណោះ។ ប៉ុន្តែការប្រើប្រាស់ការដឹកជញ្ជូនទំនិញ ...
Kali Kotoski
http://bit.ly/1NCwCGP
កម្ពុជា-ឡាវ ឯកភាពគ្នាសម្រេចបើកច្រកព្រំដែនបន្ថែម
កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...
ជា វណ្ណៈ
http://bit.ly/290fcqA
ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង
កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/
កម្ពុជាទាក់ទាញវិនិយោគ
រលកទី៣នៃការវិនិយោគថៃ កំពុងចាប់ផ្តើមហើយនៅពេលនេះ ជាមួយនឹងផែនការជំនួញសម្រាប់រយៈពេលវែង ខណៈពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពចាស់ទំុ ហើយទំនាក់ទំនងថៃ-កម្ពុជា មានភាពកាន់តែប្រសើរឡើង។នៅពេលបច្ចុប្បន្ននេះ ...
Umesh Pandey
http://www.bangkokpost.com/business/news/692156/cambodia-calling
ឥណទានខ្នាតតូច ជាយុទ្ធសាស្ត្រកាំបិតមុខពីរសម្រាប់ការធ្វើចំណាកស្រុក
នៅប្រទេសកម្ពុជា ខណៈពេលដែលប្រាក់កម្ចីកាន់តែងាយនឹងទទួលបាន មនុស្សកាន់តែច្រើនឡើងកំពុងតែទទួលយកប្រាក់កម្ចីពីគ្រឹះស្ថានឥណទានខ្នាតតូច ដើម្បីជួយដល់ការធ្វើចំណាកស្រុករបស់ពួកគេ។យោងទៅតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតមកត្រឹម ...
តែន សុខស្រីនិត
http://www.voacambodia.com/content/microcredit-a-double-edged-sword-strategy-for-migration/2979173.html
បក្សអំណាចខ្មែរបង្វែរលុយទៅសង់ផ្ទះនៅព្រំដែន
គណបក្សអំណាចខ្មែរដែលទើបបង្កើតឡើងស្របច្បាប់នាពេលថ្មីៗកន្លងមកនេះបានពន្យារពេលក្នុងការសាងសង់ទីស្នាក់ការរបស់ខ្លួនហើយផ្ទុយទៅវិញយកប្រាក់នោះទៅសាងសង់ផ្ទះនៅជិតព្រំដែនវៀតណាម។ នេះបើតាម ...
Alice Cuddy
http://bit.ly/1MUkXG3
ឧកញ៉ាជាសមាជិកព្រឹទ្ធិសភាបានឱ្យដឹងពីកិច្ចព្រមព្រៀងអគ្គីសនីជាមួយថៃ
ការផលិតអគ្គីសនីនៅកម្ពុជាបានឈានដល់២.៧១៤ពាន់លានគីឡូវាត់កាលពីឆ្នាំមុន ដែលក្នុងនោះ ១.៨៥១លានគីឡូវាត់ត្រូវបានផលិតដោយវារីអគ្គីសនីនិង ៨៦៣.០២លានគីឡូវាត់ត្រូវបានផលិត ដោយថាមពលធ្យូងថ្ម ...
May Kunmakara
http://www.khmertimeskh.com/news/19173/tycoon-senator-opens-up-on-thai-power-deal/
លោកនាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាលដើម្បីបញ្ចប់ការកាប់ឈើអាណាធិបតេយ្យដោយសាររដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ ទោះជាពលរដ្ឋពុំមែនជានគរបាលយុត្តិធម៌ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2485KeC
ធនាគារពិភពលោកនឹងធ្វើការបោះឆ្នោតដើម្បីដកទណ្ឌកម្មការផ្តល់ប្រាក់កម្ចីរយៈពេល៥ឆ្នាំ
នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលជាការសម្រេចក្នុងការដកទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលកើតមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...
Zsombor Peter
https://www.cambodiadaily.com/news/world-bank-to-vote-on-ending-punitive-5-year-funding-freeze-112778/
តំបន់ទេសចរណ៍កោះក្របី នឹងបើកជាសាធារណៈពាក់កណ្តាលឆ្នាំ២០១៧
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...
សុខ ចាន់
http://bit.ly/2bTwEAC
គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើបញ្ជូន២៦សុំណុំរឿងទៅតុលាការ
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានកសាងសំណុំរឿងបញ្ជូនពាក្យបណ្ដឹងសរុបចំនួន២៦ករណីទៅអយ្យការអមសាលាដំបូងខេត្តចំនួន៣បន្ទាប់ពីប្រតិបត្តិការការងារជាង១ខែមកប៉ុន្តែតុលាការមិនទាន់ចេញដីកាកោះ និងដីកាបង្គាប់ចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនៅឡើយ។ នេះបើយោងទៅតាម ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XLEtYn
ក្រុមហ៊ុនសិង្ហបុរី HLH Group គ្រោង ១០លានដុល្លារសម្រាប់ឧទ្យានកសិដ្ឋានកែច្នៃម្ហូបអាហារ
ក្រុមហ៊ុន HLH Group Ltd ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរីនឹងវិនិយោគ ១០លានដុល្លារអាមេរិក នៅក្នុងឧទ្យានកែច្នៃម្ហូបអាហារកសិកម្មមួយ ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការពេញលេញនៅឆ្នាំក្រោយនេះ នេះបើតាម Singapore Business Reviewបាន ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23911/singapore---s-hlh-group-plans--10-million-farm-food-processing-park/
បក្សប្រឆាំង សម្រេចចូលប្រជុំសភាជាតិអាទិត្យក្រោយ
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានសម្រេចបញ្ចប់កិច្ចពហិការសភាជាងកន្លះឆ្នាំមកនេះ ហើយគ្រោងនឹងវិលចូលប្រជុំសភាពេញអង្គវិញនៅថ្ងៃទី ២២ ខែវិច្ឆិកាខាងមុខនេះ ដោយអះអាងធ្វើបែបនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិជាធំ។តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានពហិការប្រជុំសភា នៅ ...
តាំង វីដា
http://bit.ly/2gkh30d
ជប៉ុន គ្រោង$១០០លាន បង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនៅភ្នំពេញ
កន្លែងចិញ្ចឹមត្រីនិងជាមន្ទីរពិសោធន៍ត្រីទឹកសាបលើកដំបូងបង្អស់គ្រោងនឹងសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលខាងមុខ ដើម្បីបម្រើដល់ការងារពិសោធន៍ និងអភិរក្សត្រីទឹកសាបនៅកម្ពុជា។ ការបង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនេះ ក៏មានទិសដៅ សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងប្រទេសផងដែរ តាមរយៈ ...