សេវាកម្មរដ្ឋាភិបាល
តារាងសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.សេវាកម្មរបស់រដ្ឋាភិបាល អាចត្រូវបានគេសម្លឹងឃើញថា ជាឧបករណ៍មានប្រសិទ្ធភាពប្រើឡើងសំដៅសម្រេចឱ្យបានការ ...
ថាមពល
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
ព្រៃឈើ និងរុក្ខាប្រមាញ់
(English) Cambodia’s forests have seen a significant reduction of total forest and dense forest cover in recent years, the growth of plantations, particularly rubber, and an ongoing problem with illegal logging. ...
គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរ និងធ្វើឌីជីថលូបនីយកម្មប្រពន្ធ័រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ខ្លួន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំកើតឡើងបន្ទាប់ពីមានការកំណត់គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។94ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។95ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ96 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។97យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ផលិតកម្មជលផល
កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ជាប្រទេសសំបូរធនធានជលផល។ ធនធានត្រី បានក្លាយជាប្រភពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជាជនកម្ពុជា។ ធនធានត្រីទឹកសាប គឺជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ដែលជាធនធានជលផលទឹកសាបធំជាងគេនៅក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីប្រមាណ ២.១ លានតោនក្នុងមួយឆ្នាំ។169 កម្ពុជា ទទួលបានកំណត់ត្រាពិភពលោកចំនួនពីរគឺ៖ បរិមាណត្រីទឹកសាបខ្ពស់ ...
ប្រភេទនៃតំបន់ការពាររបស់រដ្ឋ
ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិកតា ស្មើនឹង១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន។184 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖185ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យាសាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បីការពារសត្វព្រៃ រុក្ខជាតិ និងតុល្យភាពអេកូឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែលចាំបាច់សម្រាប់ស្ថេរភាពនៃធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់ការកំសាន្ត និងសម្រាប់ការអភិរក្សធម្មជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់អង្គការសហភាពអន្តរជាតិ ...
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
គោលដៅទី១៧ “ពង្រឹងមធ្យោបាយអនុវត្តនានា និងបង្កើតភាពរស់រវើកនៃភាពជាដៃគូសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” គឺស្តីអំពីការសហការគ្នារវាង រដ្ឋាភិបាល សង្គមស៊ីវិល សា្ថប័នឯកជន និង ភាគីផ្សេងៗ ដើម្បីសម្រេចបាននូវ ...
សម្លៀកបំពាក់និងវាយនភណ្ឌ
(English) The garment industry has rooted in Cambodia earlier than the footwear industry. As a result of trade privileges given by the U.S. and EU, both industries have blossomed. As of 2013, the garment and footwear industries were accountable for about 80 percent of Cambodia’s ...
អ៊ុយរ៉ាញ៉ូម
សក្តានុពលរបស់ប្រទេសកម្ពុជា សម្រាប់ការរុករករ៉ែអ៊ុយរ៉ាញ៉ូម ត្រូវបានពិនិត្យនៅក្នុងឆ្នាំ១៩៧៧ ដោយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(IAEA)នៅក្រោមគម្រោងវាយតម្លៃ និងការសិក្សាលិទ្ធភាពអំណោយផលធនធានរ៉ែអ៊ុយរ៉ាញ៉ូមអន្ដរជាតិ។ របកគំហើញនៃការរុករកនេះ បានបង្ហាញថា សក្តានុពលនៃរ៉ែអ៊ុយរ៉ាញ៉ូមនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ...
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បីជម្រុញសកម្មភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងទឹកស្អាត និងអនាម័យដោយសុវត្ថិភាព និងការគ្រប់គ្រងធនធានទឹកសមស្រប។243គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ទទួលស្គាល់ ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សំដៅលើការផ្គត់ផ្គង់ទឹកស្អាត (ចំណុចដៅ ៦.១) និងអនាម័យ (ចំណុចដៅ ៦.២) ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។291 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
ការនាំចេញ/នីហរណ
នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់ពីដំណើរការសេដ្ឋកិច្ចរឹងមាំអស់រយៈពេលពីរទសវត្សរ៍ ប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់ទិសដៅនៃការឈានទៅក្លាយជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ...
គោលដៅទី១៥ ជីវិតលើដី
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។436 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។437 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖438ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...
ជំនួយ និងការអភិវឌ្ឍ
Following the Paris Peace Accords signed in October 1991, Cambodia has received a significant amount of global support for its development and post-conflict work. In 2014, 30 – 40 percent of the country’s national budget is funded through development assistance, placing Cambodia among the most ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...