មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ស្នើដល់បណ្តាប្រទេសជាសមាជិកអាស៊ាន រួមគ្នាដោះស្រាយបញ្ហាឱសថក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាតំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ នៅខេត្តសៀមរាបថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលបច្ចុប្បន្ន បញ្ហានេះ បាននិងកំពុងរីករាលដាលគួរឲ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវជាដើម។ …
ប៉ិច សុធារី
https://bit.ly/30JM80R