ផលិតកម្មផ្នែកកសិកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2016/04/Rice-field-in-Cambodia_Agricultural-Production-150x150.jpg)
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។21 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 22ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។23កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ href='https://opendevelopmentcambodia.net/km/topics/agricultural-production/ ' class='cambodia-color'>...
ហេដ្ឋារចនាសម្ព័ន្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/11/A-national-road-in-Cambodia.-150x150.jpg)
ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋា href='https://opendevelopmentcambodia.net/km/topics/infrastructure/ ' class='cambodia-color'>...
ប្រព័ន្ធតុលាការ និងតុលាការ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/08/Suprem-Court_Punwath-150x150.png)
ប្រព័ន្ធតុលាការ គឺជាអំណាចមួយក្នុងចំណោមអំណាចទាំងបី ”រួមទាំងអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និងអង្គនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)” ដែលអាចបង្កើតរដ្ឋ។ ស្ថាប័ននេះមានតួនាទីតាមដានការអនុវត្តច្បាប់ និងការដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់។194 អំណាចនេះ href='https://opendevelopmentcambodia.net/km/topics/judiciary-and-courts/ ' class='cambodia-color'>...
វិវាទព្រហ្មទណ្ឌ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Criminal-code-cover_1.jpg-150x150.png)
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។251នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។252 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។253ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។254 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។255បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន href='https://opendevelopmentcambodia.net/km/topics/criminal-litigation/ ' class='cambodia-color'>...
អង្គការសហប្រជាជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/08/UN7953992-150x150.jpg)
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។309 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា href='https://opendevelopmentcambodia.net/km/topics/united-nations/ ' class='cambodia-color'>...
តំបន់សេដ្ឋកិច្ចពិសេស
![](https://opendevelopmentcambodia.net/wp-content/uploads/2015/08/8759176354_1a7fe9de2e_k-1-150x150.jpg)
(English) A Special Economic Zone (SEZ) is a defined area within a country that is subject to different laws and regulations than other areas of the country. These comprehensive industrial areas provide preferential incentives to investors and offer government import-export administrative support to facilitate trade. href='https://opendevelopmentcambodia.net/km/topics/special-economic-zones/ ' class='cambodia-color'>...
ទឹកជំនន់
![](https://opendevelopmentcambodia.net/wp-content/uploads/2020/10/Flooding-Mekong-River-Cambodia-2018-150x150.jpg)
នៅខែតុលា ឆ្នាំ២០២០ ព្យុះត្រូពិកដែលមានឈ្មោះថា LINFA និង NANGKA បានវាយប្រហារប្រទេសវៀតណាម កម្ពុជា ឡាវនិង ថៃ។ ព្យុះនេះបណ្តាលឱ្យមានមនុស្សយ៉ាងតិច ៤៨ នាក់បានស្លាប់, មនុស្ស ១៥ នាក់ទៀតបានបាត់ខ្លួន និងប្រជាជន href='https://opendevelopmentcambodia.net/km/topics/floods/ ' class='cambodia-color'>...
ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/03/Adaptation_Environment-Natural-Resources-150x150.jpg)
សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមាន។ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែក href='https://opendevelopmentcambodia.net/km/topics/adaptation/ ' class='cambodia-color'>...
គ្រោះរាំងស្ងួត
![](https://opendevelopmentcambodia.net/wp-content/uploads/2016/06/15990347645_e0705e4bfb_k-150x150.jpg)
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ href='https://opendevelopmentcambodia.net/km/topics/drought/ ' class='cambodia-color'>...
ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
![](https://opendevelopmentcambodia.net/wp-content/uploads/2021/09/6981580406_8929e665d2_c-1-150x150.jpg)
ប្រទេសកម្ពុជាមានទីភ្នាក់ងារអង្គការសហប្រជាជាតិអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ចូលរួមក្នុងការងារមនុស្សធម៌ ការស្តារនីតិសម្បទា និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ព្រមទាំងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ។យោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ href='https://opendevelopmentcambodia.net/km/topics/non-governmental-preparedness-and-response-agencies/ ' class='cambodia-color'>...
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2016/04/Corn-harvest_Agricutlural-Commondities-150x150.jpg)
កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ និងផលិតផលកសិកម្មសំខាន់ៗ មានស្រូវអង្ករ កៅស៊ូ ពោត បន្លែ ផ្លែឈើ និងដំឡូងមី។ នៅឆ្នាំ ២០១៥ ជាង៩០ភាគរយនៃការនាំចេញកសិផលនៃប្រទេកម្ពុជា ត្រូវបានរំពឹងទុកថា ជាផលិតផលមិន ទាន់កែច្នៃ។480កំណើនផលិតកម្មកសិកម្ម href='https://opendevelopmentcambodia.net/km/topics/agricultural-commodities-processing-and-products/ ' class='cambodia-color'>...
ចំណាត់ថ្នាក់ដីធ្លី
![](https://opendevelopmentcambodia.net/wp-content/uploads/2015/08/A-view-of-the-lush-green-surrounding-countryside-around-the-mighty-Angkor-Wat-150x150.jpg)
(English) Land in Cambodia is divided into three classifications: private property, state private property and state public property. The distinction between state private property and state public property is essential to determining how state land is to be used. href='https://opendevelopmentcambodia.net/km/topics/land-classifications/ ' class='cambodia-color'>...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
![](https://opendevelopmentcambodia.net/wp-content/uploads/2022/03/photo_2022-03-07_11-52-16-150x150.jpg)
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។521 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង href='https://opendevelopmentcambodia.net/km/topics/carbon-trading-and-other-payments-for-ecological-services-pes/ ' class='cambodia-color'>...
បញ្ហាសុខភាពជាអាទិភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2017/02/2760560968_cca63d6c2e_z-150x150.jpg)
កុមារីពីរនាក់កំពុងសម្លឹងមើលម្តាយរបស់ពួកគេដែលហៀបនឹងដល់សេចក្តីស្លាប់ដោយសារតែជំងឺអេដស៍, ប្រទេសកម្ពុជា។ រូបថត ដោយធនាគារពិភពលោក ថតនៅឆ្នាំ ២០០២។ ក្រោមអាជ្ញារប័ណ្ណ CC BY-NC-ND 2.0។លក្ខណៈទូទៅពិសេសពីរ href='https://opendevelopmentcambodia.net/km/topics/priority-health-concerns/ ' class='cambodia-color'>...
តំបន់ការពារ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/01/10581043793_dfa6de975c_b-150x150.jpg)
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ href='https://opendevelopmentcambodia.net/km/topics/protected-areas/ ' class='cambodia-color'>...
គោលនយោបាយនិងការគ្រប់គ្រងឧស្សាហកម្មនិស្សរណកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/10/Iron-hill-150x150.jpg)
ឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ធ្វើតាមបែបប្រពៃណីក្រោម ទ្រង់ទ្រាយជាពាណិជ្ជកម្មខ្នាតតូច ដែលភាគច្រើនជាការរុករកវត្ថុធាតុដើមសម្រាប់សាងសង់ មាស និងត្បូង។ ខណៈដែលការរុករករ៉ែ ប្រេង និងឧស្ម័ន កំពុងត្រូវបានគ្រប់គ្រងដោយបទបញ្ជាជាធរមាន ច្បាប់ថ្មី href='https://opendevelopmentcambodia.net/km/topics/extractive-industries-policy-and-administration/ ' class='cambodia-color'>...
អំបិល
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/13578363625_f6cf779316_o-150x150.jpg)
ស្ត្រីកំពុងធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ រូបភាព ថតដោយ douglasjonesjr, ថ្ងៃទី២៨ មិនា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.អំបិលត្រូវបានផលិតនៅក្នុងខេត្តកំពត និងខេត្តកែប ជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយបង្ហូរបន្តទៅក្នុងវាលស្រែ href='https://opendevelopmentcambodia.net/km/topics/salt/ ' class='cambodia-color'>...
គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/LandImage27-150x150.jpg)
(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. href='https://opendevelopmentcambodia.net/km/topics/landmines-uxo-and-demining/ ' class='cambodia-color'>...
គោលដៅទី១ ពុំមានភាពក្រីក្រ
![](https://opendevelopmentcambodia.net/wp-content/uploads/2019/08/SDG1-150x150.png)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១ (គ.អ.ច ១) សំដៅស្វែងរក “ការបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ទាំងអស់” ដោយធានាថាភាពក្រីក្រធ្ងន់ធ្ងរត្រូវបានលុបបំបាត់ ហើយភាពក្រីក្រជារួមត្រូវបានកាត់បន្ថយ ៥០ ភាគរយ href='https://opendevelopmentcambodia.net/km/topics/sdg-1-no-poverty/ ' class='cambodia-color'>...
គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
![](https://opendevelopmentcambodia.net/wp-content/uploads/2021/08/6975570999_7497eb4822_c-1-150x150.jpg)
នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកសម្រាប់ឆ្នាំ ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុតទី ១៦ នៅក្នុងចំនោមប្រទេសចំនួន ១៨១ ជុំវិញពិភពលោក ដែលមាន href='https://opendevelopmentcambodia.net/km/topics/disaster-preparedness-and-emergency-response-policy-and-administration/ ' class='cambodia-color'>...