តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

161 កំណត់ត្រារកឃើញសម្រាប់ "스포츠토토 AAA3.Top NC 해외 놀이터 사례 스포츠토토 농구 LBA 리그 sB"

ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ...

ជនជាតិភាគតិច និងជនជាតិដើមភាគតិច

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​69​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​70​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត ...

ការកម្រិតពន្ធអាករ

ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​រាយការណ៍​ពី​ចំណូល​ពន្ធ​នា​ ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៣​ និង​ ១.០៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៤​ ដែល​មាន​កំណើន​ ១៧.៧​ ភាគរយ​។105​ លើស​ពី​នេះ​ សម្រាប់​រយៈពេល​ ៩​ខែ​ដំបូង​ នៃ ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។260 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។261នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។262 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ263 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។264កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

បញ្ហាសុខភាពជាអាទិភាព

កុមារី​ពីរ​នាក់​កំពុង​សម្លឹង​មើល​ម្តាយ​របស់​ពួក​គេ​ដែល​​ហៀប​នឹង​ដល់​សេចក្តី​ស្លាប់​ដោយ​សារ​តែ​ជំងឺ​អេដស៍​,​ ប្រទេស​កម្ពុជា​។ ​រូបថត​ ដោយ​ធនាគារ​ពិភព​លោក​ ថតនៅ​ឆ្នាំ​ ២០០២។ ​ក្រោម​អាជ្ញារ​ប័ណ្ណ​ ​CC BY-NC-ND 2.0។​លក្ខណៈ​​ទូទៅ​ពិសេស​ពីរ​ ...

ការ​អភិវឌ្ឍ​សង្គម
https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN

បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត423 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...

សម្បទានដីសង្គមកិច្ច

(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...

មូលនិធិសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បញ្ចូល​គោលដៅ​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​អាកាសធាតុ​ ទៅ​ក្នុង​គោលនយោបាយ​ជាតិ​របស់​ខ្លួន​ ប៉ុន្តែ​ការ​អនុវត្ត​នៅ​តែ​មានការ​ពិបាក​។​ នៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ឆ្នាំ​២០១៤-២០១៨​ រដ្ឋាភិបាល​ផ្តល់ ...

ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។518 ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ...

ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន ...

សេដ្ឋកិច្ច និងពាណិជ្ជកម្ម

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។639សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...

ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប ...

ពល​កម្ម

កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0​ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រា​ចូលរួម​កម្លាំង​ពលកម្ម និងកម្រិតនៃ​ការបំពេញការងារ​ដោយ​ខ្លួនឯង​ខ្ពស់​ ខណៈពេលដែលអត្រានៃ​អ្នកអត់​ការងារធ្វើនៃប្រទេសនេះមានកម្រិត​ទាប​ កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេស​នេះទៅ​លើ​វិស័យ​កសិកម្ម​ ​ដើម្បីទ្រទ្រង់ដល់​ជីវភាព​នៅក្នុងគ្រួសារ​ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច​។ ប្រជាជន​កម្ពុជាជា​ច្រើនកំពុង​ងាក​ទៅ​រកការងារ​មិនត្រូវការ​ជំនាញនានា​នៅ​ក្នុង​ទីក្រុង នេះដោយសារ​ការ​អភិវឌ្ឍ​នៃវិស័យឧស្សាហកម្ម​ ដែលជាវិស័យមួយ​អាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ និងមិនសូវជា​ប្រឈម ...

ស្ត្រីក្នុងការអភិវឌ្ឍ

​លោកស្រី​បណ្ឌិត​ តាន់​ រស្មី​ ជា​អ្នក​ស្រាវជ្រាវ​ និង​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​វិស្វកម្ម​គីមី​ និង​បច្ចេកវិទ្យា​ចំណីអាហារ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ រូបថត​ពី​ USAID​ Asia​ កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៦​។​ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ទាំងមូល ...

ហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ  CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ​ បរិយាយ​អំពី​ទ្រព្យ​បង្កើត​ឡើង​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​មួយ​ ដំណើរការ​ ដូច​ជា​ផ្លូវថ្នល់​ ផ្លូវដែក​ កំពង់​ផែ​ ព្រ​លាន​យន្តហោះ​ ប្រព័ន្ធ​គមនាគមន៍​ អគ្គិសនី​ និង​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨​ របស់​ក្រសួងផែនការ​ គូសបញ្ជាក់​ពី​ទ្រព្យ​ និង​យុទ្ធសាស្ត្រ​ហេ​ដ្ឋា ...

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៥​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០​ ថ្មី​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ គោលដៅ​ទាំងនេះ​មាន​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព ...

សម្បទាន

(English) A land concession is a grant of rights over an area of land for a specific purpose. In Cambodia land concessions can be granted for various purposes, including agribusiness, redistribution of land to the landless and land-poor, infrastructure development, mining and fishing. They have ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។1089ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។1090ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ1091 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។1092យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SGfAZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!