សក្តានុពលរបស់ប្រទេសកម្ពុជា សម្រាប់ការរុករករ៉ែអ៊ុយរ៉ាញ៉ូម ត្រូវបានពិនិត្យនៅក្នុងឆ្នាំ១៩៧៧ ដោយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(IAEA)នៅក្រោមគម្រោងវាយតម្លៃ និងការសិក្សាលិទ្ធភាពអំណោយផលធនធានរ៉ែអ៊ុយរ៉ាញ៉ូមអន្ដរជាតិ។ របកគំហើញនៃការរុករកនេះ បានបង្ហាញថា សក្តានុពលនៃរ៉ែអ៊ុយរ៉ាញ៉ូមនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។
“សក្តានុពលរ៉ែអ៊ុយរ៉ាញ៉ូមរបស់ប្រទេសកម្ពុជានៅស្ថិតក្នុងដំណាក់កាលវិវត្ត និងមានការលំបាកក្នុងការទាញយកដោយសារទីតាំងរបស់វាស្ថិតនៅក្នុងតំបន់ភ្នំក្រវាញ និងភ្នំដំរីនាភាគខាងត្បូងនៃប្រទេស ដែលទីនោះមានបរិមាណរ៉ែមានកម្រិតណាស់ដែលបានរកឃើញ ក៏ដូចជាមានបណ្តុំរ៉ែមួយចំនួនទៀតស្ថិតនៅតាមដងទន្លេមេគង្គ។ សក្ដានុពលនៃរ៉ែស្ថិតនៅក្នុងប្រភេទទី១(បរិមាណតិចជាង១000តោនអ៊ុយនីត)”។1សព្វថ្ងៃនេះពុំមានការរ៉ុករកថ្មីទាក់ទងនឹងតំបន់ដែលបានសិក្សានេះឡើយ។
និន្នាការក្នុងតំបន់
ប្រទេសវៀតណាមមានគម្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរនៅភាគខាងត្បូងនៃប្រទេសដើម្បីផលិតអគ្គិសនី។ យ៉ាងណាមិញ នៅក្នុងខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាល បានពន្យាពេលនៃការសាងសង់រហូតដល់ទៅ ៤ឆ្នាំដោយសារការបន្តកិច្ចចរចាលើបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុ។2ការផលិតថាមពលនុយក្លេអ៊ែរ ត្រូវបានដាក់ស្នើរនៅក្នុងប្រទេសថៃផងដែរ តែមិនមានសំណង់រ៉េអាក់ទ័រនោះទេ។3
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៥
ឯកសារយោង
- 1. ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ.គម្រោងរង្វាយតម្លៃធនធានអ៊ុយរ៉ាញ៉ូម ឆ្នាំ១៩៧៧។ ចូលអាននៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៥។ http://www.iaea.org/inis/collection/NCLCollectionStore/_Public/41/028/41028123.pdf
- 2. សមាគមថាពលនុយក្លេអ៊ែរពិភពលោក, “ថាមពលនុយក្លេអ៊ែរនៅវៀតណាម”. ខែសីហា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥។ http://www.world-nuclear.org/info/Country-Profiles/Countries-T-Z/Vietnam/
- 3. សមាគមថាពលនុយក្លេអ៊ែរពិភពលោក, “រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរពិភពលោក និងតម្រូវការអ៊ុយរ៉ាញ៉ូម”. ខែតុលា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ http://www.world-nuclear.org/info/Facts-and-Figures/World-Nuclear-Power-Reactors-Archive/Reactor-Archive-October-2014/