បាសាំងខ្មែរស្ថិតនៅភាគខាងកើតនៃស្នូកប៉ាតានី និងលាតសន្ធឹងចូលទៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយ ព្រះរាជាណាចក្រថៃ។ក្នុងឆ្នាំ២០០២, ក្រុមហ៊ុន Chevron MOECO និង GS ត្រូវបានប្រគល់សិទ្ធិសម្រាប់រុករកក្នុង អណ្តូង3D នៅប្លុក A ក្នុងដែនសមុទ្រ (លើផ្ទៃក្រឡា៦,២៧៨ គីឡូម៉ែត្រការ៉េ) ។ រដ្ឋាភិបាលកម្ពុជា និងថៃបានចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នាមួយឆ្ពោះទៅរកបទប្បញ្ញត្តិរួមគ្នានៃធនធានក្នុងប្លុកA។1
មកទល់នឹងខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិពេញលេញលើការរុករក និងផលិតកម្មនៅក្នុងប្លុក A បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាលើលក្ខខណ្ឌបច្ចេកទេស និងសារពើពន្ធនិងកំពុងស្ថិតនៅក្នុងដំណើរការនៃការស្នើសុំអាជ្ញាប័ណ្ណរុករក។
ប្លុកដែនសមុទ្រ
មានប្លុកប្រេងដែនសមុទ្រទាំងអស់ចំនួន ៦ (A-F) ដែលក្នុងនោះប្លុកA មានដំណើរការច្រើនជាងគេ។ប្លុក B-F កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរុករក។
ប្លុក A: គ្របដណ្តប់ផ្ទៃសមុទ្រ ចំនួន៦,២៧៨គីឡូម៉ែត្រការេ ស្ថិតនៅក្នុងឈូងសមុទ្រថៃ។អាជ្ញាប័ណ្ណរុករកត្រូវបានផ្តល់ឱ្យក្រុមហ៊ុន Chevron Overseas Petroleum (កម្ពុជា) និងក្រុមហ៊ុនMOECO កម្ពុជា នៅឆ្នាំ២០០២។ ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុន Chevron បានប្រកាសថាប្រេង ត្រូវបានរកឃើញនៅក្នុងអណ្តូងទាំងបួននិងឧស្ម័ន ក្នុងពេលតែមួយ។ ជាបន្តមក អណ្តូងរុករកប្រេងចំនួន ១៨ ត្រូវបានខួងហើយរបកគំហើញសម្រាប់អាជីវកម្មបានប្រកាសនៅក្នុងឆ្នាំ ២០១០។2 នៅខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន Kris Energy Ltd បានទិញយកភាគហ៊ុនចំនួន៣០%របស់ក្រុមហ៊ុន Chevron និងរួមបញ្ចូលជាមួយនឹង ភាគហ៊ុន២៥%ដែលមានស្រាប់របស់ខ្លួនបានធ្វើឱ្យក្រុមហ៊ុននេះ មានសិទ្ធិត្រួតត្រាពេញលេញ ក្នុងការរុករកនិងផលិតកម្មនៅប្លុក A បន្ទាប់ពីមានសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាល។3នៅ ខែមេសាឆ្នាំ ២០១៥ ក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាបានយល់ព្រមបញ្ឈប់ការចរចារយៈពេលយូររបស់ពួក គេមុនពេលអនុម័តច្បាប់ប្រេងកាត។4
ប្លុក B: គ្របដណ្តប់លើផ្ទៃសមុទ្រចំនួន ៦៥៥១គីឡូម៉ែត្រការេ។ អាជ្ញាប័ណ្ណបានផ្តល់ទៅកាន់ក្រុមហ៊ុន PTT Exploration and Production ក្រុមហ៊ុនប្រេងកាតសិង្ហបុរី និងក្រុមហ៊ុនធនធានប្រេងកាត។ ក្រុមហ៊ុនប្រតិបត្តិករគឺក្រុមហ៊ុន PTTEP ដែលបានខួងអណ្តូងរុករករ៉ែមួយមកទល់ពេលនេះ និងមានអណ្តូងទីពីរកំពុងរង់ចាំប្រតិបត្តិការ។ របកកំហើញមកទល់បច្ចុប្បន្នបង្ហាញថាមានកំណប់ប្រេងដែលមិនអាច កើតឡើងវិញក្នុងប្លុកនេះ។
ប្លុក C: អាជ្ញាប័ណ្ណបានផ្តល់ទៅកាន់ក្រុមហ៊ុនប្រេងកាត Polytec ហុងកុង។ ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណាក់កាលនៃការប្រមូលទិន្នន័យ ច្បាស់លាស់ពីស្រទាប់ក្រោមដី។
ប្លុក D: គ្របដណ្តប់លើផ្ទៃសមុទ្រចំនួន ៥,៥០៧គីឡូម៉ែត្រការេ។ អាជ្ញាប័ណ្ណបានផ្តល់ទៅកាន់ក្រុមហ៊ុនសិង្ហ បុរី Mirach Energy Limited (ដែលស្គាល់ពីមុនថាជាក្រុមហ៊ុន China Petrotech Holdings Ltd) ជាមួយសិទ្ធិក្នុងការធ្វើផលិតកម្មរយៈពេល ៣០ឆ្នាំ។ ពួកគេបានបញ្ចប់របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននៅចុងឆ្នាំ២០១៤ ក៏ដូចជាទទួលបានការអនុញ្ញាតិពីក្រសួងរ៉ែនិងថាមពល។ អ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុន CPHL ធ្លាប់បានធ្វើការវាស់ស្ទង់ភូគព្ភសាស្ត្រ និងភូគព្ភរូបវន្តអស់រយៈពេលជាច្រើនឆ្នាំ នៅចន្លោះពី២០០៦ ដល់ ២០១៣ ក្នុងការកំណត់អត្តសញ្ញាណទីតាំងដែលមានសក្តានុពលក្នុងការទាញយកប្រេងបម្រុងបាន។ 5នៅក្នុងខែមីនា ឆ្នាំ២០១៦ គេហទំព័រឧស្សាហកម្ម Rigzone បានរាយការណ៍ថា គ្រោងការរុករកប្រេងនៅប្លុក D របស់ក្រុមហ៊ុន Mirach Energy Ltd ត្រូវបានបញ្ចប់ ដោយគោរពទៅតាមការអនុម័តរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការពន្យារពេលនៃការជីករុករកនេះរហូតដល់ខែធ្នូ ឆ្នាំ២០១៨។6
នៅខែមិថុនាឆ្នាំ ២០១៥ នេះក្រុមហ៊ុន CPHL កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនពីរឈ្មោះ PST Service Corporation (PST) និង Chengdu Western Union Petro Engineering Technology (UP) ដែលជាក្រុមហ៊ុនរណបរបស់ក្រុមហ៊ុនមានទីតាំងនៅសិនជិនឈ្មោះ Landocean Energy Services Company និងកំពុងរង់ចាំការអនុញាតិពីនាយកដ្ឋានទូទៅនៃប្រេងកាតកម្ពុជានិង អាជ្ញាធរដែលជាប់ពាក់ព័ន្ធដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងរបស់ពួកគេ ចូលជាធរមាន។7
ប្លុក E: អាជ្ញាប័ណ្ណបានផ្តល់ទៅកាន់ក្រុមហ៊ុន Medco Energi, Kuwait Energy និង JHL Petroleum ដែលមានក្រុមហ៊ុន Medco Energi ជាអ្នកប្រតិបត្តិករ។ គម្រោងកំពុងដំណើរការ សម្រាប់ការរុករកមួយនៅក្នុងប្លុកទំហំ ៥៥៥៩គីឡូម៉ែត្រការេ។
ប្លុក F: អាជ្ញាប័ណ្ណបានផ្តល់ទៅកាន់ក្រុមហ៊ុន Chinese National Offshore Oil Corporation កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រមូលទិន្នន័យច្បាស់លាស់ពី ស្រទាប់ក្រោមដី។
ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦
ទាក់ទងនឹងការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ
ការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី
ឯកសារយោង
- 1. ក្រសួងរ៉ែនិងថាមពល. http://www.mme.gov.kh/administrator/gd-link-page-gdp.php?gd1=941
- 2. https://opendevelopmentcambodia.net/news/cambodia-hits-oil-revenue/
- 3. អេតឌីម៉ូថន ឆ្នាំ២០១៤. “កិច្ចព្រមព្រៀងក្រុមហ៊ុនKrisEnergy និងChevronទទួលបានការអនុញ្ញាត្តិ”, ការសែតភ្នំពេញបុស្តិ៍, ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ http://www.phnompenhpost.com/business/krisenergy-chevron-deal-given-green-light
- 4. Charles Rollett. ២០១៥. “កិច្ចព្រមព្រៀងប្រេងកាតហើយមុនច្បាប់ប្រេងកាត” ,ការសែតភ្នំពេញបុស្តិ៍, ថ្ងៃទី០៦ ខែមេសា ឆ្នំា២០១៥ http://www.phnompenhpost.com/business/oil-deal-petroleum-law
- 5. ខេង សុធា. ២០១៥.”ក្រសួងបម្រុងនឹងត្រួតពិនិត្យគម្រោងរបស់ក្រុមហ៊ុនបូមយកប្រេង.” ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥។ http://https//www.cambodiadaily.com/business/ministry-to-review-oil-companys-plans-85061/
- 6. “ការបញ្ចប់គ្រោងការរុករកខួងក្នុងប្លុក Dរបស់ Mirach នៅប្រទេសកម្ពុជា.” ចូលអានថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។ http://www.rigzone.com/news/oil_gas/a/143316/Mirach_Finalizing_Plans_for_Exploration_Drilling_at_Cambodias_Block_D
- 7. ធនធានប្រេងឥន្ធនៈដីគោក, ២០១៥. “ក្រុមហ៊ុនMirach Energy ធ្វើកិច្ចសហប្រតិបត្តិការជាមួយ Landocean នៅកម្ពុជាក្នុងប្លុក D”, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ http://www.offshoreenergytoday.com/mirach-energy-partners-with-landocean-in-cambodia-offshore-block-d/#