-
អង្គការសិទ្ធិកុមារ និងយុវជនអំពាវនាវឱ្យមានការពន្លឿនការអនុវត្តច្បាប់ការពារកុមារ
អង្គការយុវជន និងកុមារជាច្រើនកំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ការពារកុមារឱ្យបានឆាប់រហ័ស ដើម្បីជួយការពារកុមាររបស់កម្ពុជា ដោយសារសន្ទស្សន៍សិទ្ធិកុមាររបស់កម្ពុជាទើបតែបានធ្លាក់ចុះបួនចំណាត់ថ្នាក់។ ...
-
ការប្រមូលចំណូលក្នុងឆមាសទី ១ កើនឡើង ប៉ុន្តែចំណូលសរុបប្រចាំឆ្នាំអាចទាបជាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ការប្រមូលចំណូលសារពើពន្ធតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) និងអគ្គនាយកដ្ឋានពន្ធដារ(GDT) ព្រមទាំងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ជាតិ ក្នុងឆមាសទី១ ឆ្នាំ ២០២៥ គឺសុទ្ធតែមានភាពវិជ្ជមានដូចគ្នា ដោយសម្រេចកំណើនជារួមក្នុងអត្រា ១៤%។ ...
-
កម្ពុជាចង់ឱ្យ Plenary Group មកវិនិយោគលើមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Plenary Group មកពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នៅក្នុងប្រទេសកម្ពុជា ដោយធ្វើឱ្យមានភាពទាក់ទាញស្រដៀងគ្នានឹងមជ្ឈមណ្ឌល Melbourne Convention and Exhibition Centre (MCEC) នៅក្នុងប្រទេសអូស្រ្តាលី។ ...
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ បើទឹកពុលតែ១លីត្រទេចូលក្នុងប្រព័ន្ធទឹកស្អាត តើប្រជាជនប៉ុន្មាននាក់ឈឺ? ព្យាបាលអស់ប៉ុន្មាន? ឬរហូតដល់បាត់បង់ជីវិត
ក្រុមហ៊ុន និងរោងចក្រចំនួន៥២ ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ ធ្វើការផាកពិន័យ បញ្ជាឱ្យកែប្រែ និងខ្លះទៀត ត្រូវបានផ្អាកដំណើរការផ្នែកផលិតកម្មទាំងស្រុងក្នុងឆមាសទី១ឆ្នាំ២០២៥។ ...
-
ACU៖ ទិដ្ឋភាពក្នុងមណ្ឌលប្រឡង«ល្អប្រសើរ100%» ខណៈដែលបេក្ខជនជាង១ពាន់នាក់អវត្តមាន
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលបានដាក់ពង្រាយមន្រ្តី និងយុវជនស្ម័គ្រចិត្តជាង៤ពាន់នាក់ ដើម្បីសង្កេតដំណើរការប្រឡងបាក់ឌុបនោះ បានលើកឡើងថា ទិដ្ឋភាពក្នុងមណ្ឌលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺ«ល្អប្រសើរ 100%» ខណៈដែលបេក្ខជនជាង១ពាន់នាក់អវត្តមាន។ ...
-
អ្នកសារព័ត៌មានអាស៊ីស្វែងយល់ពីការគ្រប់គ្រងហានិភ័យក្នុងការរាយការណ៍អំពីជម្លោះ
អ្នកសារព័ត៌មានជាង៣០នាក់មកពីទូទាំងតំបន់អាស៊ីបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ដ៏សំខាន់មួយនៅខេត្តសៀមរាបនៅថ្ងៃទី ២៨ ខែសីហា ដែលផ្តោតលើសុវត្ថិភាព និងការគ្រប់គ្រងហានិភ័យក្នុងការរាយការណ៍អំពីបញ្ហាជម្លោះ។ ...
-
ក្រសួងការពារជាតិសោកស្ដាយឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាលឲ្យទាហានថៃរងបួស និងរឭកភាគីថៃកុំឲ្យចល័តផ្ដេសផ្ដាស
ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និងរំឭកភាគីកុំឲ្យដើរចល័តផ្ដេសផ្ដាស ព្រោះព្រំដែនកម្ពុជាសម្បូរមីននៅសល់ពីសង្គ្រាម។ ...
-
កម្ពុជាច្រានចោលការចោទប្រកាន់ការដាក់មីនថ្មី ស្នើឱ្យភាគីថៃឈប់ចល័តកងទ័ព
អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទាហានថៃ ដែលចោទប្រកាន់កម្ពុជាថាបានដាក់គ្រាប់មីនថ្មីនៅតាមព្រំដែនក្បែរប្រាសាទតាក្របី បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនរងរបួសយ៉ាងធ្ងន់ធ្ងរ។ ...
-
សេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បើដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...
ក្រសួងការពារជាតិ
-
សេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុមគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ...
ក្រសួងការពារជាតិ