ទោះបីជាមានរបកគំហើញថ្មីៗក៏ដោយ ក៏កង្វះខាតទិន្នន័យបច្ចុប្បន្នភាពសកលនៅលើការស្រាវជ្រាវផ្នែករុក្ខសាស្ត្រធ្វើឱ្យជីវចម្រុះនៃរុក្ខជាតិមានការលំបាកក្នុងការវាយតម្លៃនៅក្នុងប្រទេសកម្ពុជា។1 បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាង ចំនួននៃប្រភេទរុក្ខជាតិនៅប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ជាពិសេសដោយសារតែផ្ទៃដីរាបស្មើរបស់ប្រទេស។2 ចំណេះដឹងពីរុក្ខសាស្ត្រមានការផ្លាស់ប្តូរលឿនមិនធម្មតា៖ របាយការណ៍ជីវសាស្ត្រទី ៤ (២០០៨) បានប៉ាន់ប្រមាណថាមានប្រមាណ ២.៣០៨ ប្រភេទរុក្ខជាតិនៅកម្ពុជា ខណៈដែលរបាយការណ៍ជីវសាស្ត្រថ្មីបំផុតលើកទី ៥ (២០១៤) បានវាយតម្លៃលើរុក្ខជាតិ ៤.៥០០ ប្រភេទ។3
ក្នុងចំណោមនោះមានសហភាពអន្ដរជាតិដើម្បីអភិរក្សធនធានធម្មជាតិបានធ្វើបញ្ជីប្រភេទរុក្ខជាតិចំនួន ២៣ ប្រភេទដែលជិតផុតពូជ ហើយក្នុងនោះមានចំនួន ១០ ប្រភេទត្រូវរងការគំរាមកំហែងយ៉ាងខ្លាំង។4
វិសាលភាពបច្ចុប្បន្ននៃស្មៅសមុទ្រនៅក្នុងទឹកសមុទ្រនៅកម្ពុជាមាន ៣២.៤៩៤ ហិចតា ស្មៅសមុទ្រចំនួន ១០ ប្រភេទ និងព្រៃកោងកាង ៣០ ប្រភេទត្រូវបានកំណត់អត្តសញ្ញាណ។ យើងចេតនាដកផ្កាថ្មចេញ ព្រោះវាត្រូវបានគេចាត់ថាជាប្រភេទសត្វ។5
យើងមានចេតនាដកផ្កាថ្មចេញ ព្រោះវាត្រូវបានគេចាត់ថាជាប្រភេទសត្វ។6
លើសពីនេះទៀតការស្រាវជ្រាវភាគច្រើនត្រូវបានធ្វើឡើងកំឡុងសម័យអាណានិគមបារាំង ហើយរបកគំឃើញទាំងនេះភាគច្រើននៅរាយប៉ាយនៅទីក្រុងប៉ារីស និងទីក្រុងសៃហ្គនក្នុងចំណោមកន្លែងផ្សេងទៀត ខណៈដែលមានការខិតខំតិចតួចក្នុងការប្រមូលផ្តុំបំណែកទាំងនោះមកដាក់រួមគ្នា។ របាយការណ៍អង្កេតមួយក្នុងចំណោមរបាយការណ៍អង្កេតដែលគេទទួលស្គាល់ច្រើនបំផុតគឺ “រុក្ខជាតិកម្ពុជា ឡាវ និងវៀតណាម” ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៦០ ហើយបានចេញផ្សាយលេខ ៣៥ របស់ខ្លួននៅឆ្នាំ ២០១៤។7 កិច្ចប្រឹងប្រែងថ្មីៗនេះគឺការបង្កើនចំណេះដឹងផ្នែករុក្ខសាស្ត្រ ជាពិសេសការអាចចូលមើលបាននៅក្នុងទិនានុប្បវត្តិប្រវត្តិធម្មជាតិនៃប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយអំពីការការពារធម្មជាតិជាទូទៅ ព្រមទាំងការសិក្សាអំពីរុក្ខជាតិ និងជីវចំរុះ។8
រុក្ខជាតិកម្ពុជាភាគច្រើនមាននៅក្នុងព្រៃទឹកភ្លៀង។ មធ្យោបាយដ៏ល្អបំផុតដើម្បីធានាឱ្យមានភាពចម្រុះនៃរុក្ខជាតិគឺ រក្សាព្រៃឈើមិនឱ្យមានការប្រែប្រួល និងបង្កើនការការពាររបស់វា។ នាពេលបច្ចុប្បន្ននេះមានសកម្មភាពជាច្រើនត្រូវបានគេអនុវត្តដើម្បីបង្កើតការការពារបរិស្ថាននៅកម្ពុជា ដែលអាចជាអាទិភាពមួយចាប់តាំងពី ៤០ ភាគរយនៃរុក្ខជាតិ និងសត្វនៅអាស៊ីអាគ្នេយ៍ប្រឈមនឹងការផុតពូជនៅចុងសតវត្សនេះ។9
រុក្ខជាតិមិនត្រឹមតែមានតម្លៃចំពោះការរួមចំណែកដែលមានស្រាប់របស់ពួកវាចំពោះជីវចម្រុះប៉ុណ្ណោះទេ ពួកវាថែមទាំងមានតួនាទីក្នុងវិស័យកសិកម្មទៀតផង។ ឧទាហរណ៏ ភាពចម្រុះនៃហ្សែនដំណាំមានតួនាទីសំខាន់ក្នុងការបង្កើនទិន្នផលធនធាន និងចីរភាពក្នុងវិស័យកសិកម្ម។ អង្គការនានាដូចជា IRRI ផ្តល់ការប្រឹក្សាខាងអេកូឡូស៊ីជួយកសិករក្នុងការជំរុញទិន្នផលដំណាំដោយការជ្រើសរើសពូជអាស្រ័យលើសមាសភាពដី និងលក្ខខណ្ឌអាកាសធាតុ។ វិស្វកម្មអេកូឡូស៊ីចូលរួមយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធផលិតកម្មកសិកម្ម។10 សព្វថ្ងៃនេះចក្ខុវិស័យពីរអំពីកសិកម្មកំពុងតែប្រឆាំងគ្នាទៅវិញទៅមក កសិកម្មដំណាំតែមួយមុខ និងកសិកម្មចម្រុះ។ កសិកម្មដំណាំតែមួយមុខត្រូវបានប្រើនៅក្នុងអាជីវកម្មខ្នាតធំ និងជាមូលដ្ឋានសម្រាប់ទិន្នផលខ្ពស់ដែលយើងមានសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀតការធ្វើកសិកម្មចម្រុះត្រូវបានអភិវឌ្ឍជាពិសេសនៅក្នុងការធ្វើអាជីវកម្មខ្នាតតូច។ ថ្វីបើទិន្នផលអាចមិនមានសារៈសំខាន់ក៏ដោយ ក៏ការធ្វើកសិកម្មចម្រុះគិតគូរពីអន្តរកម្មរុក្ខជាតិ និងធ្វើឱ្យដីមានជីវជាតិល្អ។11
និយតកម្មដី គឺជានិយតកម្មប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយផ្សេងទៀតដែលបានផ្តល់ដោយរុក្ខជាតិដែលពួកវាដើរតួនាទីក្នុងការបំបែកកាកសំណល់ និងការកែច្នៃសារធាតុចិញ្ចឹម ក៏ដូចជារស្មីសំយោគ និងការស្រូបទុកកាបូន។12
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ០៦ ធ្នូ ២០១៧
ទាក់ទងនឹងរុក្ខជាតិ
កត្តាជម្រុញការកាប់បំផ្លាញព្រៃឈើ
ជីវៈចម្រុះ
ឯកសារយោង
- 1. សហភាពអន្ដរជាតិដើម្បីអភិរក្សធនធានធម្មជាតិ (២០១៦)។ «ការអង្កេតរុក្ខជាតិថ្មីបានរកឃើញរុក្ខជាតិប្លែកៗនៅក្នុងភ្នំឃាតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា»។ ចូលអានថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦។ https://www.iucn.org/news/new-plant-survey-finds-unique-flora-karst-hills-southeast-cambodia
- 2. I. Theilade R. de Kok. (២០១៥)។ “ស្ថានភាពនៃការរុករករុក្ខជាតិ និងការអភិរក្សរុក្ខជាតិនៅក្នុងប្រទេសកម្ពុជា” វិទ្យាស្ថានស្បៀងអាហារ និងធនធានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ កូពែនហាហ្គែន។ ចូលអានថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។ https://www.researchgate.net/publication/283712778_The_status_of_botanical_exploration_and_plant_conservation_in_Cambodia
- 3. គណកម្មាធិការអចិន្ត្រៃយ៍ជីវៈចម្រុះជាតិ (២០១៤)។ “របាយការណ៍ថ្នាក់ជាតិលើកទីប្រាំនៃអនុសញ្ញាស្តីពីជីវៈចម្រុះ” https://www.cbd.int/doc/world/kh/kh-nr-05-en.pdf
- 4. សហភាពអន្ដរជាតិដើម្បីអភិរក្សធនធានធម្មជាតិ (IUCN). “បញ្ជីក្រហមរបស់ IUCNពីប្រភេទសត្វដែលរងការគំរាមកំហែង”។ ចូលអានថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦។ http://www.iucnredlist.org/
- 5. អនុសញ្ញាស្តីពីជីវចំរុះជីវសាស្ត្រ (កាលបរិច្ឆេទមិនបានកំណត់)។ “ប្រវត្តិប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦។ https://www.cbd.int/countries/profile/default.shtml?country=kh#facts
- 6. រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ. (២០១៤)។ “តើផ្កាថ្មជាសត្វ ឬរុក្ខជាតិ?” ចូលអានថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦។ http://oceanservice.noaa.gov/facts/coral.html
- 7. A. Aubreville. (១៩៦០–បច្ចុប្បន្ន)។ « រុក្ខជាតិកម្ពុជា ឡាវ និងវៀតណាម »
- 8. ទិនានុប្បវត្តិប្រវត្តិធម្មជាតិនៃប្រទេសកម្ពុជា។ សត្វព្រៃ និងរុក្ខជាតិ។ ចូលអានថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។ http://www.fauna-flora.org/publications/cambodian-journal-of-natural-history/
- 9. លេខាធិការដ្ឋានអនុសញ្ញាស្តីពីជីវៈចំរុះ. (២០១០)។ ទស្សនវិស័យនៃជីវចម្រុះរបស់ពិភពលោកលើកទី៣។ លេខាធិការដ្ឋានអនុសញ្ញាស្តីពីជីវៈចម្រុះទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។ ចូលអានថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៦។ http://www.cbd.int./gbo3/ebook/
- 10. F. Horgan, A. Ramal, C. Bernal, J. Villegas, A. Stuart, M. Almazan. (២០១៦)។ “អនុវត្តវិស្វកម្មអេកូឡូស៊ីសម្រាប់ប្រព័ន្ធផលិតកម្មស្រូវប្រកបដោយចីរភាព និងភាពធន់ “សន្និសិទអន្តរជាតិនៃសាកលវិទ្យាល័យ Sabaragamuwa នៃប្រទេសស្រីលង្កា ២០១៥។ ចូលអានថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។ http://www.sciencedirect.com/science/article/pii/S2211601X16000031
- 11. S. Martona, A. Zimmermannc, M. Kreuzerb, G. Gaillarda. (២០១៦)។ “ប្រៀបធៀបការអនុវត្តបរិស្ថាននៃកសិដ្ឋានទឹកដោះគោចំរុះ និងឯកទេស៖ តួនាទីនៃកម្រិតប្រព័ន្ធវិភាគ”. ចូលអានថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។ http://www.sciencedirect.com/science/article/pii/S0959652616002511
- 12. អង្គការស្បៀងអាហារ និងកសិកម្ម. “សេវាកម្មជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ី” ចូលអានថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៦។ http://www.fao.org/agriculture/crops/thematic-sitemap/theme/biodiversity/en/