លោកហ៊ុនម៉ានីវិលទទួលបានការស្វាគមនៅពេលត្រឡប់មកវិញជាមួយពានរង្វាន់សន្តិភាព
មួយថ្ងៃបន្ទាប់ពីទទួលបានពានរង្វាន់សន្តិភាព Gusi នៅទៅក្រុងម៉ានីលឡា កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន លោកហ៊ុនម៉ានី បានវិលត្រឡប់មកកាន់ប្រទេសវិញជាមួួយការស្វាគមន៍បែបវីរៈបុរសកាលពីថ្ងៃព្រហស្បតិ៍។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/hun-many-hailed-on-return-with-peace-prize-101363/
កម្មករពុំបានយល់ដឹងអំពីបញ្ហាទាក់ទិនទៅនឹងច្បាប់សហជីពដ៏សែនចម្រុងចម្រាស់នោះទេ
ខណៈពេលដែលរដ្ឋសភានឹងធ្វើការបោះឆ្នោតទៅលើច្បាប់សហជីពដ៏សែនចម្រុងចម្រាស់នៅថ្ងៃចន្ទ ភាគច្រើននៃកម្មកររោងចក្រក្នុងប្រទេសកម្ពុជានៅមិនទាន់យល់ដឹងអំពីជំហររបស់និយោជកនិងនិយោជិកនៅឡើយទេ។ ...
Ananth Baliga, Sen David and Daniel de Carteret
http://www.phnompenhpost.com/national/workers-dark-controversial-draft-union-law
កិច្ចចរចារជាមួយតំណាងរោងចក្រឈប់ដំណើរការមិនមានលិទ្ធផល
កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...
សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit
ក្រុមហ៊ុនថ្នាំជក់ជប៉ុនដកខ្លួនចេញពីសមាគមថ្នាំជក់ដោយសារជម្លោះទាក់ទិនកញ្ចប់បារី
សាខាក្នុងស្រុករបស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន Japan Tobacco International (JTI) ដែលផលិតបារីម៉ាក Camel ម៉ាក Winston និង Mevius បានរិះគន់សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាថា មិនបានធានាថា សមាជិករបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់ទៅនឹងច្បាប់ថ្មីដែលតម្រូវឲ្យបិទរូបភាពព្រមានអំពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33317
NCD ត្រូវបានដាក់ឲ្យទិញ-លក់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានចាប់ផ្តើមអនុវត្តការចេញផ្សាយលក់មូលបត្រអាចជួញដូរបាន (NCD) រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការចេញលក់ NCD នេះនឹងប្តូរមកធ្វើឡើងប្រចាំសប្តាហ៍រៀងរាល់ថ្ងៃពុធដើម្បីបើក ...
ហ៊ គឹមសាយ
http://bit.ly/2cTUsGC
កម្មករជិត ២ ពាន់នាក់ចេញតវ៉ាពេលដឹងថាក្រុមហ៊ុនគ្រោងបញ្ឈប់
កម្មកររោងចក្រ Global Apparels Limited របស់ម៉ាឡេស៊ីជិត ២ ពាន់នាក់នៅសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញបានតវ៉ានៅ មុខរោងចក្រក្រោយពីដឹងថាក្រុមហ៊ុននឹងបញ្ឈប់កិច្ចសន្យាកម្មករជាង ៥០០ នាក់ក្រោមហេតុផលគ្មានការងារឲ្យធ្វើ។ ...
សែន ដាវីត
http://bit.ly/1S2RA7b
រដ្ឋសភាអនុម័តច្បាប់ថវិកាឆ្នាំ២០១៧ ដោយសមាជិកបក្សកាន់អំណាច ខណៈបក្សប្រឆាំងមិនគាំទ្រ
តំណាងរាស្ត្រគណបក្សកាន់អំណាចសរុប៦៦រូបកាលពីម្សិលមិញបានបោះឆ្នោតគាំទ្រចំពោះការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ដែលរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ៥ពាន់លានដុល្លារខណៈដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបដិសេធគាំទ្រសេចក្តីព្រាងនោះ។ ...
ជា វណ្ណៈ
http://bit.ly/2f53KAQ
លោក ឱម យិុនទៀង និយាយពីភាពប្រទាក់ក្រឡានៃអំពើពុករលួយ
លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36259
ក្រសួងនឹងជម្រុញការត្រួតពិនិត្យគុណភាព
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាប់ផ្តើមដំណើរការបន្ទប់ពិសោធ៍ និងនាយកដ្ឋានមួយដើម្បីត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុកនានាដែលនឹងត្រូវនាំចេញ នេះបើឱ្យដឹងពីទីភ្នាក់ងារព័ត៌មានរដ្ឋ AKP រាយការណ៍កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37270/ministry-to-push-quality-control/
សៀវភៅរាជកិច្ចនឹងចេញផ្សាយនៅលើបណ្តាញ
មន្ត្រីម្នាក់បានឱ្យដឹងកាលពីម្សិលមិញថា នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលនឹងឈប់បោះពុម្ភសៀវភៅរាជកិច្ចលក់ដល់សាធារណៈជនទៀតហើយ ចំណែកឯកសារបោះពុម្ភថ្មីនឹងចាប់ផ្តើមចេញផ្សាយតាមអនឡាញវិញ។ ...
ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/royal-gazette-move-online
ក្រសួងឲ្យម្ចាស់រោងចក្របើកប្រាក់ឈ្នួលឲ្យកម្មករពីរដងមួយខែ
សហជីពមានការគាំទ្រទៅដល់ចំណាត់ការរបស់ក្រសួងការងារលើការកំណត់ឲ្យនិយោជកអនុវត្តនូវមាត្រា១១៦ នៃច្បាប់ស្ដីពីការងារដោយតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាសបើកប្រាក់ឈ្នួល ២ដងក្នុង១ខែជូនដល់កម្មករនិយោជិក ដោយក្រសួងបានកំណត់ចាប់ផ្តើមនៅដើម ...
មុំ គន្ធា
http://bit.ly/2np3jSL
រាជរដ្ឋាភិបាល ប្រកាសឲ្យបញ្ឈប់ការនាំចេញទឹកដោះម្តាយទៅសហរដ្ឋអាមេរិក
រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានសម្រេចឲ្យក្រសួងសុខាភិបាលទប់ស្កាត់ការប្រមូលទិញនិងនាំចេញទឹកដោះម្តាយពីកម្ពុជាដើម្បីយកទៅលក់លើទីផ្សារសហរដ្ឋអាមេរិកក្រោយពីក្រសួងសុខាភិបាលបានស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2ntsbc3
កាត់ថ្លៃពន្ធសេវាអាកាសចរណ៍ដើម្បីជួយដល់ការសម្អាតប្រទេសកម្ពុជា
រាជរដ្ឋាភិបាលកំពុងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាសំរាមរបស់ប្រទេសកម្ពុជាជាមួយនឹងការកាត់ថ្លៃ ១ ដុល្លារលើថ្លៃសំបុត្រយន្តហោះ។ ចលនានេះបានកើតឡើងបន្ទាប់ពីមួយឆ្នាំក្រោយមានការបង្ហាញវីដេអូមួយអំពីការបំពុលដល់ពិភពលោក អំពីប្រឡាយមួយ ...
ឃី សុវទ្ធី
http://www.khmertimeskh.com/news/38619/airline-tax-to-help-clean-up-cambodia/
វិទ្យុអាមេរិក២ត្រូវបានដាក់កំហិតឱ្យបង់ពន្ធ
វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកបានទទួលរងការរិះគន់ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ បានស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការទៅលើវិទ្យុទាំងពីរនេះ ចំពោះការមិនបង់ពន្ធ និងមិនមានអាជ្ញាប័ណ្ណ។ ...
នៀម ឆេង និង Ananth Baliga
http://bit.ly/2uUxB1Q
កម្ពុជាត្រូវការពង្រីកដីរាប់ម៉ឺនហិកតា ដើម្បីដាំស្វាយចន្ទី
ប្រទេសកម្ពុជានឹងតម្រូវឲ្យធ្វើការពង្រីកផ្ទៃដីដាំដុះស្វាយចន្ទីរហូតដល់រាប់សែនហិកតាដើម្បីឆ្លើយតបនឹងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទី ១ លានតោនក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំក្រោយ ខណៈកាលពីដើមខែនេះកម្ពុជាបានចុះព្រមព្រៀងជាមួយ ...
ចេង សុខហ័ង
http://bit.ly/2GyRfY2
ក្រុមយុវជនចង់សង់ទូកង ធ្វើពីឈើវែងជាងគេបំផុត
កម្ពុជាគ្រោងរៀបចំសាងសង់ទូកឈើដែលមានប្រវែងវែងជាងគេបំផុត ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលបច្ចុប្បន្នបានទៅលើប្រទេសចិន ដោយសាងសង់ទូកប្រវែង ៨៥ ម៉ែត និងអាចផ្ទុកមនុស្សបានប្រហែល ២០០ នាក់។ ...
មុំ គន្ធា
http://www.khmertimeskh.com/50114121/group-aims-to-construct-worlds-longest-wood-boat/
រដ្ឋាភិបាលតាមដាន គ្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិថ្មី
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារបច្ចេកទេសធ្វើការតាមដានត្រួតពិនិត្យនិងផ្តល់ការប្រឹក្សាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបានការស្នើសុំផ្លូវការពីសម្រាប់គម្រោងមួយនេះ ពីក្រុមហ៊ុនចិន។ ...
ជា វណ្ណៈ
http://bit.ly/2kjma04
លោក ហ៊ុន សែន ប្រកាសថា នៅពេលដ៏ឆាប់ខាងមុខ នឹងមានគណបក្ស ៦ នៅក្នុងរដ្ឋសភា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសជាសាធារណៈថាក្នុងពេលដ៏ឆាប់ខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន ៦ នៅក្នុងរដ្ឋសភា ទន្ទឹមគ្នានឹងពេលដែលគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការចូលរួមប្រជុំរដ្ឋសភានៅថ្ងៃនេះរួមទាំងមិនអើពើដល់ ...
បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2g4tYBy
Garment worker protest builds over severance
More than 1,000 workers protested in front of the soon-to-be-closed Svay Rieng Cambodia Garment factory yesterday to demand better severance benefits, and nearly half of them then marched to the provincial hall to seek help from government officials, workers said yesterday. Worker representative Pang Tra said ...
Massive strike nearing: union
The Free Trade Union has vowed to stage a mass strike in the garment and footwear industries if its demands for an extra US$30 per month of bonuses for workers are not met, union president Chea Mony said yesterday. The union sent a letter to Minister ...
http://www.phnompenhpost.com/index.php/2012062556997/National-news/massive-strike-nearing.html