ក្រសួងមហាផ្ទៃភ្ជាប់លោក សម រង្ស៊ីទៅនឹងចលនារំដោះជាតិខ្មែរ
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបញ្ចេញភ័ស្ដុតាងជាឯកសារ និងខ្សែអាត់សន្ទនារបស់សមាជិកចលនារំដោះជាតិខ្មែរ ដែលដឹកនាំដោយលោក សម សេរី ដែលមានគម្រោងដាក់គ្រាប់បែកបំផ្ទុះចំនួន ២ កន្លែង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានភ្ជាប់លោក សម រង្ស៊ី អតីតមេដឹកនាំ ...
បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2GUqBsH
បិទទីតាំងផលិតស្រាជាង ៧០០ ក្រោយមានពុលស្លាប់នៅក្រចេះ
ទីតាំងសិប្បកម្មផលិតស្រាសជាង ៧០០ កន្លែងនៅទូទាំងខេត្តក្រចេះត្រូវបានអាជ្ញាធរខេត្តប្រកាសបិទមិនឱ្យធ្វើអាជីវកម្មផលិត និងលក់ដូរជាបណ្ដោះអាសន្នដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ បន្ទាប់ពីមានករណីពុលបង្កឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺបញ្ជូនទៅមន្ទីរពេទ្យ ...
ឃុត សុភចរិយា
https://bit.ly/2z16RRe
UN សម្តែងកង្វល់ «ការកើនឡើងនៃការបំបិទសំឡេងនយោបាយប្រឆាំង»
ក្រុមមន្ត្រីជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងនូវក្តីកង្វល់ ចំពោះអ្វីដែលពួកគេហៅថា ជាការ «កើនឡើង នៃការបំបិទសំឡេងនយោបាយប្រឆាំង» ដោយសារតែរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ដើម្បីវាយប្រហារទៅលើសិទ្ធិបញ្ចេញមតិ និងសិទ្ធិ ...
ខន សាវិ
https://bit.ly/2WR25zB
រដ្ឋាភិបាលបង្កើតគណៈកម្មាធិការបង្ក្រាបករណីទន្ទ្រានយកដីព្រៃ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិថ្មីមួយដើម្បីចាត់វិធានការលើករណីទន្ទ្រានព្រៃរដ្ឋយកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួន ដោយមានសមាសភាពសរុបចំនួន ១៣ រូបមកពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន។ ...
វ៉ន ដារ៉ា
https://bit.ly/2RQOJTb
កម្ពុជាកំពុងប្រឈមនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លង
ក្រុមអ្នកជំនាញបានថ្លែងថា កម្ពុជា កំពុងប្រឈមនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លង ប៉ុន្តែប្រទេសនេះនៅតែអាចការពារមិនឱ្យបញ្ហានេះក្លាយជា«មហន្តរាយ» ដោយអនុវត្តវិធានការគ្រប់គ្រាន់ និងផ្ដល់ថវិកាសមស្របដើម្បីដោះស្រាយជំងឺរ៉ាំរ៉ៃ។ ...
Yesenia Amaro និង គង់ មេត្តា
https://www.phnompenhpost.com/national/kingdoms-disease-burden-shifting
រដ្ឋាភិបាលកម្ពុជា និងវៀតណាម ចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា
រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលនឹងជួយការពារពាណិជ្ជករពីប្រទេសនីមួយៗពីការបង់ពន្ធជាន់គ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយពីថ្ងៃអង្គារ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពី ...
ហ៊ គីមសាយ
https://bit.ly/2GSIKKF
ក្រសួងព្រមានអំពីវ៉ាក់សាំង Rabies Vaccine
ក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍បានព្រមានឱសថស្ថាន មន្ទីរពេទ្យ និងអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ឱ្យបញ្ឈប់ការលក់វ៉ាក់សាំង Rabies Vaccine ដែលផលិតដោយប្រទេសចិន ដោយសារតែវាមិនត្រូវបានផលិតឡើងយោងតាមគោលការណ៍ណែនាំតឹងរឹង។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/529499/ministry-issues-warning-over-rabies-vaccine/
មន្ត្រីថា ការមិនចូលរួមរបស់ប្រមុខការទូតលោកសេរីមួយចំនួន ក្នុងប្រជុំលើកទី ១ របស់សភាថ្ងៃនេះ គឺដោយសារមាននិន្នាការជ្រៀតជ្រែកបញ្ហារបស់ខ្មែរ
ឯកអគ្គរដ្ឋទូតនៃប្រទេសលោកសេរីមួយចំនួនបានបដិសេធចូលរួមផ្តល់កិត្តិយសក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងសម្រាប់នីតិកាលទី ៦ របស់កម្ពុជាតាមការអញ្ជើញនាព្រឹកថ្ងៃនេះដែលការបដិសេធនេះធ្វើឲ្យមន្ត្រីនាំពាក្យបក្សកាន់អំណាច និងរដ្ឋាភិបាលចោទមន្ត្រីទូតទាំងនោះថា កាន់ជើង ...
បែន សុខហ៊ាន
https://bit.ly/2wLGr5N
ក្រុមអ្នកតស៊ូមតិលើកឡើងនូវសំណួរអំពីការនាំចូលមាសរបស់កម្ពុជា
យោងតាមស្ថិតិរបស់អង្គការមិនមែនរដ្ឋាភិបាល អង្គការមាតាធម្មជាតិបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលមាសប្រហែល ១៥ ពាន់លានដុល្លារក្នុងអំឡុងពេល៥ឆ្នាំមកហើយពីប្រទេសសិង្ហបុរី។ ក្រុមអ្នកឃ្លាំមើលអំពើពុករលួយបាននិយាយថា វា ...
David Boyle និង Malis Tum
https://www.voanews.com/a/advocacy-group-raises-questions-about-cambodia-gold-imports/4599968.html
អ្នកស្លាប់ដោយការពុលស្រានៅខេត្តក្រចេះកើនដល់៥នាក់ខណៈ៤០នាក់បន្ដដេកពេទ្យ
គិតត្រឹមថ្ងៃទី២១ខែតុលានេះចំនួនអ្នកស្លាប់ដោយករណីពុលស្រានៅស្រុកសំបូរខេត្តក្រចេះបានកើនឡើងដល់៥នាក់ហើយ ខណៈ៤០នាក់ទៀតកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ នេះបើតាម លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2NTzW6N
ក្រសួងបានជំរុញការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅខេត្តសៀមរាប
កាលពីថ្ងៃសៅរ៍ ក្រសួងបរិស្ថានបានធ្វើយុទ្ធនាការមួយនៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃការបន្តដំណើរការរបស់ខ្លួនដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចនៅក្នុងប្រទេសកម្ពុជា។ លោក នេត្រ ភក្ត្រាអ្នកនាំពាក្យក្រសួងបាននិយាយកាលពីម្សិលមិញ ...
បណ្តាញសហគមន៍ព្រៃឡង់ ស្នើឲ្យបិទរោងម៉ាស៊ីនអារនិងកែច្នៃឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេកនៅខេត្តក្រចេះ
បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត នៅថ្ងៃចន្ទនេះ បានស្នើដល់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានវិធានការបិទរោងម៉ាស៊ីនអារ និងកែច្នៃឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ខូអិលធី ...
ប៉ិច សុធារី
https://bit.ly/33uBL2O
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ស្នើដល់បណ្តាប្រទេសជាសមាជិកអាស៊ាន រួមគ្នាដោះស្រាយបញ្ហាឱសថក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋ ...
ប៉ិច សុធារី
https://bit.ly/30JM80R
សេចក្តីថ្លែងការណ៍អំពីអង្គការសង្គមស៊ីវិលសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបន្តធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព៍ត៌មាននៅកម្ពុជា
ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ បណ្តាអង្គការចំនួន ៧៩ នៅកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មានពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ និងការបញ្ជាភ្លាមៗ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ក្រសួងសុខាភិបាលព្រមានអ្នកធ្វើដំណើរអំពីជម្ងឺ MERS
ក្រសួងសុខាភិបាលបានព្រមានដល់ប្រជាជនកម្ពុជាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសមជ្ឈឹមបូព៌ា ក្នុងគោលបំណងសាសនា ឱ្យប្រុងប្រយ័ត្ននឹងជម្ងឺដែលបានចម្លងរាតត្បាតដល់មនុស្សរាប់ពាន់នាក់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521835/health-ministry-warns-travellers-of-mers-disease/
ឧក្រិដ្ឋកម្មព្រំដែនជាង ៤.០០០ នៅឆ្នាំនេះត្រូវបានលុបបំបាត់
ក្រសួងការពារជាតិបានការពារមិនឱ្យមានបទល្មើសព្រំដែនជាង ៤.០០០ នៅឆ្នាំនេះ ហើយបានសន្យាបន្តសហការជាមួយបណ្តាប្រទេសជិតខាង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ របាយការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញ ដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ នៅ ...
វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50538810/more-than-4000-border-crimes-foiled-this-year/
ក្រសួងការពារជាតិប្រកាសជ្រើសរើសទាហានជិត ៧០០ នាក់
ក្រសួងការពារជាតិបានប្រកាសជ្រើសរើសទាហានថ្មីជិត ៧០០ នាក់ជាអ្វីដែលមន្ត្រីថាដើម្បីបំពេញកន្លែងខ្វះខាតក្នុងបំណងពង្រឹងកិច្ចការពារបូរណភាពទឹកដីសន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋ ប៉ុន្តែអ្នកវិភាគយល់ថា ទាហានត្រូវបានឃើញប្រើលើសពីបំណងនេះ ...
ម៉ិច ដារ៉ា
https://bit.ly/2Rp9WTG
តំបន់ស្នូលស្ទឹងសែនត្រូវដាក់ជាតំបន់រ៉ាមសារទទួលស្គាល់ជាអន្តរជាតិ
រដ្ឋាភិបាលបានដាក់បញ្ចូលតំបន់រ៉ាមសារស្ទឹងសែនដែលស្ថិតនៅភាគអាគ្នេយ៍នៃបឹងទន្លេសាបជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរទៅដោយធនធានព្រៃលិចទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទនោះទៅជា «តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា ...
ឃុត សុភចរិយា
https://bit.ly/2zAA1XL
បញ្ជីឈ្មោះពេទ្យតាមភូមិគ្មានច្បាប់ ៣៩៣ នាក់ ត្រូវបញ្ជូនទៅតុលាការ
ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងលោក កែរ រដ្ឋា បានបញ្ជូនឈ្មោះគ្រូពេទ្យចំនួន ៣៩៣ នាក់ ដែលប្រកបមុខរបររកស៊ីដើរចាក់ថ្នាំ និងព្យាបាលជំងឺប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតាមភូមិ ស្រុក ដោយគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល ទៅសាលាដំបូងខេត្តស្វាយរៀង។ ...
សុទ្ធ គឹមសឿន
https://bit.ly/30MYnKI
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមនុស្សប្រាំពីរនាក់ក្នុងការប្រារព្ធខួបបាញ់់សម្លាប់លោក កែម ឡី
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅ ...