លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ចំណាត់ថ្នាក់កម្ពុជានៅក្នុងអាស៊ាន
ប្រទេសកម្ពុជា គឺជាប្រទេសតូចជាងគេ និងសេដ្ឋកិច្ចក្រជាងគេបង្អស់នៅក្នុងអាស៊ាន។ ប្រទេសនេះ មានសកម្មភាពសេដ្ឋកិច្ចជាតិសរុបមានត្រឹមតែ ០.៧% និងជាប្រទេសដែលមាន GDPក្នុងម្នាក់ទាបជាងគេបំផុតកាលពីឆ្នាំ ២០១៤ (តារាងទី១)។ មានតែប្រទេសឡាវទេដែលមានសេដ្ឋកិច្ចទាបជាងគេ ហើយប្រទេសដែលមាន GDPក្នុងម្នាក់ ក្រជាងគេបង្អស់បន្ទាប់មកទៀតនៅក្នុងតំបន់មានដូចជា៖ ប្រទេសមីយ៉ាន់ម៉ា, ប្រទេសឡាវ, និងវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ GDPក្នុងម្នាក់ របស់ឡាវច្រើនជាងកម្ពុជា ប្រហែល ៦០% ហើយវៀតណាមច្រើនជាងកម្ពុជា ៧៤%។ GDP ក្នុងម្នាក់របស់ប្រទេសថៃ គឺច្រើនជាងកម្ពុជាបីដង។ ...
IndraStra Global
http://www.indrastra.com/2016/07/EXCERPT-Cambodia-s-Place-in-ASEAN-002-07-2016-0037.html
ផ្សារចំនួន ៨ អនុវត្តដាក់ទំនិញក្នុងថង់តែមួយ
ផ្សារចំនួន៨ក្នុងរាជធានី និងខេត្តចំនួនពីរ កំពុងតែបន្តដាក់ឲ្យអនុវត្តទៅលើយុទ្ធនាការមួយដែលមានឈ្មោះថា «បញ្ចូលទំនិញក្នុងថង់តែមួយ» ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា ឲ្យបានជាអប្បបរមា។ លោក ថុល ប៊ុនថា មន្ត្រីទំនាក់ទំនង ...
មុំ គន្ធា
http://bit.ly/2dnE8JO
ICRC នឹងធ្វើការត្រួតពិនិត្យការរំលោភបំពានពលករចំណាកស្រុក
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានស្នើទៅសុំធ្វើការស៊ើបអង្កេតករណីនៃការមិនយកចិត្តទុកដាក់លើកម្មករចំណាកស្រុកកម្ពុជា ដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារបរទេស នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសក្នុងសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31625/icrc-to-check-migrant-abuse/
ក្រសួងរ៉ែប្រកាសដាក់ដេញថ្លៃអាជ្ញាប័ណ្ណរុករករ៉ែនៅកំពត-ក្រចេះ
ក្រសួងរ៉ែ និងថាមពលបានប្រកាសជាសាធារណៈសម្រាប់ការដេញថ្លៃសម្រាប់អាជ្ញាប័ណ្ណរុករករ៉ែចំនួន៤នៅក្នុងខេត្តក្រចេះ និងខេត្តកំពត ដែលជាការប្រកាសផ្តល់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៣ ក្នុងការចេញអាជ្ញាប័ណ្ណថ្មីដល់ក្រុមហ៊ុនឯកជនដើម្បីស្វែងរកសក្ដានុពល ...
Kali Kotoski
http://bit.ly/2paTEn4
បក្សសង្គ្រោះជាតិថា នឹងរំលាយក្រសួងអភិវឌ្ឍន៍ជនបទ បើសិនខ្លួនឈ្នះឆ្នោត
នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថា បើខ្លួនជាប់ឆ្នោតបានឡើងកាន់អំណាច គណបក្សនឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោលតែមន្ត្រីក្រសួងបានចាត់ទុកសារនយោបាយនេះ ថា គ្រាន់តែជា ...
ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq
ក្រុមហ៊ុនចិននឹងបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកនៅកម្ពុជា
តំណាងក្រសួងកសិកម្មកម្ពុជា និងក្រុមហ៊ុនជំនាញផ្នែកកសិកម្មចិនប្រចាំខេត្តក្វាងស៊ីកាលពីថ្ងៃអង្គារបានយល់ព្រមជាគោលការណ៍ក្នុងការសហការរួមគ្នាដើម្បីពង្រឹងការស្រាវជ្រាវផ្នែកបច្ចេកទេស និងអភិវឌ្ឍន៍ផលិតកម្មជ្រូកនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2wY4jEr
នាយករដ្ឋមន្ត្រីបញ្ជាក់ពីការសាងសង់ព្រលានយន្តហោះថ្មី
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការបំរើសេវាអាកាសចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួនពីរដោយបានបញ្ជាក់អំពីការសាងសង់ព្រលានយន្តហោះនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50102797/prime-minister-confirms-construction-of-new-airports/
កម្ពុជា-ចិន បន្តជំរុញប្រើប្រាស់យន់-រៀលក្នុងការទូទាត់ទំនិញ
ទំនោរនៃការចង់ឱ្យមានការទូទាត់ពាណិជ្ជកម្មជាប្រាក់យន់ចិន និងប្រាក់រៀលខ្មែររវាងកម្ពុជា និងតំបន់ឧស្សាហកម្មរបស់ចិនកំពុងបង្ហាញពីការចាប់អារម្មណ៍រវាងប្រទេសទាំង២ ខណៈអាជ្ញាធរខេត្តក្វាងទុងរបស់ចិនស្នើឱ្យមានការទូទាត់ទំនិញជាមួយកម្ពុជា ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/deal-yuan-trade-china-works
ច្បាប់ស្តីពី ការប្រមាថព្រះមហាក្សត្រត្រូវបានអនុម័ត
កាលពីម្សិលមិញ រដ្ឋសភា បានអនុម័តវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌមួយដែលអនុញ្ញាតអោយមានទោសជាប់ពន្ធនាគារចំពោះជនណាម្នាក់ដែលប្រមាថព្រះមហាក្សត្រ។សម័យប្រជុំវិសាមញ្ញមួយត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មក្រមព្រហ្មទណ្ឌក៏ដូច ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50108644/law-passed-for-insulting-king/
ចំនួនកម្មករចំណាកស្រុកកើនឡើង
ប្រជាជនកម្ពុជាជាង ១០០.០០០ នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅក្រៅប្រទេសកាលពីឆ្នាំមុន ដែលបង្ហាញពីកំនើន ១២,៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលមានប្រហែល ៨៥.០០០នាក់ នេះបើយោងតាម របាយការណ៍របស់ក្រសួងការងារ។ របាយការណ៍នេះ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ឆ្នាំមុន កម្ពុជាបញ្ជូន កម្មករ ៩៦.៣៣៨នាក់ ...
មុំ គន្ធា
http://www.khmertimeskh.com/113661/spike-in-migrant-worker-numbers/
ក្រសួងប្រៃសណីយ៍សន្យាដាក់ទោសទណ្ឌលើក្រុមហ៊ុនទូរស័ព្ទចល័តលក់សីុមកាតមិនចុះបញ្ជី
រដ្ឋាភិបាលបានសន្យាដាក់ទោសទណ្ឌដល់ក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមិនចុះបញ្ជីអត្តសញ្ញាណប័ណ្ណអ្នកប្រើប្រាស់របស់ខ្លួន ឬមិនបានបិទលេខអនាមិកនៅត្រឹមពាក់កណ្ដាលខែនេះ ដោយគំរាមធ្វើការផាកពិន័យ ឬព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនណាដែលមិនអនុវត្តតាម។ ...
ឃី សុវុឌ្ឍី និង AISHA DOWN
http://www.cambodiadailykhmer.com/35126
ក្រុមហ៊ុនបរទេសអាចឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មនៅឆ្នាំក្រោយ
សេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបរទេស និងអណិកជនខ្មែរនៅក្រៅប្រទេសអាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាតំណាងឲ្យសភាពាណិជ្ជកម្មនៅបរទេសនឹងត្រូវបញ្ជូនទៅ ...
សុខ ចាន់
http://bit.ly/2gTTTdN
ប្រជាពលរដ្ឋប្រមាណ៥០០នាក់ជំរុញឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយជម្លោះដីធ្លី
ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ មកពី ២៥សហគមន៍ តំណាងឲ្យពលរដ្ឋ ១០៨២គ្រួសារ រស់នៅក្នុងស្រុកចំនួន ៣នៃខេត្តព្រះសីហនុដែលរងគ្រោះដោយសារបញ្ហាដីធ្លីជាមួយអ្នកមានអំណាចក្រុមហ៊ុនឯកជនបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្តនិងមន្ទីរពាក់ព័ន្ធដើម្បីស្នើសុំឲ្យពន្លឿន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2hTFf7p
រដ្ឋាភិបាល ផ្អាកការនាំខ្សាច់ចេញទៅបរទេស
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាល នៅតែបន្តផ្អាកការនាំខ្សាច់ចេញទៅបរទេសជាបណ្ដោះអាសន្ន ដោយពុំទាន់កំណត់កាលបរិច្ឆេទបើកឲ្យមានការនាំចេញជាថ្មីទេ ក្រោយពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានដាក់មន្ទិល ...
ប៉ិច សុធារី
http://bit.ly/2jXo2gz
កំណើនភ្ញៀវទេសចរគំរាមកំហែងដល់និរន្តរភាពនៃតំបន់អង្គរ
យោងតាមទិន្នានុប្បវត្តិនៃបេតិកភណ្ឌវប្បធម៌ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ការទទួលស្គាល់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតនៅជុំវិញពិភពលោកជាសម្បត្តិបេតិកភណ្ឌពិភពលោកពីអង្គការយូណេស្កូ បានធ្វើអោយមានកំណើនភ្ញៀវទេសចរខ្លាំងដែលបានគំរាមកំហែងដល់ ...
Matt Surrusco
https://www.cambodiadaily.com/news/world-heritage-status-tourists-threaten-angkor-preservation-127067/
រដ្ឋាភិបាលនឹងផ្តល់មូលនិធិដល់អ្នកឃ្លាំមើលស្រមោលដែលត្រូវបានអញ្ជើញឲ្យមកឃ្លាំមើលការបោះឆ្នោតម្តងទៀត
ក្រុមមួយដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ការយល់ព្រមជាផ្លូវការដោយគ្មានការពិចារណាត្រឹមត្រូវចំពោះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះ បានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងត្រឡប់មកអង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដោយថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការធ្វើដំណើរទៅកាន់ខេត្តសៀមរាបត្រូវបានរ៉ាប់រងដោយក្រសួងការបរទេស។ ...
Ben Paviour
http://www.cambodiadailykhmer.com/37551
បុរសម្នាក់ឃាត់ខ្លួនដោយអាជ្ញាធរថៃមានជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា
មន្ត្រីអន្តោប្រវេសន៍ លោក លៀង ពិសិដ្ឋ ដែលត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រទេសថៃពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធអាវុធ គឺជាសាច់ញាត្តិរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក៏ដូចជាអភិបាលខេត្តកោះកុងដែលទើបតែផ្ទេរចេញ លោក ប៊ុន ឡឺត ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/man-held-thais-linked-senior-cambodian-officials
រដ្ឋាភិបាលសន្យានឹងជួយកម្មករខុសច្បាប់កម្ពុជានៅប្រទេសថៃ
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រដ្ឋលេខាធិការ លោក ព្រំ សុខា បានមានប្រសាសន៍ថារដ្ឋាភិបាលនឹងបន្តជួយពលករគ្មានឯកសារ ដើម្បីទទួលបានឯកសារត្រឹមត្រូវ។ ...
ឃួន ណារីម
http://www.khmertimeskh.com/50103715/pledge-to-help-illegal-workers-in-thailand/
ការជ្រើសរើសតំបន់ល្អបំផុតដើម្បីដាំស្វាយចន្ទី
បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយវៀតណាមដើម្បីបង្កើនផលិតកម្មស្វាយចន្ទីនៅក្នុងព្រះរាជាណាចក្រ ក្រសួងកសិកម្មបានអំពាវនាវដល់នាយកដ្ឋានកសិកម្មខេត្តទាំងអស់នៅក្នុងប្រទេសដើម្បីធ្វើការសិក្សាលើតំបន់ដែលមានលក្ខខណ្ឌល្អបំផុតសម្រាប់ការដាំដុះដំណាំ។ នៅថ្ងៃទី១៧ ខែមករា ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50104936/selecting-the-best-areas-to-grow-cashews/