តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

110 Topicsរកឃើញសម្រាប់ "land"

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ...

សហគមន៍ព្រៃឈើ

(English) The Forest Law of 2002 provides a legal basis for rural communities to use and help manage forests through community forestry. ...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌18។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...

ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ...

ទំនាក់ទំនងអន្តរជាតិ
https://www.flickr.com/photos/koreanet/4348160442/in/photolist-7CesBu-7CaBZe-7aqJmZ-uXL5MV-nx3NY4-7aqA8a-7aqHua-7aqAVz-7aqGG4-7BZD6U-nfyJrh-nwN9V7-ntehmY-nv198y-pqhPFp-pKXUzr-nx4mUk-ee7Ujj-9kJupV-7ahSTA-7ahRPm-7adXji-7ahTsE-7ahQpf-7ae2HD-7adVak-7ahPa7-7ahNSS-7ahQz1-7adXRr-7ahPtS-7adXwH-7adWbH-7adY42-7ahLyQ-7adUF8-7adYAa-7ae1rg-7ahRAG-7ahKcN-7ahTDN-7adWsD-7ahRoE-7adWMB-7ahHRY-7ahQUu-7adVqt-7ae1LB-7adYSr-7wPHAx

(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...

ការធ្វើរបាយការណ៍គម្របព្រៃឈើ

(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...

ច្បាប់ និងប្រព័ន្ធតុលាការ
https://www.flickr.com/photos/seangheng/5197852569/

រដ្ឋសភា នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ សន សៀងហេង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC-BY 2.0.បើ​ទោះជា​មាន​រដ្ឋធម្មនុញ្ញ​សរសេរ​ជាង​ ២០​ឆ្នាំ​មក​កន្លង​មក​ហើយ​ ក៏​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ក្មេង​ខ្ចី​នៅឡើយ​ ហើយ​នៅ​តែ​បន្ត​ប្រែប្រួល​​ទ្រង់ទ្រាយ​ ដោយ​កត្តា​និង​ភ្នា​ក់​ងារខាងក្នុង​និង​ក្រៅ​ជា​ច្រើន​។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...

ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប ...

ការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី

(English) Nineteen onshore blocks have been delineated for possible oil exploration. Contracts have been awarded for three. No oil is currently extracted in Cambodia. ...

ការរុករកត្បូងថ្ម

មិន​មានការ​រុករក​ត្បូង​ ជា​លក្ខណៈ​ឧស្សាហកម្ម​ខ្នាត​ធំ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​កម្មករ​ត្បូង​អចិន្ត្រៃយ៍​តិចតួច​ផង​ដែរ​។​ ប្រជាជន​ភាគច្រើន​ ធ្វើ​ជា​កម្មករ​ត្បូង​ខណៈ​ពេលធ្វើការ​ងារ​ផ្សេង​ទៀត–​ដែលជា​ទូទៅ ​ជា​ការងារ​កសិដ្ឋាន–ហើយ​​ពួក​គេភាគច្រើន​ធ្វើការ​រ៉ុករក​ត្បូង​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​ អ្នក​ប្រកប​របរ​រ៉ុករក​ត្បូង​ជា​ញឹកញយ​មាន​ជីវភាព​ក្រីក្រ​។ មានរ៉ែត្បូងជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ប្រភេទត្បូងដែលមានតម្លៃបំផុត គឺត្បូងទទឹម និង កណ្តៀង។​ទន្ទឹមនឹងនេះ​ មានត្បូងពណ៌បៃតង ត្បូងអាហ្វីម៉ាទ្រីន ត្បូងជម្ពូ​រ័​ត្ន​ ត្បូង​ពណ៌​លឿង​ ត្បូង​តូ​ប៉េ​ស​ ត្បូង​គុ​ជ​ក្រហម​ ថ្ម​ក្រានីត ហ្សី​ក​ខន​ និង​ត្បូងឬថ្ម​ប្រភេទ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​។​មិន​មាន​ ត្បូង​ពេជ្រ​ឬ​ត្បូង​មរកត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ ...

អ្នកផ្តល់ជំនួយផ្នែកច្បាប់

​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួល​មូលនិធិ​អន្តរជាតិ​ និង​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​។​ ក្រុម​មេធាវី​ពិសេស​ក្រោម​ការ​ត្រួតពិនិត្យ​របស់​នាយក​រដ្ឋមន្ត្រី​ មាន​គោលបំណង​ជួយ​ស្ត្រី​ក្រីក្រ​ ជា​ពិសេស​អ្នក​ជាប់ ...

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...

ចំណាត់ថ្នាក់ព្រៃឈើ

ចំណាត់ថ្នាក់នៃព្រៃឈើ ត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។ ច្បាប់នេះ អនុវត្តទៅលើទាំង ព្រៃឈើធម្មជាតិ និងការដាំដុះនានា ហើយវា "កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមូលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សនៃព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ គោលបំណងនៃច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព សម្រាប់ប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌"។ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ជាទី​មោ​ទ​នៈ​ ដែល​ឆ្លុះ​បញ្ចាំង​ចេញពី​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឱ្យ​កត់សម្គាល់​។​ មួយ​ផ្នែក​នៃ​ជោគជ័យ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​បើកចំហរ​របស់​កម្ពុជា​ឆ្ពោះទៅ​កាន់ ...

គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
sdg_2

​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​២​ សំដៅ​ស្វែងរក​ “​ការ​បញ្ចប់​ការ​អត់ឃ្លាន​ សម្រេច​ឱ្យ​បាន​សន្តិសុខ​ស្បៀង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​អាហារូបត្ថម្ភ​ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​”​ ដោយ​ធានា​នូវ​ការ​ទទួល​បាន​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព​ និង​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់ ...

រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ...

គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៧​ស្តីពី «​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0.។ដោយ​មាន​ប្រជាជន​ ៧៦​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​រស់នៅ​តាម​តំបន់​ជនបទ319 ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​តាម​ទី ...

ជំនួយពីប្រទេសជប៉ុន

សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាព ដោយ  U.S. Pasific Fleet។ ថតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC BY-NC 2.0).តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)345 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA  បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។346 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ...

ប្រជាជន និងជំរឿន

table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយ​នឹង​អត្រា​កំណើន​ ១.៤៦ ភាគរយ ​ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មានចំនួន ១៤.៦៨ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣។365 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​មានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។366 ជំរឿន​ប្រជានជនផ្លូវការចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨។ស្ថិតិ​សំខាន់ៗ​មួយ​ចំនួន៖367ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ(១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eZTjy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!