ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​។​ ដំឡូង​មី​ជា​ដំណាំ​ដែល​អាច​ឱ្យ​ប្រជា​កសិករ​ខ្មែរ​រក​ចំណូល​បាន​ពី​ការ​ដាំ​ដុះ​មួយ​ផ្នែក​ផង​ដែរ​។​1​ ផលិតកម្ម​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំ​ ២០០៦​។​ ទោះបីជា​មានការ​ភ្ញាក់ផ្អើល​ដល់ទី​ផ្សារ​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ ក៏​ដំឡូង​មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ដំណាំ​សាមញ្ញ​ ទៅ​ជា​ដំណាំ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ច្រើន​បំផុត​ទី​២​ នៅ​ក្នុង​វិស័យ​កសិកម្ម​។​2

​ដំឡូង​មី​ គឺជា​រុក្ខជាតិ​ដែល​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ និង​អាច​រស់រាន​បាន​នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ និង​ដី​គ្មាន​ជីជាតិ​ ក្នុង​ចំណោម​ដំណាំ​ស្បៀង​របស់​ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​ត្រូ​ពិ​ច​ និង​អនុ​តំបន់​ត្រូ​ពិ​ច​។​ រុក្ខជាតិ​ប្រភេទ​នេះ​ក៏​មាន​បញ្ហា​ជាមួយនឹង​ពពួកសត្វ​ល្អិត​ និង​ជំងឺ​នៅ​ពេល​ដាំ​ដុះ​នៅ​អាស៊ី​អាគ្នេយ៍​​ផង​ដែរ​។​3​ ជា​ប្រពៃណី​នៃ​ការ​ដាំ​ដុះ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ ដំឡូង​មី​មានការ​លំបាក​ក្នុង​ការ​ដាំ​ដុះ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ព្រោះ​វា​ត្រូវ​បាន​ដាំ​ពី​ការ​កាត់​ដើម​ ដែល​ពិបាក​ក្នុង​ការ​ថែទាំ​ និង​​រក្សា​ទុក​​។​ ការ​ដាំ​ដុះ​ដំឡូង​មី​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ច្រើន​ផង​ដែរ​។​ តម្រូវការ​កើនឡើង​នៃ​ដំឡូង​មី​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ក្នុង​ការ​ដាំ​ដុះ​ឬ​ស​។​4​ សព្វ​ថ្ងៃនេះ​ ដំឡូង​មី​ត្រូវ​បាន​ដាំ​ដុះ​នៅ​ខេត្តបាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ក្រចេះ​ និង​កំពង់ធំ​។​ វា​ត្រូវ​បាន​ដាំ​នៅ​ខែឧសភា​ និង​ប្រមូល​ផល​នៅ​ចន្លោះ​ខែវិច្ឆិកា​ និង​ចុងខែ​កុម្ភៈ​ ជា​រៀង​រាល់​ឆ្នាំ​។​5

ដំឡូងមីដែលមានសុខភាពល្អនៅដីឡូតិ៍CIATក្នុងប្រទេសកម្ពុជា។ រូបភាពដោយ CIAT ថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ អាជ្ញាប័ណ្ណ CC BY-NC-SA 2.0

ឧស្សាហកម្ម​​ដំឡូង​មី​​

​នៅ​ខែធ្នូ​​ ឆ្នាំ​ ២០១១​ ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​ត្រីភាគី​ជាមួយ​ យូ​អិន​ឌី​ភី​ និង​ប្រទេស​ចិន​ ដែល​បាន​បញ្ចប់​នៅ​ខែមីនា​ ឆ្នាំ​ ២០១៥​។​ គម្រោង​នេះ​មាន​សកម្មភាព​ជា​ច្រើន​ដូច​ជា​៖​ ការ​បណ្តុះបណ្តាល​កសិករ​ដាំដំឡូង​មី​នៅ​កម្ពុជា​ និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម​ ដើម្បី​បង្កើត​កា​រត​ភ្ជាប់​នៅ​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​ដំឡូង​មី​។​6​ ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​នៅ​កម្ពុជា​បាន​ពង្រីក​ពី​តិច​ជាង​ ២៦.០០០​ហិ​កតា​ ក្នុង​ឆ្នាំ​ ២០០៣​ ទៅ​ ៤០០.០០០​ហិ​កតា​ ក្នុង​ឆ្នាំ​ ២០១១7​ និង​ដល់​ ៦៥៦.៨៦៨​ហិ​កតា​ នៅ​ឆ្នាំ​ ២០២១​។​ ទិន្នផល​របស់​វា​គឺ​ច្រើន​ជាង​ ១២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ឬ​ជាង​ ១៨​ តោន​ក្នុង​មួយ​ហិ​កតា​។​8​ ដំឡូង​មី​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​ប្រមាណ​ ៣,២៩​លាន​តោន​ក្នុង​ឆ្នាំ​ ២០១៩​។​9​ ដំឡូង​មី​ស្រស់​ជាង​ ១២​ លាន​តោន​ត្រូវ​បាន​ប្រមូល​នៅ​ឆ្នាំ​ ២០២០​។​10​ នៅ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១​ ដំឡូង​មី​កើនឡើង​ពី​ ១,៣​ លាន​តោន​ ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២០​។​11​ កម្ពុជា​បាន​នាំ​ចេញ​ដំឡូង​មី​ជាង​ ១,៥​ លាន​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដូច​ជា​ ថៃ​ វៀតណាម​ ចិន​ អ៊ី​តា​លី​ និង​ហូ​ឡង់​។​12 

​ឧស្សាហកម្ម​ដំឡូង​មី​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​ លើ​ទីផ្សារ​ព្រំដែន​ថៃ​ និង​វៀតណាម​ ដែល​ជា​ឈ្មួញកណ្តាល​ពាណិជ្ជកម្ម​ដំឡូង​មី​ រវាង​ទីផ្សារ​កម្ពុជា​ និង​អន្តរជាតិ​ និង​ចិន​។​ ដូច្នេះ​ទីផ្សារ​អន្តរជាតិ​មាន​ឥទ្ធិពល​លើ​តម្រូវការ​ដំឡូង​មី​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​កែ​ច្នៃ​ដំឡូង​មី​នៅ​កម្ពុជា​មាន​បី​ប្រភេទ​រួម​មាន​៖​ បន្ទះ​ដំឡូង​មី​ស្ងួត​ ម្សៅ​ស្ងួត​ និង​ម្សៅ​សើម​។​13

តម្លៃ​លើ​ទី​ផ្សារ​

​ផលិតកម្ម​ដំឡូង​មី​នៅ​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០០១​ ហើយ​បាន​កើនឡើង​យឺតៗ​ រហូត​ដល់​ឆ្នាំ​ ២០០៦​ នៅ​ពេល​មាន​តម្រូវការ​ និង​តម្លៃ​កើនឡើង​។​14​ បន្ទាប់​មក​នៅ​ឆ្នាំ​ ២០០៨​ តម្លៃ​ដំឡូង​មី​នៅ​ទូ​ទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ​15​ ហើយ​ព្រំដែន​ថៃ​-​កម្ពុជា​ត្រូវ​បាន​បិទ​ ដែល​ធ្វើ​ឱ្យ​បាត់​ទីផ្សារ​ពាណិជ្ជកម្ម​ដំឡូង​មី​។​16​ បន្ទាប់​មក​ ប្រទេស​ថៃ​បាន​លុប​ចោលការ​រឹតត្បិត​លើ​ការ​នាំ​ចូល​ដំឡូង​មី​ក្នុង​ឆ្នាំ​ ២០១៣​។​17​ ជាមួយនឹង​ការ​ពន្យា​ពេល​នៃ​ការ​ប្រមូល​ផល​ដំឡូង​មី​ ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​ ២០២០​ តម្លៃ​ដំឡូង​មី​ស្រស់​បាន​កើនឡើង​ដល់​ ៣៥០​ រៀល​ (០.០៨៦​ ដុល្លារ​)​ ក្នុង​មួយ​គីឡូក្រាម​ និង​ ៨៦០-៩១៥​រៀល​ (០,២១-០,២២​ ដុល្លារ​)​ សម្រាប់​ដំឡូង​មី​ស្ងួត​ ខណៈ​ពេល​ដែល​ឈ្មួញ​ចំណាយ​ត្រឹមតែ​ ២០០​រៀល​ (០.០៤៩​ ដុល្លារ​)​ សម្រាប់​ដំឡូង​មី​ស្រស់​ និង​ ៦៥០-៦៧០​រៀល​ (០,១៦​ ដុល្លារ​)​ សម្រាប់​ដំឡូង​ស្ងួត​នៅ​ពេល​មុនៗ​។​18​ តម្លៃ​ដំឡូង​មី​គឺ​ ៣៣០-៣៧០​រៀល​ (០,០៨-០,០៩​ ដុល្លារ​)​ ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំ​ ២០២១​ គឺ​ឡើងថ្លៃ​ពី​ ២២០-២៦០​រៀល​ ក្នុង​ឆ្នាំ​ ២០២០​ ហើយ​បន្ទះ​ដំឡូង​មី​មាន​តម្លៃ​រហូត​ដល់​ ៧១៥-៨០០​រៀល​ ពោល​គឺ​កើនឡើង​ពី​ ៥២០-៦៥០​រៀល​។​19

ផលិតកម្ម​ជីវ​ឥន្ធនៈ​

​ដោយសារ​តែ​សំបូរ​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ ដំឡូង​មី​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ផលិត​អេតាណុល​។​20​ ក្រុមហ៊ុន​ អឹ​ម​ អេស​ គ្រុប​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​វិនិយោគ​លើ​រោងចក្រ​ផលិត​ជីវៈ​អេតាណុល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​ចំណាយ​ទុន​ប្រមាណ​ ៤០​លាន​ដុល្លារ​។​ រោងចក្រ​នេះ​ប្រើប្រាស់​ម្សៅដំឡូង​មី​ជា​វត្ថុធាតុដើម​ក្នុង​ដំណើរការ​ផលិតកម្ម​។​21​ ក្រុមហ៊ុន​ធ្លាប់​បាន​ផ្អាក​ផលិតកម្ម​ ដោយសារ​តែ​តម្លៃ​ដំឡូង​មី​ស្ងួត​ឡើងថ្លៃ​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​ ២០១០​ ប៉ុន្តែ​រោងចក្រ​បាន​បើក​ដំណើរការ​ឡើង​វិញ​នៅ​ខែកក្កដា​ ឆ្នាំ​២០១០​ នៅ​រដូវ​ប្រមូល​ផល​ដំឡូង​មី​។​ នៅ​ក្រោម​ការ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ អឹ​ម​ អេស​ ជីវថាមពល​ គ្រុប​ ជីវៈ​អេតាណុល​ចំនួន​ ៣៦​លាន​លី​ត្រ​ ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ​ពី​ដំឡូង​មី​។​22

​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​ចិន​ Henan​ Tianguan​ Group​ និង​ Cambodian​ Advanced​ Glory​ Logistics​  ​រួម​គ្នា​បង្កើត​បន្ទះ​ដំឡូង​មី​ ដែល​នាំ​ទៅ​កាន់​ប្រទេស​ចិន​សម្រាប់​ផលិត​ជីវ​ឥន្ធនៈ​នៅ​ឆ្នាំ​ ២០១៥​។​23​ ប្រទេស​កម្ពុជា​ក៏​កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​ផលិតកម្ម​ជីវ​ឥន្ធនៈ​ក្នុងស្រុក​ផង​ដែរ​។​ ក្រុមហ៊ុន​ជប៉ុន​ Idemitsu​ កំពុងធ្វើការ​សិក្សា​រយៈពេល​ ៣​ឆ្នាំ​ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ជីវៈ​អេតាណុល​។​24

គោល​នយោបាយ​ជាតិ​​ថ្មី​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែមករា​ ឆ្នាំ​ ២០២១​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​យូ​អិន​ឌី​ភី​ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡូង​មី​ជាតិ​ថ្មី​មួយ​ ដើម្បី​ជម្រុញ​ការ​ផលិត​ និង​នាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​។​ គោលការណ៍​នេះ​ត្រូវ​បាន​ដំណើរការ​រហូត​ដល់​ឆ្នាំ​ ២០២៥​។​ គោលនយោបាយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមការងារ​លើ​វិស័យ​ដំឡូង​មី​របស់​រដ្ឋាភិបាល​ និង​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ១៤​ ខែសីហា​ ឆ្នាំ​ ២០២០​។​25

​ទាក់ទង​នឹង​ដំឡូង​មី​

ឯកសារយោង

  1. 1. ​យូ​អិន​ឌី​ភី​,​ “​គោលនយោបាយ​ដំឡូង​មី​ថ្មី​ដើម្បី​ផ្លាស់​ប្តូរ​ផលិតកម្ម​ដំណាំ​សំខាន់​,”​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  2. 2. ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​,​ “​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៣៖​ របាយការណ៍​បឋម​,”​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  3. 3. Hought,​ Joy​ et​ al.,​ “​ជីវ​ឥន្ធនៈ​ ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដី​ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​៖​ ករណី​សិក្សា​ក្នុងស្រុក​បន្ទាយឆ្មារ​ ប្រទេស​កម្ពុជា​,”​ ភូមិសាស្ត្រ​អនុវត្ត​ ៣២,​ លេខ​ ២​ (២០១២):​ ៥២៥-៥៣២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  4. 4. Howeler,​ Reinhardt,​ NeBambi​ Lutaladio​ និង​ Graeme​ Thomas,​ “​សង្គ្រោះ​ និង​ដាំ​ដុះ​៖​ ដំឡូង​មី​,”​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​,​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  5. 5. ​ហ៊ឹ​ន​ ពិសី​,​ “​តម្លៃ​ដំឡូង​មី​នៅ​តែ​ថេរ​ដដែល​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  6. 6. ​យូ​អិន​ឌី​ភី​,​ “​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​សម្រាប់​គម្រោង​ដំឡូង​មី​ចិន​-​កម្ពុជា​-​យូ​អិន​ឌី​ភី​,”​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  7. 7. ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ “​សៀវភៅ​ដំឡូង​មី​,”​ គម្រោង​ដំឡូង​មី​សហប្រតិបត្តិការ​ត្រីភាគី​ចិន​-​កម្ពុជា​-​យូ​អិន​ឌី​ភី​ដំណាក់កាល​ទី​២,​ ខែមីនា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  8. 8. ​ហ៊ី​ន​ ពិសី​,​ “​ការ​នាំ​ចេញ​ដំឡូង​មី​មាន​ល្បឿន​លឿន​ជាង​ឆ្នាំ​២០២០​ ក្នុង​ខែមករា​-​មេ​សា​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  9. 9. ​ធូ​ វិ​រៈ​,​ “​ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី​កើនឡើង​ ៤៩​ ភាគរយ​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  10. 10. ​យូ​អិន​ឌី​ភី​,”​គោលនយោបាយ​ដំឡូង​មី​ថ្មី​ដើម្បី​ផ្លាស់​ប្តូរ​ផលិតកម្ម​ដំណាំ​សំខាន់​,”​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  11. 11. ​ហ៊ឹ​ន​ ពិសី​,​ “​តម្លៃ​ដំឡូង​មី​កើនឡើង​ដោយសារ​ការ​ប្រមូល​ផល​យឺត​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  12. 12. ​ហ៊ឹ​ន​ ពិសី​,​ “​ការ​នាំ​ចេញ​ដំឡូង​មី​មាន​ល្បឿន​លឿន​ជាង​ឆ្នាំ​២០២០​ ក្នុង​ខែមករា​-​មេ​សា​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  13. 13. ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ "​សៀវភៅ​ដំឡូង​មី​,"​ គម្រោង​ដំឡូង​មី​សហប្រតិបត្តិការ​ត្រីភាគី​ចិន​-​កម្ពុជា​-​យូ​អិន​ឌី​ភី​ដំណាក់កាល​ទី​២,​ ខែមីនា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  14. 14. Hought,​ Joy​ et​ al.,​ “​ជីវ​ឥន្ធ​នៈ​ ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដី​ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​៖​ ករណី​សិក្សា​ពី​បន្ទាយឆ្មារ​ ប្រទេស​កម្ពុជា​,"​ ភូមិសាស្ត្រ​អនុវត្ត ៣២,​ លេខ​ ២​ (២០១២):​ ៥២៥-៥៣២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  15. 15. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​,​ "​ដំឡូង​មី​៖​ ការ​ដកស្រង់​អន្តរជាតិ​ចេញពី​កំណត់​ត្រា​ខ្ពស់​,"​ ទស្សនៈវិស័យ​ម្ហូបអាហារ​,​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  16. 16. ​សម​ រង្សី​,​ "​ការពារ​កសិករ​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  17. 17. ​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​,​ "​ថៃ​ដក​ចេញ​ច្បាប់​នាំ​ចូល​ដំឡូង​មី​ និង​ពោត​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  18. 18. ​ហ៊ឹ​ន​ ពិសី​,​ "​តម្លៃ​ដំឡូង​មី​កើនឡើង​ដោយសារ​ការ​ប្រមូល​ផល​យឺត​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  19. 19. ​ហ៊ឹ​ន​ ពិសី​,​ "​ការ​នាំ​ចេញ​ដំឡូង​មី​មាន​ល្បឿន​លឿន​ជាង​ឆ្នាំ​២០២០​ ក្នុង​ខែមករា​-​មេ​សា​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  20. 20. Hought,​ Joy​ et​ al.,​ “​ជីវ​ឥន្ធនៈ​ ការ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ដី​ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​៖​ ករណី​សិក្សា​ក្នុងស្រុក​បន្ទាយឆ្មារ​ ប្រទេស​កម្ពុជា​,"​ ភូមិសាស្ត្រ​អនុវត្ត​ ៣២,​ លេខ​ ២​ (២០១២):​ ៥២៥-៥៣២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  21. 21. ​សេវាកម្ម​អន្ដរជាតិ​សម្រាប់​ការ​ទទួល​ពាក្យសុំ​ជីវ​បច្ចេកវិទ្យា​,​ "​ប្រទេស​កម្ពុជា​បើក​ដំណើរការ​រោងចក្រ​ផលិត​អេតាណុល​ដំឡូង​មី​ដំបូង​របស់​ខ្លួន​,"​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  22. 22. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,"​កម្ពុជា​៖​ ការ​វាយតម្លៃ​វិស័យ​ថាមពល​ យុទ្ធសាស្ត្រ​ និង​ផែនទី​បង្ហាញផ្លូវ​,"​ ខែធ្នូ​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  23. 23. Styllis,​ George​ និង​ Ouch​ Sony,​ “​ការ​ដឹក​ជញ្ជូន​ដំឡូង​មី​ដំបូង​គេ​នៃ​កំពង់​ផែ​ធំៗ​,"​ ខេ​ម​បូ​ឌា​ដេ​លី​,​ ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  24. 24. ​បុគ្គលិក​សារព័ត៌មាន​ខេ​ម​បូ​ឌា​ដេ​លី​,​ "​ពាណិជ្ជករ​អ៊ី​ស្រា​អែ​ល​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ដំឡូង​មី​នៅ​កម្ពុជា​,"​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  25. 25. ​យូ​អិន​ឌី​ភី​,​ "​គោលនយោបាយ​ដំឡូង​មី​ថ្មី​ដើម្បី​ផ្លាស់​ប្តូរ​ផលិតកម្ម​ដំណាំ​សំខាន់​,"​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5ASJK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!