ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប​ និង​ខេត្តកំពង់ចាម​។​12​ ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ល្ហុងខ្វង​ប្រមាណ​ ១ ០០០​ ហិ​កតា​។​3

ផ្លែល្ហុងខ្វង។ រូបភាព ដោយ Forest and Kim Starr, បានថតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

លក្ខណៈ​ពិសេស​នៃ​ល្ហុងខ្វង​

ល្ហុងខ្វង​ គឺជា​រុក្ខជាតិ​ដែល​ធន់​នឹង​គ្រោះ​រាំង​ស្ងួត​ ដែល​អាច​លូតលាស់​នៅ​លើ​ដី​ដែល​ខ្វះ​ជីជាតិ​ ហើយ​អាចរ​ស់បាន​រហូត​ដល់​ ៥០​ ឆ្នាំ​។​ វា​អាច​ដុះ​លូតលាស់​នៅ​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ទាប​ ប្រមាណ​ ៣០០-១ ៥០០​ មី​លី​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ពេល​ដែល​កម្ពស់​ទឹកភ្លៀង​ប្រចាំឆ្នាំ​ជា​មធ្យម​នៅ​ប្រទេស​កម្ពុជា​គឺ​ ១ ០០០-១ ៥០០​ មី​លី​ម៉ែត្រ​។​4​ រុក្ខជាតិ​នេះ​អាច​បណ្តុះ​នៅ​ក្នុង​ថ្នាល​បណ្តុះ​កូន​ឈើ​ ហើយ​វា​លូតលាស់​លឿន​ពី​គ្រាប់​ ឬ​មែក​របស់​វា​។​5

គ្រាប់​របស់​ល្ហុងខ្វង​នឹង​ចាស់ទុំ​ នៅ​ពេល​កន្សោម​ផ្លែ​ផ្លាស់​ប្តូរ​ពី​ពណ៌​បៃតង​ទៅ​លឿង​ក្នុង​រយៈពេល​ ២-៤​ ខែ​។​ ទិន្នផល​ប្រេង​ក្នុង​គ្រាប់​ល្ហុងខ្វង​គឺ​ ២៥-៤០​ ភាគរយ​ អាស្រ័យ​ទៅ​តាម​ទម្ងន់​របស់​វា​។​ គ្រាប់​របស់​វា​មាន​ផ្ទុក​សមាស​ធាតុគីមី​មួយ​ចំនួន​ដូច​ជា​ saccharose,​ raffinose,​ stachyose,​ glucose,​ fructose,​ galactose​ និង​ប្រូតេអ៊ីន​។​6

ល្ហុងខ្វង​ផ្កា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្នុង​ខែមេសា​-​ឧសភា​ និង​ខែតុលា​-​វិច្ឆិកា​ ខណៈ​នៅ​ប្រទេស​ផ្សេង​ទៀត​ ផ្កា​ និង​ផ្លែ​របស់​វា​មាន​ពី​ ១​ ទៅ​ ៣​ ដង​ក្នុង​មួយ​ឆ្នាំ​។​ វា​ត្រូវការ​ពេល​ប្រហែល​ ៦០​ ថ្ងៃ​ ពី​ពេល​ចេញ​ផ្កា​រហូត​ដល់​ពេល​ប្រមូល​ផល​។​ ទិន្នផល​របស់​វា​អាស្រ័យ​លើ​ទឹក​ រយៈកម្ពស់​ទទឹង​ពន្លឺព្រះអាទិត្យ​ និង​សីតុណ្ហភាព​។​ ទិន្នផល​របស់​វា​ប្រែប្រួល​ពី​ ០,៥​ តោន​/​ហិ​កតា​/​ឆ្នាំ​ ទៅ​ ១៥​ តោន​/​ហិ​កតា​/​ឆ្នាំ​។​ គ្រាប់​ល្ហុងខ្វង​អាច​ប្រមូល​បាន​យ៉ាង​ងាយស្រួល​ ពីព្រោះ​រុក្ខជាតិ​ប្រភេទ​នេះ​មាន​កម្ពស់​ប្រហែល​ ២​ ម៉ែត្រ​ប៉ុណ្ណោះ​។​7

​ការ​ទាញ​យក​ប្រេង​ល្ហុងខ្វង​ត្រូវ​បាន​អនុវត្ត​តាម​ដំណាក់កាល​ខាងក្រោម​៖

  • ​ការ​ប្រមូល​ផល​គ្រាប់​៖​ រង់ចាំ​រហូត​ដល់​គ្រាប់​ទុំ​ (​មាន​ជាតិ​ប្រេង​ខ្ពស់​)​។​
  • ការ​សម្ងួត​គ្រាប់​​​៖​ ស​ម្ងួ​ត​គ្រាប់ពូជ​ដោយ​ហាល​នៅ​លើ​ដី​ ឬ​ផ្ទៃរាប​ស្មើ​។​
  • ការ​សម្អាត​គ្រាប់​៖​ ពិនិត្យ​មើល​គ្រាប់​ ប្រសិនបើ​ពួក​វា​មាន​ផ្សិត​ ឬ​ការ​ខូចខាត​ផ្សេង​ទៀត​ នោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​គុណភាព​ប្រេង​។​
  • ​ការ​ទាញ​យក​ប្រេង​៖​ ប្រើ​ម៉ាស៊ីន​ទាញ​យក​ប្រេង​ ដើម្បី​បំបែក​ប្រេង​ចេញពី​គ្រាប់ពូជ​។​
  • ការ​ច្រោះ​ប្រេង​៖​ ត្រង​ភាគល្អិត​គ្រាប់​ចេញពី​ប្រេង​។​8

ប្រេង​ល្ហុងខ្វង​ និង​ប្រេងម៉ាស៊ូត​

​ល្ហុងខ្វង​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ផលិត​ថាមពល​កកើត​ឡើង​វិញ​ ក្នុង​ទម្រង់​ជា​ជីវៈ​ម៉ា​ស៊ូ​ត​ ដែល​បញ្ចេញ​កាបូនឌីអុកស៊ីត​ ៨០​ ភាគរយ​ និង​ស្ពាន់ធ័រឌីអុកស៊ីត​ ១០០​ ភាគរយ​ ទាប​ជាង​ប្រេងម៉ាស៊ូត​។​9​ គ្រាប់​របស់​វា​មាន​ប្រេង​ប្រហែល​ ៣០-៥០​ ភាគរយ​10​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រេងម៉ាស៊ូត​ ហើយ​វា​ប្រើប្រាស់​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ភាគច្រើន​ ដោយ​មិន​មានការ​កែសម្រួល​ម៉ាស៊ីន​ឡើយ​។​11

តារាង​៖​ ​​ការ​ប្រៀប​ធៀប​លក្ខណៈ​នៃ​ប្រេង​ឥន្ធនៈ​ម៉ាស៊ូត​និង​ប្រេង​ល្ហុង​ខ្វង​

ប៉ារ៉ាម៉ែត្រប្រេងម៉ាស៊ូតប្រេងល្ហុងខ្វង
ថាមពលផ្ទុក (MJ/Kg)៤២,៦ – ៤៥,០៣៩,៦ – ៤១,៨
ទម្ងង់ (១៥/៤០ ℃)០,៨៤ – ០,៨៥០,៩១ – ០,៩២
ចំណុចរឹង (℃)-១៤,០២,០
ចំណុចពន្លឺ(℃)៨០,០១១០ –២៤០
តម្លៃ Cetane៤៧,៨៥១,០
ស្ពាន់ធ័រ (%)១,០ – ១,២០,១៣

ប្រភព​៖​ ​​”​ជីវ​ឥន្ធនៈ​៖​ ជា​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កម្ពុជា​?” ចេញ​ផ្សាយ​ដោយ​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។

​ជីវៈ​ម៉ា​ស៊ូ​ត​ពី​ល្ហុងខ្វង​

ល្ហុងខ្វង​ដែល​ដាំ​ដុះ​នៅ​ប្រទេស​កម្ពុជា​អាច​ជា​ប្រភព​នៃ​ជីវ​ឥន្ធនៈ​។​ ការ​ស្រាវជ្រាវ​បាន​ផ្តល់​អនុសាសន៍​ថា​ ឡ​ជីវឧស្ម័ន​អាច​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ល្ហុងខ្វង​នៅ​លើ​ទីផ្សារ​ ក្នុង​តម្លៃ​ប្រមាណ​ ០,៥៣​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​លី​ត្រ​។​ សហគ្រាស​ជាង​ ១០​ កំពុង​ប្រើប្រាស់​ល្ហុងខ្វង​ ប៉ុន្តែ​មិន​មាន​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​។​12​ ផលិតកម្ម​ល្ហុងខ្វង​ដ៏​សំខាន់​សម្រាប់​ជីវៈ​ម៉ា​ស៊ូ​ត​ត្រូវ​បាន​រាំងស្ទះ​ ដោយសារ​កង្វះ​បច្ចេកវិទ្យា​សម​ស្រប​ និង​កម្មវិធី​វិនិយោគ​បរាជ័យ​។​13​ ផ្អែក​តាម​តួលេខ​ពី​ក្រុមហ៊ុន​ TRIDGE​ ប្រេង​ល្ហុងខ្វង​ជាង​ ៥,៥​ លាន​តោន​ត្រូវ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៩​។​

​ទោះ​យ៉ាងណា​ នៅ​តាម​ទី​ជនបទ​មួយ​ចំនួន​ នៅ​តែ​ប្រើប្រាស់​ប្រេង​ល្ហុងខ្វង​ជា​ប្រភព​ថាមពល​។​ ប្រជាពលរដ្ឋ​ចំនួន​ ៨០​ គ្រួសារ​ នៅ​ឃុំ​បត់​ត្រង់​ និង​ ៣៦០​គ្រួសារ​ នៅ​ពយ​ចារ​ ខេត្តបន្ទាយមានជ័យ​ ទទួល​បាន​អគ្គិសនី​ពី​រោងចក្រ​ផលិត​អគ្គិសនី​ខ្នាត​តូច​ដោយ​ប្រើប្រាស់​ប្រេង​ល្ហុងខ្វង​។​14

គោលនយោបាយ​ល្ហុងខ្វង​

​សន្តិសុខ​ថាមពល​ គឺជា​បញ្ហា​សំខាន់​សម្រាប់​អ្នក​សម្រេចចិត្ត​ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​មាន​ស្រាប់​បាន​ផ្តោត​លើ​គម្រោង​ជីវឧស្ម័ន​ដោយ​ប្រើ​ល្ហុងខ្វង​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ដំណើរការ​ និង​បច្ចេកវិទ្យា​។​ គោលនយោបាយ​ថាមពល​ជា​ចម្បង​អាច​ដោះស្រាយ​បញ្ហា​អគ្គិសនី​ទូទៅ​នៅ​តាម​ជនបទ​ ប៉ុន្តែ​មិន​មាន​គោលនយោបាយ​ជាក់លាក់​ទាក់ទង​នឹង​ជីវ​ឥន្ធនៈ​នោះ​ទេ​។​15

​ការ​ប្រើប្រាស់​ជីវៈ​ម៉ា​ស៊ូ​ត​ពី​ល្ហុងខ្វង​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ជំហាន​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​រួមចំណែក​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​។​ ថ្វី​ត្បិត​តែ​កម្ពុជា​គ្មាន​គោលនយោបាយ​រួម​ ស្តី​ពី​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ផ្តល់​ថាមពល​ដល់​សហគមន៍​ជនបទ​ទាំងមូល​។​ ក្នុង​នាម​ជា​សមាជិក​ក្នុង​ អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​យុទ្ធសាស្ត្រ​ផ្សេងៗ​ ជា​ពិសេស​ការ​បន្សាំ​ និង​ការ​កាត់​បន្ថយ​។​ ការ​ផលិត​ជីវ​ឥន្ធនៈ​ខ្នាត​ធំ​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​ការ​ទំនាក់ទំនង​ថ្នាក់​ជាតិ​លើក​ទី​ ២​ ដែល​រៀបចំ​ដោយ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។​16

ទាក់ទង​នឹង​ល្ហុងខ្វង​

ឯកសារយោង

  1. 1. Phuoc,​ Nguyen.​ V,​ Chhoun​ Vi​ Thun,​ and​ Pham​ Thanh​ Quan,​ “​ការ​សិក្សា​អំពី​ប្រេងម៉ាស៊ូត​ដែល​ផលិត​ចេញពី​ប្រេង​ល្ហុងខ្វង​នៅ​កម្ពុជា​ដោយ​មិន​ប្រើ​សារធាតុ​ C2H5OH,”​ ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ១៧,​ (២០១៤),​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  2. 2. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ “​ប្រទេស​កម្ពុជា​៖​ ស្ថានភាព​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,”​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  3. 3. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ “​ការ​វាយតម្លៃ​វិស័យ​ថាមពល​យុទ្ធសាស្ត្រ​ និង​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា​,”​ ខែធ្នូ​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  4. 4. Ung,​ Luyna,​ Hay​ Sovuthea,​ and​ Sopiak​ Siek,​ “​ប្រទេស​កម្ពុជា​៖​ ស្ថានភាព​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,”​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អនុ​តំបន់​មេគង្គ​,​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  5. 5. Chhinh,​ Nyda​ et​ al.,​ “​ការ​វិភាគ​ថ្លៃដើម​ និង​អត្ថប្រយោជន៍​នៃ​ចម្ការ​ល្ហុងខ្វង​ខ្នាត​តូច​នៅ​កម្ពុជា​,”​ ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​បរិស្ថាន​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​ ខែសីហា​ ឆ្នាំ​២០១០,​ សេចក្តី​ព្រាង​របាយការណ៍​បច្ចេកទេស​ចុង​ក្រោយ​លើក​ទី​ ២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  6. 6. Chisen​ Group,​ “​ល្ហុងខ្វង​៖​ ជម្រើស​ជំនួស​ឥន្ធនៈ​ផូ​ស៊ី​ល​,”​ ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​។​
  7. 7. Chhinh,​ Nyda​ et​ al.,​ “​ការ​វិភាគ​ថ្លៃដើម​ និង​អត្ថប្រយោជន៍​នៃ​ចម្ការ​ល្ហុងខ្វង​ខ្នាត​តូច​នៅ​កម្ពុជា​,”​ ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​បរិស្ថាន​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​ ខែសីហា​ ឆ្នាំ​២០១០,​ សេចក្តី​ព្រាង​របាយការណ៍​បច្ចេកទេស​ចុង​ក្រោយ​លើក​ទី​ ២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  8. 8. Sopornetra​ Chap,​ “​ការ​សិក្សា​អំពី​ជីវ​ឥន្ធនៈ​ល្ហុងខ្វង​ខ្នាត​តូច​នៅ​កម្ពុជា​ ដើម្បី​បង្កើន​ការ​បង្កើត​ប្រាក់​ចំណូល​ និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឃុំ​ប៉ោយ​ចារ​,”​ ឆ្នាំ​២០១១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​។​
  9. 9. Chisen​ Group,​ “​ល្ហុងខ្វង​៖​ ជម្រើស​ជំនួស​ឥន្ធនៈ​ផូស៊ី​ល​,”​ ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​។​
  10. 10. ​ Phuoc,​ Nguyen.​ V,​ Chhoun​ Vi​ Thun,​ and​ Pham​ Thanh​ Quan,​ “​ការ​សិក្សា​អំពី​ប្រេងម៉ាស៊ូត​ដែល​ផលិត​ចេញពី​ប្រេង​ល្ហុងខ្វង​នៅ​កម្ពុជា​ដោយ​មិន​ប្រើ​សារធាតុ​ C2H5OH,”​ ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ១៧,​ (២០១៤),​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  11. 11. Williamson,​ Andrew,​ “​ជីវ​ឥន្ធនៈ​៖​ ជា​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កម្ពុជា​?”​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
  12. 12. REEEP,​ “​កម្ពុជា​៖​ សក្តានុពល​ថាមពល​កកើត​ឡើង​វិញ​,”​ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​។​
  13. 13. Ellis,​ Karen,​ Jodie​ Keane,​ Alberto​ Lemma,​ and​ Lonn​ Pichdara,​ “​ការ​ប្រកួតប្រជែង​កាបូន​ទាប​នៅ​កម្ពុជា​,”​ អូ​ឌី​អាយ​,​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  14. 14. Nwigwe,​ C.​ and​ Emerga​ T.T.,​ “​ការ​បង្កើត​អគ្គិសនី​ខ្នាត​តូច​ពី​ជីវម៉ាស​,”​ ស្តង់ដារ​ស្រាវជ្រាវ​ និង​អត្ថបទ​វិទ្យាសាស្ត្រ​,​ លេខ​ ២,​ (២០១៤):​ ទំព័រ​ ២៨៧-៣០៦​។​
  15. 15. Tharakan,​ Pradeep​ et​ al.,​ “​ជីវ​ឥន្ធនៈ​ក្នុង​អនុ​តំបន់​មេគង្គ​៖​ ភាព​គ្រប់គ្រាន់​ថាមពល​ សន្តិសុខ​ស្បៀង​ និង​ការ​គ្រប់គ្រង​បរិស្ថាន​,”​ ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ខែមករា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​។​
  16. 16. Chhinh,​ Nyda​ et​ al.,​ “​ការ​វិភាគ​ថ្លៃដើម​ និង​អត្ថប្រយោជន៍​នៃ​ចម្ការ​ល្ហុងខ្វង​ខ្នាត​តូច​នៅ​កម្ពុជា​,”​ ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​បរិស្ថាន​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​ ខែសីហា​ ឆ្នាំ​២០១០,​ សេចក្តី​ព្រាង​របាយការណ៍​បច្ចេកទេស​ចុង​ក្រោយ​លើក​ទី​ ២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mUSPV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!