ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​ប្រទេស​កម្ពុជា​មាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​អន្តរជាតិ​ និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ ការ​ស្តារ​នីតិសម្បទា​ និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ ព្រមទាំង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​

​យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឆ្នាំ២០១៥​ មាត្រា​ ៣២​ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ ឬ​វិសាលភាព​នៃ​គ្រោះ​មហន្តរាយ​ធំ​ជាង​សមត្ថភាព​ឆ្លើយ​តប​របស់​ប្រទេស​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​សហគមន៍​អន្តរជាតិ​ សម្រាប់​ការ​ឆ្លើយ​តប​បន្ទាន់​ និង​ជំនួយ​សង្គ្រោះ​។​1​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាច​៖

  • ​ប្រកាស​ទទួលយក​ជំនួយ​អន្តរជាតិ​
  • ​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ជាមួយ​ម្ចាស់​ជំនួយ​ និង​ក្រុម​ឆ្លើយ​តប​អន្តរជាតិ​ក្នុង​ប្រតិបត្តិការ​ឆ្លើយ​តប​
  • ​អនុញ្ញាត​ឱ្យ​ការ​ប្រើប្រាស់​ជំនួយ​អន្ដរជាតិ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស​ក្រោម​ច្បាប់​ បទបញ្ជា​ និង​នីតិវិធី​ពិសេស​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ កម្ពុជា​អវត្តមាន​នៃ​នីតិវិធី​សម្រាប់​ការ​សម្របសម្រួល​ និង​បទបញ្ជា​នៃ​ជំនួយ​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ទោះបីជា​គំនិត​ផ្តួចផ្តើម​របស់​សង្គម​ស៊ី​វិល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ក៏​ដោយ​។​2

ប្រធាន UNISDR ចុះសួរសុខទុក្ខខេត្តដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ រូបភាព ដោយ UN DRR បានថតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0

​វេទិកា​មនុស្សធម៌​កម្ពុជា​ (CHF)

​វេទិកា​មនុស្សធម៌​កម្ពុជា​ (CHF)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ពង្រឹងសមត្ថភាព​ឆ្លើយ​តប​បន្ទាន់​របស់​អង្គការក្រៅរដ្ឋាភិបាល​មនុស្សធម៌​នៅ​កម្ពុជា​។​ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី​ (ADPC)​ និង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានមុខ​គេ​នៃ​គម្រោង​នេះ​គឺ​ អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ (PADEK)3​ ដែល​ជា​អង្គការ​នៅ​កម្ពុជា​ ធ្វើការ​ដើម្បី​ជួយ​សហគមន៍​ជនបទ​ដែល​ជួប​ការ​លំបាក​ ក្នុង​ការ​លើកកម្ពស់​ជីវភាព​ និង​គុណភាព​ជីវិត​របស់​ពួក​គេ​។​ អង្គការ​ PADEK​ ស្ថិត​ក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល​ដំបូង​គេ​ដែល​ចាប់ផ្តើម​ធ្វើ​ការងារ​អភិវឌ្ឍ​សហគមន៍​នៅ​កម្ពុជា​។​ អង្គការ​ PADEK​ ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​សហគមន៍​ ការ​លើកកម្ពស់​ជីវភាព​ និង​ភាព​ធន់​នៃ​គ្រោះ​មហន្តរាយ​។​

​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ធនធាន​ ចំណេះដឹង​ ការ​បណ្តុះបណ្តាល​ និង​ការ​ផ្តល់​ប្រឹក្សា​ វេទិកា​មនុស្សធម៌​កម្ពុជា​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការ​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌​ចំពោះ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​ ដោយ​បង្កើន​សមត្ថភាព​ដឹកនាំ​របស់​អង្គការក្រៅរដ្ឋាភិបាល​ ដើម្បី​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​មនុស្សធម៌​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​4

​វេទិកា​ឆ្លើយ​តប​មនុស្សធម៌​ (HRF)

​អង្គការ​ជា​ច្រើន​រួមចំណែក​ដល់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ជំនួយ​មនុស្សធម៌​នៅ​កម្ពុជា​។​ វេទិកា​ឆ្លើយ​តប​មនុស្សធម៌​ មាន​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ (INGOs)​ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ (UN)​ ដែល​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​មនុស្សធម៌​ ដោយសារ​ពួក​គេ​មាន​ធនធាន​ ឧបករណ៍​ ចំណេះដឹង​ និង​ជំនាញ​។​ អង្គការ​ ActionAid​ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ ជា​សហ​ប្រធាន​នៃ​វេទិកា​ឆ្លើយ​តប​មនុស្សធម៌​។​ បន្ទាប់​ពី​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​ ២០១១​ វេទិកា​ឆ្លើយ​តប​មនុស្សធម៌​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជំរុញ​ការ​សម្របសម្រួល​ និង​ទំនាក់ទំនង​ស្តី​ពី​ការ​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់​ ការងារ​មនុស្សធម៌​ និង​ការងារ​ឆ្លើយ​តប​ទាន់​ពេលវេលា​ រវាង​អង្គការសហប្រជាជាតិ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​។​ វេទិកា​ឆ្លើយ​តប​មនុស្សធម៌​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដើម្បី​សម្របសម្រួល​វិធីសាស្ត្រ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​មនុស្សធម៌​។​5

តារាង៖ ភ្នាក់ងារដឹកនាំ និងសហដឹកនាំវេទិកាឆ្លើយតបមនុស្សធម៌

វិស័យ ភ្នាក់ងារដឹកនាំ និងសហដឹកនាំ
សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ កម្មវិធីស្បៀងអាហារពិភពលោក, DanChurchAif
ទឹកស្អាត និងអនាម័យ យូនីសេហ្វ , World Vision
ជម្រក អង្គការអន្តោប្រវេសន៍អន្តរជាតិ , People In Need
សុខភាពអង្គការសុខភាពពិភពលោក
ការអប់រំយូនីសេហ្វ , Save the Children
ការការពារយូនីសេហ្វ , Save the Children , World Vision
Source: ភ្នាក់ងារដឹកនាំ និងសហដឹកនាំវេទិកាឆ្លើយតបមនុស្សធម៌, ទាញចេញពី Cambodia Disaster Management Reference Handbook 2020

អង្គការសហប្រជាជាតិ​ (UN)

​ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​អង្គការសហប្រជាជាតិ​ (UNDMT)​ គឺជា​យន្តការ​មួយ​សម្រាប់​ការ​សម្របសម្រួល​ ផ្តល់​វេទិកា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ការ​ពិភាក្សា​ និង​ស្វែងរក​ការ​ឯកភាព​គ្នា​ លើ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​។​ គោលបំណង​ចម្បង​រួម​មាន​៖

  • ​ធានា​ឱ្យ​បាន​នូវ​ការ​គាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​រហ័ស​ក្នុង​កម្រិត​ប្រទេស​ ចំពោះ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​នៅ​ថ្នាក់​កណ្តាល​ ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​
  • ​សម្របសម្រួល​ជំនួយ​អង្គការសហប្រជាជាតិ​សម្រាប់​រដ្ឋាភិបាល​ជុំវិញ​ការ​ស្តារ​ឡើង​វិញ​រយៈពេល​វែង​ ការ​កាត់​បន្ថយ​ និង​ការ​ត្រៀមខ្លួន​។​
  • ​សម្របសម្រួល​រាល់​សកម្មភាព​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ ដំបូន្មាន​បច្ចេកទេស​ និង​ជំនួយសម្ភារៈ​ ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ព្រមទាំង​ចាត់វិធានការ​ ដើម្បី​ប្រើប្រាស់​ធនធាន​ឱ្យ​បាន​ល្អ​ប្រសើរ​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​។​6

​ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​អង្គការសហប្រជាជាតិ​មាន​សមាសភាព​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ​ (UNICEF)​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ (FAO)​ និង​អង្គការ​ស្បៀងអាហារ​ពិភពលោក​។​ ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​អង្គការសហប្រជាជាតិ​ត្រូវ​បាន​ដឹកនាំ​ដោយ​ អង្គការ​ស្បៀងអាហារ​ពិភពលោក​ និង​ការិយាល័យ​ Resident​ Coordinator​ (RC)​។​7

​ក្រុម​សកម្មភាព​រួម​គ្នា​ (JAG)

​អង្គការ​អន្តរជាតិ​ជា​ច្រើន​កំពុងធ្វើការ​ លើ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​។​ អង្គការ​ទាំងនោះ​រួម​មាន​ Save​ the​ Children,​ Oxfam,​ Action​ Aid,​ ACTED,​ AVSF,​ Caritas,​ DanChurchAid,​ Habitat​ for​ Humanity,​ KHANA,​ Life​ with​ Dignity,​ Muslim​ Aid,​ World​ Vision​ Cambodia,​ People​ in​ Need​ (PIN),​ Caritas,​ Cooperative​ for​ Assistance​ and​ Relief​ Everywhere​ (CARE),​ PLAN​ International​ និង​ សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​សង្គម​ (IFRC)​។​ អង្គការ​ទាំងនេះ​សម្របសម្រួល​សកម្មភាព​ពាក់ព័ន្ធ​ និង​ចែករំលែក​ព័ត៌មាន​ចំណេះដឹង​ និង​ជំនាញ​ ក៏​ដូច​ជា​បទ​ពិសោធន៍​។​

​អង្គការ​អន្តរជាតិ​ជា​ច្រើន​នៅ​កម្ពុជា​គឺជា​សមាជិក​របស់​ JAG​ ដែល​ជា​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ក្នុង​ពង្រឹង​ស្តង់ដារ​នៃ​សកម្មភាព​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ចែករំលែក​ព័ត៌មាន​ និង​លើកកម្ពស់​ការ​អនុវត្ត​ល្អ​បំផុត​។​ JAG​ ក៏​ដើរតួ​ជា​ស្ថាប័ន​សម្របសម្រួល​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ឆ្លើយ​តប​របស់​សមាជិក​ក្នុងអំឡុងពេល​គ្រោះ​មហន្តរាយ​។​ CHF,​ ADPC,​ UNDP​ និង​ UNICEF​ កំពុងធ្វើការ​ក្នុង​នាម​ជា​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​អង្កេត​ និង​ជួយ​គ្រប់គ្រង​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​។​8

​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ (ICRC)

​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ គឺជា​អង្គការ​មនុស្សធម៌​ក្រៅ​រដ្ឋាភិបាល​។​ ការងារ​របស់​ពួក​គេ​រួម​មាន​ ការ​រួមចំណែក​ដល់​ការ​ការពារ​ជន​រង​គ្រោះ​ស៊ី​វិល​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ និង​ការ​តស៊ូ​ផ្ទៃក្នុង​ ក៏​ដូច​ជា​ការ​ដោះស្រាយ​ផលវិបាក​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​។​ ជា​ផ្នែក​មួយ​នៃ​មុខងារ​នេះ​ វា​ដើរតួ​អ​ព្យា​ក្រឹត្យ​ និង​មិន​លំអៀង​រវាង​ការ​ខិតខំ​មនុស្សធម៌​ណាមួយ​។​9​ ICRC​ ធ្វើការ​រួម​គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា​ ដើម្បី​ជួយ​ឆ្លើយ​តប​បន្ទាន់​ (​ចំពោះ​ជម្លោះ​ និង​គ្រោះ​ធម្មជាតិ​)​ និង​អភិវឌ្ឍ​ទំនាក់ទំនង​ និង​អង្គភាព​។​ វា​ក៏​ដំណើរការ​ផង​ដែរ​ ដើម្បី​ពង្រីក​ចំណេះដឹង​អំពី​គោលការណ៍​ជា​មូលដ្ឋាន​របស់​ចលនា​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ក៏​ដូច​ជា​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។​10

​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ (IFRC)

​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម​ (IFRC)​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩១៩​ និង​មាន​សង្គម​ជាតិ​ចំនួន​ ១៩២​ ចូលរួម​។​ បេសកកម្ម​របស់​សហព័ន្ធ​ គឺ​ជួយ​ឧបត្ថម្ភ​ជន​រង​គ្រោះ​ដោយសារគ្រោះ​មហន្តរាយ​ និង​ពង្រឹងសមត្ថភាព​អង្គការ​ ប្រទេស​ជា​សមាជិក​របស់​ខ្លួន​តាម​រយៈ​សកម្មភាព​អភិវឌ្ឍន៍​។​11

​កាកបាទក្រហមកម្ពុជា​ (CRC)

​កាកបាទក្រហមកម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥៥​ ហើយ​បាន​ក្លាយជា​ដៃគូ​ប្រតិបត្តិការ​របស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​។​12 ​កាកបាទក្រហមកម្ពុជា​ គឺជា​អង្គការ​មនុស្សធម៌​ធំ​បំផុត​របស់​ប្រទេស​ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ស្របច្បាប់​ដោយ​រដ្ឋាភិបាល​ថា​ ជា​ជំនួយ​ដល់ទី​ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​។​13​ កាកបាទក្រហមកម្ពុជា​ផ្តល់​ជូន​នូវ​ភាព​ចម្រុះ​នៃ​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ មនុស្សធម៌​ និង​សេវាកម្ម​អភិវឌ្ឍន៍​។​14

​ទីភ្នាក់ងារ​រដ្ឋាភិបាល​អា​មេ​រិ​ក​នៅ​កម្ពុជា​

​ការិយាល័យ​ជំនួយ​គ្រោះ​មហន្តរាយ​បរទេស​របស់​ទីភ្នាក់ងារ​ USAID​ កំពុង​បង្កើត​សមត្ថភាព​ឆ្លើយ​តប​បន្ទាន់​របស់​អង្គការ​មនុស្សធម៌​ដែល​គាំទ្រ​ប្រទេស​កម្ពុជា​។​ វា​គាំទ្រ​ប្រទេស​ចំនួន​ ៣២​ នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​គាំទ្រ​ដល់​កម្មវិធី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ពង្រឹងសមត្ថភាព​សហគមន៍​រដ្ឋាភិបាល​ អាជីវកម្ម​ និង​តួអង្គ​ផ្សេង​ទៀត​។​ ទីភ្នាក់ងារ​ USAID/OFDA​ ផ្តោត​លើ​កម្មវិធី​យុទ្ធសាស្ត្រ​បរិបទ​ដែល​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​បំពេញតម្រូវការ​កាត់​បន្ថយ​ហានិភ័យ​ជាក់លាក់​នៅ​ក្នុង​ប្រទេស​នីមួយៗ​ ដោយ​ការ​ពង្រឹងសមត្ថភាព​ឱ្យ​ប្រធានបទ​ស្របគ្នា​នៅ​គ្រប់​កម្មវិធី​ទាំងអស់​។​15​ នៅ​ឆ្នាំ​ ២០២០​ ទីភ្នាក់ងារ​ USAID/OFDA​ បាន​ផ្តល់​ថវិកា​ជាង​ ២២​ លាន​ដុល្លារ​ សម្រាប់​គំនិត​ផ្តួចផ្តើម​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ដើម្បី​បង្កើន​ការ​ត្រៀមខ្លួន​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អាក្រក់​បំផុត​នៃ​គ្រោះ​មហន្តរាយ​។​16​ កម្មវិធី​ប្រចាំ​តំបន់​របស់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​រួម​មាន​៖

  • ​សាកល្បង​ភាព​ធន់​របស់​ទីក្រុង​ និង​សហគមន៍​នៅ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​
  • ​គាំទ្រ​វឌ្ឍនភាព​អាស៊ាន​-​អា​មេ​រិ​ក​
  • ​ពង្រឹង​ការ​សម្របសម្រួល​ និង​ការ​គ្រប់គ្រង​ព័ត៌មាន​មនុស្សធម៌​
  • ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ស្វែងរក​ និង​ជួយ​សង្គ្រោះ​ក្នុង​តំបន់​
  • ​ការ​កសាង​សមត្ថភាព​ត្រៀម​ និង​ការ​ឆ្លើយ​តប​បន្ទាន់​ក្នុង​តំបន់​
  • ​ការ​ពង្រីក​ប្រព័ន្ធ​ណែនាំ​ទឹកជំនន់​ភ្លឹបភ្លែតៗ​នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ខាងត្បូង​
  • ​ការ​បណ្តុះបណ្តាល​ប្រព័ន្ធ​បញ្ជាការ​ឧបទ្ទវហេតុ​។​17

​កម្ពុជា​ទទួល​បាន​កម្មវិធី​គាំទ្រ​ចំនួន​ពីរ​គឺ​៖

  • ​ការ​កសាង​សមត្ថភាព​ឆ្លើយ​តប​បន្ទាន់​ របស់​អង្គការ​មនុស្សធម៌​។​ វា​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អា​នៅ​ស៊ី​ (ADPC)​ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ និង​កែ​លម្អ​ការ​សម្របសម្រួល​ក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​។​18​ កម្មវិធី​របស់​ ADPC​ ធ្វើការ​ដើម្បី​ពង្រឹង​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ (CHF)​ និង​ការ​សម្របសម្រួល​ជា​មុន​រវាង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រៀបចំ​ និង​ឆ្លើយ​តប​ប្រកបដោយ​ភាព​ស៊ីជម្រៅ​ និង​មាន​ប្រសិទ្ធភាព​។​
  • ​ពង្រឹង​ការ​ត្រៀមខ្លួន​ជា​បន្ទាន់​នៃ​វេទិកា​ឆ្លើយ​តប​មនុស្សធម៌​ (HRF)​។​ វា​គាំទ្រ​ដល់​ការ​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់​នៅ​កម្ពុជា​ ដោយ​បង្កើន​ការ​សម្របសម្រួល​ និង​ទំនាក់ទំនង​ក្នុង​ចំណោម​តួអង្គ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​។​19

​ទាក់ទង​នឹង​ទីភ្នាក់ងារ​មិនមែន​រដ្ឋាភិបាល​សម្រាប់​ការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ និង​ការ​ឆ្លើយ​តប​ក្នុង​គ្រាអាសន្ន​

ឯកសារយោង

  1. 1. ​រដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់ស្តីពីការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​,”​ ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  2. 2. Humanyun,​ Salman​ និង​ Mary​ Picard,​ “​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​៖​ ការ​អភិវឌ្ឍ​ច្បាប់​បុត្រ​សម្ព័ន្ធ​,”​ UNDP​ និង​ IFRC,​ ខែមិថុនា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  3. 3. ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី​,​ “​ភាព​ជា​ដៃគូ​ក្នុង​ការ​រៀបចំ​នៅ​អាស៊ី​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  4. 4. ​វេទិកា​មនុស្សធម៌​កម្ពុជា​,​ “​តើ​យើង​ធ្វើ​អ្វី​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  5. 5. CFE-DM,​ “​ប្រទេស​កម្ពុជា​ សៀវភៅ​ណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០២០,”​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  6. 6. Saruha,​ “​ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​អង្គការសហប្រជាជាតិ​,”​ ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  7. 7. CFE-DM,​ “​ប្រទេស​កម្ពុជា​ សៀវភៅ​ណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៧,”​ ខែកញ្ញា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  8. 8. OCHA,​ “​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  9. 9. ​សង្គម​អឌ្ឍចន្ទ​ក្រហម​បង់​ក្លា​ដែ​ស​,​ “​គោលការណ៍​នៃ​ចលនា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  10. 10. ICRC,​ “​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  11. 11. IFRC,​ “​យើង​ជា​នរណា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  12. 12. ICRC,​ “​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  13. 13. ​កាកបាទក្រហមកម្ពុជា​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  14. 14. IFRC,​ “​ប្រទេស​កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  15. 15. USAID,​ “​ការងារ​របស់​យើង​,”​ ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  16. 16. USAID,​ “​ការិយាល័យ​សម្រាប់​ជំនួយ​មនុស្សធម៌​ការ​អភិ​វ​ឌ្ឍន៍​និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ EAP,”​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  17. 17. CFE-DM,​ “​ប្រទេស​កម្ពុជា​ សៀវភៅ​ណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៧,”​ ខែកញ្ញា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  18. 18. ADPC,​ “​វិធីសាស្ត្រ​របស់​យើង​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  19. 19. USAID,​ “​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​៖​ ជំនួយ​មនុស្សធម៌​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​,”​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZyM3L
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!