តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

60 Topicsរកឃើញសម្រាប់ "seo low cost���telegram���@dremf���TUTU"

គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ ស្តី​ពី​ការ​ “​ធ្វើ​ឱ្យ​ទីក្រុង​ និង​ទីកន្លែង​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាជន​ មាន​លក្ខណៈ​ បរិ​យា​ប័ន្ន​ សុវត្ថិភាព​ ធន់​ និង​មាន​ចីរភាព​”​ មាន​គោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​លំនៅ​ដ្ឋា​ន​ ការ​ដឹក​ជញ្ជូន​ កន្លែង​សាធារណៈ ...

ទឹកជំនន់

​នៅ​ខែតុលា​ ឆ្នាំ​២០២០​ ព្យុះ​ត្រូ​ពិ​ក​ដែល​មានឈ្មោះ​ថា​ LINFA​ និង​ NANGKA​ បាន​វាយប្រហារ​ប្រទេស​វៀតណាម​ កម្ពុជា​ ឡាវ​និង​ ថៃ​។​ ព្យុះ​នេះ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាងតិច​ ៤៨​ នាក់​បាន​ស្លាប់​,​ មនុស្ស​ ១៥​ នាក់​ទៀត​បាន​បាត់​ខ្លួន​ និង​ប្រជាជន ...

ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប ...

រុក្ខជាតិ

ទោះបីជា​មាន​របកគំហើញ​ថ្មីៗ​ក៏​ដោយ​ ក៏​កង្វះខាត​ទិន្នន័យ​បច្ចុប្បន្នភាព​សកល​នៅ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​រុក្ខសាស្ត្រ​ធ្វើ​ឱ្យ​ជីវចម្រុះ​នៃ​រុក្ខជាតិ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​95​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ ចំនួន​នៃ​ប្រភេទ​រុក្ខជាតិ​នៅ ...

ជំនួយអភិវឌ្ឍន៍ពហុភាគី

លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)120 ...

គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
sdg_goal_3

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣​ (​គ​.​អ​.​ច​ ៣)​ សំដៅ​ “​ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខភាព​ល្អ​ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​វ័យ​”។​143 គោលដៅនេះ​ផ្តោត​លើ​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ​ រួម​មាន​អត្រា​មរណភាព ...

គោលដៅទី១៥ ជីវិតលើដី
sdg-15

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ ...

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។284 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។285នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។286 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ287 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។288កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។373សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។374 លទ្ធផល ...

ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ប្រទេស​កម្ពុជា​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​សតវត្ស​ទី​២១​ ហើយ​មាន​បំណង​ផ្លាស់​ប្តូរ​ និង​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ធនធានមនុស្ស​តាម​រយៈ​វិស័យ​អប់រំ​។​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​ដើម្បី​សម្រេច​គោលដៅ​ដូច​ជា​ គោលការណ៍​ណែនាំ​គោលនយោបាយ ...

ជំនួយ និងការអភិវឌ្ឍ

Following the Paris Peace Accords signed in October 1991, Cambodia has received a significant amount of global support for its development and post-conflict work. In 2014, 30 – 40 percent of the country’s national budget is funded through development assistance, placing Cambodia among the most ...

គោលនយោបាយ និងការគ្រប់គ្រងពលកម្ម

កុមារកំពុងធ្វើការជាមួយនឹងដុំឥដ្ឋ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ជា សុដានី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។ប្រទេស​កម្ពុជា​ មាន​ប្រជាជន​សរុប​ជាង​១៥​លាន​នាក់​ ដែល​ភាគច្រើន​មាន​អាយុ​ក្រោយ​៣០​ឆ្នាំ​។​ មនុស្ស​ប្រហែលជា​ ២៥០,០០០​នាក់​ ឈាន​ជើង​ចូល​ទីផ្សារ​ការងារ​ ជា​រៀង​រាល់​ឆ្នាំ​។​460 បើ​ទោះបីជា​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​ប្រមាណ​ជា​ ៧​ភាគរយ​ ក្នុង ...

សហជីព​

(English) The rights to freedom of association are protected under Cambodia’s laws. Article 36 of the Constitution of the Kingdom of Cambodia provides that ‘Khmer citizens of both sexes shall have the rights to create unions and participate as its members’. Thus, under the 1997 ...

វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​ការ​រីក​ចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ នា​ប៉ុន្មាន​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ទៅ​លើ​ចំណេះដឹង​ជា​មូលដ្ឋាន​ កម្ពុជា​មិនសូវ​មានការ​វិវឌ្ឍន៍​ខ្លាំង​ទេ​ បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង ...

រដ្ឋាភិបាល

ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ស្រប​តាម​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ ព្រះមហាក្សត្រ​ ជា​ព្រះ​ប្រមុខរដ្ឋ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ជា​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះមហាក្សត្រ​ ព្រះករុណា​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​508 ទ្រង់​យាង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​២០០៤ ...

ការអប់រំកម្រិតឧត្តមសិក្សា

ការអប់​រំ​កម្រិត​ឧត្តម​សិក្សា​ជា​ទូទៅ​សំដៅលើ​ការ​អប់រំ​លើស​ពី​កម្រិត​មធ្យមសិក្សា​។​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ប្រភេទ​គឺ​៖​ រាជបណ្ឌិត្យសភា​ សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​។​ ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​​នៅ​កម្ពុជា​ ​រួម​​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ...

ជំនួយអភិវឌ្ឍន៍ទ្វេភាគី

ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។612 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។613ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។614 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CynmP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!