ការធ្វើរបាយការណ៍គម្របព្រៃឈើ

6172676001_96c0b6c212_b

ព្រៃឈើនៅកម្ពុជា។ រូបភាព ថតដោយ​ វិទ្យាស្ថានអន្តរជាតិសម្រាប់បរិស្ថាន និងការអភិវឌ្ឍ, ១២ មេសា ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0

គម្រប​ព្រៃឈើ​ គឺជា​តំបន់​ដែល​មាន​ដី​គ្របដណ្តប់​ ដោយ​គម្រប​ដើមឈើ​ (​ឬ​ កា​ណូ​ភី​)​។​ ការ​វាស់​ស្ទង់​ និង​ការ​រាយការណ៍​គម្រប​ព្រៃឈើ​នេះ​ អាច​បង្ហាញ​ពីប្រភេទ​ផ្សេងៗ​គ្នា​នៃ​ព្រៃឈើ​ដែល​មាន​ និង​តំបន់​នីមួយៗ​ និង​ថា​តើ​តំបន់​ទាំងនោះ​ មានការ​ផ្លាស់​ប្តូរយ៉ាង​ដូច​ម្តេច​ក្នុង​រយៈកាល​កន្លង​មក​។​ នៅ​ប្រទេស​កម្ពុជា​ ការ​ធ្វើ​របាយការណ៍​គម្រប​ព្រៃឈើ​ បាន​ធ្វើ​បរិមាណ​វិស័យ​ពី​ទំហំ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​បាន​កើតឡើង​នៅ​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​ចុង​ក្រោយ​មកនេះ​។​

​មាន​អង្គការ​មួយ​ចំនួន​ បាន​រាយការណ៍​អំពី​គម្រប​ព្រៃឈើ​ ដែល​ទាក់ទង​ ឬ​ រាប់​បញ្ចូលទាំង​ប្រទេស​កម្ពុជា​ រួម​មាន​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ និង​ស្ថាប័ន​ដទៃ​ទៀត​។​

ក្នុង​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​។​ បន្ទាប់​មក​នៅ​ឆ្នាំ​ ២០១១​ រដ្ឋបាល​ព្រៃឈើ​ ដែល​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ឈើ​តំបន់ត្រូពិច​អន្តរជាតិ​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ បាន​បោះពុម្ពផ្សាយ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ ឆ្នាំ​២០១០​ ដែល​រួម​មាន​ផែនទី​នៃ​ការ​ផ្លាស់​ប្តូរ​គម្រប​ព្រៃឈើ​រវាង​ឆ្នាំ​២០០៦​ និង​២០១០​ និង​រវាង​ឆ្នាំ​២០០២​ និង​២០១០​។​1

​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ដោយសារ​មិន​មានការ​បោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ទៅនឹង​ប្រទេស​កម្ពុជា​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សម្រេច​បង្កើត​សំណុំ​បច្ចុប្បន្នភាព​ផែនទី​គម្រប​ព្រៃឈើ​។​ ផែនទី​គម្រប​ព្រៃឈើ​សម្រាប់​ឆ្នាំ​នីមួយៗ​ ត្រូវ​បាន​ធ្វើ​ឡើង​ពី​រូបភាព​ផ្កាយ​រណប​ក្នុង​ចន្លោះ​ពី​ ១៦​ ទៅ​ ១៩​ផ្ទាំង​ ដែល​បាន​យកមក​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​របស់​សហរដ្ឋ​អា​មេ​រិច​ (USGS)​។​ រូបភាព​ទាំងនេះ​ជា​រូបភាព​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ដោយ​មិន​គិត​កម្រៃ​ ហើយ​អាច​ទាញ​យក​បាន​ពី​គេហទំព័​របស់​ភ្នាក់ងារ​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​របស់​សហរដ្ឋ​អា​មេ​រិច​ (USGS)​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ជ្រើសរើស​រូបភាព​ផ្កាយ​រណប​សម្រាប់​ការ​វិភាគ​ក្នុង​ឆ្នាំ​ ១៩៧៣,​ ១៩៨៩,​ ២០០០,​ ២០០៩,​ និង​ ២០១៤​ ដោយ​អាស្រ័យ​ទៅ​លើ​គុណភាព​នៃរូបភាព​ទាំងនោះ​ ជា​ពិសេសរូបភាពដែល​អវត្តមាន​គម្រប​ពពក​។​

​ផែនទី​មុន​ឆ្នាំ​២០១៤​ រាប់​បញ្ចូល​ដំណាំ​ទៅ​ក្នុង​ចំណាត់ថ្នាក់​នៃ​ព្រៃ​ល្បោះ​ និង​ព្រៃស្រោង​ ដោយសារ​មានផលលំបាក​ក្នុង​ការ​ញែក​ចំការ​ដំណាំ​ពី​ព្រៃ​ បើ​យោង​ទៅ​តាម​ភាព​ច្បាស់​លាស់នៃរូបភាព​ដែល​មាន​។​ ជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​រៀបចំ​របស់​ក្រុមការងារ​សម្រាប់​ការ​វិភាគ​ឆ្នាំ​២០១៤​ អ្នកជំនាញ​ផែនទី​បាន​ប្រើប្រាស់​រូបភាព​ដែល​មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ ដើម្បី​បញ្ជាក់​ពី​វត្តមាន​នៃ​ស្តង់ដារ​រួម​មួយ​សម្រាប់​ដំណាំ​ និង​ចំការ​កៅស៊ូ​។​ វិធីសាស្ត្រ​នេះ​ ត្រូវ​បាន​យក​មក​ប្រើ​ជាមួយនឹង​តំបន់​ដែល​មាន​ចំការ​ (​ដូច​ជា​ចំការ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​)​។​ ការ​អនុវត្ត​វិធីសាស្ត្រ​នេះ​ នាំ​ឱ្យ​ការ​បង្ហាញ​ព័ត៌មាន​ស្តី​ពី​ព្រៃស្រោង​ ឆ្នាំ​២០១៤​ កាន់តែ​ច្បាស់​ជាង​មុន​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​បោះពុម្ព​របាយការណ៍​នេះ​ជា​លើក​ដំបូង ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ បន្ទាប់ពីទទួលបាន ការ​ផ្តល់​មតិ​កែ​លម្អ​ និង​ការ​ពិភាក្សាមួយចំនួន ​ជាមួយ​អ្នកជំនាញ​ និងស្ថាប័ន​ផ្សេងៗ​ទៀត រួមមានរដ្ឋបាលព្រៃឈើ។​ ផែនទី​ដែលកែ​លម្អ ត្រូវបានបង្កើតក្នុង​ឆ្នាំ​២០១៤ និង​បោះពុម្ពផ្សាយ​នៅដើម​ឆ្នាំ​២០១៥​។ អានបន្ត …

​ អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ (WWF)​ អង្គការ​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកល​ (GFW)​ ក៏​បាន​ផ្តល់​មតិយោបល់​នៅ​ដំណាក់កាល​ផ្សេង​គ្នា​នៃ​គម្រោងរបស់​អូ​ឌី​ស៊ីផងដែរ។​

​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​

​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ បាន​គូស​ផែនទី​អំពី​វិសាលភាព​ ការ​បាត់បង់​ ការ​កើនឡើង​ នៃ​គម្រប​ដើមឈើ​ នៅ​ទូ​ទាំង​ពិភពលោក​ ចាប់ពី​ចន្លោះ​ឆ្នាំ​ ២០០០​ ដល់​ ២០១២​។​2​ លទ្ធផល​នេះ​ បាន​ផ្អែកទៅ​លើ​ការ​វិភាគ​នៃ​រូបភាព​តាម​ផ្កាយ​រណប​។​

​ដើមឈើ​ ត្រូវ​បាន​កំណត់​ថា​ជា​រុក្ខជាតិ​ដែល​មានកំ​ពស់​ខ្ពស់​ជាង​ ៥​ ម៉ែត្រ​។​ ចំពោះ​ “​ការ​បាត់បង់​គម្រប​ព្រៃឈើ​”​ ត្រូវ​បាន​កំណត់​ថា​ជា​ការ​ផ្លាស់​ប្តូរ​ពី​ភាព​មានព្រៃ​ទៅ​ជា​គ្មាន​ព្រៃ​ ក្នុង​អំឡុង​ឆ្នាំ​ ២០០០​ ដល់​ ២០១៣​។​ រីឯ​ “​ការ​កើនឡើងនៃ​គម្រប​ព្រៃឈើ​”​ ត្រូវ​បាន​កំណត់​ថា​ជា​ ភាព​ផ្ទុយ​គ្នា​នៃ​ការ​បាត់បង់​ព្រៃឈើ​ឬ​ភាព​គ្មាន​ព្រៃឈើ​ ចំពោះ​ការ​ផ្លាស់​ប្តូរ​ព្រៃឈើ​ទាំងស្រុង​ ក្នុង​អំឡុង​ឆ្នាំ​ ២០០០​ ដល់​ ២០១២​។​

​កំណែ​នៃ​ផែនទី​អន្តរ​កម្ម​រួម​ជាមួយនឹង​មុខងារ​មួយ​ចំនួន​ អា​ចរក​បានជា​សាធារណៈ​។​ ផែនទី​ដែល​ផ្អែក​លើ​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ អាច​រកបាន​នៅ​ក្នុង​គេហទំព័រ​របស់​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ជាស​កល​។​3

​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ (WWF)

​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ (WWF)​ មាន​ផែនទី​ដែល​បង្ហាញ​ពី​ព្រៃឈើ​នៅ​ក្នុង​តំបន់​ត្រូពិច​នៅ​ឆ្នាំ​២០០០​ និង​បាន​ប៉ាន់​ប្រមាណ​គម្រប​ព្រៃឈើ​នៅ​ឆ្នាំ​២១០០​ ជាមួួយការ​បន្ត​ការ​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង​អត្រា​ដូច​បច្ចុប្បន្ន​។​4

​អង្គការ​និន្នាការ​ព្រៃឈើ​ (Forest​ Trends)

​ក្រុម​ការពារ​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក​ ក៏​បាន​រាយការណ៍​ពី​ គម្រប​ព្រៃឈើ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ ផង​ដែរ​។​5​ អង្គការ​នេះ​ បាន​រក​ឃើញ​ថា​សម្បទាន​ដី​សម្រាប់​ការ​ធ្វើ​កសិកម្ម​ខ្នាត​ធំ​ ដែល​ភាគច្រើន​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​មក​ពី​កម្ពុជា​ ចិន​ និង​វៀតណាម​ បាន​ធ្វើ​អោយ​គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ មានការ​ថយ​ចុះ​។​

​យោង​តាម​របាយការណ៍​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​សម្បទាន​ដី​សរុប​ចំនួន​ ២៧២​ គិត​ត្រឹម​ចុងឆ្នាំ​ ២០១៣​។​ ជាង​ ៨០​ ភាគរយ​ ស្ថិត​នៅ​ក្នុង​ដី​ព្រៃ​ និង​ ១​ភាគ​៤​ ស្ថិត​នៅក្នុង​ព្រំដែន​តំបន់​ការពារ​។​

​គ្រោះថ្នាក់​ជុំវិញ​ការ​រាយការណ៍​

​ការ​រាយការណ៍​លើ​បញ្ហា​ព្រៃឈើទាំងនេះ​ អាចបង្កឱ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​។​ នៅ​ក្នុងខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អង្គការ​អន្តរជាតិ​ អ្នកកាសែត​គ្មាន​ព្រំដែន​ បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា​ បរិយាកាស​មិន​អនុគ្រោះ​សម្រាប់​អ្នកកាសែត​បរិស្ថាន​នោះទេ។​ របាយការណ៍​នេះ​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ និង​ឥណ្ឌា​ ជា​ប្រទេស​ដែល​ “​មាន​មនុស្ស​បាត់បង់​ជីវិត​ច្រើន​”​ ចំពោះ​ការ​រាយការណ៍​ពី​វិស័យ​បរិស្ថាន​ ដោយ​របាយការណ៍​នេះ​ បាន​ចង្អុលបង្ហាញ​ថា​ អ្នកកាសែត​បរិស្ថាន​ ៤​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០១៤​។​6​ ក្នុង​ចំណោម​នោះ​ អ្នកកាសែត​ ៣​នាក់​ រាយការណ៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ ការ​កាប់​ឈើ​ខុសច្បាប់​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦

ទាក់ទងនឹងការធ្វើរបាយការណ៍គម្របព្រៃឈើ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vZzzZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!