ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។ ...
ក្រសួងទេសចរណ៍
សហគមន៍ស្នើដោះស្រាយវិវាទដីធ្លីដោយតម្លាភាព
ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ ...
ប៉ិច សុធារី
http://bit.ly/2ck1lwD
RDB ឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ស្នើកម្ចីឥណទានរបស់រដ្ឋាភិបាល
ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...
សុខ ចាន់
http://bit.ly/2cqlgwo
តំបន់សេដ្ឋកិច្ចពិសេសជាគន្លឹះសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត
តំបន់សេដ្ឋកិច្ចពិសេសបាននាំយកឱកាសការងារប្រមាណជិត ៧០ ០០០ នៃការងារថ្មីមកកាន់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ជាមួយនឹងការលើកលែងពន្ធលើសម្ភារផលិតកម្មពន្ធ ពន្ធលើប្រាក់ចំណេញទាប ...
Jonathan Cox
http://www.khmertimeskh.com/news/16920/special-economic-zones----key-to-future---/
បក្សប្រឆាំងនៃប្រទេសកម្ពុជាស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
នៅសប្តាហ៍នេះ មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសកម្ពុជា កំពុងតែធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដោយស្នើសុំការគាំទ្រឱ្យមានប្រជាធិបតេយ្យ កាន់តែប្រសើរឡើងនៅប្រទេសកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ទស្សនកិច្ចរបស់ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-opposition-seeking-support-for-free-and-fair-elections/3051740.html
មូលនិធិស្វីសផ្តល់ជំនួយស្តាប់ទៅកុមារកម្ពុជាខ្វះលក្ខណសម្បត្តិ
កាលពីថ្ងៃសុក្រនេះ មូលនិធិ Hear The World Foundation ដែលជាគម្រោងផ្តួចផ្តើមរបស់អង្គការសូណូវ៉ា ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានផ្តល់ឧបករណ៍ជំនួយការស្តាប់ ទៅអង្គការមនុស្សធម៌កម្ពុជាមួយ ដើម្បីជួយដល់កុមារកម្ពុជា ដែលបាត់បង់សមត្ថភាពក្នុងការ ...
បុគ្គលិកសារព័ត៌មាន Xinhua
http://news.xinhuanet.com/english/2015-11/14/c_134816284.htm
កម្មករ ៣៧០នាក់ ដួលសន្លប់ នៅរោងចក្រក្នុងប្រទេសកម្ពុជា បន្ទាប់ពីកសិករនៅជិតខាងបាញ់ថ្នាំសត្វល្អិត
កាលពីថ្ងៃសុក្រ មន្ត្រីបានឱ្យដឹងថា នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ កម្មករប្រមាណជា ៣៧០នាក់ បានដួលសន្លប់នៅរោងចក្រក្នុងប្រទេសកម្ពុជា ដែលអាចបណ្តាលមកពីការបាញ់ថ្នាំបំពុលសត្វល្អិតនៅវាលស្រែជិតនោះ។ឧស្សាហកម្មកាត់ដេរ ...
បុគ្គលិកសារព័ត៌មាន The Associated Press
http://www.ctvnews.ca/world/370-workers-faint-at-cambodia-factories-after-nearby-farmer-sprays-pesticides-1.2667077
ខណៈដែលវៀតណាមនាំអង្ករចេញ អតិថិជនកាន់តែចូលចិត្តអង្ករកម្ពុជា
អ្នកជំនួញអង្ករមួយចំនួននៅខេត្តទៀនគៀង ភាគខាងត្បូង បានចាប់ផ្តើមនាំអង្ករពីប្រទេសកម្ពុជា ដើម្បីចែកចាយទៅទីក្រុងហូរជីមីញ និងតំបន់ជិតខាង ចៀសជាងអង្ករដាំដុះផ្ទាល់នៅតំបន់ដីសណ្តទន្លេមេគង្គ នៃប្រទេសវៀតណាម ដែលគេស្គាល់ ...
បុគ្គលិកសារព័ត៌មាន Tuoitrenews
http://tuoitrenews.vn/business/31871/in-riceexporting-vietnam-consumers-growing-fond-of-cambodian-grain
ក្រសួងកំពុងព្រាងឯកសារការពារសិស្សពីការរំលោភបំពាន
អ្នកឯកទេសម្នាក់នៃអង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថាក្រសួងអប់រំកំពុងធ្វើការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដើម្បីព្រាងឯកសារគោលនយោបាយមួយក្នុងគោលដៅការពារសិស្សពីការ ...
Igor Kossov
http://bit.ly/1IyoioY
បញ្ហាក្នុងទឹក និងដំណោះស្រាយ
យោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៣ របស់អង្គការសហប្រជាជាតិស្តីពីការការពារបរិស្ថាន ដើមកំប្លោកដែលជារុក្ខជាតិទឹកបញ្ចេញគ្រាប់ពូជរបស់វាច្រើនជាង ៣០០០ក្នុងមួយឆ្នាំៗ ដោយសារឬសរបស់វាអណ្តែត វាមិនចាំបាច់ពន្លិចខ្លួនក្នុងទឹកដើម្បីរស់នោះទេ។ រុក្ខជាតិកំប្លោកនេះធ្វើបំលាស់ទីយ៉ាងលឿនដោយឆ្លងកាត់អាមេរិកខាងត្បូង ផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក ទ្វីបអាហ្រិច និងអាស៊ី ហើយវាទំនងជារកឃើញទីកន្លែងរស់នៅដ៏សប្បាយរីករាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភាគខាងជើងនៃទន្លេសាប។ ...
ក្រុមសារព័ត៌មានខ្មែរថាមស៍
http://www.khmertimeskh.com/news/26219/a-watery-problem-and-solution/
រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក
រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/
កម្ពុជានឹងក្លាយជាទីតាំងសក្តានុពលវិនិយោគ សម្រាប់វិនិយោគិនចិន
វាជាវេទិកាធុរកិច្ចកម្ពុជា-ចិន ដ៏ធំលើកដំបូងរបស់កម្ពុជាដែលបានទាក់ទាញក្រុមវិនិយោគិនចិនជាច្រើនរយនាក់មកទីក្រុងភ្នំពេញកាលពីម្សិលមិញដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស ...
ចេង សុខហ័ង
http://bit.ly/2gSzZPR
វៀតណាមនឹងបង្កើនសមត្ថភាពឃ្លាំងនៅតាមព្រំដែន
ប្រទេសវៀតណាម កំពុងតែស្វែងរកមធ្យោបាយប្រែក្រឡាសស្ថានភាពធ្លាក់ចុះខាងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងប្រទេសឡាវ ដោយចាប់ផ្តើមផែនការសាងសង់ឃ្លាំងចំនួន១១៦ នៅជិតច្រកព្រំដែន ដែលប្រទេសនេះមានជាមួយនឹង ប្រទេសជិតខាងទាំងពីរ។យោងទៅតាមទីភ្នាក់ងារសារព័ត៌មានលើបណ្តាញ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/35458/vietnam-to-upgrade-border-warehouses/
ភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះអស់ជិត៦០ខ្នងនៅបាត់ដំបង និងប៉ៃលិន
លំនៅឋានប្រជាពលរដ្ឋជិត៦០ខ្នង នៅស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបង និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងការខូចខាតធ្ងន់និងស្រាលដោយសារភ្លៀងកក់ខែរួមនឹងខ្យល់កន្ត្រាក់ ប៉ុន្តែគ្រោះធម្មជាតិនេះ ពុំបានបណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់នោះទេ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យ ...
ប៉ិច សុធារី
http://bit.ly/2nrj239
ឧបនាយករដ្ឋមន្ត្រីដែលជំនួសតំណែងលោក សុខ អាន នាំមកនូវក្តីសង្ឃឹមនៃការធ្វើកំណែទម្រង់
ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន។ ...
ហ្ចច រ៉ាយត៍ និង វណ្ណ រើន
http://www.cambodiadailykhmer.com/36871
ប្រទេសកម្ពុជាកាត់បន្ថយបំណុលបរទេស
រដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយបំណុលបរទេសរបស់ខ្លួន និងបង្កើនមូលធនតាមរយៈការចេញមូលបត្របំណុល បើយោងតាមអ្នកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា “ការ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50102229/cambodia-to-reduce-foreign-debt/
តើបក្សប្រឆាំងរបស់កម្ពុជាដែលត្រូវបានគាបសង្កត់នឹងលេចឡើងមកវិញទេ?
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការពន្យារពេល ឬលុបចោលការបោះឆ្នោតទូទៅនាពេលខាងមុខរបស់ប្រទេសកម្ពុជា ដោយសារភាពចលាចលដែលបង្កឡើងដោយបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ...
David Hutt
http://www.atimes.com/article/will-cambodias-repressed-opposition-rise/
ច្រកព្រំដែនថ្មីនឹងបើកនៅខែវិច្ឆិកា
រដ្ឋាភិបាលកម្ពុជា និងថៃនៅខែវិច្ឆិកានឹងបើកច្រកឆ្លងកាត់ព្រំដែនថ្មីមួយនៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវរបស់ប្រទេសថៃដើម្បីជួយសម្រួលដល់ការចូលរួមរបស់ពលរដ្ឋមកពីប្រទេសទាំងពីរ។ មន្ត្រីកម្ពុជាបានជួបជាមួយសមភាគីថៃ ...
សែន ដាវីត
http://www.khmertimeskh.com/50111864/new-border-crossing-open-november/
កំណើនប្រជាជនត្រូវការលំនៅឋានថ្មីជាង១លានទៀតនៅឆ្នាំ២០៣០
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់ស្ថាប័ន ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធមកពីគ្រប់ភាគី ចូលរួមបន្ថែមទៀត ក្នុងការបង្កើននូវទីផ្សារលំនៅឋានសាធារណៈ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ខណៈដែលកម្ពុជា អាចត្រូវការលំនៅឋានថ្មីប្រមាណជាង ១ ...
ប៉ិច សុធារី
http://bit.ly/2dT8tAY
សិប្បកម្មកែច្នៃវល្លិរមៀតនៅកោះកុងត្រូវផ្អាកសកម្មភាពទាំងស្រុង
សមត្ថកិច្ចចម្រុះបានអះអាងថាសកម្មភាពនៃការសាងសង់សិប្បកម្មកែច្នៃវល្លិរមៀតនៅក្នុងឃុំឫស្សីជ្រំស្រុកថ្មបាំងខេត្តកោះកុងនិងការគ្រោងប្រមូលវល្លិរមៀតត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមមន្ត្រីមន្ទីរ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fXYz4v